Written by ភ្នំពេញដេលីញូវ
Monday, 18 June 2012
នៅពេលដែល កំពុងតែធ្វើ សកម្មភាព លើគ្រែយ៉ាង ពុះកញ្ជ្រោល រោលរាល ជាមួយបុរស ជាគូស្នេហ៍សុខៗ ស្រាប់តែមាន ហេតុការណ៍ ដែលនឹកស្មាន មិនដល់ កើតមានឡើង ជាហេតុនាំឱ្យ អស់អារម្មណ៍ ទៅវិញភ្លាម តែកាលណា អ្នកអស់ អារម្មណ៍ ក៏ ជះឥទ្ធិពល នាំឱ្យ បុរសជាដៃគូ អស់អារម្មណ៍ តាមដែរ ។ ដូច្នេះអ្នកត្រូវ មានដំណោះ ស្រាយចំពោះ បញ្ហានេះ ដើម្បីឱ្យ សកម្មភាព លើគ្រែ វិលត្រឡប់មក រកភាព ពុះកញ្ជ្រោល រោលរាល ដូចដើមវិញ ។
ខាងក្រោមនេះ ជាវិធីទប់ទល់ នឹងស្ថាន ការណ៍ផ្សេងៗ ដែលមក បន្ទច់បង្អាក់ ដំណើរការ សិចរបស់អ្នក ដើម្បីឱ្យ សិចរបស់អ្នក ទាំងពីរ បញ្ឆេះម៉ាស៊ីន ដាក់លេខ ជិះទៅមុខ បន្ត ទៀត ។
* ដើមចម
ចៅហ្វាយទូរស័ព្ទ ចូលមកពេល កំពុងតែអីៗ ជាមួយគ្នា ។
- ដំណោះស្រាយ
មុននឹងទទួល ទូរស័ព្ទ ត្រូវនិយាយ ពាក្យផ្អែមល្ហែម ទៅកាន់បុរស ជាគូស្នេហ៍ឱ្យគេ បានដឹងថា អ្នកមើលឃើញ ពីគុណតម្លៃ របស់គេច្រើន កម្រិតណា ។
* ដើមចម
ពេលកំពុងតែ អីៗគ្នា បុរសជាគូស្នេហ៍ ច្រើនតែសួរ ដដែលៗថា ចូលចិត្តអត់? ស្រួលអត់? ចំចំណុចអត់? ដោយមិនបាន ចាប់អារម្មណ៍ថា សំណួរបែបនេះ ធ្វើឱ្យអ្នក អស់អារម្មណ៍ ។
- ដំណោះស្រាយ
បើគិតក្នុង ផ្លូវវិជ្ជមាន គឺគេចង់ឱ្យអ្នក មានសេចក្តី សុខស្រួល ប៉ុន្តែគិត អវិជ្ជមានវិញ គឺសម្តី បែបនេះ គឺជាការបំផ្លាញ អារម្មណ៍សិច ។ អ្នកជំនាញសិច បានឱ្យដឹងថា “បុរសភាគ ច្រើន មិនបានដឹង ទេថា ពេលមានសិច ស្ត្រីត្រូវផ្តោត ចំណាប់ អារម្មណ៍ ទៅលើអ្វីៗ នៅ ចំពោះមុខ ប៉ុនណា នោះទេ ខុសពីបុរស ដែលមិនមាន អារម្មណ៍ ដូចស្ត្រី” ។ បញ្ហានេះ ត្រូវដោះស្រាយ ដោយការខ្សឹប ប្រាប់គេ តិចៗថា ត្រង់ហ្នឹងហើយ ត្រូវហើយ ស្រួលហើយ បើមិនស្រួលទេ ចាំអូនប្រាប់ ។
* ដើមចម
ខ្លាចក្រែងបន្ទប់ ដែលនៅក្បែរខាង ឮសំឡេងថ្ងួចថ្ងូរ ។
- ដំណោះស្រាយ
ប្រសិនបើ ដឹងខ្លួនថា ជាស្ត្រីថ្ងូរឮខ្លាំងៗ ពេលស្រៀវស្រើប ខ្លាំងនោះ សូមសាកល្បង ខាំម្រាមដៃ របស់គេតិចៗ ឬឈ្មុសត្បុល ដើមក ឬស្មាគេ ជំនួសវិញ ។ វាជាវិធីមួយ ដែលជួយ មិនឱ្យ សំឡេងបែកឮ ចេញទៅ ខាងក្រៅ ហើយថែមទាំង ជួយដុតរោល អារម្មណ៍បុរស ជា គូស្នេហ៍ បានយ៉ាងប្រសើរ ទៀតផង ពីព្រោះ បុរសចូលចិត្ត ពេលដែលឃើញ ស្ត្រី បង្ហាញពី អារម្មណ៍ ចង់ស្រួល នៅចន្លោះ ពេលមានសិច ឬក៏អាច សាកល្បងបង្កើន ភាពស្រៀវស្រើប ដោយការ មានសិចបែប គ្មានសំឡេង អាស្រ័យ ក្រសែភ្នែក និង ការស្ទាប អង្អែល នាំមុខ ។ វិធីនេះជួយឱ្យ អ្នកផ្តោតចំណាប់ អារម្មណ៍ ទៅកាន់ ប្រសាទផ្នែក ផ្សេងៗ ។ ម៉្យាងវិញទៀត អ្នកអាចប្តូរ ទៅធ្វើអូរ៉ាល់ ប្តូរក្បាច់ផ្សេង ដែលមិនធ្វើឱ្យ រ៉ឺស័រគ្រែញ្ញ័រ បញ្ចេញសំឡេង ។
* ដើមចម
ហៀបនឹង ឡើងគ្រែហើយ ប៉ុន្តែនឹកឃើញថា នៅមិនទាន់ បានងូតទឹក ។
- ដំណោះស្រាយ
សូមជម្រាប ប្រាប់ឱ្យអ្នក សប្បាយចិត្ត ទៅចុះថា បុរសមិនសូវ ចាប់អារម្មណ៍ ថាអ្នកបាន ងូតទឹក ឬមិនបានអ្វី នោះទេ ។ ការពិតទៅ ពួកប្រុសៗ ថែមទាំងចូលចិត្ត ទៀតផង ពេលបានស្រង ក្លិនធម្មជាតិ របស់ស្រីៗ ពោលគឺ វាកាន់តែ ធ្វើឱ្យអារម្មណ៍ របស់ គេ ពុះ កញ្ជ្រោល តែម្តង ។ ប៉ុន្តែប្រសិន បើអ្នកមិន ទុកចិត្តខ្លួនឯង សូមសាកល្បង បបួលគេទៅ ងូតទឹក ជាមួយគ្នា ឬ អុជទៀនឱ្យឃើញ ពន្លឺក្រហម ព្រាលៗ ព្រោះពន្លឺបែបនេះ វាបានជួយ ឱ្យស្ត្រីមើល ទៅស្អាត ២០ ភាគរយ បន្ថែមទៀត ។
* ដើមចម
ក្រសែភ្នែក របស់កូនឆ្កែតូច សម្លឹងមើលមុខ អ្នករហូត ។
- ដំណោះស្រាយ
ដំបូងត្រូវអញ្ជើញ សត្វមានជីវិត ទាំងឡាយដែល មិនពាក់ព័ន្ធចេញ ក្រៅបន្ទប់ ។ បើមិនបាន ជោគជ័យទេ ត្រូវបិទភ្នែក ដកដង្ហើម ចូលវែងៗ ហើយនឹកស្រមៃ ទៅដល់បុរស រូបសង្ហាៗ ឬតួឯកប្រុស នៅក្នុងឈុតឆាក ស្នេហា នោះអ្នក នឹងបាន ឃើញថា បើកាន់តែផ្ចង់ អារម្មណ៍ទៅលើ កិច្ចការ ចំពោះមុខ ខ្លាំងប៉ុនណា គឺវាកាន់តែ រំញោចអារម្មណ៍ ស្រើបស្រាល ខ្លាំងឡើង ជឿចុះ អ្នកនឹងភ្លេច តែម្តងថា មានគេកំពុងតែ សម្លឹងហើយ ៕
