ថ្ងៃទី 12 មិថុនា 2012
ដោយ: សោភ័ណ
CEN
ភ្នំពេញ: ក្រុមអ្នកវិទ្យាសាស្ត្រទើបនឹងពិសោធន៍បានជោគជ័យនូវឱសថមួយប្រភេទមានលទ្ធភាពជួយទប់ស្កាត់ការរាលដាលដុំគីសកំណាចក្នុងសរីរាង្គអ្នកជំងឺមហារីកដោះ, នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយទើបត្រូវបានប្រកាស។
តាមរបាយការណ៍របស់សមាគមមហារីកអាមេរិកថ្មីៗនេះថា លទ្ធផលពិសោធន៍ឱសថ Trastuzumab emtansine (T-DM 1) ក្នុងការព្យាបាលជំងឺមហារីកដោះ ផ្តល់លទ្ធផលគួរជាទីពេញចិត្តជាង ប្រៀបនឹងវិធីព្យាបាលធម្មតា។ ការពិសោធន៍នេះមានលក្ខណៈជាអន្តរជាតិ និងត្រូវបានដំណើរការលើអ្នកជំងឺមហារីករាលដាលទៅកាន់ផ្នែកជាច្រើនទៀតនៃសរីរាង្គជិត១.០០០នាក់។ អ្នកជំងឺទាំងនេះត្រូវបានចែកជាពីរក្រុមៈ មួយក្រុមព្យាបាលដោយឱសថ T-SM 1 និងមួយក្រុមទៀតព្យាបាលតាមវិធីសាស្ត្រធម្មតា។ លទ្ធផលបង្ហាញថា រយៈពេលនៅរស់របស់អ្នកប្រើ T-SM 1 គឺ៩ខែ១៨ថ្ងៃ ក្នុងពេលអ្នកប្រើវិធីធម្មតាគឺ៦ខែ១២ថ្ងៃ។ ពួកអ្នកស្រាវជ្រាវសន្និដ្ឋានថា នេះពិតជា “ជំហានរីកចម្រើនពោរពេញដោយអត្ថន័យ” មួយក្នុងសមរភូមិប្រឆាំងមហារីក។
“ឱសថ T-SM 1 បានពង្រីកប្រសិទ្ធភាព ។ វាល្អផ្តាច់ប្រៀបនឹងវិធីព្យាបាលបច្ចុប្បន្ន ដែលក៏មានប្រសិទ្ធភាពណាស់ដែរ។ ក្រៅពីនេះ ចំពោះតួនាទីជាវេជ្ជបណ្ឌិតព្យាបាលឱ្យអ្នកជំងឺមហារីកដោះជាច្រើន ខ្ញុំពេញចិត្តយ៉ាងខ្លាំងពេលឃើញថា ឱសថថ្មីនេះមានផ្ទុកបរិមាណជាតិពុលយ៉ាងទាប។ អ្នកជំងឺនឹងមិនជ្រុះសក់ពេលប្រើថ្នាំ” សាស្ត្រាចារ្យ Kimberly Blackweel នៅមហាវិទ្យាល័យ Duke (អាមេរិក) មានប្រសាសន៍។
លោក Blackwell ជាប្រធានក្រុមពិសោធន៍ខាងលើក៏ឱ្យដឹងដែរថា ឱសថនេះពិតជាសមិទ្ធផលដ៏ធំមួយចំពោះអ្នកជំងឺមហារីកដោះរាលដាល។
តួលេខស្ថិតិបង្ហាញថា ៦៥ភាគរយនៃអ្នកជំងឺប្រើឱសថ T-SM 1 ជួយទាញបន្លាយជីវិតរស់នៅតិចបំផុត២ឆ្នាំ ប្រៀបនឹងអត្រា៤៧,៥ភាគរយនៃអ្នកជំងឺដែលព្យាបាលតាមវិធីសាស្ដ្រធម្មតា៕ S

សូមជួយរកថ្នាំមហារីកអំពើពុករលួយ និងមហារីកអំពើហឹង្សា ប្លន់យកដីធ្លីរាស្រ្តពីសំណាក់ថ្នាក់ដឺកនាំសព្វថ្ងៃមកលើរាស្រ្តផង !
Also we need the medicines to cure the terrifying people who scar for protection their Rights or Votes in their country. We have to be strong working together to protects our country from the foreigners invaders.
Srey Khmer, when will you cut your koy (yoyo) out?
Srey Khmer, when will you cut your koy (yoyo) out? Let me know!
យីស Xman អើយ! យូរហើយនៅតែមិនដឹង ឫដឹងហើយធ្វើមិនដឹង? ថាជម្ងឺមហារីកពុករលួយ និង ជម្ងឺមហារីកអំពើហឹង្សាលើរាស្រ្តខ្មែរគ្មានថ្នាំព្យាបាលទេ។ គេមិនអនុញ្ញាតឲ្យមានការសិក្សាពិសោធន៍រកថ្នាំនេះទេ។