អង្គារ 12 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ចាប់ពីថ្ងៃទី១៦ កក្កដា ខែក្រោយនេះ អង្គភាពពន្ធដារ សហការជាមួយស្ថាប័នមានសមត្ថកិច្ច នឹងធ្វើការត្រួតពិនិត្យ ព្រមទាំងផាកពិន័យលើយានយន្តដែលមិនបានបង់ពន្ធសម្រាប់ឆ្នាំ២០១២នេះហើយ។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១២នេះ មានរយៈពេល៥ខែ ពោលគឺចាប់ផ្តើមតាំងពីថ្ងៃទី១៥ កុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែកក្កដា។ ហើយម្ចាស់យានយន្តអាចបង់ពន្ធនៅតាមទីតាំងរបស់រដ្ឋបាលពន្ធដារ ដែលមាននៅស្នាក់ការពន្ធដារស្រុក សាខាពន្ធដារខេត្ត និងនៅសាខាពន្ធដារខណ្ឌ នៃរាជធានីភ្នំពេញ។ ចំពោះស្រុក ឬខណ្ឌណាដែលគ្មានស្នាក់ការពន្ធដារស្រុក ឬសាខាពន្ធដារខណ្ឌ សូមទៅបង់ពន្ធនៅតាមក្រុមការងារនៅក្នុងទីតាំងរដ្ឋបាលសាលាស្រុក-ខណ្ឌ។
ដោយឡែកចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២តទៅ អ្នកដែលមិនបានបង់ពន្ធទាន់ពេលវេលា នឹងត្រូវផាកពិន័យបន្ថែមលើប្រាក់ពន្ធស្មើនឹង១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់៕

ទេវតាអើយជួយខែ្មរឲ្យឆាប់រុងរើ្យងផង
ទារពន្ធ័ត្រូវតែមានយុត្តិធម៌ តព្វកិច្ចបង់ពន្ធគឺស្ថិតនៅក្រោមច្បាប់ស្មើៗគ្នា
ត្រូវតែបញ្ឈប់ការលើកលែង ចំពោះអ្នកគេចវេសមិនបានបង់ពន្ធ័ផ្លូវ និង ពន្អ័ដទៃទៀត
។បើអ្នកមានតួនាទីខាងនេះមិនធ្វើការមិនប្រមូលពន្ធ័គ្រប់ចំនួន ឡាន ម៉ូតូ ៕ល។
ដែលមានពីតប្រាកដទេ ពួកអស់លោក ឡោកស្រី ក៏មានកំហុស ជាអ្នករួម
ធ្វើអំពើពុករលួយពិប្រាកដណាស់ ព្រោះធ្វើការមិនយុត្តិធម៌ ។អ្នកខំបង់អោយ
គេបង់រាល់ឆ្នាំ ឯអ្នកមិនបង់ពន្ធ័ចេះតែរួចរហូត ៗ ៗ
ហើយចោទគេផ្សេងថាពុករលួយទៅវិញ។
តែពន្ឋ ឡានខ្លះធ្លាប់បង់តែ១៥មឺុនឡើងដល់កន្លះលានទៅជាង១លាន អានឹងយុត្តិធម័ដែរ ..??
ឫចេះតែនឹកឃើញទេ ?? នឹងគឺជាការថែមបន្ទុកឲ្យរាស្សអាងតែឯងស្រួល ……!!
ច្បាប់កែតាមតែនឹកឃើំញឡានជិះរាប់ឆ្នាំ ហើយបែរជាឡើង …….រកលុយទៅចិញ្ចឹមពួកកុង្សីយ៍
ដែលកើតឡើងច្រើនឫ ??
I was surprised to see the inside my poor country has a high taxes. This taxes is killing our poor people. For ex, when I bought my car $23,500.00 in U.S. I paid taxes only.06%= $1,350 to the government. So the Cambodia’s government should reduce taxes from the solders of people. I think, it is too much in the poor country and poor people.
បង្កើនពន្ធ=បង្កើនចំណូលថវិកាជាតិ
បង្កើនពន្ធ=បង្កើនថ្លៃទំនិញ
បង្កើនចំណូលថវិកាជាតិ=បង្កើនប្រាក់ខែមន្រ្តីរាជការដើម្បីទប់ទល់នឹងការបង្កើនថ្លៃទំនិញ
បង្កើនចំណូលថវិកាជាតិ=អភិវឌ្ឍន៍ប្រទេសជាតិ
ទីបំផុតអ្នកណាទទួលផលប្រយោជន៍ច្រើនជាងគេ ?
១-មន្រ្តីរាជការទូទៅ?
២-មន្រ្តីរាជការដែលមានឱកាសប្រព្រឹត្តអំពើពុករលួយ?
៣-បុគ្គលិកបំរើការងារក្រុមហ៊ុនឯកជន?
៤-កម្មករ-កម្មការនីបំរើក្នុងវិស័យផលិតកម្មនានា?
៥-ប្រជាពលរដ្ឋទូទៅ?
៦-ក្រុមហ៊ុនដែលគេចវេសបានពីការបង់ពន្ធ?
៧-….។ល។