អ្នក​ជំនាញ៖ យុវជន​ខ្មែរ​បច្ចុប្បន្ន​ខ្សោយ​មុខវិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ

ដោយ វណ្ណ វិចារ
2012-06-16
​វិទ្យុ​អាស៊ីសេរី

អ្នក​ជំនាញ​ធ្វើ​ការងារ​ជាមួយ​យុវជន​ឲ្យ​ដឹង​ថា មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យុវជន​ខ្មែរ​មាន​កម្រិត​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​កាន់​តែ​ខ្សោយ​ទៅៗ។

១០-តុលា-២០១២៖ កុមារ​នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ។ (RFA/Mom Sophon)

១០-តុលា-២០១២៖ កុមារ នៅ ក្នុង សាលារៀន មួយ ក្នុង ខេត្ត កំពង់ស្ពឺ។ (RFA/Mom Sophon)

អ្នក​ជំនាញ​រិះគន់​ថា ចំណុច​ដែល​សំខាន់​បំផុត​បណ្ដាល​ឲ្យ​យុវជន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ គឺ​គោល​នយោបាយ​របស់​ក្រសួង​អប់រំ និង​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូ​នៅ​តាម​សាលារៀន។

ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ជា​ច្រើន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ។ លោក​បន្ត​ថា ការ​រៀន​ខ្សោយ​ជំនាញ​នេះ​មក​ពី​ក្រសួង​អប់រំ​មិន​មាន​យុទ្ធសាស្ត្រ​ខ្លាំងក្លា ដើម្បី​ជំរុញ​ការ​អាន ការ​សិក្សា​ស្រាវជ្រាវ​ភាសា​ខ្មែរ និង​មិន​បាន​បង្ហាញ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​រៀន​ភាសា​ខ្មែរ។

លោក ម៉ាក ចំរើន បញ្ជាក់​ថា មាន​វិធីសាស្ត្រ​ជា​ច្រើន​សម្រាប់​លើក​ស្ទួយ​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​ជាតិ​ដែល​ក្រសួង​អប់រំ​មើល​រំលង៖ «យើង​អាច​នៅ​តាម​សាលា​មួយៗ​ពង្រឹង​គុណភាព​បណ្ណាល័យ ទី​២ គឺ​យន្តការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សិស្ស​ចូល​ចិត្ត​អាន ប្រកួត​ប្រជែង​ផ្នែក​ភាសា​ខ្មែរ។ ការ​ប្រកួត​ប្រជែង​ទាំង​នេះ​មាន​កម្រិត​ទាប»

ទន្ទឹម​នឹង​នេះ និស្សិត​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ លោក សេង សុធី ប្រាប់​ថា សព្វ​ថ្ងៃ​លោក​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ភាសា​បរទេស ទាំង​ការងារ​ទាំង​ការ​សិក្សា។ លោក​បន្ត​ថា ចំពោះ​អក្សរ​សាស្ត្រ​ខ្មែរ​វិញ​លោក​មិន​សូវ​សរសេរ​ត្រូវ​ប៉ុន្មាន​ទេ​លើ​ពាក្យ​ពិបាកៗ។

ចំណែក​ឯ​និស្សិត​សកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់ដំបង យុវជន ជើត រស្មី មាន​ប្រសាសន៍​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ។

រស្មី បន្ត​ថា នៅ​សហគមន៍​លោក​រស់​នៅ​មាន​យុវជន​ជា​ច្រើន​ដែល​មិន​អាច​ចេះ​សរសេរ និង​អាន​អក្សរ​ខ្មែរ៖ «មាន​គគោក គាត់​ចូល​ថ្នាក់​ទី​៨​ហើយ អាន​អក្សរ​អត់​ទាន់​ដាច់។ ជី​ដូន​មួយ​ខ្ញុំ​មួយ​អាន​អក្សរ​អត់​ដាច់ រួច​ហើយ​ឈប់​រៀន។ បើ​សិន​គាត់​រៀន​នៅ​តែ​ជាប់​ដោយ​សារ​គាត់​ប្រើប្រាស់​ថវិកា​អ៊ីចឹង…»

យុវជន រស្មី បន្ត​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ នាំ​ឲ្យ​យុវជន​ជា​ច្រើន​មិន​មាន​សមត្ថភាព​ទទួល​បាន​ព័ត៌មាន នាំ​ឲ្យ​ចាញ់​បោក​គេ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​វិទ្យាស្ថាន​ភាសា​ជាតិ​កម្ពុជា និង​សមាជិក​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត អ៊ីវ ច័ន្ទ មាន​ប្រសាសន៍​ថា យុវជន​បច្ចុប្បន្ន​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​មិន​សូវ​ល្អ ដោយសារ​តែ​គុណភាព​គ្រូ​បង្រៀន។

លោក​បន្ត​ថា គ្រូ​បង្រៀន​កាល​ពី​សម័យ​មុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស ដែល​នាំ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ៖ «គ្រូ​ខ្លះ​ខ្វះ​ឧត្ដមគតិ គ្រូ​ខ្លះ​ទៀត​ឆ្លៀត​ទៅ​រក​ស៊ី​ក្រៅ ហើយ​មិន​បាន​តាមដាន​ការ​សិក្សា​របស់​សិស្ស»

លោក​បន្ត​ថា ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​ពង្រឹង​គុណភាព​អប់រំ​ច្រើន​ដែរ​ហើយ​ក្នុង​ការ​ជំរុញ​ការ​សិក្សា​អក្សរសាស្ត្រ​ជាតិ។

កាល​ពី​សម័យ​អាណានិគម​និយម​បារាំង បារាំង​បង្ខំ​ឱ្យ​ខ្មែរ​រៀន​ភាសា​បារាំង ជា​ភាសា​យាន​ផ្លូវការ ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ភាសា​ជាតិ។ ប៉ុន្តែ​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​តែ​មាន​ជីវិត​ក្នុង​ទីវត្ត​អារាម​នានា ដែល​ជា​សាលា​រៀន​លេខ រៀន​អក្សរ វិជ្ជាជីវៈ សីលធម៌ ហើយ​ជាពិសេស​សិក្ខាកាម​នៅ​តាម​សាលា​វត្ត​នេះ​ហើយ​ដែល​ជា​អ្នក​ផលិត​អក្សរសាស្ត្រ​បន្សល់​ទុក​សម្រាប់​កូន​ចៅ​សិក្សា​រៀន​សូត្រ​រហូត​មក​ដល់​បច្ចុប្បន្ន។

គ្រូ​បង្រៀន​មួយ​ចំនួន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​មួយ​ចំនួន​មាន​សមត្ថភាព​ទាប​ក្នុង​ការ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ បើ​ប្រៀបធៀប​ទៅ​នឹង​សិស្ស​ដែល​រៀន​នៅ​ចន្លោះ​ទសវត្ស​ទី​៨០ និង​ដើម​ទសវត្ស​ទី​៩០។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​អះអាង​ថា មូលហេតុ​នេះ​មក​ពី​ការ​ផ្លាស់ប្ដូរ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

គ្រូ​បង្រៀន​ទាំង​នោះ​ពន្យល់​ថា កាល​ពី​សម័យ​នោះ សិស្ស​ថ្នាក់​ទី​១ រៀន​អក្សរ​ខ្មែរ​ពី​ព្យញ្ជនៈ ទៅ​ស្រៈ​និស្ស័យ ស្រៈ​ពេញ​តួ ហើយ​បាន​ផ្សំ​ព្យញ្ជនៈ​ជាមួយ​ស្រៈ បង្កើត​ជា​ពាក្យ ជា​ប្រយោគ នាំ​ឲ្យ​សិស្ស​ងាយ​អាន និង​សរសេរ។ ប៉ុន្តែ​វិធីសាស្ត្រ​បច្ចុប្បន្ន គេ​បង្រៀន​សិស្ស​ថ្នាក់​ទី​១ ជា​ប្រយោគ បន្ទាប់​មក​បំបែក​ជា​ពាក្យ ជា​ព្យាង្គ និង ស្រៈ នាំ​ឲ្យ​សិស្ស​ពិបាក​រៀន ហើយ​រៀន​ក៏​មិន​ងាយ​ចេះ​ដែរ។

ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កត្តា​បី​យ៉ាង​ដែល​នាំ​ឲ្យ​យុវជន​សម័យ​ទំនើប​ប្រើប្រាស់​ភាសា​ខ្មែរ​មិន​ស្ទាត់​ជំនាញ មាន​ដូច​ជា បច្ចេកវិទ្យា​សម័យ​នេះ​គេ​ប្រើ​ភាសា​បរទេស កត្តា​ទីផ្សារ​ការងារ និង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

លោក​បន្ត​ថា កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​បច្ចុប្បន្ន ច្រើន​តែ​ធ្វើ​សំណួរ​ងាយៗ (QCM) បាត់​អស់​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី ដែល​ប្រការ​នេះ​យុវជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរសាស្ត្រ​ជាតិ។

លោក សុខ ទូច បន្ថែម៖ «មាន​លក្ខណៈ​សំខាន់​ពីរ។ ទី​១ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​តាម​សាលា​បំផុស​កម្មវិធី​សិក្សា​ភាសា ទី​២ ការ​បំពេញ​បែប​បទ​នៅ​គ្រប់​ក្រុមហ៊ុន ត្រូវ​តែ​ធ្វើ​ឡើង​ជា​ពីរ​ភាសា មាន​ភាសា​ខ្មែរ និង​បរទេស ដូច​ហ្នឹង​យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ច្បាប់ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ភាសា​ខ្មែរ»

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ នឹង​ត្រូវ​ឲ្យ​មាន​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី​ខ្មែរ​ឲ្យ​បាន​ច្រើន​ឡើង​វិញ ដើម្បី​ជំរុញ​ការ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ។

កន្លង​មក​ក្រសួង​អប់រំ​បាន​រៀបចំ​ការ​ប្រលង​ជ្រើសរើស​សិស្ស​ពូកែ​ភាសា​ខ្មែរ​នៅ​ថ្នាក់​មធ្យម​សិក្សា​ទូទាំង​ប្រទេស ដែល​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូល​ចិត្ត​សិក្សា​អក្សរ​សាស្ត្រ​ជាតិ​ដែរ ប៉ុន្តែ​ការ​យល់​ដឹង​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​តែ​ខ្សោយ។

របាយការណ៍​របស់​ក្រសួង​អប់រំ​ឆ្នាំ​២០១០-២០១១ បង្ហាញ​ថា ចំនួន​សិស្ស​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ជាង ២១​ភាគរយ ដែល​ជា​ការ​ដើរ​ផ្ទុយ​ពី​គោលដៅ​របស់​ក្រសួង​អប់រំ។

ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​សិស្ស​ថ្នាក់​អនុវិទ្យាល័យ​បោះ​បង់​ការ​សិក្សា។ ម៉្យាង​ទៀត គ្រូ​បង្រៀន​ភាគ​ច្រើន​​នៅ​ថ្នាក់​បឋម​សិក្សា និង​មធ្យម​សិក្សា​មិន​ដែល​បាន​បង្ហាញ​សិស្ស​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ នឹង​អាច​ចាប់​យក​ឱកាស​ការងារ​ណា​មួយ​បាន​នោះ​ឡើយ។

ក្រុម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ អាច​ក្លាយ​ជា​អ្នក​និពន្ធ​អ្នក​សារព័ត៌មាន​អ្នក​នយោបាយ​អ្នក​គ្រប់គ្រង​សាស្ត្រាចារ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

34 Responses to "អ្នក​ជំនាញ៖ យុវជន​ខ្មែរ​បច្ចុប្បន្ន​ខ្សោយ​មុខវិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ"

  1. សូម​មេត្តា​កែពី «អសុរស់» ទៅជា «អសុរោះ» នៅក្នុង «​ការ​បញ្ចេញ​មតិ​របស់​អ្នក»​ ខាង​លើ​។

  2. Tor says:

    បើមិនកើតទេរៀនយួនតែម្តងទៅឆាប់ចប់។

  3. BaBaBoo says:

    ភាសាខ្មែរធ្លាក់កាន់តែខ្សោយទៅៗ អាស្រ័យលើក្រសួងអប់រំធូរលុងដែរ ប្រព័ន្ធអប់មានគំរិតទាបបូកផ្សំនិងអំពើពុករលួយ ផងអ្នកប្រាជ្ងនិងបណ្ឌិតខ្មែរជំនាន់ក្រោយ មិនស្មើរនិងថ្នាក់ទី១២ ស្រុកគេផង បើនៅតែយ៉ាងនេះ។

  4. កូនខ្មែរឥឡូវគេមិនសូវអោយតំលៃខ្មែរទេ!
    មិនដឹងកាត់ឈាមទៅណាទេ!ឈាមដូចលាយមិនសុទ្ធ!ក្មេងខ្លះដូចចង់លាយឈាមគេលើស
    ផងក៏មិនដឹង។
    បើសារអេឡិចត្រូនិចវិញចូលចិត្តផ្ញើជាអក្សរគេសរសេរជាសំលេងខ្មែរទៅវិញ
    បើទិញទុរសព្ទ័ដៃអក្សរខ្មែរអោយវាវិញវាមិនចង់បានទេ។មិនចង់ប្រើទេអន់កាលីបស្អីគេនោះ។

  5. និយាយទាក់ទងដល់រឿងនេះ ខ្ញុំក៏មានរឿងមួយចូលរួមដែរ៖
    កាលពីឆ្នាំ២០០៣ មានតាម្នាក់ឈ្មោះតាសេង ។ គាត់មាន
    បំណងបង្កើតកម្មវិធីវិទ្យុផ្សាយតាមប៉ុស្តិ៍មួយនៅរដ្ឋកាលីហ្វ័រ
    ញ៉ាភាគខាងត្បូង ។ មិត្តភ័ក្តិរបស់គាត់បានឱ្យគាត់មកទាក់ទង
    ខ្ញុំឱ្យជួយបង្កើតកម្មវិធីនោះ ខ្ញុំក៏យល់ព្រម ។ គាត់បាននាំមនុស្ស
    ប្រាំនាក់ ស្រីខ្លះ ប្រុសខ្លះមកឱ្យខ្ញុំជ្រើសសម្រាប់ការនិយាយ
    ព័ត៌មាននិងផ្សាយពាណិជ្ជកម្មប្រចាំទីក្រុងនោះ ។ ពួកគេម្នាក់
    បានប្រាប់ខ្ញុំថាគេមានសញ្ញាបត្រBACI, BACII បាក់ម្ខាង, បាក់
    ទាំងសងខាង ហើយដែលជាគ្រូបង្រៀនទើបមកពីស្រុកខ្មែរ ។ ខ្ញុំក៏បានហុចក្រដាស់ទិន្នន័យព័៌ត៌មានប្រចាំថ្ងៃឱ្យពួកគេអាន
    តែពួកអានមិនកើត គឹថាវាមិនរលូននិងរត់ស្មើល្បឿនអាច
    ទទួលយកបាន ។ តាសេងក៏បាននាំស្រីចំណាស់ម្នាក់ ខាង
    គ្រិស្តានមកឱ្យខ្ញុំ គាត់និយាយបាន ទោះសម្លេងមិនសូវ
    ពិរោះក្តី និងស្រីម្នាក់មកពីក្រុមបញ្ចូលសម្លេងកុនភាគចិន ។
    នាងសម្រាប់និយាយរឿងខ្លីៗ អប់រំកុមារនិងផ្សាយពាណិជ្ជ
    កម្ម្។ រីប្រុសអ្នកនិយាយព័ត៌មាន គឺខ្ញុំនិយាយខ្លួនឯង ។
    សារុបសេចក្តីមក ជួនកាលអ្នកដែលថាបានបាក់ម្ខាងឬបាក់
    ទាំងសងខាងមិនមានសមត្ថភាពដល់កម្រិតសញ្ញាបត្រ
    របស់ពួកគេឡើយ ។

  6. roth says:

    ឥលូវអោយពិន្ទុភាសាខ្មែរទាបជាងគណិតវិទ្យាទៀត យ៉ាប់ណាស់ក្រសួងអប់រំ

  7. Ah Chao Chek Aing's grand pa says:

    Talking about the Khmer literacy Now, it is like an automobile going down the hill without any brake pads. The new generation of Cambodian youth are more interesting in learning foreign languages instead of their native one, due to high demand of today’s job markets that required foreign languages skill. The educational institution is very corrupt and only struggling to generate incomes as much as they can, since the teachers’ salaries are inadequate to support their families. Just take a look from the top, of how many Khmer current top leaders who came to the power with good education ? To be continued…

  8. ក្តអឣាKR says:

    មេទ័ពបាញ់ទាបើស្មានមើលទៅដូចជាអឣាស្រលេវកេវអឣ្នកតែងកំណាព្យនៅកាលីហ្វញ៉ា!
    រីឯAh Chao Chek Aing’s grandpaដូចជាអាក្តKR ពិតជាមិនខុសទេ!

  9. ចៅចេកអាំង says:

    មានអ្នកមានសញ្ញាបត័្រពេញលេញជាច្រើនកំពុងជាប់ទោសនៅអាមេរិកនិងខ្លះទៀតជាប់គុកនៅ ស្រុកខ្មែរមកដល់ពេលនេះ ពួកគេកំពុងស្ម័គចិត្តបង្រៀនអ្នកមិនចេះដឹងខ្មែរនៅក្នុងគុក និងអាចបន្ត មកស្ម័គចិត្តជាប់គុកបន្តទៀតនៅស្រុកខ្មែដើម្បីបានបង្រៀនកូនខ្មែរដែលមិនចេះដ៏ទៃៗទៀតនៅ ក្នុងគុក។

  10. ល្មមឆ្លៀតពេលខ្លះពីលក់ចេកទៅរៀនខ្មែរបន្ថែមទៀត
    បីព្រោះខ្ញុំឃើញសរសេរខុសអក្ខរាវិរុទ្ធជាច្រើន ។ ហ្នឹង
    ប្រហែលបានសញ្ញាបត្របាក់ទាំងពីរដែរទេដឹង?

  11. ចៅចេកអាំង says:

    ខ្ងុំថាហើយថាទៀត បើចង្អុលថាអោយគេគឺមេដៃអ្នកនិងចង្អុលមកអ្នកវិញប្រាកដណាស់។ប្រាប់ហើយ នៅតែមិនជឿ។

  12. គេមើលដឹងនូវកំហុសនៃការច្រឡំនិងកំហុសនៃការមិនចេះ ។
    កាសរសេរលើកំព្យូទ័រមិនដូចការសរសេរផ្ទាល់ដៃទេ៖កាល
    ណាអ្នកណាម្នាក់សរសេរពាក្យណាមួយមកខុសរាល់ដង នោះ
    បញ្ជាក់ឱ្យដឹងថាអ្នកនោះមិនចេះពាក្យនោះច្បាស់ឡើយ ។
    ម្សៀរចៅចេកអាំង/នាគរាជឯងគឺជាមនុស្សដែលចាប់កំហុសគេ
    ផ្នែកអក្ខរាវិរុទ្ធជាងគេ និងអួតអារឿងច្បាប់។ បើនៅជិតគ្នា ខ្ញុំ
    បបួលសរសេរផ្ទាល់ដៃសាកមើល ចង់ដឹងថាតើម្សៀរឯងឆើត
    ប៉ុណ្ណាដែរទៅ!

  13. ចៅចេកអាំង says:

    ខ្ងុំបានប្រាប់ហើយថាខ្ងុំជាអ្នកលក់ចេកអាំងទេ មានអ្វីយកទៅប្រឡងប្រណាំងជាមួយលោកនោះទៅ។ ប្រាប់ហើយនៅតែមិនជឿ។

  14. ឡូឡូ says:

    យកល្អរៀនអក្សរយួនដូចទ.ស៨០ដែលគេបង្ខំឲ្យរៀនម្ដងទៀតទៅ….

  15. Ah Chao Chek Aing's grand pa says:

    Ah Chek Aing, so why do you keep showing of your illiteracy ? What’s a shame on you !

  16. Ah Chao Chek Aing's grand pa says:

    Ah Chek Aing, are you right now, in prison ? If so, let me teach you how to kiss my ass !

  17. Ah Chao Chek Aing's grand pa says:

    Ah Chek Aing, If you are not so sure how to spell your own language, don’t be hesitated to ask Mr. Metorp Banh Tea, because he is good in both Khmer and English…

  18. Ah Chao Chek Aing's grand pa says:

    Some times, we should learn how to read human minds, morality, and personality through their languages and dialogues. Ignorants always considered themselves as intelligent…

  19. Srey Kmer says:

    Ah Chao Chek Aing’s grand =Ah KR!

  20. Srey Kmer says:

    Ah Chao Chek Aing’s grand =Ah KR!!

  21. អាពួកម៉ាក ទៅណាហើយ!

  22. Ah KR and Ah Ho Tun know how to clones many names too. They are not dump even though they both are living near the smelly dumster (Srey Khmer dossing koy) in America.

  23. A crook, criminals corruptions is pitiless to Cambodian people.
    But when he see Yourn Or Searm. He bent down knees and head on the floor to bag for its mercy.

  24. A crook, criminal corruption dog is none-stop barking only our innocent bystander.
    However, when it see the Yourn or Sear. It bent down knees and head on the floor to bag for its mercy.

  25. Thank you so much, Srey Khmer, for telling us that you really have a stinky asshole!

  26. Srey Khmer former Khang Whore, come here! We will give you a happy time!! Do not use a dildo; it is not good to your health!!!We have the real one for YOU!!!!

  27. Srey Khmer former Khang Sork says:

    ដើម្បីជាតិ!!!

  28. Neo Soknet says:

    I think that Cambodia students focus on international languages because they need to improve themselves to step to the world and they can get international news fast . However , Cambodia people must develop our national language to be famous country in the world .

  29. No thank! Fat dog don’t be Stupid,
    You better safe it for your mother and your wife.
    Have your mother ever teach you, about to think of family first before think to someone ale?

  30. A Crook, criminal corruption dog, thank! for telling to the public that your secrete privacy inside your family of the stinky asshole.
    If I were you I would never release the secrete like that to the public.

  31. ឡូឡូ says:

    ហេតុអីបានជាឈោ្លះតាប៉ែ ម៉េះ ??

  32. Vichet says:

    ឆ្ងល់ថារវាង អ្នកជេប្រមាថគេ និងអ្នកដែលត្រូវគេជេប្រមាថ មួយណាជាមនុស្សល្អ?

  33. ចៅចេកអាំង says:

    ល្អទាំងអស់

  34. ចៅចេកអាំង says:

    ព្រោះយើងកំពុងគិតថាពពួកមានចំណេះដឹងខ្ពស់ តែសុខចិត្តរស់នៅធ្វើខ្ងុំគេនៅអាមេរិក រកពេលសំរាកគ្មានដើម្បីធ្វើការឲ្យគេប្តូរយកលុយបន្តិចបន្តួច មកឈ្លោះជាមួយអ្នកលក់ចេកអាំងនៅក្នុងស្រុក កំពុងដេកយ៉ាងរំភើយ។
    អើគ្នាក៏កំពុងនៅក្នុងគុកហើយដឹកបណ្តើរអ្នកមានសញ្ញាប័ត្រខ្ពស់មកពីអាមេរិក ដែលជាប់គុកចងដោយច្រវ៉ាក់ សែងលាមកយើងយកទៅធ្វើជីដាំដំណាំយកបន្លែអោយពួកនោះស៊ី។