សាក្សីពីរ​នាក់​ទៀត​ក្នុង​សំណុំរឿង​ ឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​កោះ​ហៅ​សាកសួរ​ថ្ងៃ​ទី​១៤​មិថុនា​

អង្គារ 12 មិថុនា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​​មាន​សាក្សី​ពីរនាក់​ទៀត ពាក់ព័ន្ធ​សំណុំ​រឿង​​​បាញ់ប៉ង​​ប្រហារកម្មការិនី​​នៅ​រោង​ចក្រ​កៅវ៉េ ក្នុង​ក្រុង​បាវ៉ិត កាល​ពី​ជាង​៤​ខែ​កន្លងទៅ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កោះហៅ​​ដើម្បី​ធ្វើការ​សាកសួរ នៅ​ថ្ងៃ​ទី​១៤មិថុនា​​ខាងមុខ ។

កម្មករិនីដែលត្រូវ ឈូក បណ្ឌិត បាញ់ បាន សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ កាល ពីពេល កន្លងទៅ

កម្មករិនីដែលត្រូវ ឈូក បណ្ឌិត បាញ់ បាន សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ កាល ពីពេល កន្លងទៅ

លោក នុត បូពិណ្ណរ័ត្ន អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​លីការ​ដូ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​​​ប្រាប់​ក្រុម​អ្នក​រាយការណ៏ព័ត៌មា​ន​​កាល​ពី​ម្សិលមិញ​ថា សាក្សី​ឈ្មោះ អ៊ុន សំអុន ភេទស្រី​និង​សាក្សី​ឈ្មោះ សុខ វុទ្ធី ភេទ​ប្រុស ត្រូវ​បាន​ប្រធាន​តុលាការ​ខេត្ត​លោក ប៉ិច ឈឿត ជា​ចៅក្រម​ស៊ើប​អង្កេត​លើ​​រឿង​នេះ ចេញ​ដីកា​​កោះ​ហៅ​​ឲ្យ​​ចូលបំភ្លឺ​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៏ ។

ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ក្រុង​បាវ៉ិត​​ដែលគេស្គាល់ថា​ជាក្មួយ​របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​គឺ​ជាជន​សង្ស័យ​តែ​ម្នាក់គត់ ដែល​បាន​បាញ់​ធ្វើ​ឲ្យ​កម្មការិនី នៃ រោង​ចក្រ​កៅវ៉េ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវ៉ិត រង​របួស​ធ្ងន់ អំឡុងការតវ៉ាមួយប៉​របស់កម្មករ កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០១២ ។ប៉ុន្តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​រហូត​មក​ដល់​ពេល​​នេះ ជន​នេះ​នៅ​តែ​ស្ថិត​ក្នុង​សេរីភាព ដោយ​ពុំមាន​អ្នក​ណា​អាច​ប៉ះពាល់​​បាន​ឡើយ ​៕

What Next?

Recent Articles

6 Responses to "សាក្សីពីរ​នាក់​ទៀត​ក្នុង​សំណុំរឿង​ ឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​កោះ​ហៅ​សាកសួរ​ថ្ងៃ​ទី​១៤​មិថុនា​"

  1. អាពងក្ត says:

    ចាំអស់លុយ អស់អំណាចចាំដេកគុក

  2. Anonymous says:

    េលោក ឈូក បណ្ឌិត មិនមែន ជាក្មួយរបស់េលាក ជំទាវ ម៉ែន សំអន ទេ ។ កំុយល់ច្រឡំ​៕

  3. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម

  4. ថាហើយតាចឹង តុលាការក្រោមបញ្ជាបក្សកាន់អំណាច មិនឯករាជ្យ អ្នកប្រឆំាងទោសស្រាលសោះបន្ថែមឱយទៅជាទោសធ្ងន់
    ដល់តាគ្នាវាបាញ់មនុស្សងាប់ របួសរណួករណែលអត់មានជាប់ទោសអីតិច
    បក្សពួកនិយមមែនទែនតាហ្មង ចឹងបានថាគ្នាវាធើអីក៏បានន៎៕៕៕៕

  5. មន្រ្តីរាជរដ្ឋាភិបាលតាំងពីលើដលក្រោមសុទ្ធតែអ្នកលេង
    ពេលខ្លះយកជីវិតរបស់ប្រជាពលរដ្ឋមកលេងសើច
    ខ្មែរថ្លៃថ្នូរតែក្នុងសាវតាទេតែធាតុពិតគឺគ្មានតំលៃអីបន្តិចនៅក្នុងភ្នែកអ្នកធំនោះទេ
    ជីវិតពលរដ្ឋខ្មែរដូចជាស្លឹកចេកដែលគេខ្ចប់ប្រហុកដុតអញ្ចឹង
    ពេលគេត្រូវការគេយកមកប្រើទៅ!ប្រើរួចហើយគេបោះចោលក្លាយជាសំរាមគួរអោយ
    ខ្ពើមរអើមណាស់។
    និយាយដល់ប្រហុកគួរអោយឃ្លានបាយណាស់ទៅទរបាយសិនវើយ!!!

  6. អ្នកក្រ says:

    បើគ្នាវាវិញដែលបានធ្វើបទល្មើសជាក់ស្តែងហើយ សុទ្ធតែនិយាយរកភុស្តាង តែបើសិនជាប្រជាពល
    រដ្ឋតូចតាចវិញ គ្រាន់តែតវ៉ារឿងដីធ្លីផ្ទះសម្បែងដែលខ្លួនរស់នៅក៏ចាប់គេដាក់គុកដែរ វាពិតជាថោក
    ទាបណាស់