អង្គារ 12 មិថុនា 2012
ពេជ្រ បណ្ដូល
ទស្សនាវដ្តីសារព័ត៌មានសេរី
ជំទប់ទីពីរក្នុងខេត្តកណ្ដាលម្នាក់របស់គណបក្សសមរង្ស៊ី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃអង្គារនេះដោយនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយខណៈដែលលោកកំពុងអង្គុយពិសារកាហ្វេក្នុងភូមិកណ្ដាលក្រោម ដែលមានទីតាំងក្បែរលំនៅដ្ឋានរបស់លោក ។
លោក ជូង ជូងី មេធាវីការពារក្ដីរបស់គណបក្សសម រង្ស៊ី បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា លោក មាស ប៉េង ជំទប់ទីពីរ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ត្រូវបានចាប់ខ្លួន កាលពីព្រឹកមិញ តាមរយៈដីការបស់តុលាការ ដែលមានកន្លងមកពាក់ព័ន្ធសំណុំរឿងដីធ្លី ។
លោក ស្រី ពត ពៅ អ្នកតំណាងរាស្ត្រខេត្ត កណ្ដាលរបស់គណបក្សសម រង្ស៊ី បានហៅការចាប់ខ្លួនលោក មាស ប៉េង ថា ជារឿងអយុត្តិធម៌បំផុត ព្រោះក្នុងថ្ងៃប្រឈមមុខដាក់គ្នារវាង ប្រជាពលរដ្ឋនិងកម្លាំងអាជ្ញាធរ នៅក្នុងឃុំ ព្រែកត្រែង ឃុំ សំរោងធំ ស្រុក កៀនស្វាយ នោះ លោក មាស ប៉េង មិនមានវត្តមាននៅកន្លែងកើតហេតុ ទេ ។ ជំទប់ទីពីររបស់គណបក្សប្រឆាំងរូបនេះ ត្រូវបានចាប់ខ្លួនម្ដងរួចហើយ ក្រោមបទញុះញង់ ឲ្យមានការប្រឆាំងមន្ត្រីសាធារណៈ នៅក្នុងការបង្រ្កាបដ៏ហិង្សាមួយលើបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ និង អតីតចៅហ្វាយរងទីមួយ ខេត្តកណ្ដាលគឺ លោក ប្រាក់ សាវុធ កាលពីឆ្នាំ ២០១០ ។
ដោយការឃុំខ្លួនលោក មាស ប៉េង គ្មានដីការ កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅ លោក ជូង ជូងី បានស្នើ ឲ្យប្រធានពន្ធនាគារខេត្តកណ្ដាលដោះលែង ដែលករណីនេះ ក្រោយមកត្រូវបានព្រះរាជអាជ្ញាអមតុការខេត្ត កណ្ដាល ចោទប្រកាន់លោកជូង ជូងី ក្រោមបទរំដោះអ្នកទោស និង អ្នកតំណាងរាស្រ្តពីកណបក្សសម រង្ស៊ីម្នាក់គឺលោក ចាន់ ចេង ដែលបានបើករថយន្តដឹកលោក មាស ប៉េង ចេញពីពន្ធនាគារ ត្រូវបានចោទពីបទ ផ្ដលមធ្យោបាយឲ្យអ្នកទោស រត់គេចខ្លួន ៕

នេះដោយសារ លោក មាស ប៉េង ជាមនុស្សមកពីគណបក្ស
ប្រឆាំង បើប្រសិនជាគាត់មកពីគណបក្សប្រជាជនវិញ
គ្មានអ្នកណាអើពើអីទេ។ ខ្វះអីមន្ដ្រីគណបក្សប្រជាជន
មានពាក់ព័ន្ធរឿងដីធ្លី មានអ្នកណាចាប់ពួកហ្នឹងទេ?
តុលាការស្រុកខ្មែរជាតុលាការថោកទាប !
តុលាការស្រុកខ្មែរសែនថោកទាបបំផុត
នេះគេហៅថា អាករមាន់ឱ្យស្វាមើល ដើម្បីឱ្យវាខ្លាច
គឺធ្វើគំរូឱ្យអ្នកកាន់ខាងគណបក្សសម រង្ស៊ី ខ្លាច
នេះជាអំពើដ៏ខ្មៅក្រខ្វក់របស់អ្នកដឹកនាំខ្នែររាប់ជំនាន់មកហើយ
អ្នកធំ អ្នកមានអំណាចជាន់ក អ្នកតូចឱ្យជាប់ដើម្បីបំបាក់ស្មារតី
តែកាលណាធ្វើខុសនិងច្បាប់គឺត្រូវតែមានទោសជាចាំបាច់ហ្នឹង ប្រទេសជាតិមានច្បាប់សម្រាប់ប្រទេស កុំថាឡើយជំទប់ឃុំ ទោះសម រង្សីក៏ដោយតែអ្នកឯងធ្វើខុស ច្បាប់គឺត្រូវតែមានទោស។
ច្បាប់ស្រុកខ្មែរអន់ជាងអាចម៍ឆ្កែទៅទៀត កាត់ទោសបានតែអ្នកក្រ និងបក្សប្រឆាំងតែប៉ុណ្ណោះ បើបក្សប្រជាជនវិញទោះ បាញ់គេងាប់ ប្លន់គេទាំងថ្ងៃ វ៉ៃគេទាំងកំរោល ក៏គ្មានអាងាប់ណាយកមកកាត់ទោសដែរ។
fuck you, fuck you and fuck you HUN SEN
KHMER-AMERICAN or CHHKER-AMERICAN?
a net pak pro chang nas , ke tver bab ro hot
អ្នកទាំងអស់គ្នា ជឿខ្ញុំទៅ ដើម្បីកុំអោយលំបាកពេក ចូលគណបក្សប្រជាជនតែម្តងទៅ ចង់ធ្វើអីក៏បាន។ ដូចករណីរបស់លោក ឈូកបណ្ឌិត ជាដើម។ ហាស ហាស ហាស និយាយដូចត្រូវ សុំទោសខ្ញុំ មិនសូវ ជាយល់យើងនយោបានអីទេ។
តើ ហុន សែន ស្លាប់របៀបណា ដួច ពល ពត ដែរទេ?
Khmer Samaky,
I think you are right, everyone must join with CCP for gain your power in order to make the living. On the other hand, everyone must votes for who is the best candidate in your election day, to make it changes for your future life.
បើចុះចូលជាមួយបក្សប្រជាជន លុះត្រាណាតែមានងារគ្រាន់បើបន្ដិច នុះទើបរស់ស្រួល បើចូលសម្រាប់តែបោះឆ្នោតឱយពួកវាទេ មិនបាច់វិញល្អជាង ព្រោះខ្ញុំមានបទពិសោធន៍រួចហើយ៕
តើពួកប្រឆាំងត្រូវការសីុអឣាចម៍ប៉ុន្មានបង្គន់?និងស្រោចទឹកអឣាចម៍ប៉ុន្មានឆ្នាំ?ទើប
ឈប់វង្វេងទៅ!
សុទ្ធតែសម្ដីពពូកក្មេងពាល យកជាការមិនបាន!
១- ផ្កាយនៅស្រុកខ្មែរ មានច្រើនអនែក ផ្កាយរះពេញមេឃ
ផ្កាយឥតបានការ ផ្កាយខ្មែរខ្លាំងតែ សំលាប់ប្រជា
ពេលជួបបច្ចាទំលាក់កន្ទុយ។
២- ផ្កាយនៅស្រុកខ្មែរ ផ្កាយរះក្នុងក្អម ពន្លឺក្រហម
ខុសផ្កាយស្រុកគេ សំលាប់សាសន៍ខ្លួន តម្កើងសាសន៍គេ
មានតែមួយទេនៅលើលោកា។
៣- ផ្កាយនៅស្រុកខ្មែរ ខ្លាំងចំពោះតែ រាស្រ្តខ្មែរស្លូតត្រង់
ជួបចោរយួនសៀម ផ្កាយរួញក្រញ៉ង់ គ្មានភាពអាចអង់
ដើរអោនសិរិសា។
៤- ឈប់ស្រែកអួតទៀត ពួកផ្កាយចោលម្សៀត អំណាចឫស្យា
ចង់បានបុណ្យស័ក្កិ មាសប្រាក់ដូល្លា ធ្វើបាបប្រជា
បំផ្លាញជាតិខ្លួន។