05212013Headline:

គណបក្ស​នរោត្តម រណឫទ្ធិ​វាយបក​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

ថ្ងៃទី 16 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ប្រតិកម្ម​ចំពោះ​ប្រសាសន៍​របស់ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ថ្លែងថា​គម្រោង​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​រវាង គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​គ្រោង​ធ្វើ​នៅ​ខែកក្កដា ឬ​ខែសីហា​នេះ នឹងត្រូវ​ផ្អាក​សិន​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណបក្ស​នរោត្តម រណឫទ្ធិ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ នេះ​បាន​ឲ្យ​ដឹង​ដូចខាងក្រោម​ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ លោក ញឹក ប៊ុនឆៃ ពុំដែល​បាន​លើក​នូវ​បញ្ហា​នៃ​ការពន្យារ​ធ្វើ​សមាជ​វិសាមញ្ញ នៃ​គណបក្ស​ទាំងពីរ​នេះឡើយ​។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ពុំ​ដែលមាន​ការខ្វែងមតិ​ណាមួយ​រវាង​គ្នា​និង​គ្នា ពាក់ព័ន្ធ​ទៅនឹង​ជំហរ​នយោបាយ​របស់​គ​ណ​បក្ស​សម្រាប់​ពេលអនាគត​ឡើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​និយាយថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​គណបក្ស​នរោត្តម រណឫទ្ធិ កំពុង​ពិនិត្យ​ពិភាក្សា​បញ្ចប់​នូវ​ពង្រាង​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​ដែល​គណបក្ស​ហ្វ៊ុ​ស៊ិនប៉ិច បានផ្ដល់​មក​ឲ្យ​គណបក្ស​នរោត្តម រណឫទ្ធិ​។

​ប្រសាសន៍​របស់លោក ញឹក ប៊ុនឆៃ ខាងលើនេះ គឺជា​ការសម្រេច​ចិត្តជា​ឯកតោភាគី និង​ជា​ប្រសាសន៍​របស់លោក ញឹក ប៊ុនឆៃ ខ្លួនឯង​តែ​ម្នាក់​គត់​៕​

What Next?

Recent Articles

4 Responses to "គណបក្ស​នរោត្តម រណឫទ្ធិ​វាយបក​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​"

  1. ល្បែងដែលសម្រាប់តែចាញ់ ។ មិនដឹងជាប្រឹងស្អីទៀត
    បើកាលពីមុន ទាំងសងខាងមានគណៈបក្ខតែមួយដែល
    ពលរដ្ឋខ្មែរ‹‹ទុកចិត្តទុកថ្លើម›› បោះឆ្នោតឱ្យបានឈ្នះ
    បែរជាផ្តល់‹‹ទុក្ខ››ឱ្យគ្នាវិញ ។ ហ៊ឺ! ហេតុតែគ្មានស្អីធើ
    ក៏ធើនយោបាយទាំងមុខក្រាស់ឃ្មឹកក្តៗគេលេងទៅ!

  2. អ្នកធ្វើនយោបាយតែងមានជំនាញខាងប្រើល្បិចកល​ ភុតភរបោកប្រាស់
    នៅពេលមានឧិកាសអាចបោកប្រាស់គ្នាបាន សូម្បីឪពុកម្តាយ បងប្អូនបង្កើត
    ក៏អាចបោកប្រាស់គ្នាបានដែរ ។ ពាក្យថាបញ្ចូលគញគ្នាមិនពិបាកសោះ តែពិបាក
    រកកន្លែងដេកអង្គុយ ធ្វើការេជាមួយគ្នាដែលជាការលំបាក ។ បើរកចំណូលបាន
    ចែកគ្នាមិនស្មើ កាន់នាំអោយមានរឿងច្រើនឡើងមិនខាន។

  3. កំនើតខ្មែរ says:

    អាម៉េចទៅហើយឆៃប្ញទ្ធិ!និយាយរួបរួមគ្នាមិនបានប៉ុន្មានថ្ងៃផងឥឡូវលេងសំដីដាក់គ្នាដូចជា
    ​មិនស្រួលទេដឹង!ល្មមហើយដឹង?រួញប៉ុននឹងហើយចង់បាត់ឈ្មោះបាត់ខ្លួនពីពិភពគុណរឺយ៉ាងម៉េច!​
    បានហើយឈប់ឈ្លោះកេងយកងាប់ពីគ្នាទៀតទៅល្មមហើយទេដឹង!អាត្មាបានហាមសុទ្ធតែធ្លាប់បាក់​
    ធ្មុងដូចគ្នាទេកុំដណ្តើមគ្នាខ្លាំងក្បែរខ្លាកំណាចអី!

  4. Vichet says:

    តើអនាគតគូស្វាមីភរិយានេះ អាចនឹងដឹកដៃគ្នាចូលរោងការបានទេ ក្រោយពីមេអណ្តើកជួយហើយ?