ព្រាប សុវត្ថិ និង យុគ ចិន្តា ជួបកុមារជាប់ពន្ធនាគារ

Written by ភ្នំពេញដេលីញូវ
Tuesday, 12 June 2012

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង ពិធីការិនី ល្បីល្បាញ យុគ ចិន្តា បានបង្ហាញមុខ ក្នុងកម្មវិធី ចែកអំណោយ នៅព្រឹកថ្ងៃទី ១ ខែ មិថុនា ក្នុងមណ្ឌល កែប្រែ “ម២” ព្រៃស ដែលមានការ រៀបចំពី អង្គការ ការពារ យុត្តិធម៌កុមារ (ម២) ។ កន្លងមក លោក ព្រាប សុវត្ថិ ធ្លាប់បានចូលរួម ក្នុងកម្មវិធី ជួយសង្គម យ៉ាងច្រើន តែសម្រាប់ កម្មវិធីនេះ គឺជាលើកទីមួយ សម្រាប់រូបលោក រីឯអ្នកនាង យុគ ចិន្តា វិញថ្វីដ្បិតតែ ការងារសិល្បៈមមាញ្ញឹក ប៉ុន្តែអ្នកនាង នៅតែឆ្លៀត ឱកាស ចូលរួមក្នុង ការងារ ជួយ សង្គម ដោយអ្នកនាង បានបង្ហាញ ពីអារម្មណ៍ របស់ខ្លួនថា “ខ្ញុំធ្លាប់បាន ចូលរួម កម្មវិធី ជួយសង្គម ច្រើនមកហើយ ដោយឡែក សម្រាប់កម្មវិធី ខួបថ្ងៃ ១ មិថុនា នៅក្នុង ពន្ធនាគារ ព្រៃស ខ្ញុំមិនធ្លាប់ បានចូលរួម ពីមុនមកឡើយ ខ្ញុំរីករាយណាស់ ដែល បាន ចូលរួម កម្មវិធីនេះ ។ ក្រៅពីចែក អំណោយដល់ កុមារនៅក្នុង មណ្ឌលកែប្រែ ខ្ញុំព្រមទាំង លោក ព្រាប សុវត្ថិ បានផ្តល់ជា សារខ្លះៗ ដល់កុមារ នៅទីនោះ” ។

ប្រធានអង្គការ ការពារយុត្តិធម៌កុមារ អ្នកស្រី ស៊ឹម ស៊ូយាង បានឱ្យដឹងថា ក្នុងឆ្នាំនេះ អង្គការការ ពារយុត្តិធម៌ កុមារបានរៀបចំក ម្មវិធីទិវាកុមារ អន្តរជាតិ ១ មិថុនា នៅក្នុង មណ្ឌលកែប្រែ ម២ រាជធានី ភ្នំពេញ ដោយមានការ ចូលរួមពី តារាចម្រៀង លោក ព្រាប សុវត្ថិ អ្នក នាង យុគ ចិន្តា ព្រមទាំង ក្រុម កំប្លែង លោក សុខ គា ទៅច្រៀងចាប៉ី ដងវែង និង អាយ៉ៃឆ្លើយឆ្លង ដើម្បីធ្វើការ អប់រំកុមារ ដែលជាប់ឃុំឃាំង ចំនួនជិតពីររយនាក់ ឱ្យពួកគេ កែប្រែខ្លួន ទៅជាមនុស្សល្អ បន្ទាប់ពីរួចីទោស ។ លោក ព្រាប សុវត្ថិ និង អ្នកនាង យុគ ចិន្តា ក្រៅពី ចូលរួម នៅក្នុងការ ចែកអំណោយដល់ កុមារទាំងនោះ ពួកគាត់ផ្តល់ជា សារមួយចំនួន ដល់កុមារដែល ជាប់ឃុំឃាំង ក៏ដូចជាផ្តល់ សារសម្រាប់ យុវវ័យនៅ ខាងក្រៅ កុំឱ្យប្រព្រឹត្តិ អំពើខុសច្បាប់ ។

លោក ព្រាប សុវត្ថិ បច្ចុប្បន្នជាតារាចម្រៀង ប្រចាំនៅក្នុង ផលិតកម្ម រស្មីហង្សមាស លោកមាន ការមមាញ្ញឹក នៅក្នុងអាជីព ចម្រៀង ស្ទើរតែរកពេល វេលាសម្រាកគ្មាន ប៉ុន្តែលោកបាន បញ្ចោញចំណាប់ អារម្មណ៍ របស់ខ្លួន ចំពោះថ្ងៃ ១ មិថុនា ថា “ខ្ញុំ ធ្លាប់បាន ចូលរួម កម្មវិធីយ៉ាងច្រើន របស់អង្គការ ផ្សេងៗ ទៅតាម ខេត្ត-ក្រុង ជាច្រើន សម្រាប់ ឆ្នាំនេះវិញ ខ្ញុំបានចូលរួម នៅក្នុងកម្មវិធី ចែកអំណោយ នៅក្នុង មណ្ឌលកែប្រែ ព្រៃស ដែលរៀបចំឡើង ដោយអង្គការ ការពារ យុត្តិធម៌កុមារ ។ នេះជា លើក ទីមួយហើយ ដែល ខ្ញុំមានឱកាស បានជួបប្អូនៗ ដែលរស់នៅ មណ្ឌលកែប្រែ ខ្ញុំមានអារម្មណ៍ អាណិតអាសូរ ក្មេងៗទាំងនោះ ណាស់ ក្រៅពីចូលរួម ចែកអំណោយ ដល់ពួកគាត់ ខ្ញុំបានផ្តល់ជា សារខ្លះៗ ដើម្បីអប់រំ ពួកគាត់ សង្ឃឹមថា ពេលដែលពួក គាត់រួចទោស ពួកគាត់នឹង ក្លាយខ្លួន ទៅជាមនុស្ស នៅ ក្នុងសង្គម” ។

អ្នកនាង យុគ ចិន្តា ជាពិធីការិនី លេចធ្លោមួយរូប ទោះបីជា មានវ័យ កាន់តែច្រើន តែសម្រស់នាង នៅតែស្រស់ ប្រឹមប្រិយ និង គួរឲ្យចាប់ចិត្ត ។ អ្នកនាងថែមទាំង ត្រូវបានគេចាប់ អារម្មណ៍ ឃើញថាជា ពិធីការិនី ដែលមានទ្រព្យ សម្បត្តិច្រើន ក្រៅពី បម្រើ ការងារនៅ ស្ថានីយ CTN អ្នកនាង មានមុខរបររក ស៊ីផ្ទាល់ខ្លួន ជាច្រើនកន្លែង មួយថ្ងៃៗ អ្នកនាងរវល់ ស្ទើរតែគ្មាន ពេលវេលាសម្រាក ប៉ុន្តែនៅក្នុង ឱកាស ទិវាកុមារ អន្តរជាតិ ១ មិថុនា អ្នកនាងនៅតែ ឆ្លៀតពេលវេលា ដើម្បីចូលរួម កម្មវិធីដែល រៀបចំ ដោយអង្គការ ការពារ យុត្តិធម៌ កុមារ រួមជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។ នៅឯមណ្ឌល កែប្រែព្រៃស អ្នក នាង យុគ ចិន្តា បានបង្ហាញនូវ ចំណាប់អារម្មណ៍ របស់ខ្លួនទាំង ទឹកមុខ ស្រស់ស្រាយថា “ខ្ញុំធ្លាប់បាន ចូលរួមកម្មវិធី ជួយសង្គមច្រើន មកហើយ រាល់ពេល ដែលបណ្តា អង្គការ មួយ ចំនួន ទាក់ ទងមកខ្ញុំ ខ្ញុំមិនដែល បដិសេធឡើយ ខ្ញុំរីករាយនឹង ចូលរួមជានិច្ច ពីព្រោះខ្ញុំ ចូលចិត្ត ជួយមនុស្ស ។ ជាក់ស្តែង កាលពី ឆ្នាំមុនក្នុងថ្ងៃ ១ មិថុនា ខ្ញុំបានទៅ ចូលរួម កម្មវិធី របស់អង្គការ នៅខេត្ត សៀមរាប តែសម្រាប់ ឆ្នាំនេះ វិញ ពិតជា ប្លែកណាស់ ដែលខ្ញុំបាន ចូល រួមជា មួយ អង្គការការពារ យុត្តិធម៌កុមារ ដែលរៀបចំ នៅក្នុង មណ្ឌលកែប្រែ ព្រៃស ដែលមើលទៅ កុមារជាប់ឃុំឃាំង ពិតជាគួរឱ្យ អាណិតអាសូរ ។ ខ្ញុំបានចូលរួម លើកទឹកចិត្ត ដល់ក្មេងៗ ទាំងនោះ ថ្វីដ្បិតតែពួកគាត់ ជាទណ្ឌិត ជានីតិជន ប៉ុន្តែពួកគាត់ មានសិទ្ធិ ប្រារឰ ពិធី ទិវា កុមារ អន្តរជាតិ ១ មិថុនា ដូចជាក្មេងៗ ដទៃ នៅខាងក្រៅ ដែរ ។ តាមរយៈសារ ដែលខ្ញុំបានផ្តល់ ទៅពួកគាត់ នាថ្ងៃនោះ គឺដើម្បី លើកទឹកចិត្ត ពួកគាត់ និង ផ្តល់ ជាយោបល់ខ្លះៗ ដូចជាអំពើ ដែលពួកគាត់ ប្រព្រឹត្តិ ខុសនាពេល កន្លងមក កុំឱ្យគាត់ បន្តធ្វើទៀត សូមឱ្យ ពួក គាត់កុំអស់សង្ឃឹម ក្នុងជីវិត នៅពេលដែល រួចពីទោស ពួកគាត់នឹងក្លាយ ទៅជា ក្មេងល្អវិញ សំខាន់ឱ្យ គាត់ចេះកែប្រែ ចិត្តគំនិត” ៕

What Next?

Recent Articles

22 Responses to "ព្រាប សុវត្ថិ និង យុគ ចិន្តា ជួបកុមារជាប់ពន្ធនាគារ"

  1. តាមពិតក្រុមសិល្បក៏គួរតែមានពេលវេលាណាមួយដើម្បីជួយសង្គម៕

  2. Macc says:

    That’s really fantastic for both idol, esp, I adore their performance so much both social work and career work! LOVESS

  3. PM says:

    ល្អណាស់។ ខ្ញុំគាំទ្រ! បើមានមនុស្សដែលចិត្តល្អយ៉ាងនេះ ប្រទេសខ្មែរនឹងមានសន្តិភាពហើយ។ តែ,………………………?

  4. ព្រាននារី says:

    ចាស់ហើយ! អង្កាល់រកគូរអនាគត ចាស់យូរវាជូរមាត់ណា!។

  5. អ្នកវិភាគ says:

    ល្អណាស់គួរឲ្យគោរពរាប់អានណាស់គួរតែឲ្យអ្នកដទៃយកធ្វើជាគំរូខ្លះព្រោះយើងជាមនុស្សរបស់ប្រជាជនគួរតែធ្វើផលប្រយោជន៌ឲ្យសង្គមខ្លះផង។មិនដូចអាអ្នកកំប្លែងខ្លះទេបែរជាទៅឡើងឡានដង្ហែក្បួនឃោសនាបំរើឲ្យបក្សខ្លះនោះទេ

  6. It’s good for singers or actresses to see sufferring people,
    because they are the public figures whom most poeple
    know, like and admire. But from my own observation, I’ve
    found a big number of singers and musicians are haughty,
    cocky, and arrogant.

  7. Khmer Srok Srae says:

    That is a good idear if both of them can help our yong people. they do need help because our goverment !!!!!!!!!!!!!!?

  8. BaBaBoo says:

    Very few had this kind of the kind, many still lost in crack’s head….

  9. Vichet says:

    អ្នកសិល្បធ្វើការងារមនុស្សធម៌ ខ្លួននឹងមានតម្លៃ ហើយនឹង សាបតម្លៃវិញនៅពេលខ្លួនធ្វើការងារនយោបាយ។

  10. ត្រចៀកកាំ says:

    ត្រឹមត្រូវ វិចិត្រ

  11. សូមឲ្យអ្នកទាំងពីរបន្តធ្វើការងារមនុស្សធម៌តទៅទៀត ហើយជួយប្រាប់សិល្បះដទៃទៀតឲ្យចូលរួមឲ្យបានច្រើន ពីព្រោះពួកអ្នកជានិមិត្តរូបនៃពួកគេនិងពលរដ្ឋទូទាំងប្រទេស ទោះបីនៅក្នុងគុក ឬតាមសាធារណះពួកគេតែងតែឃើញអ្នក ដូច្នេះសូមធ្វើជាគំរូ និងលើកទឹកចិត្តពួកគេឲ្យមានការកែប្រែឡើងវិញ គេចូលចិត្តអ្នកច្រៀង ដូច្នេះអ្នកអាចតែងបទណាដែលទាក់ទងនិងការអប់រំខ្លះ(១វ៉ុលមានពីរ​ឫបីបទ ជៀសវាងគ្រឿងញៀន​ ប្រព្រឹត្តខុសជាមួយអ្នកមានគុណ …….)

  12. សៀងផ្អាប់ says:

    រកលុយបានច្រើនគូរតែជួយទៅ

  13. Khmericando says:

    most of those famous people make lots of money…..they should do and join more charity project to help…that is very good

  14. Chet Meta says:

    សូមគាំទ្រចំពោះទង្វើល្អរបស់អ្នកទាំងពីរ និង​ជាគំរូសំរាប់អ្នកសិល្បះដ៏ទៃទៀត។ ប៉ុន្តែខ្ញុំសូមមិនគាំទ្រ និងសូមរិះគន់់ចំពោះអ្នកសិល្បះមួយចំនួនដែលបានប្រើប្រាស់នាទីកំសាន្តតាមបណ្តាស្ថានីយទូរទស្សន៍ដើម្បីផ្សព្វផ្សាយនិន្នាការនយោបាយ ឫបម្រើឲ្យគណបក្សផ្សេងៗដែលខុសនឹងក្រមសីលធម៌វិជ្ជាជីវះសិល្បះ។ ហើយ​ការធ្វើបែបនេះវានឹងជួយទាញទំលាក់ប្រជាប្រិយភាពរបស់អ្នកសិល្បះទៅវិញទេ…សូមមេត្តាពិចារណាឡើងវិញ!

  15. តារា ទាំងពីរល្បីឈ្មោះគឺពិតជាត្រឹមត្រូវណាស់។
    ទាំងសមត្ថភាព និង​សណ្តាចិត្ត។

  16. សៀងផ្អាប់ says:

    មីងយុគ ចិន្តា៖សុំញុលមួយ។ត្រគៀកមីងធំណាស់គួរចង់ឲ្យនឲ្យណែបនិត

  17. សៀងផ្អាប់ អញថាហើយ ហ្ហែងមាស្រុកមានមួយ អាខុសគេ
    ហ្ហែងពិតជាឆ្កួតដូចអញថាមិនខុស មតិអាហែ្ហង មួយណាក៏បញ្ចេញមកខុសគេដែរ
    អានេះឆ្កួតអត់ថ្នាំកែមែនវើយ…. មើលទៅ ម៉ែនឹងបងប្អូនស្រីហ្ហែង មិនដឹងខ្មាស់គេប៉ុណ្ណាទេអ៎ា

  18. Vichet says:

    សារជាតិជាសត្វ បើទោះបី ស្ថិតក្នុងស្ថានភាពណាក៍ដោយ ក៍នៅតែជាសត្វដដែល។

  19. chhem dara says:

    Charity and pity should be glued to our hearts. we all must hve awareness to educate as well as encourage those to participate in the real society we all need. They were right.

  20. ពិត​ជាល្អណាស់សម្រាប់ការចែករំលែក!!!!!!

  21. Anonymous says:

    ចុះអាសែន ខ្វាក់ អញធើម៉ែហ្អែង ?