ដោយ ខែ សុណង
2012-06-16
វិទ្យុអាស៊ីសេរី
អង្គការសង្គមស៊ីវិលបានរកឃើញថា ទោះបីជារដ្ឋាភិបាលបានសម្រេចផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តធ្វើអនុបយោគ គឺប្ដូរដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវិនិយោគដដែល។

១៩-វិច្ឆិកា-០៩: ពលរដ្ឋ ដែល មាន ជម្លោះ ដី ជួបជុំ គ្នា នៅ តំបន់ ដី ទំនាស់ ស្ថិត ក្នុង ឃុំ ក្រយា ស្រុក សន្ទុក ខេត្ត កំពង់ធំ (RFA/Uon Chhin)
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានរិះគន់រដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចេញអនុក្រឹត្យស្ដីពីការធ្វើអនុបយោគនៅលើផ្ទៃដីរាប់ពាន់ហិកតារ ក្នុងខេត្ត ៣ ទៅឲ្យក្រុមហ៊ុនចំនួន៣ ដាំដើមកៅស៊ូ។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR លោក អ៊ូច ឡេង បានថ្លែងថា ការចុះហត្ថលេខានៅលើអនុបយោគថ្មីៗនេះ គឺធ្វើឡើងផ្ទុយទៅពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីខ្លួនឯងទាំងស្រុង ដែលថា ផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជននោះ។ លោកថា ទង្វើនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត ទៅលើចំណាត់ការរបស់នាយករដ្ឋមន្ត្រី។
ការប្រតិកម្មនេះ នៅក្រោយដែលរដ្ឋាភិបាលបានប្រកាសបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដកហូត ឬកាត់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចម្ការកន្លងមក។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបទបញ្ជាមួយស្ដីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ឲ្យផ្អាកបណ្ដោះអាសន្ននូវការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ ប៉ុន្តែ ១១ថ្ងៃក្រោយ គឺថ្ងៃទី ១៨ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យអនុបយោគដីចំនួន ៣កន្លែង ទៅឲ្យក្រុមហ៊ុនឯកជន។
អនុក្រឹត្យទី១ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំជិត ៦ពាន់ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ វិនិយោគដាំដំណាំកៅស៊ូ ដោយក្រុមហ៊ុន អេចអ៊ឹមអេច (H.M.H)។ អនុក្រឹត្យទី២ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំជាង ៧.៧០០ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប វិនិយោគដាំដំណាំកៅស៊ូ ដោយក្រុមហ៊ុន លី យ៉េ រ៉ាប់ប៊័រ (Le ye Rubber)។
អនុក្រឹត្យទី៣ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំ ៨ពាន់ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកូនមុំ និងស្រុកវ៉ឺនសៃ ខេត្តរតនគីរី វិនិយោគដាំដំណាំកៅស៊ូ អេសខេ ផ្លេនថេសិន (S K Plantation)។ បន្ថែមទៅលើបញ្ជានេះទៀត កាលពីថ្ងៃទី១៤ មិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងជាសាធារណៈឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចសន្យាស្ដីពីសម្បទានដីសេដ្ឋកិច្ច ជាពិសេសការអនុវត្តតាមគោលនយោបាយរូបមន្តស្បែកខ្លា ដែលមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីជីវភាពប្រជាពលរដ្ឋ និងសហគមន៍។ ប៉ុន្តែសង្គមស៊ីវិលបានហៅការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ថា ជាសារនយោបាយទៅវិញ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី ចរិយា បានពន្យល់ថា ការធ្វើអនុបយោគ គឺត្រូវតែមានការឆ្លងកាត់ដំណាក់កាលច្បាប់ដ៏ត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ននៅកម្ពុជាពុំទាន់មានច្បាប់អនុបយោគនៅឡើយ។ លោកថា ការធ្វើអនុបយោគបច្ចុប្បន្នគឺឈរទៅលើតែអនុក្រឹត្យក្នុងគោលដៅប្ដូរដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋដែលជាកម្មវត្ថុនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចតែប៉ុណ្ណោះ។
អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័ស និងជាអនុប្រធាននាយកដ្ឋានសារព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា មិនអត្ថាធិប្បាយចំទៅនឹងសំណួរថា មូលហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីទើបចេញបទបញ្ជាឲ្យផ្អាកការផ្ដល់សម្បទានដីសេដ្ឋកិច្ច ហើយបែរជាលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាដោយខ្លួនឯង លើអនុក្រឹត្យស្ដីពីការធ្វើអនុបយោគទៅឲ្យក្រុមចំនួនបីនោះទេ។
យ៉ាងនេះក្ដី លោក នី ចរិយា មានប្រសាសន៍ថា ការប្រកាសផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីពុំមានប្រសិទ្ធភាព និងមិនអាចជឿទុកចិត្តបានទាល់តែសោះ។
ក្រសួងកសិកម្ម ធ្លាប់បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា មានក្រុមហ៊ុនចំនួន ៦៨ក្រុមហ៊ុន ដែលកំពុងដំណើរការវិនិយោគលើដីសរុបជាង ៨សែនហិកតារ ក្រោយពីទទួលបានដីសម្បទានពីរដ្ឋាភិបាល នាឆ្នាំ២០០៨ កន្លងមក។
គេហទំព័រដដែលបានបញ្ជាក់ថា ដីដែលផ្ដល់សម្រាប់ការធ្វើសម្បទានសេដ្ឋកិច្ច គឺជាដីរបស់រដ្ឋាភិបាល មានការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន មានផែនការក្នុងការប្រើប្រាស់ មិនប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋ ហើយបើសិនជាមានផលប៉ះពាល់ដល់លំនៅឋាន គេត្រូវពិភាក្សាមុននឹងការផ្ដល់ដីសម្បទាននោះ ហើយការផ្ដល់ដីសម្បទានមិនអាចលើសពី ១ម៉ឺនហិកតារឡើយ។
ប៉ុន្តែអ្នករងគ្រោះដោយសារការផ្ដល់ដីសម្បទានបាននិយាយថា នយោបាយផ្ដល់ដីសម្បទានកំពុងធ្វើឲ្យអ្នកស្រុកដែលជាម្ចាស់កម្មសិទ្ធិ ក្លាយទៅជាកម្មករ ឬ អ្នកបម្រើរបស់អ្នកវិនិយោគទុនទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
-សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
-លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
-លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
-ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
-ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
-ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
-នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
-ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
ហុនសែនទាំងអស់
-កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
-ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
-ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
-កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
-លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
-អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
-លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
-ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
នៅពេលបោះឆ្នោត
-មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
-ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
-ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
-ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
-ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
-ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
យោជន៏នៅពេលបោះឆ្នោត
-តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
-លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
-លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
បានចូលស្រុកខ្មែរ
-រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
-លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
-លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
ត្រចៀកធ្វើមិនដឹងមិនលឺ
-មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
-តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
ចាប់ប្រជាជនដាក់គុគទៀត
-តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
ព្រៃផ្សៃជាទីបំផុត
-ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
-ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
-មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
ទើបគេជួយវិញ
-ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
និងភូមិឃុំមិនអោយជួសជុលផ្ទះ
-ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
ទិញដែកយកមកធ្វើផ្ទះសំបែង
-អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
-នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
-តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
-តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
សន្លឹកឆ្នោត
-លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
-លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
-លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
-លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
-អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
-ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់
២នៅខេត្តសៀមមួយមានករណី
កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
-បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
-បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
នេះហើយជាភូមិឃុំសុវត្ថិភាព
-នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
-ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
-ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
អាជ្ញាធរណាមកដេញដែរ
-ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
-ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
នោះទេ
-លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា