06192013Headline:

ក្រុម​មេធាវី​អន្តរជាតិ​របស់ នួន ជា ពិចារណា​លាឈប់​ពី​តួនាទី​

អង្គារ 12 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

មេធាវី​អន្តរជាតិ​ទាំង​៣នាក់​របស់ នួន ជា អតីត​បង​ធំ​ទី២ នៃ​របប​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ពិចារណា​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ ព្រោះ​តែ​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រូវ​ជ្រៀត​ជ្រែក​ដោយ​រដ្ឋាភិបាល​កម្ពុជា​នោះ។

Michiel Pestman មេធាវីអន្តរជាតិរបស់ នួន ជា

Michiel Pestman មេធាវីអន្តរជាតិរបស់ នួន ជា

លោក មីឆែល ផេសមែន (Michiel Pestman) មេធាវី​មួយ​រូប​របស់ នួន ជា ហើយ​ដែល​តំណាង​ឲ្យ​មេធាវី​អន្តរជាតិ​ចំនួន​ពីរ​រូប​ទៀត បាន​ថ្លែង​ប្រាប់​ទីភ្នាក់​ងារ​បារាំង AFP ថា «យើង​កំពុង​ចោទ​សួរ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​ថា ហេតុ​អ្វី​បាន​ជា​យើង​នៅ​ទី​នេះ»។ ដោយ​បន្ត​ថា «លទ្ធ​ផល​នឹង​ចេញ​មក​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន។ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ថា កូន​ក្តី​របស់​ខ្ញុំ​ជា​ឃាតករ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ ក្រុម​ចៅក្រម​ជាតិ​នឹង​ដឹង​ភ្លាម​ថា អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ឥឡូវ​នេះ​បញ្ហា​នៅ​ត្រង់​ថា តើ​រយៈ​ពេល​ប៉ុណ្ណា​ដែល​វត្តមាន​របស់​ខ្ញុំ​នៅ​ទី​នេះ វា​សមរម្យ​ហើយ​នោះ?»។

គួរ​រំលឹក​ថា កន្លង​ទៅ​នេះ ក្រុម​មេធាវី​អន្តរជាតិ​របស់ នួន ជា ធ្លាប់​បាន​ដាក់​បណ្តឹង​ប្រឆាំង​ទៅ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ចំពោះ​ការ​ថ្លែង​របស់​លោក​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​យួន​ដោយ​ហៅ​ នួន ជា ​ថា ជា​ឃាតករ ដែល​វា​ជា​ការ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​កូនក្តី​ខ្លួន​ក្នុង​ការ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌ និង​ចាត់​ទុក​ថា ជា​ការ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​តុលាការ។ ប៉ុន្តែ​បណ្តឹង​នោះ​ពុំ​ត្រូវ​បាន​ចាត់​ការ​ឡើយ។

តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​ចែង​ថា «ជន​ជាប់​ចោទ​ណា​ក៏​ដោយ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ» និង​យោង​តាម​វិធាន​៣៥(១) នៃ​វិធាន​ផ្ទៃ​ក្នុង «អង្គ​ជំនុំ​ជម្រះ​អាច​ដាក់​ទណ្ឌកម្ម ឬ​បញ្ជូន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នូវ​ជន​ណា​ម្នាក់ ដែល​ជ្រៀត​ជ្រែក​ដោយ​ចេតនា​ពិត​ប្រាកដ ក្នុង​កិច្ច​ការ​រដ្ឋបាល​របស់​អង្គជំនុំ​ជម្រះ»៕

What Next?

Recent Articles

One Response to "ក្រុម​មេធាវី​អន្តរជាតិ​របស់ នួន ជា ពិចារណា​លាឈប់​ពី​តួនាទី​"

  1. S.k says:

    The Khmer rouge trail it is the game of Cambodia government