05192013Headline:

ប្រវត្តិ​សង្ខេប​របស់​តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី

ដោយ ទីន ហ្សាការីយ៉ា
2012-06-16
វិទ្យុ​អាស៊ីសេរី

តំណាង​ពលរដ្ឋ​បឹង​កក់​ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​សន្និសីទ​កាសែត​របស់​អង្គការ Amnesty International នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១។ (RFA/Sok Serey)

តំណាង ពលរដ្ឋ បឹង កក់ អ្នកស្រី ទេព វន្នី ថ្លែង ក្នុង សន្និសីទ កាសែត របស់ អង្គការ Amnesty International នា រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ២៤ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sok Serey)

អ្នក​បឹង​កក់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ អ្នក​ចេញ​មុខ​តវ៉ា​សុទ្ធ​តែ​ជា​ស្ត្រី ដែល​ពួក​គេ​មិន​រារែក​នៅ​ក្នុង​ការ​តវ៉ា​នោះ​ឡើយ ទោះ​បី​ជា​មាន​កង​កម្លាំង​រដ្ឋាភិបាល បាន​ចេញ​មក​បង្ក្រាប​ពួក​គេ​ក្ដី។

នៅ​ក្នុង​ចំណោម​ស្ត្រី​អ្នក​តវ៉ា​ទាំង​នោះ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​ឈ្មោះ ទេព វន្នី ដែល​អ្នក​បឹង​កក់​បាន​ចាត់​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ពួកគេ ពីព្រោះ​ថា អ្នក​ភូមិ​យល់​ឃើញ​ថា លោកស្រី​ជា​មនុស្ស​ស្មោះត្រង់ និង​មាន​សេចក្ដី​ក្លាហាន មិន​រុញរា​ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​តវ៉ា​រហូត​ដល់​ថ្ងៃ​ជាប់​គុក។

ទេព វន្នី ត្រូវ​បាន​អ្នក​បឹង​កក់​ចាត់​ទុក​ថា ជា​ស្ត្រី​ឆ្នើម​ក្លាហាន និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គាត់​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ក្នុង​ការ​ដឹកនាំ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់ នៅ​តំបន់​បឹង​កក់ ទៅ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល។

ថ្វី​ត្បិត​តែ​ពេល​នេះ ទេព វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់​ដាក់​គុក​ក្ដី ប៉ុន្តែ​សេចក្ដី​ក្លាហាន និង​ការ​ជឿជាក់​របស់​នាង​ក្នុង​ការ​ទាមទារ​ដីធ្លី មិន​បាត់​បង់ ឬ​បាក់​ស្បាត​នោះ​ឡើយ។

ទេព វន្នី នៅ​តែ​ជំរុញ​ឲ្យ​អ្នក​បឹង​កក់​ខំ​តស៊ូ អត់ធ្មត់ នៅ​ពេល​ដែល​អ្នក​ភូមិ​បាន​ទៅ​សួរ​សុខ​ទុក្ខ​នាង​នៅ​ពន្ធនាគារ​ព្រៃ​ស ពីព្រោះ​នាង​សង្ឃឹម​ថា យុត្តិធម៌​នឹង​មាន​វិញ​សម្រាប់​អ្នក​បឹង​កក់​នៅ​ពេល​ខាង​មុខ ទោះ​បី​ជា​ពេល​នេះ​រូប​នាង​បែរ​ជា​រង​គ្រោះ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក ​ស៊ូកាគួ (Shukaku) ក្ដី។

ស្ត្រី​ឈ្មោះ បូ ឆវី ជា​អ្នក​ជិត​ខាង ទេព វន្នី និង​ជា​អ្នក​រង​គ្រោះ​នៅ​តំបន់​បឹង​កក់​នោះ បាន​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ វន្នី កាល​ពី​ថ្ងៃ​ទី​១១ មិថុនា។ លោកស្រី​បញ្ជាក់​ថា ទោះ​បី​ជា វន្នី ជាប់​នៅ​ក្នុង​គុក ស្លៀកពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ដូច​អ្នក​ទោស​ដទៃ​ទៀត​ក្ដី ប៉ុន្តែ​ស្មារតី​របស់ វន្នី មិន​រាថយ​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ វន្នី ខ្លោច​ចិត្ត និង​ពិបាក​ចិត្ត​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ គឺ​នាង​អាណិត​កូនៗ​របស់​នាង​ចំនួន​ពីរ​នាក់​ដែល​នៅ​វ័យ​កុមារភាព​នៅ​ឡើយ។

ទេព វន្នី បាន​ចេញ​មុខ​ដឹកនាំ​ប្រជាពលរដ្ឋ​បឹង​កក់​ខ្លាំងក្លា​នៅ​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ខ​ណៈ​ក្រុមហ៊ុន ស៊ូកាគួ បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ប្រជាពល​រដ្ឋ និង​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ។ នៅ​ពេល​តវ៉ា​ម្ដងៗ គេ​សង្កេត​ឃើញ​នាង​តែង​តែ​ចេញ​មុខ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ អំពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹង​កក់ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក និង​គ្មាន​សំណង​សមរម្យ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​កាត់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​បឹង​កក់​ក្ដី ប៉ុន្តែ​ទីតាំង​ពិត​ប្រាកដ​នោះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទទួល​បាន​ដី​នោះ​ទេ។

ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​យក​ទៅ​ឃុំ​ខ្លួន​ចំនួន ៤​លើក​ហើយ គិត​ទាំង​ការ​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ដែល​តុលាការ​បាន​កាត់​ទោស​នាង និង​អ្នក​ភូមិ​ផ្សេង​ទៀត ឲ្យ​ជាប់​គុក​ក្នុង​ម្នាក់ៗ​ជាង ២​ឆ្នាំ​នោះ។

វន្នី ធ្លាប់​បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​បាន​ផ្ដន្ទាទោស​នាង​ថា នាង​នឹង​អ្នក​ភូមិ​ដទៃ​ទៀត​ខំ​តស៊ូ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ស៊ូកាគួ ដល់​ទី​បញ្ចប់ ទោះ​បី​ជា​នាង​ត្រូវ​គេ​ចាប់​ខ្លួន​ដាក់​គុក​ក៏ដោយ។ ការ​លើក​ឡើង​ដូច្នេះ វន្នី ហាក់​បី​ដូច​ជា​នាង​ដឹង​ខ្លួន​គ្រប់​ពេល​ថា នាង​ដឹកនាំ​អ្នក​បឹង​កក់​តវ៉ា​នោះ នាង​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល។ លើស​ពី​នេះ​ទៀត ទេព វន្នី ក៏​ជា​ស្ត្រី​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ក្នុង​ពេល​តវ៉ា ដើម្បី​បង្ក្រាប និង​ចាប់​បោះ​ដាក់​លើ​ឡាន​ក្នុង​ចំណោម​ស្ត្រី​ដទៃ​ទៀត​ដែរ។

វន្នី បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​កាត់​ទោស​នាង​ថា រាល់​ទង្វើ​របស់​សមត្ថកិច្ច​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​ចាប់​ខ្លួន ប្រជាពលរដ្ឋ​នោះ ជា​រឿង​ខុស​ច្បាប់។

ទេព វន្នី មាន​អាយុ​ប្រមាណ ៣២​ឆ្នាំ នាង​ជា​កូន​ស្រី​ទី​៦ នៅ​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ខែត្រ​កំពត។ វន្នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៣ ជាមួយ​អ្នក​ក្រុង​ភ្នំពេញ។ ក្រោយ​ពី​រៀបការ​ម្ដាយ​ក្មេក​របស់​នាង​បាន​ឲ្យ​ផ្ទះ​ថ្ម​មួយ​ល្វែង​នៅ​តំបន់​បឹង​កក់ រស់​នៅ​ជាមួយ​ស្វាមី រហូត​ដល់​បច្ចុប្បន្ន​មាន​កូន​ពីរ​នាក់ (ស្រី​មួយ​ប្រុស​មួយ)។

កូន​ស្រី​ច្បង​របស់ វន្នី មាន​អាយុ ៩​ឆ្នាំ និង​កូន​ប្រុស​ពៅ​មាន​អាយុ ៧​ឆ្នាំ។ ស្វាមី​របស់​លោកស្រី វន្នី ជា​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។

ទាក់ទង​ទៅ​នឹង​បញ្ហា វន្នី ជាប់​ពន្ធនាគារ​នេះ ស្វាមី​របស់​នាង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​គ្រាន់​តែ​សម្ដែង​ពី​ក្ដី​កង្វល់ និង​ទុក្ខ​ព្រួយ​អាណិត​ភរិយា​របស់​ខ្លួន ដែល​គ្មាន​កំហុស ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក រី​ឯ​គាត់​ជា​មន្ត្រី​រាជការ​បែរ​ជា​មិន​អាច​ជួយ​ភរិយា​របស់​ខ្លួន​បាន​ទៅ​វិញ។

ដោយ​ឡែក ចំពោះ​កូន​ស្រី​ច្បង​របស់ វន្នី វិញ ដែល​ទើប​តែ​មាន​អាយុ ៩​ឆ្នាំ រស់​នៅ​ជាមួយ​ជី​ដូន​នោះ កុមារី​រួប​នេះ​មិន​ចេះ​និយាយ​អ្វី​ច្រើន​ទេ។ កុមារី​រូប​នេះ​ចេះ​តែ​ពោល​ពាក្យ​ថា នឹក​ម្ដាយ និង​ចង់​ជួប​ម្ដាយ​ដូច​ពី​ពេល​មុន​វិញ។

ស្ត្រី​មេម៉ាយ​វ័យ​ជាង ៦០​ឆ្នាំ ឈ្មោះ ស៊ី ហៀប ជា​ម្ដាយ​បង្កើត​របស់ ទេព វន្នី ក្នុង​ទឹក​មុខ​ស្រងូតស្រងាត់​នៅ​លើ​គ្រែ​មុខ​ផ្ទះ ទេព វន្នី នៅ​បឹង​កក់ បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​ថា វន្នី តាំង​ពី​ក្មេង​មក​មិន​មែន​ជា​មនុស្ស​ក្លាហាន​ប៉ុន្មាន​ទេ ហើយ​ការ​និយាយ​ស្ដី​ក៏​មិន​មាន​វោហារ​អ្វី​ដែរ។ ប៉ុន្តែ​លោកស្រី​កត់​សម្គាល់​ឃើញ វន្នី មាន​សេចក្ដី​ក្លាហាន និង​ចេះ​និយាយ​ស្ដី​ច្រើន​តាំង​ពី​មាន​រឿង​ជម្លោះ​រវាង​អ្នក​បឹង​កក់ និង​ក្រុមហ៊ុន​ស៊ូកាគួ​នេះ។

លោកស្រី​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ វន្នី មាន​សេចក្ដី​ក្លាហាន និង​មិន​ខ្លាច​ស្លាប់​នោះ ដោយសារ​តែ វន្នី ជួប​នឹង​បញ្ហា​ឈឺ​ចាប់​អំពី​រឿង​ផ្ទះ​សម្បែង​នៅ​បឹង​កក់ ដែល​ប្រឈម​នឹង​ការ​រឹប​អូស​ពី​ក្រុមហ៊ុន​ស៊ូកាគួ​នោះ។

ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ​របស់ វន្នី វិញ នៅ​លើ​ជញ្ជាំង​មាន​តាំង​រូបថត​ជា​ច្រើន​អំពី​សកម្មភាព​ដែល​នាង​បាន​ដឹកនាំ​អ្នក​បឹង​កក់​តវ៉ា និង​រូបភាព​អំពី​សកម្មភាព​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​វាយ​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ហ្វូង​កូដកម្ម​នា​ពេល​កន្លង​មក និង​រូប​ថត​ដែល​នាង​បាន​ធ្វើ​សុន្ទរកថា​អំពី​បញ្ហា​ដីធ្លី​បឹង​កក់ នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​អង្គការ​ផ្សេងៗ។

លើស​ពី​នេះ​ទៀត អ្នកស្រី បូ ឆវី បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​ក្ដី​កង្វល់​នោះ អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច វន្នី អាច​គិត​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​នាង។ អ្នកស្រី​បញ្ជាក់​ថា វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត​ធ្វើ​ការ​ទាមទារ​ក្នុង​ពន្ធនាគារ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពួក​គេ​វិញ ដោយ​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ហើយ វន្នី បាន​ផ្ដែផ្ដាំ​ឲ្យ​អ្នកស្រី​មើល​ថែ​រក្សា​កូនៗ​នាង និង​ឲ្យ​អ្នក​បឹង​កក់​ត្រូវ​តែ​តស៊ូ​បន្ត​ទៀត ដើម្បី​លំនៅឋាន​របស់​ខ្លួន ដែល​បាន​រស់​នៅ​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

20 Responses to "ប្រវត្តិ​សង្ខេប​របស់​តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី"

  1. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា

  2. ខ្ញុំថាប្រហែលមានពេលខ្លះគាត់ក្លាហានហួសដែនកំណត់ ហួសពីកាពិត
    ដែលកំពុងមាននិងកំពុងកើតឡើង ជាហេតុនាំឲ្យក្រឡាច់ធ្លាក់ហួសផ្លូវទៅ
    ចូលគន្លងមួយ ដែលអ្នកស្រីគិតមិនដល់ថាមានដូចថ្ងៃនេះ នេះជាការមិន
    ព្រមស្តាប់និងពិភាក្សាជាមួយស្វាម៉ីថាអ្វីគួរធ្វើអ្វីមិនគួរធ្វើ ឬធ្វើត្រឹមណា
    ព្រោះអ្វីក៨ដោយពិតជាមានដំណោះស្រាយ បើយើងពិតជាពលរដ្ឋស្មោះ
    ត្រង់រស់នៅក្នុងសង្គមជាតិ ជាង៣០ឆ្នាំមែននោះអាជ្ញាធរដែនដីគាត់ពិតជា
    រកយុត្តិធម៏ឲ្យមិនខាន ប៉ុន្តែក៏ត្រូវតែដំណើការតាមនិតិវិធីដែរបើគេរំលោភ
    លើយើងឯយើមិនប្តឹងបែជាទៅវាយគេតាមគេពន្យុះនោះវាពិតជាប្រឈម
    ចំពោះមុខច្បាប់ហើយ ។ និយាយឲ្យចំកុំលុះតាមការញុះញង់របស់គេហើយ
    ហ៊ានធ្វើនូវអំពើខុសច្បាប់ដើម្បីបំរើប្រយោជន៏គេ គេដេកនៅស្រុកក្រៅគេ
    យកយើងដើម្បីធ្វើឲ្យចំណេញរបរគេទេ ។

  3. kmherblood. says:

    She not think wronge, she is strong khmer lady , i do appreciated her so much, unlike some lady and man always afraind. she always with her team to fight for peace and her own property. wish buhda bless her and all boeung kok lake peoples all the best.

  4. Khmer-chinese blood says:

    ខ្ញុំសូមកោតសសើរអ្នកស្រីអស់ពីដួងចិត្តដែលអ្នកស្រីក្លាហានធ្វើអ្វីដែលអ្នកស្រីឃើញថាមិនខុសច្បាប់ព្រោះគ្រាន់តែការពារលំនៅឋានរបស់ខ្លួនតែប៉ុណ្ណោះនោះ។ ការឈឺចាប់ដោយ​អំពើ​អយុត្តិធម៌​​ពីថ្នាក់ដឹកនាំមិនថាតែអ្នកស្រីតែម្នាក់ទេ មនុស្សគ្រប់រូបនិងមានស្មារតីក្លាហាន​ដោយ​ខ្លួនឯង​ដោយ​ស្វ័យ​​ប្រវត្តិព្រោះតែអំពើអយុត្តិធម៌កំពុងតែគំរាមគំហែងដល់ផលប្រយោជន៍របស់ខ្លួនគេហើយនុះ​ ដូចពាក្សស្លោកមួយឃ្លានៅតែពេញនិយមសម្រាប់អ្នកត្រូវគេជិះជាន់ (ទីណាមានការជិះជាន់ ទីនោះត្រូវមានការើបំរាស់)។ អ្នកដែលមិនទាន់ទទួល​​រងនូវការឈឺចាប់ព្រោះរឿង​អយុត្តិធម៌មិន​ទាន់​លងដល់ខ្លួនដូច្នេះចេះតែសំងំសុខនិងមិន​រួបរួមជួយគ្នាទាំងនោះទេថែមទាំងរិះគន់​អ្នក​តវ៉ា​ទាំងនោះទៀតផង។ ថ្ងៃណាមួយនិងមានរឿងអយុត្តិធម៌មកដល់ខ្លួនហើយអំពាវនាឲ្យ​គេជួយ​វិញនោះពិតជាពិបាកហើយពេលនោះ។

  5. Anonymous says:

    កុំចេះតែវិភាគផ្តេសផ្តាសអី (កូនខ្មែរ) អើយ! ដោយសារស្ថានការណ៍ទាំងអស់នេះវាមិនបានកើតឡើង ចំពោះខ្លួនអ្នកឯងផ្ទាល់ទើបមកវិភាគចេញ។ បើសិនជាចាំអោយអាជ្ញាធររកយុត្តិធម៌អោយនោះ មិនដឹងជាស្លាប់ប៉ុន្មានដងទេ ទើបរកឃើញ ហើយបើសិនជាពួកវាចង់ជួយរកយុត្តិធម៌អោយ មិនចាំ បាច់អូសបន្លាយពេលដល់រាប់ឆ្នាំនោះទេ។ និយាយស្តីគ្មានបានប្រយោជន៍!

  6. ស្ត្រីគំរូត្រចះត្រចង់ says:

    វន្នី!ស្រ្តីឆ្នើមគ្រប់រូបបាននិងកំពុងនៅជាមួយវីរភាពឥតប្រៀបបានរបស់នាងហើយៗកំពុងតែផុលផុសពុះ
    ​កញ្ជ្រោលប្តូរផ្តាច់ជួយនាងលុះត្រាតែបានទទួលជោគជ័យឆាប់ៗនេះ។សូមវីរភាពស្ត្រី១៣នាក់រួមទាំង​
    អ្នកបឹងកក់ទាំងអស់ក្លាហានឡើងតស៊ូលុះបានជោគជ័យ។សូមអោយសត្រូវដែលបៀតបៀនដល់​
    អ្នកបឹងកក់​និងអ្នកត្រូវគេរំលោភដីធ្លីផ្ទះសំបែងទាំងអស់ត្រូវវត្ថុសក្តិសិទ្ឋិក្នុងលោកបញ្ជៀសពួកនេះ​
    អោយឃ្លាតឆ្ងាយពីលោកនេះទៅហោង!

  7. Гирой says:

    Как происходит?

  8. លោកកូនខ្មែរ៖​ ជាធម្មតារាស្រ្តសាមញគាត់មិនទាន់យល់ច្បាស់ពីការកេងចំណេញនយោបាយទេ 
    ពួកគាត់តែងគិតថានណាមកជួយគាត់ គាត់នឺងគាំទ្រអ្នកនោះ ប៉ុន្តែពូកអ្នកនយោបាយទេដែល
    ថោកទាបមិនបានគិតគូពីប្រយោជន៏រាស្រ្តជាធំ ម្នាក់ៗគិតថាអោយតែបានផលប្រយោជន៏បក្ស
    ខ្លូននោះខ្លួនធ្វើហើយ បច្វុប្បន្ននេះនណារមិនគិតថាCPPជាគណបក្សដ៏ល្អ នណារមិនដឹងគុណ៧មករា ប៉ុន្តែអ្នកនយោបាយទេដែលឆ្កួត យកផលប្រយោជន៏រាស្រ្តទៅលេងសើច ចុងបំផុតរាស្រ្តទេដែលរង់គ្រោះ,…បើអ្នកនយោបាយទាំងអស់មិនកែចរឹតមាយាទទេចាំមើល៣០ឆ្នាំទៅមុខទៀតតើជាតិខ្មែរប្រែទៅជាអី​? អស់លោកអ្នកនយោបាយទាំងអស់នោះមិនដែលរស់លើសពី១០០ឆ្នាំទេ។
    អស់លោកអ្នកនយោបាយទាំងអស់គួរតែមនាការពន្យល់ បកស្រាយអោយបានច្បាស់លាស់ដល់
    រាស្រ្តប្រជា ចូលចង់ចាំថា៖ចរឹតរាស្រ្តខ្មែរស្រួលពន្យល់ទេ បើយើងពន្យល់អោយគាត់យល់ច្បាស់
    ពីច្បាប់ទន្លាប ពីផលប្រយោជន៏ជាតិគាត់ធ្វើហើយ គាត់មិនរារាំងទេ​ វាលើកលែងតែយើងមិនមាន
    ការណ៏ច្បាស់លាស់ជាមួយគាត់។​ 

  9. សូមឱយព្រះជាម្ចាស់ជួយគត់ឱយបានឆាប់ចេញពីគុក មានសុខភាពល្អ្ ហើិយបានជួបគ្រូសារបស់គាត់វិញ។

  10. Old Man says:

    សង្ឃឹមថាលោកស្រីនឹងមានសេរីភាពចេញពីទីអពមង្គលនោះមិនខាន។ ភាពអយុត្តិធម៌នៃពពួក
    ឈ្លើងនៃសង្គមបានខឹតចូលជិតនៃថ្ងៃអន្សារពួកវាហើយ។ ថ្ងៃ៧មករានឹង១៧មេសាវាមិនសូវខុសគ្នាប៉ុន្មានទេ សឹងសុទ្ធតែទមិឡទាំងអស់គ្រាន់មួយមានសាសនាមួយទៀត
    គ្មានសាសនា។

  11. BaBaBoo says:

    ច្បាប់មនុស្សនិងច្បាប់ធម្មជាតិដើរបញ្រ្ចាស់ទិសគ្នាត្រង់បុគ្គល អនុវត្តន៌ច្បាប់ឃ្លេងឃ្លោងតាមទឹកលុយ ម្លោះហើយសូមគិតថា ច្បាប់មិនមែនសុទ្ធតែល្អទាំងអស់ទេ។

  12. Khung Jue says:

    ជាការពិតណាស់ រាស្រ្តខ្មែរភាគច្រើននាពេលបច្ចុប្បន្នបានទទួលរងនូវអំពើអយុត្តិធម៌ពីបុគ្គលមួយ​ក្តាប់តូចដែលពួកអ្នកទាំងនោះហាក់បីដូចជាមិនមែនជាខ្មែរ និងមានអំណាចខ្លាំងក្នុងប្រទេសខ្មែរ សូមបងប្អូនគិតទៅមើល តើចរិតខ្មែរបែបនេះឬ? ហេតុអ្វីខ្មែរតែងតែត្រូវគេខ្ចីដៃធ្វើបាបខ្មែរគ្នាឯង? ខ្ញុំសង្កេតឃើញ ពីមួយជំនាន់ទៅមួយជំនាន់ខ្មែរមិនដែលទទួលបានសុខនោះទេ ខ្មែរតែងតែមាន​បរទេសត្រួតត្រាមិនចេះឈប់ឈរ​ តាំងពីសម័យអាណានិគមបារាំង, សម័យលន់នល់ដែលអាមេរិក​នៅពីក្រោយខ្នង សម័យប៉ុលពតដែលមានចិនជាខ្នងបង្អែក និងសម័យបច្ចុប្បន្នក៏នៅតែមានបរេទសជាអ្នកចង្អុលផ្លូវអោយខ្មែរដើរទៀត បើទោះជាមានឈ្មោះជារដ្ឋអធិបតេយ្យក៏ដោយ ។ ឳ ! ខ្មែរអើយ តើថ្ងៃណាទើបបានរួចផុតពីស្ថានភាពបែបនេះ ?

  13. ឈ្មោះក្រុមអភិវឌ្ឍន៍ជាឈ្មោះជនបរទេស ។ វាមិនគួរអីដែលរដ្ឋា
    ភិបាលនេះ ដោយសាតែប្រាក់សូកប៉ាន់ ធ្វើបាបប្រជារាស្រ្តដែល
    ជាម្ចាស់ប្រទេសឡើួយ ។ នេះជាបញ្ហាសង្គមដ៏ធម្មតាដែលគួរតែ
    មានដំណោះស្រាយងាយស្រួល៖ ជនបរទេសត្រូវបង់ថ្លៃផ្ទះសំបែង
    របស់ពលរដ្ឋយ៉ាងសមស្របតាមការចរចាគ្នា ឬក៏ប្រហែលជាក្រុម
    អភិវឌ្ឍន៍បរទេសព្រមហើយ តែអាជ្ញាធរចោរមិនព្រម? ព្រោះថា
    បើឱ្យសំណងដល់ពលរដ្ឋតាមការចរចាត្រូវគ្នា ប្រាក់សំណូកវាត្រូវ
    ចុះថយ? អញ្ចឹងឯងត្រូវតែប្លន់យកតែម្តង ។ វាមិនមែនក្រុមហ៊ុន
    បរទេសនោះធ្វើបំពានទេ តែមេរដ្ឋាភិបាលខ្មែរជាអ្នកឱ្យភ្លើងខៀវ ។

  14. កូនខ្មែរ! លោកមិនមែនជាកូនខ្មែរ ប្រាកដនោះទេ លោកជាកូនឆ្កែ ឬកូនយួន។ ប្រមុខដឹកនាំ មិនមានបេះដូងជាខ្មែរដូចលោកហុងនិយាយនោះទេ។

  15. ឡូឡូ says:

    នេះជាគំរូវីរភាពមួយដ័អស្ចារ្យបំផុតមិនគួរឲ្យជឿថាស្រ្តីទន់ខ្សោយខ្មែរម្នាក់ហ៊ានក្រោកឡើងតវ៉ា
    ប្រឆាំងនិងការបង្រ្កាបដ័គួរឲ្យរន្ឋត់និងភយ័ខ្លាច សម្ប៉ីបុរសក័មិនហ៊ានធ្វើផង តែបែជាស្រីដែលហ៊ានលះបង់មនោសញ្ចេតនាផ្ទាល់ខ្លួនទៅវិញ គួរឲ្យគោរពនិង សសើរដោយស្មោះ……..!!!

  16. ខ្ញុំពិតជាចូលចិត្តធ្វើសាកាឆាឬឆ្លើយឆ្លងបកស្រាយឬផ្លាស់ប្តូរយោបល់
    លើចំណាប់អារម្មណ៏បញ្ហាសង្គមផ្សេងៗ ប៉ន្តែគួរសោកស្តាយដែលវេទិកា
    នេះមានជនថោកទាបផ្នែកគតិចូលរួមមតិសុទ្ធតែជាភាសាព្រៃឬអន់ជាង
    ភាសាព្រៃទៅទៀត ( សំដីសជាតិ មាយាទសពូជ )មានដូចជា កូនខ្មែរពិត
    ស្អីគេនោះជាដើម បើខ្លួនលោកមិនទាន់រំងាប់បាននូវទោសៈមោហៈខ្លួនឯង
    ផង លោកឯងទៅដៀលគេ ហើយដាក់កំហុសលើគេ បងប្អូនអ្នកមានចំណេះ
    ដឹងគិតទៅតើជាមនុស្សបែបណា ជាអ្វីទៅវិញទៅកុំអាលនិយាយ ច្បាប់ទម្លាប់
    ខុសត្រូវឬកុំទៅនិយាយអីផ្សេងនោះ……។ អស់លោកអ្នកអាចមិនយល់ពីគំនិត
    ខ្ញុំយោបល់ខ្ញុំ មិនចូលចិត្តទស្សនៈខ្ញុំ ប៉ុន្តែគួរផ្តល់សេចក្តីថ្លៃថ្នូដល់អ្នកដទៃដូច
    ផ្តល់តម្លៃឲ្យខ្លួនឯង ។ សូមផ្តាំថាបើចរិកពួកលោកបែបនេះសេចក្តីប៉ងប្រាថ្នាអ្វី
    ផ្សេងៗ សូម្បីសន្លឹកឆ្នោតក៏យ៉ាប់ដែរ ។ នេះមិនមែនភាសាបង្កើតសន្តិភាពទេ
    ដូច្នេះមានតែពួកអស់លោកប្រឆាំងនឹងហើយដែលប្រាកដណាស់មានគំនិតបង្ករ
    អរិយភាពជាតិឯងនោះ ។

  17. កូនខ្មែរពិតស្អីគេនេះ តើលោកជាមនុស្សឬជាសត្វ តើលោកជាអ្នករៀន
    ដល់ថ្នាក់ណាដែរ ប៉ុន្តែបើតាមសំដីលោកពិតជាពួកព្រៃសុទ្ធ ស្តាប់សំដី
    ពួកប្រឆាំងតិចណាស់ដែលគួរស្តាប់បាន ភាគច្រើនគឺសុទ្ធតែធឺនឹង សុទ្ធ
    តែពួកច្រណែនឈ្នានីសមែនស្តាប់សំដីយល់ចិត្តមនុស្ស (សំដីសជាតិ
    មាយាទសពូជ ) ជាប្រភេទមនុស្សកែលែងឡើង ។

  18. ឡូឡូ says:

    ហេតុអីបានជាជេរគ្នាទៅ ? ​ម៉េចមិននិយាយពីខ្លឹមសារ ? ថ្ងៃនេះយើងឃើញដេញគេយើងសើច
    តែបើស្អែក គេដេញយើងវិញនឹងទៅជាយ៉ាងណា ? ពួកនេះវាមិនខ្វល់អីទេ ធើម៉េចឲ្យតែពួកវាស្រួលតែប៉ុណ្ណោះ…………….

  19. លោកកូនខ្មែរ និងលោកកូនខ្មែរពិត៖ កុំឆាប់ខឹង កុំច្រទ្បោតអី រក្សាចឹត្តអោយនឺងនរ វិទ្យាសាស្រ្តឥទ្បូវគេរកឃើញថា កាលណាក្នុងខ្លូនមនុស្សមានស្ត្រិសដែលកើតមកពីការឆេវឆាវ ការឆាប់ខឹង​ ​នោះនាំអោយមានជំងឺមហារីក ខ្លួនខ្ញុំពេលខ្លះក៏ឆាប់ខឹងដែរ,…ឃើញគំរូល្អរបស់ស្តេចជ៏យវរម្មន័ទី៧គាត់ធ្វើសមាធិ វិជ្ជានេះនាំអោយមនុស្សយើងមានអារម្មណ៏ស្ងប់ល្អ ខ្ញុំមិនដឹងថាវិជ្ជាសមាធិនេះទៅរៀននៅទីណា? ហើយយើងគួរតែរៀនសូ្រត។បើលោកទាំងពី ឬអស់លោកណាផ្សេងដឹងការរៀនសូត្រវិជា្ជនេះនៅទីណាសូមប្រាប់ខ្ញុំបាទផង សូមអរគុណទុកជាមុន។  

  20. Nationalism says:

    ផ្លូវមានតែមួយគត់គឺនាំគ្នាបះបោលផ្តួលរំលំរបប៧មករាចោលទៅទើបសង្គមខ្មែរបានសុខនិងជៀស ផុតពីខ្ញុំកញ្ជះយួន។ ថ្ងៃជោគជ័យនៃ១៧មេសានិង៧មករាមិនខុសគ្នាទេ គ្រាន់តែថាថ្ងៃ១៧មេសាវា សំលាប់មនុស្សដោយផ្ទាល់ ហើយថ្ងៃ៧មករាវាសំលាប់មនុស្សដោយប្រយោលដូចជាអ្នកភូមិបឹងកក់ ជាដើមគឺវាសំលាប់មនុស្សដោយបញ្តេញប្រជាជនចេញពីផ្ទះនិងអត់អាហារហើយស្លាប់ដូច១៧មេសា