05252013Headline:

លោក សម រង្ស៊ី សុំ​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន ជួយ​បំភ្លឺ​ការ​ពិត​ពី​ផែនទី​កម្ពុជា

ដោយ ផន រីណា និង ជី វិតា
2012-06-12
​វិទ្យុ​អាស៊ីសេរី

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​ថ្ងៃ​​ទី​១១ មិថុនា ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក ជួយ​បក​ស្រាយ​បំភ្លឺ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ក្នុង​ជំនួប​ជាមួយ​អ្នក​ស្រី​នៅ​ថ្ងៃ​​ទី១២ មិថុនា នេះ ទាក់​ទង​នឹង​បញ្ហា​ផែនទី​កម្ពុជា។

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)

ប្រធាន គណបក្ស សមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី បាន​រៀប​រាប់​ប្រាប់​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក សុំ​ឲ្យ​អ្នក​ស្រី​ប្រាប់​ទៅ​កាន់​ភ្ញៀវ​របស់​អ្នក​ស្រី គឺ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​ជំនួប​នៅ​ក្នុង​ក្រសួង​ការ​បរទេស នា​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា នេះ​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​មក​លើ​រូប​លោក សម រង្ស៊ី ថា​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ក្លែង​ក្លាយ ដែល​នាំ​ទៅ​ដល់​ការ​ដាក់​ទោស​លោក​ពី​បទ​ឧក្រិដ្ឋ​ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ពី​ឆ្នាំ​២០១០ នោះ គឺ​ជា​ផែនទី​ឯកសារ ដែល​ចេញ​ពី​បញ្ជា​ការដ្ឋាន​យោធា ប៉ង់តាហ្គូន (Pentagon) សហរដ្ឋអាមេរិក។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ ទី​១១ មិថុនា លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន ពិត​ជា​បាន​ដឹង​ហើយ​ថា សហរដ្ឋអាមេរិក ជា​អ្នក​បញ្ចេញ​ផែនទី​ដែល​បាន​ទទួល​ស្គាល់​រយៈពេល ៤០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​ប្រទេស​វៀតណាម។

លោក សម រង្ស៊ី៖ «អាមេរិក​អ្នក​ធ្វើ​ទេ មិន​មែន សម រង្ស៊ី អ្នក​ធ្វើ​ទេ កុំ​ចោទ​ប្រកាន់ សម រង្ស៊ី ពី​ព្រោះ​ថា សហរដ្ឋអាមេរិក​គេ​អាច​ធ្វើ​សាក្សី​បាន ហើយ​បើ​ថា ផែនទី​ហ្នឹង​ខុស ប្ដឹង​កងទ័ព​សហរដ្ឋអាមេរិក ប្ដឹង​រដ្ឋាភិបាល​អាមេរិក​ទៅ ពី​ព្រោះ​ផែនទី​ហ្នឹង​ចេញ​ផ្សព្វ​ផ្សាយ​ដោយ​សហរដ្ឋអាមេរិក​ទេ។ ខ្ញុំ​ជឿ​ថា អ្នក​ស្រី ហ៊ីលឡារី គ្លីនតុន មិន​អាច​ប្រកែក​បាន​ទេ ពី​ព្រោះ​រឿង​ហ្នឹង​វា​ច្បាស់ ព្រោះ​ខ្ញុំ​ឲ្យ​ភស្តុតាង​គ្រប់​គ្រាន់​ហើយ​ក្នុង​សំបុត្រ​ហ្នឹង»

លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់​ដែរ​ថា ភស្តុតាង​នេះ​មិន​អាច​បដិសេធ​បាន​ទេ ព្រោះ​អាមេរិក​មាន​ភស្តុតាង​ស្រាប់​ហើយ។ លោក​មិន​បាន​កែ​ផែនទី​នោះ​ទេ ហើយ​លោក​សង្ឃឹម​ថា អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន នឹង​ជួយ​បំភ្លឺ​ភ្នែក​លោក ហោ ណាំហុង ក្នុង​ជំនួប​ជាមួយ​អ្នក​ស្រី​នោះ ហើយ​គួរ​តែ​នាំ​ភស្តុតាង​នេះ​ប្រគល់​ជូន​ដល់​លោក ហោ ណាំហុង ដើម្បី​យក​ទៅ​បំភ្លឺ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ដក​ការ​ដាក់​ទោសទណ្ឌ​ទាំង​អស់​មក​លើ​រូប​លោក។

លោក សម រង្ស៊ី៖ «ទី​១ ជា​កាតព្វកិច្ច​សហរដ្ឋអាមេរិក​ត្រូវ​បញ្ជាក់​ការ​ពិត ពីព្រោះ​គេ​ចោទ​ខុស​រឿង។ សហរដ្ឋអាមេរិក​ជា​អ្នក​ធ្វើ​ផែនទី​ហ្នឹង។ សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ប្រាប់​អ្នក​ណា​ចោទ​ខុស​រឿង​ថា ផែនទី​ហ្នឹង​ចេញ​មក​ពី​សហរដ្ឋអាមេរិក។ ទី​២ បើ​សហរដ្ឋអាមេរិក គេ​និយាយ​អញ្ចឹង​ហើយ បើ​មាន​នរណា​នៅ​តែ​ចោទ​ថា ផែនទី​ហ្នឹង​ផលិត​ដោយ សម រង្ស៊ី លោក ហោ ណាំហុង គួរ​តែ​នាំ​ទៅ​ប្រាប់​លោក ហ៊ុន សែន។ តែ​ខំ គេ​ថា​យើង​ខ្វាក់​ភ្នែក​ហើយ ដូច្នេះ បើ​ឃើញ​ហើយ ត្រូវ​តែ​ទទួល​ស្គាល់​ជន​ខ្វាក់​ភ្នែក មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ទេ បាទ»

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​សរុប​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ តាំង​ពី​ឆ្នាំ​២០១០។ តុលាការ​ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ បន្ទាប់​ពី​លោក​បាន​បង្ហាញ​ផែនទី​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ចោទ​ថា ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​ត្រូវ​តុលាការ​កម្ពុជា​កាត់​អោយ​មាន​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។

ខ្មែរ​នៅ​អាមេរិក​នឹង​ធ្វើ​បាតុកម្ម​ស្រប​ពេល​វត្តមាន​របស់​លោក ហោ ណាំហុង

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នឹង​ជួប​សម​ភាគី​របស់​លោក គឺ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន នៅ​ថ្ងៃ​ទី​១២ មិថុនា នេះ វេលា​ម៉ោង ១​រសៀល ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ស្រប​ពេល​នោះ​ដែរ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅ​តំបន់​វ៉ាស៊ីនតោន ឌីស៊ី នឹង​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​អគារ​ក្រសួង​ការបរទេស ដើម្បី​សំដែង​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ការ​កើន​ឡើង​នៃ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ការ​រំលោភ​ទាំង​នោះ​រួម​មាន ព្រឹត្តិការណ៍​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ពាសពេញ​ផ្ទៃ​ប្រទេស និង​ការ​ចាប់​ខ្លួន​កាត់​ទោស​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៥​នាក់ ខុស​នីតិវិធី​ច្បាប់​ជាដើម។

លោក ព្រំស៊ុន ណារ៉ា ខ្មែរ​អាមេរិកាំង តំណាង​ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ការ​ជួប​ជុំ​គ្នា​នោះ​នឹង​ផ្ដើម​ពី​ព្រឹក​ម៉ោង ៨ និង ៣០​នាទី រហូត​ដល់​ម៉ោង ១​រសៀល នៅ​ថ្ងៃ​អង្គារ ទី​១២ មិថុនា នេះ។ លោក​ថា ក្រុម​របស់​លោក​នឹង​ដាក់​ញត្តិ​តវ៉ា​ស្ដីពី​ការ​រំលោក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជូន​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ។

លោក ព្រំស៊ុន ណារ៉ា បន្ត​ថា ខ្លឹមសារ​ក្នុង​ញត្តិ​នោះ​ក៏​មាន​ស្នើ​សហរដ្ឋ​អាមេរិក​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​មាន​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី មូរ សុខហួរ ជម្រាប​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដល់​អ្នកស្រី គ្លិនតុន

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ជួប​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ប៊ូសស្តុន (Boston) នៃ​រដ្ឋ​ម៉ាសាឈូសេត (Massachusette)។

អ្នកស្រី មូរ សុខហួរ បាន​ជម្រាប​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា និង​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក ផ្អាក​ជំនួយ​យោធា​បណ្ដោះអាសន្ន​នៅ​កម្ពុជា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​អ្នកស្រី មូរ សុខហួរ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "លោក សម រង្ស៊ី សុំ​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន ជួយ​បំភ្លឺ​ការ​ពិត​ពី​ផែនទី​កម្ពុជា"

  1. ធនញ្ជ័យជួយខ្មែរ says:

    អ្នកដឹកនាំប្រទេស មិនមែនមានតែអ្នកធំៗ នឹងនាយករដ្ឋមន្រ្តី ព្រះហាក្សត្រ
    ឯណា ? គឹមានមន្រ្តីរាជការ តាំងពីមេភូមិ មេក្រុម រាប់សែនមាក់
    រហូតឡើងទៅ ដែលបាន កសាង ការពារ ស៊ូស្លាប់កំទេចសត្រូវនានា
    ចូលរួមដឹកនាំ នឹង អនុវត្ត ដែលបានធ្វើអោយប្រទេសមានការរីកចំរើន
    មកបានដូចសព្វថ្ងៃ ។ ល្មមដល់ពេលគ្រប់គ្រាន់ហើយការមានចិត្តស្អប់គ្នា។
    ក្រុមអ្នកដឹកនាំប្រទេសរកសន្តិភាព ប្រឹងការពារផលប្រយោជន៍ជាតិ
    មិនអោយមានសង្រ្គាមចលាចលម្តងទៀត តើស្នាដៃរបស់ក្រុមបក្សណា?
    បុគ្គលណាខ្លះមានអំណាចចេញមុខជួយច្រើនជាងគេ ?
    ខ្មែរដែលស្អប់សម្តេចតេជោនិង មន្រ្តីធំៗ ជាជនមិនទទួលស្គាល់ការពិត
    ភាគច្រើនជាជនជាតិខ្មែរដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់ផង
    មិនទាន់ស្គាល់តម្លៃគុណសម្បត្តិនៃអំពើរបស់អ្នកដែលខំធ្វើជាក់ស្តែង​ ៕

  2. endrea says:

    យើងទាំងអស់គ្នាបាបដឹងរួចកមហើយថាអាមេរិកកាំងកាន់ជើងថៃ
    វានឹងជួយកាត់ដីខ្មែរឱ្យទៅថៃ ដូចជាព្រះវិហារជាដើម

  3. មតិបំភ្លីខាងលើពិតជាល្អ ខ្ញុំពិតជាឯកភាព ប៉ុន្តែ ឥឡូវនេះយួនចូលស្រុកយើងច្រើនណាស់ បើមិនជឿខ្ញុំ សូមអញ្ជើញមកស្រុកមេមត់ ខេត្តកំពង់ចាម ពេលចូលឆ្នាំយួន ព្រះអើយមូតូដាច់កន្ទុយភ្នែក​ ជិតមួយអា ទិត្យហើយទៅមិនទាន់អស់ទៀត។ ចំណែកដីស្រែ ភូមិ ដូនតាខ្ញុំដែលជាកម្មសិទ្ធគ្រូសាររាប់ដំណរ​មកហើយ ឥឡូវរដ្ធាភិបាលខ្មែរថា ដីយួន កាត់អោយយួនបាត់។​ អឹម……ប្រហែលជាដូនតាខ្ញុំ ជាយួនដែរ ហើយមើលទៅ។​

  4. salim says:

    ជាការពិតឥតឡូវនេះយួនចូលមកស្រុកខ្មែរយើងច្រើនកុះករ
    តែរដ្ឋាភិបាលកម្ពុជាយើងចោទប្រកាន់ សម រង្សី ថាក្លែងក្លាយ
    ឯកសារ អំពីរឿងនេះវាអយុត្តិធម៌ពិតមែន៕

  5. sovann khem says:

    រឿងដីខ្មែរមិនបាច់សូរបរទេសទេកុំឆ្កូតពេក​! យូនយកខាងកើត​ សៀមយកខាងលិច! មានតែខ្មែរប្រីងខ្លូនឯងប៉ុណ្ណោះ​។

  6. lavy says:

    ខ្ញុំពេញចិត្តការជួបពិភាក្សានេះណាស់

  7. ឡូឡូ says:

    បើតាមមតិរបស់ ខ្មែរសាមគ្គី ចឹងមែនគឺជាគ្រោះសំរាប់ខ្មែរហើយ សូមអ្នកដែលកំពុងឆ្ងាញ់និង
    អំនាចស្ដាប់មតិរាស្រ្តខ្លះៗទៅ   ទោះជាបរទេសគេជួយផ្ដល់អំណាចនោះមិនស្ថិតស្ថេទេមិនអាចងាប់យកតាមបានទេ….!!