ដោយ ដែន អយុធ្យា
2012-06-12
វិទ្យុអាស៊ីសេរី
សហរដ្ឋអាមេរិកមានការបារម្ភចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ឲ្យពលរដ្ឋបឹងកក់ ១៣នាក់ ជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ រហូតដល់ ២ឆ្នាំកន្លះ ដោយគ្រាន់តែពួកគាត់ការពារលំនៅឋានមិនឲ្យបាត់បង់។

អ្នក ភូមិ បឹង កក់ និង ក្មេងៗ កូន របស់ ពួក គេ លុត ជង្គង់ ស្រែក ទ្រហោ យំ នៅ មុខ ព្រះបរមរាជវាំង ទាំង កណ្ដាល ថ្ងៃ ក្ដៅ ទាម ទារ អោយ ជួយ ម្ដាយ ពួក គេ ឲ្យ មាន សេរីភាព កាល ពី ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០១២។ (RFA/Uon Chhin)
មន្ត្រីទូតអាមេរិកបានចាត់ទុកសវនាការរបស់តុលាការកម្ពុជា កាត់ឲ្យពលរដ្ឋតំបន់បឹងកក់ជាប់ពន្ធនាគារថា មិនអាចទទួលយកបានទេ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សន មគ្គិនថស្ស (Sean McIntosh) បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះចំណាត់ការតុលាការដំបូងរាជធានីភ្នំពេញ ដែលថ្មីៗនេះបានកាត់ក្តីឲ្យតំណាងពលរដ្ឋបឹងកក់ចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគាររហូតដល់២ឆ្នាំកន្លះ។
លោកថា សហរដ្ឋអាមេរិកចាត់ទុកសវនាការរបស់តុលាការកម្ពុជាមានភាពមិនប្រក្រតីជាច្រើនករណី ដូចជាសវនាការ មានភាពតក់ក្រហល់ និងចុងចោទគ្មានមេធាវីការពារក្តីជាដើម។
កាលពីថ្ងៃចន្ទ ទី១១ ខែមិថុនា ពលរដ្ឋបឹងកក់ និងពលរដ្ឋបុរីកីឡាទាំងក្មេងចាស់ជាង ១០០នាក់ បានតវ៉ា និងដាក់ញត្តិជូនស្ថាប័នព្រះបរមរាជវាំង ដោយស្នើសុំព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ ឲ្យដោះលែងអ្នកបឹងកក់ ១៥នាក់ ចេញពីពន្ធនាគារ។
ការតវ៉ានេះ ពលរដ្ឋបឹងកក់ ក៏បានធ្វើជាមួយស្ថាប័នក្រសួងយុត្តិធម៌ ស្ថាប័នរដ្ឋសភា និងស្ថានទូតបរទេស មានទូតអាមេរិកជាដើម ដើម្បីឲ្យជួយអន្តរាគមន៍ ដោះលែងអ្នកបឹងកក់ ពីពន្ធនាគារ។
ក្នុងទំនួញសោកសង្រេង ពលរដ្ឋបឹងកក់ទាំងក្មេងចាស់ បានដង្ហោយរកកិច្ចអន្តរាគមន៍ពីស្ថាប័នព្រះមហាក្សត្រ ឲ្យជួយដោះលែងតំណាងពួកគាត់ឲ្យបានឆាប់។
ស្ត្រីអ្នកបឹងកក់ចំនួន ១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយចោទបទរំលោភកាន់កាប់ដោយខុសច្បាប់ លើអចលនៈវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ។ រីឯអ្នកបឹងកក់ពីរនាក់ទៀត ត្រូវបានចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ ខណៈពួកគាត់កំពុងរៀបចំឯកសារធ្វើសក្ខីកម្មឲ្យស្ត្រីអ្នកបឹងកក់ទាំង ១៣នាក់ ក៏ត្រូវតុលាការចាប់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃសភ្លាមៗ នៅថ្ងៃដដែល។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត ជាម យៀប ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារ និងសវនកម្មនៃរដ្ឋសភា កាលពីថ្ងៃទី៧ ខែមិថុនា ក៏បានស្នើឲ្យតុលាការពិនិត្យសំណុំរឿងកាត់ទោសអ្នកភូមិបឹងកក់ជាថ្មី។ ព្រោះលោកយល់ថា សវនាការនេះមានប្រតិកម្មច្រើនពីសង្គមស៊ីវិល និងពលរដ្ឋជាបន្តបន្ទាប់។
បច្ចុប្បន្នស្ត្រី ៤នាក់ ក្នុងចំណោមពលរដ្ឋបឹងកក់កំពុងជាប់ឃុំឃាំងទាំង ១៥នាក់ បានចាប់ផ្ដើមធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដើម្បីទាមទាររកយុត្តិធម៌។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបំភ្លឺលើសំណុំរឿងពលរដ្ឋបឹងកក់ទាំង ១៥នាក់ បានទេ នៅរសៀលថ្ងៃទី១២ ខែមិថុនា។
ប៉ុន្តែមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ធ្វើការនៅក្រសួងយុត្តិធម៌ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានផ្ញើលិខិតស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យសើរើសំណុំរឿងក្តី របស់ពលរដ្ឋបឹងកក់ឡើងវិញ។
ប្រភពបញ្ជាក់ថា សំណើរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពេលនេះ កើតមានក្រោយលោកបានទទួលលិខិតសុំអន្តរាគមន៍របស់ពលរដ្ឋតំបន់បឹងកក់ ស្នើជួយដោះលែងតំណាងពួកគាត់ចំនួន ១៥នាក់ ពីពន្ធនាគាររួចមក។ ប្រភពបន្តថា លិខិតអន្តរាគមន៍របស់លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានបញ្ជូនលិខិតទៅកាន់តុលាការក្រុងភ្នំពេញ រួចហើយ ប៉ុន្តែត្រង់ថា តុលាការសម្រេចដូចម៉េច គឺស្ថិតលើអំណាចតុលាការ។
ទោះយ៉ាងណា លោក សន មគ្គិនថស្ស មន្ត្រីនាំពាក្យស្ថានទូតអាមេរិក ចង់ឃើញតុលាការកម្ពុជា ផ្តល់យុត្តិធម៌ និងអនុវត្តច្បាប់មិនលំអៀង។
លោក សន មគ្គិនថស្ស ក៏បានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានទទួលញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ ដែលស្នើសុំឲ្យស្ថានទូតអាមេរិកជួយធ្វើអន្តរាគមន៍ឲ្យមានការដោះលែងតំណាងពួកគាត់ចំនួន ១៥នាក់ ចេញពីពន្ធនាគារនេះរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អស់លោកជាអ្នកដឹកនាំរដ្ឋាភិបាលឈឺក្តុកក្តួលទេ ពេលឃើញបរទេសស្រក់ទឹកភ្នែក នៅចំមុខទុក្ខវេទនារបស់ប្រជាជនខ្មែរនៅបឹងកក់។បើអស់លោកអ្នកដឹកនាំរដ្ឋាភិបាលមិនមាន
ការឈឺចាប់ទេ អស់លោកមិនមានសាច់និងឈាមជាខ្មែរទេ។ ដូច្នេះ សូមបងប្អូនមេត្តាពិចារណា ចំពោះពួក្នកដឹកនាំទាំងអស់នេះ។
Help……..please help……..Cambodian people….! All victims much please you, THE U.S.A offer helps. if they [victims] rely on the justice system in Cambodia, it just like get blood from stone.
PLEASE HELP WE NEED USA HELP THE CAMBODIAN PEOPLE
អាគាំង មិនត្រូវជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ។ ប្រយត្នរត់ផាស់ជើងដូចឆ្នាំ១៩៧៥!
កាន់កាប់យូរប៉ាក់ពួកនិយម សូម្បីតុលាការកំពូល
តើអើយប្រជាពលរដ្ធពឹងលើអ្វី?បើទោះបីបរទេសក៏មិនអាចជួយបានក្នុងនាមខ្ញុំជារាស្រ្តម្នាក់ មានភាពអសង្ឈឹមណាស់ចំពោះជាតិខ្មែរដែលមានអរិយធម៍ល្អប៉ុន្តែគ្មានយុត្តិធម៏ល្អ៕
១- ផ្កាយនៅស្រុកខ្មែរ មានច្រើនអនែក ផ្កាយរះពេញមេឃ
ផ្កាយឥតបានការ ផ្កាយខ្មែរខ្លាំងតែ សំលាប់ប្រជា
ពេលជួបបច្ចាទំលាក់កន្ទុយ។
២- ផ្កាយនៅស្រុកខ្មែរ ផ្កាយរះក្នុងក្អម ពន្លឺក្រហម
ខុសផ្កាយស្រុកគេ សំលាប់សាសន៍ខ្លួន តម្កើងសាសន៍គេ
មានតែមួយទេនៅលើលោកា។
៣- ផ្កាយនៅស្រុកខ្មែរ ខ្លាំងចំពោះតែ រាស្រ្តខ្មែរស្លូតត្រង់
ជួបចោរយួនសៀម ផ្កាយរួញក្រញ៉ង់ គ្មានភាពអាចអង់
ដើរអោនសិរិសា។
៤- ឈប់ស្រែកអួតទៀត ពួកផ្កាយចោលម្សៀត អំណាចឫស្យា
ចង់បានបុណ្យស័ក្កិ មាសប្រាក់ដូល្លា ធ្វើបាបប្រជា
បំផ្លាញជាតិខ្លួន។
Chet Meta កំណាព្យបងពិតជាមានន័យណាស់ខ្មុំគាំទ្រ ។ វាជាការពិតនិយាយថាជួយរាស្រ្ត ស្លូតត្រង់
តែពេលដែលរាស្រ្តត្រូវការអោយជួយបែរជាស្លាប់អស់អត់មានអ្នកណាចេញមុខដោះស្រាយជួយសោះ។ ខ្មាសបរទេសទេ ដែលគេអាណិតរាស្រ្តរបស់ខ្លួន ហើយយើងជាខ្មែរដូចគ្នាហេតុអីឈអោបដៃមើល ពេលដែលរាស្រ្តរងទុក្ខ។
Chet Meta កំណាព្យបងពិតជាមានន័យណាស់ខ្មុំគាំទ្រ ។ វាជាការពិតនិយាយថាជួយរាស្រ្ត ស្លូតត្រង់
តែពេលដែលរាស្រ្តត្រូវការអោយជួយបែរជាស្លាប់អស់អត់មានអ្នកណាចេញមុខដោះស្រាយជួយសោះ។ ខ្មាសបរទេសទេ ដែលគេអាណិតរាស្រ្តរបស់ខ្លួន ហើយយើងជាខ្មែរដូចគ្នាហេតុអីឈអោបដៃមើល ពេលដែលរាស្រ្តរងទុក្ខ។
The kids came out to yield and cried because SRP pushed them to do that.
In USA, if you go to court and you do not have money to hire the lawyer, you will automatically loose, no matter you are right or wrong. This is a capitalist country, rich people win, poor people loose.
American law cannot apply in Cambodia.
The government in the U.S. have always had a lawyers to defends the poor defenders as well.
តុលាការមុខក្រាស់មុខខ្លាញ់!ប៉ូលីសប៉េអឹមដៃឧក្រិដ្ឋ!គេនឹងរងបាបកម្មមិនខានក្រោមតំណក់ទឹកភ្នែក
កុមារយុជនស្ត្រីបុរសជនរងគ្រោះបឹងកក់។អំពើបាបត្រូវទទួលបាបយមបាលនឹងមកអូសកពួកនេះ
យកទៅបោះក្នុងខ្ទះនរកពិតបា្រកដ។
Khmer Rouge Court must bring HUN XEN to sentence as he was a Khmer Rouge leader and killed own Cambodian people in between 1970 – 1975.