បក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​ជួប​ពិភាក្សា​រួប​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៦-១៧ កក្កដា

ដោយ ទីន ហ្សាការីយ៉ា
2012-06-12
វិទ្យុ​អាស៊ីសេរី

ប្រធាន​គណបក្ស សម រង្ស៊ី និង​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស គ្រោង​នឹង​ជួប​គ្នា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​រួប​រួម​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កក្កដា ខាង​មុខ។

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុង​ពិធី​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​សមរង្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ មករា ២០០៩។ (AFP Photo)

ប្រធាន គណបក្ស សមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់ ដៃ ជាមួយ នឹង ប្រធាន គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុង ពិធី ចុះ ហត្ថលេខា ចង សម្ព័ន្ធភាព រវាង គណបក្ស ទាំង ពីរ នៅ ឯ ទីស្នាក់ការ របស់ គណបក្ស សមរង្ស៊ី ក្នុង ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ១៥ មករា ២០០៩។ (AFP Photo)

លោក កឹម សុខា ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា គណបក្ស សិទ្ធិ​មនុស្ស បាន​ឯកភាព​ជា​មួយ​គណបក្ស សម រង្ស៊ី ជា​ផ្លូវ​ការ​ហើយ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស សិទ្ធិ​មនុស្ស និង​ថ្នាក់​ដឹក​នាំ​គណបក្ស សម រង្ស៊ី នឹង​ជួប​គ្នា​នៅ​ក្នុង​ខែ​កក្កដា។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក កឹម សុខា មិន​ទាន់​បញ្ជាក់​ទី​កន្លែង​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ថា នៅ​ប្រទេស​ណា​នៅ​ឡើយ។

គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កក្កដា នេះ នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ស្ដី​ទី លោក គង់ គំា បាន​ចេញ​លិខិត​អញ្ជើញ​លោក កឹម សុខា ទៅ​ជួប​ពិភាក្សា​ការងារ​ស្ដី​ពី​ការ​បង្រួប​បង្រួម​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៩ និង​៣០ មិថុនា។

លោក កឹម សុខា បាន​បញ្ជាក់​ថា មូល​ហេតុ​សំខាន់​ដែល​លោក​លើក​ពេល​ថ្ងៃ​ជួប​គ្នា​នេះ ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស សិទ្ធិ​មនុស្ស មាន​កិច្ចការ​រវល់​កិច្ចការ​ចាំ​បាច់ ពិសេស​ចាំ​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ផ្លូវ​ការ ដើម្បី​រៀប​ចំ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ របស់​ខ្លួន។

គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​១០ មិថុនា បាន​ចេញ​សេចក្ដី​ណែ​នាំ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង​អស់​នៃ​គណបក្ស សិទ្ធិ​មនុស្ស ឲ្យ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ-សង្កាត់ របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

13 Responses to "បក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​ជួប​ពិភាក្សា​រួប​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៦-១៧ កក្កដា"

  1. Srey Khmer says:

    Congratulation! I am happy for you.
    Hopefully, you are the best and successful of your hart-working for our country.
    You have the wonderful day forever!
    Good luck.
    Best respectful,
    Srey Khmer

  2. ចន្ធូ says:

    ចាំមើលពួកប្រឆាំង តែងនិយាយថា ៉ ខ្មែរត្រូវរួមគ្នា ត្រូវស្រលាញ់គ្នា ៉ បើថ្វៃទី១៧មិថុនាខាងមុខ ពួកនេះមិនរួបរួមគ្នាទេ មានន័យថា ពួកវាបាននិយាយកន្លងមកគឺប្រូទេ ។ ដូច្នេះ កុំជឿពួកប្រឆាំងប្រូទៀត ពួកវាប្រជែងគ្នាដើម្បីអំណាចប៉ុណ្ណោះ។

  3. កុំតែបានពួកប្រឆាំងនិងហើយ កុំអីមិនដឹងថាចាន្ឋូមានជោគវាសនាយ៉ាងនាទេ។ ប្រហែលជាចាន់ន្ឋូលួចជាតិបានច្រើនហើយមើលទៅ ដូចជាកាប់ឈើ រំលោភដី ប្រជាពលរដ្ឋបានច្រើនហើយបានជាគាំទ្រមេបក្សគាត់ខ្លាំងម្លេះ​។​ លួចបានច្រើន មានលុយចាយច្រើន ត្រូវតែគាំទ្រ​។​សូមកុំអោយខ្លួនរបស់អ្នកក្លាយជាមនុស្សចោលម្សៀតអោយសោះចាន់ន្ឋូ។​

  4. kmherblood. says:

    ចន្ធូ we dont care who are fight for power for what, we just wanted a powerful person that always do good to khmer peoples and well developing our country and no corruption like nowaday only, so is SRP do the same thing like CPP now we will figth with them too. be love our country first do not think only your family or yourself.

  5. So Lo says:

    When will Me Srey Khmer, Ah Ho Tun, and Ah KR be united?

  6. Roeun Vissal says:

    Car racing is good for audiences when two or more cars are closed to each other, if one car is far away from the others is not so good for the audiences. The same election, if supporters of any political party are a little bit difference, it is good for people, the people can get a lot of benefits from each party because they try to do the best to satisfy people otherwise they lose next election.

  7. Pros Khmer says:

    ជាការប្រសើខ្លាំងណាស់ដែលគណះបក្សទាំងពីរគឺគណះបក្សសិទ្ធមនុស្សនិងគណះបក្សសមរង្សីអាចរួបរួមគ្នាជាគណះតែមួយបានខ្ញុំគិតថាប្រសិនបើគណះបក្សទាំងពីរស្រលាញ់ជាតិនិងប្រជាជនជាធំគឺប្រាកដជាអាចរួបរួមគ្នាបានសំរេចជាមិនខាន។​​ ព្រោះអី្វគណះបក្សទាំងពីរគឺគណះបក្សប្រ
    កាន់យកលិទ្ធិប្រជាធិបតេយ្យដូចគ្នា​ ហតុដូចនេះត្រូវតែដើរផ្លូវតែមួយជាមួយគ្នាពួតដៃគ្នាទ្បើង
    ដើម្បីអោយឆាប់ដល់ចំណុចចុងក្រោយជាម្ួយគ្នា។​សូមជូនពរអោយគណះបក្សទាំងពីរទទួលបានជោគជ័យគ្នុងការរួបរួមគ្នាដើម្បីជួយដល់ជាតិយើង

  8. Pros Khmer says:

    សូមលោកអ្នកចេះដឹងទាំងអស់មេត្តាឈប់ធ្វើនយោបាយលើខ្នងប្រជាជនខ្លួនដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួន​ គ្រួសាររបស់ខ្លួន​ និងបក្សពួករបស់ខ្លួនងងទៅ​ ព្រោះអីសព្វថៃ្ងនេះអ្វីៗគ្រប់បែបយ៉ាង
    សុទ្ធតែជារបស់គ្រួសារ​ខ្លួនងង​ និងបក្សពួកខ្លួនងងតែប៉ុណ្ណោះគ្មានអ្វីដែលជារបស់ជាតិ​និងប្រជាជនទ្បើយ ដូច្នេះសូមអ្នកធ្វើនយោបាយណាក៏ដោយបើឈ្នះសន្នឹកឆ្នោតនៅអណាត់
    ក្រោយសូមដណ្តើមយកមកវិញអោយបាននូវអ្វីៗដែលជាកម្មសិទ្ធរបស់រដ្ឋ​ពីក្រុមហ៊ុនងកជននិងអ្វីដែលកម្មសិទ្ធរបស់ប្រជាជន​ សូមកុំអោយមានតែពាក្សឃោសនារក
    សំទ្បេងឆ្នោត​ ដល់ពេលឈ្នះឆ្នោតគិតតែពីវក់និងអំណាច​ បក្សពួក​ និងគ្រួសារខ្លួនតែប៉ុណ្ណោះ។
    ព្រោះអ្នកនយោបាយខ្មែររមែងតែងតែបោកប្រាស់ជាតិងង ប្រជាជនខ្លួនងង ដើម្បីតែអំណាច
    ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនប៉ុណ្ណោះ គ្រប់ជំនាន់ដែលខ្ញុំបានឃើញនឹងភ្នែកផ្ទាល់​ ហើយឥទ្បូវខ្ញុំ
    គ្រាន់តែចង់ឃើញរបបថ្មីមួយទៀតដែលកើតទ្បើងជាមួយគណះទាំងពីរដែលកំពង់ឃោសនានោះ
    គឺគណះបក្សសមរង្សីនិងគណះបក្សសិទ្ធមនុស្សតើប្រទេសជាតិសុខសាន្តដូចអ្វីដែលពួកគេបាន
    ឃោសនាដែររឺទេ។ដូច្នះហើយបានជាខ្ញុំចង់ឃើញព្រឹត្តិការណ៏នេះ​ ហើយព្រឹត្តិការណ៏អាចឃើញ
    បានទាល់តែគណះបក្សទាំងពីររួបរួមគ្នាដោយចិត្តស្មោះបើមិនដូច្នោះទេទោះម្បីជាបោះឆ្នោត១០០
    អាណាត់ទៀតក៏គ្មានអ្វីប្លែកដែរគឺនៅតែដដែលៗនឹង​ សូមពិចារណា!!!!!!!!!!!!!!!!!!!!!!!​

  9. PM says:

    សូមបក្សទាំងពីរួមគ្នាឲ្យពិតប្រាកដ ដោយយកប្រជារាស្រ្តជាធំ មិនត្រូវយកប្រយោជន៍ផ្ទាល់​ជាធំនោះទេ។ មានប្រជាពលរដ្ឋខ្មែររាប់លាននាក់​ចង់ឮ្យបក្សទាំងពីរួបរួមគ្នាណាស់។ ខ្ញុំសូមឲ្យ​លោកអ្នកដឹកនាំទាំងពីរគិតថា ប្រជារាស្រ្តខ្មែរ ទឹកដីខ្មែរ ធនធានធម្មជាតិជារឿងសំខាន់ ជាងអ្វី​ទាំងអស់។ ក្នុងនាមខ្ញុំជារាស្រ្តខ្មែរ ខ្ញុំបាទសូមគាំទ្រនូវទង្វើដែលលោកបានរួបរួមគ្នាដើម្បី​ប្រយោជន៍ និងទឹកដីខ្មែរ តែបើលោកគិតតែពីឈ្លោះគ្នាក្នុងបក្ស ដូចហ្វុនសិនប៉ិច ខ្ញុំនឹងប្រជារាស្រ្ត​ខ្មែរ និងសរសេរដាក់ក្នុងប្រវត្តិសាស្រ្តខ្មែរ ថា លោកទាំងពីមិនមាន​ឆន្ទៈបម្រើ​​ប្រជារាស្រ្តខ្មែរ​ដូចបក្សហ្វុស៊ិនប៉ិចយ៉ាងដ័ូច្នេះដែរ។
    ទទួលការគោរពពីខ្ញុំតំណាងឲ្យប្រជារាស្ត្រខ្មែរដែលគោរពលោកទាំងពីរ និងមានឆន្ទៈស្រ​លាញ់ខ្មែរពិតប្រាកដ។

  10. Khmer Sra Sor says:

    គណះបក្សគឺមានតែបីប៉ុណ្ណោះនៅស្រុកខែ្មរយើងនេះ​​​ ទី១, គណះបក្សកាន់អំណាច​ ទី២, គណះបក្ស
    សម​ រស្ស៊ី​​​ ទី៣, គណះបញ្ឆោត ដូច្នេះគណះបក្សសិទ្ធមនុស្សត្រូវតែច្របាច់បញ្ជូលគ្នាជាមួយគណះ
    បក្សសម​ រស្ស៊ី​ដើម្បីកុំអោយក្លាយជាគណះបក្សបញ្ឆោត​ បើមិនដូច្នោះទេនឹងក្លាយជាគណះបក្ស
    បញ្ឆោតហើយ។​ អ្នកធ្វើនយោបាយទាំងអស់មិនថាគណះបក្សប្រឆាំងរឺគណបក្សកាន់អំណាចទេ
    គឺធ្វើយ់ាងដូចម្តេចក៏ដោយនៅពេលមានអំណាចហើយមេត្តាស្រលាញ់ប្រទេសខ្លួនឯងនិងប្រជាជន
    ខ្លួនឯងផងកុំគិតតែស្រលាញ់អំណាច​ ស្រលាញ់គ្រួសារ​​ បក្សពួកនិយមខ្លាំងពេក​ រហូតដល់
    បណ្តោ​យអោយវប្បធម៌រលំ​ ជាតិរលាយ​ ហើយខ្លួនឯងទៅសោយសុខនៅថានខ្មោច។

  11. ១បូក១ ស្មើ សង្ស័យគ្នា says:

    ចង់ឈ្នះឆ្នោត មិនមែនងាយស្រួលដូចនាំគ្នាអង្គុយលេងល្បែង បៀ អាប៉ោងទេ ។
    បើជួយដឹកនាំប្រជាជនបង្កើតមុខរបរតាមភូមិៗ អោយមានជីវភាពធូធារ
    អាចរកចំណូលតាមរយៈបក្សរបស់ខ្លួនប្រហែលមានសង្ឃឹមដែរ តែមានសង្ឃឹមតិចៗ ។

  12. ថាកុំភ័យនេះជាសំដីរបស់គណបក្សប្រឆាំងមួយនោះមេបក្សមុខដូចមូស
    គ្រុនចាញ់ប៉ុស្ត៏លេខ ៥ ឯមេបក្សមួយនោះអណត្តិនេះគ្រាន់ញញឹមញញែម
    ខ្លះតែកុំភ្លេចអ្នកខេត្តព្រៃវែងគេកំពុងប្តឹងរឿងសន្យាឲ្យលុយគេបើគេបោះឆ្នោត
    ឲ្យបក្សខ្លួនឈ្នះ ដល់ពេលបានឈ្នះចង់ ( ម៉ាង) គឺស៊ីដាច់ឬកុហកមិនឲ្យគេ
    នឹងហើយមើលទៅឃើញជាក់ច្បាស់ប៉ុណ្ណឹងចោទគេថាប្រល្បិចស្អីទៀតតាម
    ពិតទៅធ្វើតែពួកខ្លួនឯងសោះ ។ ហេស..ហេ ..! តំរេះជិះកឯង ។