05242013Headline:

ប្រវត្តិ​និង​ព្រះរាជ​តួនាទី​របស់​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ

ដោយ សេក បណ្ឌិត
2012-06-18
វិទ្យុ​អាស៊ីសេរី

នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម របស់​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ សម្ដេច​ម៉ែ ក្នុង​ព្រះជន្ម​គម្រប់ ៧៦ យាង​ចូល ៧៧​ព្រះ​វស្សា។

អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​មុន​ពេល​យាង​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។ (AFP Photo)

អតីត ព្រះមហាក្សត្រ សម្តេច ព្រះ នរោត្តម សីហនុ (ខាង ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ ព្រះ បរមនាថ នរោត្តម សីហមុនី នៅ មុន ពេល យាង ចេញ ដំណើរ ពី ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ នា ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។ (AFP Photo)

ទោះ​បី​ក្នុង​អំឡុង​ពេល​នេះ ទ្រង់​មិន​គង់​នៅ​ក្នុង​មាតុប្រទេស​ក្តី ក៏​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តជាតិ និង​មន្ត្រី​ព្រះបរមរាជវាំង ញាតិ​វង្សានុវង្ស​នៃ​រាជា​និយម បាន​រៀប​ចំ​អប​អរ​សាទរ​ពិធី​នេះ ដោយ​បាន​តាំង​ព្រះ​ឆាយាល័ក្ខណ៍ ផ្កា​ភ្ញី​លម្អ នៅ​ក្នុង​រាជធានី ទីក្រុង និង​ទី​ប្រជុំ​ជន​នានា។ ក្នុង​ឱកាស​នេះ​ដែរ មន្ត្រី​រាជការ​បាន​ឈប់​សម្រាក​ពី​ការងារ ដើម្បី​អបអរ​ព្រះរាជ​ពិធី និង​ថ្វាយ​ព្រះពរ សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺន​យូរ​ត​រៀង​ទៅ។

ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន និយម​ហៅ​ថា សម្ដេច​ម៉ែ នៅ​ឆ្នាំ​២០១២ នេះ ទ្រង់​មាន​ព្រះជន្ម ៧៦​ព្រះវស្សា​ហើយ។

លោក កែវ ពុធ រស្មី មគ្គុទ្ទេសក៍ នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​ធម្មតា​ទេ ហើយ​កំពុង​ដង្ហែ​តាម​សម្ដេចឪ ព្រះ​មហា​វីរក្សត្រ ដែល​យាង​ទៅ​ព្យាបាល​ព្រះរោគ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​លើក​ចុង​ក្រោយ​នេះ អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ។

លោក កែវ ពុធ រស្មី៖ «ដូច​យើង​បាន​ដឹង​ទាំង​អស់​គ្នា​ហើយ កាល​ពី​លោក​ប្រធានាធិបតី​ចិន ហូជិនតាវ មក​ដល់​កម្ពុជា​យើង​នេះ​ភ្លាម គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ថ្វាយ​បង្គំ ហើយ​ផ្តល់​នូវ​ព័ត៌មាន ដូច្នេះ​យើង​ឃើញ​លោក​មាន​ព្រះសុវណ្ណី​ក្នុង​ទូរស័ព្ទ​នោះ ឃើញ​ថា ព្រះអង្គ​មាន​កាយពល​មាំមួន ហើយ​សព្វ​ថ្ងៃ​នេះ​លោក​នៅ​ដង្ហែ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ»

លោក​បន្ត​ថា សម្ដេច​ម៉ែ​តែង​តែ​មាន​ព្រះទ័យ​ស្រលាញ់​ពលរដ្ឋ​ទូទៅ និង​រាជវង្សានុវង្ស​ស្មើៗ​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​នោះ​ទេ។

បច្ចុប្បន្ន​ទ្រង់​ជា ព្រះប្រធាន​កិត្តិយស នៃ​កាកបាទ​ក្រហម​កម្ពុជា ក្រៅ​ពី​នេះ ព្រះអង្គ​ពុំ​មាន​តួនាទី​ពាក់​ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នោះ​ទេ។ ប៉ុន្តែ​ទោះ​បី​ព្រះអង្គ​មិន​មាន​ព្រះរាជ​តួនាទី​ជា​ផ្លូវ​ការ ធ្វើ​ការ​ដោយ​ផ្ទាល់​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​សុខ​ទុក្ខ​របស់​ប្រជារាស្ត្រ និង​បាន​ជួយ​ជា​ទីប្រឹក្សា​យ៉ាង​ពិសេស​ដល់​ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ និង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។

លោក កែវ ពុធ រស្មី៖ «គឺ​ថា ព្រះអង្គ​ដាក់​ព្រះរាជ​កាយ​ពល​របស់​ព្រះអង្គ មិន​ដែល​ឃើញ​សម្ដេច​អគ្គមហេសី​សុំ​ច្បាប់​ព្រះករុណា​យាង​ទៅ ក្រសាល​នៅ​មាត់​សមុទ្រ ឬ​ទៅ​ក្រុង​ប៉ារីស ឬ​ស៊បភីង អី​ទេ និយាយ​តាម​ត្រង់​តែ​ម្តង តាម​ដែល​ខ្ញុំ​ស្គាល់​លោក​មក​ណា ហើយ​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​លោក​នៅ​ក្នុង​ព្រះ​បរម​រាជវាំង នៅ​ប៉េកាំង តាំង​ពី​ឆ្នាំ​១៩៨៦ មក រហូត​មក​ដល់​ពេល​នេះ គឺ​ថា លោក​គង់​នៅ​ជាប់​រហូត​ជាមួយ​ព្រះករុណា ហើយ​កិច្ច​ការ​រដ្ឋ​ទាំង​អស់​ហ្នឹង គឺ​ថា លោក​ជួយ​សឹង​តែ​ទាំង​អស់ ថ្វី​ត្បិត​តែ​លោក​មិន​មាន​តួនាទី​ជា​ផ្លូវ​ការ​ជា​ស្អី​យ៉ាង​ណា​ក៏​ដោយ គឺ​ថា លោក​ធ្វើ​ពលិកម្ម​កិច្ចការ លោក​ទ្រង់​កិច្ច​ការ​ប្រទេស​ជាតិ​ហ្នឹង ជាង​អ្នក​ដែល​មាន​តួនាទី​ផ្លូវ​ការ​នោះ​ទៅ​ទៀត»

លោក សឺន ស៊ូបែរ ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់ នៃ​ព្រះមហាក្សត្រ មាន​ប្រសាសន៍​ថា សម្ដេចឪ សម្ដេចម៉ែ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ ជា​និម្មិត​រូប​ឯកភាព​ជាតិ​ខ្មែរ និង​មាន​ព្រះរាជ​តួនាទី​សំខាន់​មួយ​ផ្នែក​ទៀត គឺ​ខាង​កិច្ច​មនុស្ស​ធម៌។

លោក សឺន ស៊ូបែរ៖ «ជា​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​តាម​ខ្ញុំ​ដឹង ទោះ​យ៉ាង​ម៉េច​ក៏​លោក​ជួយ​ផ្តល់​យោបល់​ដល់​ព្រះមហាក្សត្រ​យើង​ឥឡូវ ពី​ព្រោះ​លោក​មាន​ការ​ពិសោធ​តាំង​ពី​ជាមួយ​សម្ដេចឪ​ហ្នឹង លោក​មាន​ការ​ពិសោធ​ច្រើន លោក​បាន​ជួយ​ផ្តល់​យោបល់ ហើយ​រាល់​ពេល​លោក​មាន​សង់​សាលា ក្រៅ​ពី​ផ្ទះ​សម្បែង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ក្រីក្រ​ជាង​គេ»

លោក កែវ ពុធ រស្មី បាន​ឲ្យ​ដឹង​ដែរ​ថា សម្ដេចម៉ែ​ជា​ទូទៅ​ទោះ​បី​ព្រះអង្គ​គង់​នៅ​ក្នុង​ស្រុក​ក៏​ដោយ ក៏​ព្រះអង្គ​មិន​និយម​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​នោះ ជា​លក្ខណៈ​ធំ​ដុំ​ឡើយ។

លោក កែវ ពុធ រស្មី៖ «ច្រើន​ធ្វើ​ជា​លក្ខណៈ​គ្រួសារ បន្តិច​បន្តួច មិន​បញ្ចេញ​ជា​ពិធីការ​ធំ​ដុំ​អ្វីៗ​ទេ…»

លោក សឺន ស៊ូបែរ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយ​ជីវិត​របស់​សម្ដេចម៉ែ ចាប់​តាំង​ពី​រៀប​អភិសេក​រួច​មក គឺ​ព្រះអង្គ​បាន​បំពេញ​ភារកិច្ច ដោយ​ដង្ហែ​តាម​ព្រះ​ករុណា​សម្ដេច​ឪ រៀង​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ទោះ​បី​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ ព្រះ​ករុណា សម្ដេចឪ ត្រូវ​គេ​ឃុំ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ បន្ទាប់​មក ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​បន្ត​ទៀត ដែល​កាល​នោះ មាន​ជម្លោះ​គ្នា​រវាង​ភាគី​រដ្ឋ​កម្ពុជា រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី ដែល​ដឹក​នាំ​ដោយ​សម្ដេច សីហនុ។ ក្នុង​កាលៈទេសៈ​ទាំង​ពីរ​នោះ សម្ដេច​ម៉ែ​ក៏​បាន​ដង្ហែ​ព្រះករុណា សម្ដេចឪ ជា​រៀង​ដរាប​រហូត​មក។

ឯកសារ​នៅ​លើ​គេហទំព័រ​រាជ​រដ្ឋាភិបាល និង​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​ពី​ព្រះ​បរម​រាជវាំង បាន​បង្ហាញ​ដូច​គ្នា​ថា ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ មាន​ព្រះ​នាម​ដើម​ថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជា​បុត្រី​របស់​លោកស្រី ប៉ុម ពាង និង​លោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជន​ជាតិ​អ៊ីតាលី កាត់​បារាំង ដែល​ជា​ប្រធាន​នាយកដ្ឋាន​មូលនិធិ​ផ្តល់​ប្រាក់​កម្ចី ប៉ុន្តែ​ឯកសារ​មិន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ។

ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៣៦ និង​មាន​បង​ប្អូន​ស្រី​បង្កើត ១​នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។

កាល​ពី​នៅ​វ័យ​កុមារ​ភាព បាន​សិក្សា​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម និង​មធ្យម​សិក្សា នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ និង​នៅ​វិទ្យាល័យ​ដេកាត ក្រុង​ភ្នំពេញ។

ទាក់​ទង​នឹង​ការ​បំពេញ​ការងារ​វិញ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ ហើយ​មក​ដល់​បច្ចុប្បន្ន ជា​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា។

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រៅ​ពី​ចេះ​ភាសា​ខ្មែរ ព្រះអង្គ​ក៏​ចេះ​ភាសា​បារាំង និង​ភាសា​អង់គ្លេស​ដែរ។

កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បាន​រៀប​អភិសេក​ជាមួយ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៥២ ហើយ​បាន​ទទួល​បរម​ងារ​ជា​អ្នក​ម្នាង។ ក្រោយ​ពី​បាន​រៀប​អភិសេក​រួច​មក ព្រះ​មហាក្សត្រ និង​អ្នក​ម្នាង មាន​ព្រះ​រាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម សីហមុនី ដែល​បច្ចុប្បន្ន​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម នរិន្ទ្រពង្ស។

លុះ​មក​ដល់​ឆ្នាំ​១៩៩២ ព្រះ​ករុណា​សម្ដេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ដល់​អ្នក​ម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជា​សម្ដេច​ព្រះជាយា។ ក្រោយ​មក​ទៀត ក្នុង​ឆ្នាំ​១៩៩៣ សម្ដេច​ព្រះជាយា ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេច​ព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហេសី​បាន​ទទួល​បរម​ងារ​ជា​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវ​បាន​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន ថ្វាយ​ព្រះ​បរម​ងារ​ថា ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

18 Responses to "ប្រវត្តិ​និង​ព្រះរាជ​តួនាទី​របស់​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ"

  1. Vichet says:

    បើទោះបីជាក្នុងអំឡុងពេលនេះ ទ្រង់មិនបានគង់នៅក្នុងមាតុប្រទេសកម្ពុជាក្តី ក៏ទូលព្រះបង្គំជាខ្ញុំ សូមទូលព្រះអង្គថា វ៉ា គឹមហុង និង បក្សពួកវា បានក្លាយជាអ្នកទោសប្រវត្តិសាស្រ្តហើយ, ហ៊ានដោះដូរភូមិខ្មែរឲ្យវៀតណាមតាមតែក្បាលចិត្ត, តើពួកនេះ មិនមែនជាជន “ក្បត់ជាតិ” ទេឬ? ក្រាបទូល។

  2. ta says:

    ព្រះអង្គមិនរវល់ទេ រឿងនេះទុក ឲ្យ រដ្ឋាភិបាលដោះស្រាយ​ហើយ​អ្វីដែលគួរកើតត្រូវតែ​កើត ចូរពន្យល់ប្រជាជនខ្មែរ ជាងពន្យល់……..

  3. Kmeng Peal says:

    កូនចៅបាត់អីបាត់ចុះ អូវសំុទុកតែវាំងបានហើយ។

  4. Sva watpnom says:

    នរណាមិនស្គាល់យាយប៉ុម ពាង មេកាសីុណូអត់ច្បាប់ក្រោយបូរីកីឡាក្នុងអំឡុងឆ្នាំ៦០។ មិនស្គាល់យាយប៉ុមពាងដូចមិនស្គាល់ផ្សារថ្មី ក្រឡេកឆេះគ្មាននរណាហ៊ានប៉ះឡើយ ម្តាយក្មេក
    សំដាច់អូវទៅហើយ។ អីឡូវគាត់ក្លាយទៅជាមនុស្សដ៍ឆ្នើម ល្អគ្រប់ដប់ ចេះកែប្រវត្តិសាស្រ្តគ្រាន់បើ។

  5. Despite we lost our territory to Youn, the suffering of Cambodian people who lost land, and many other problems in our country, it is unspeakable to see you all three seem very happy at this time.

  6. វ៉ា គឹមហុង និង បក្សពួកវា ជាជន ក្បត់ជាតិ

  7. Neak kheav says:

    ស៊ូច!!!!!!!!!!ចុក! ចុក! ចុក!…កុំនិយាយដៀមដាមព្រះអង្គអី នៅស្រុកខ្មែរគ្មានអ្វីជាការពិតទេ។ លេងៗៗៗៗ។

  8. That’s right, H.T.
    They have a big smile while some Khmers are suffering. They never feel ashame of what the did to Khmers.

  9. man says:

    yab nas sut tae a pourk ort pouch

  10. We need to find out the truth that whom brought our country down to be miserable like today.
    Does the king loves power more than nation?
    Has the King have always face the truth to our nation?
    Why the King is not honest to our nation, such lied ” He would not go back to China.”?
    And, who started the fired in Cambodia?

  11. ០{}០ says:

    ឱ្យតែមានយាយនៅជិត ទោះជាអត់ដីនៅ តាទៅនៅស្រុកចិនក៍សប្បាយចិត្តដែរ
    យួនប្លន់ដីខ្មែរប្លន់ចុះ កុំឱ្យតែប្លន់យាយរបស់តាបានហើយ។

  12. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
    -នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
    ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
    -លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
    -នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
    វាលហាលខ្យល់ហាលភ្លៀង
    -ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
    ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
    ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
    -ប្រជាពលរដ្ឋកំពុងប្រឈរមុខខ្លាំងជាទីបំផុតគ្រាន់តែប្រជាជនដើរលេងនៅតាមមាត់ស្ទឹងក៏ចាប់
    ដាក់គុគដែរនៅក្នុងខេត្តសៀមរាប

  13. Anonymous says:

    All the king Norodom and this queen are youn CPP!!they destroa our nation!!!

  14. តាឥឡូវចាស់ហើយ មិនអាចស៊ីស្រីក្មេងច្រើនបានទេ ដោយសារស្រីក្មេងនេះហើយបានជាតា ចាញ់បោកយួនបិះអស់ដីនៅ

  15. He who is the ruler of men takes non-action as his way and
    considers impartiality as his treasure. He sits upon the throne
    of non-action and rides upon the perfection of officials.—Tung
    Chung Shu, c. 179—104 B. C. បុគ្គលដែលជាអ្នកគ្រប់គ្រងនៃមនុស្ស ប្រកាន់
    យកការមិនបញ្ចេញសកម្មភាពជាគន្លងរបស់ខ្លួន ហើយក៏ពិចារណាយក
    ភាពមិនលំអៀងជាភោគទ្រព្យរបស់ខ្លួន ។ គាត់អង្គុយនៅលើបល្ល័ង្ករាជ្យ
    នៃភាពអសកម្ម និងជិះច្រកកៀវនៅលើភាពបរិសុទ្ធភាពនៃមន្រ្តីរាជការហើយ ។

  16. Anonymous says:

    No interesting about the traitors family King!!!

  17. Khmer Pit says:

    ទាំង​ព្រះ​មហាក្សត្រ​ និង​អតីត​ព្រះ​មហាក្សត្រ​ដឹង​ទេ​ថា រាស្ត្រ​ខ្មែរ​កំពុង​រង​ទុក្ខ?

  18. ចង្រិតដែក says:

    ដឹងហើយ និយាយមិនដឹងយ៉ាងម៉ិច?
    តែរកជួយមិនកើត! តែហ៊ានហើបមាត់
    គេចាក់ចម្រៀងជំនាន់ លន់ នល់ ឱ្យស្ដាប់ទៀត
    ឥឡូវហ្នឹង !!