05222013Headline:

លោក ហ៊ុន សែន ចាត់​ចែង​រៀប​មង្គល​ការ​ឲ្យ អ៊ុក ណារីម និង​ឆោម ឆពុំ

18 June 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

រយៈ​ពេល​ជាង​ពាក់​កណ្តាល​ទស​វត្សរ៍​ទៅ​ហើយ ទើប​តែ​នៅ​ពេល​នេះ​ដែល​គេ​បាន​ដឹង​ និង​ភ្លឺ​ភ្នែក​គ្រប់​ៗ​គ្នា​ថា តារា​ចម្រៀង​លលក​ញី​ឈ្មោល​អ្នក​នាង ឆោម ឆពុំ និង​លោក​ អ៊ុក ណារីម គឺ​ជា​កូន​ធម៌​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ។ ស្រប​គ្នា​នឹង​ការ​​និយាយ​ដោយ​ផ្ទាល់​មាត់​របស់​អ្នក​ទាំង​ពីរ​ថា ខ្លួន​ជា​កូន​ធម៌​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​បែប​នេះ អ៊ុក ណារីម បាន​និយាយ​​បន្ថែម​ទៀត​ដោយ​លែង​បាច់​លាក់​លៀម​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ផ្សំ​ផ្គុំ​ពួក​គេ​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​បំណាច់​ចុង​ខែ​នេះ​តែ​ម្តង​។

លោក អ៊ុក ណារីម ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរ​ស័ព្ទ​កាល​ពី​មុន​នេះ​បន្តិច​ថា ខ្លួន​ និង​​គូ​ស្នេហ៍​ចាស់​វស្សា​​អ្នក​នាង ឆោម ឆពុំ នឹង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​តាម​ប្រពៃណី​ខ្មែរ​នៅ​ចុង​ខែ​នេះ តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​បាន​ក្បោះ​ក្បាយ​នោះ​ទេ ព្រោះ​លោក​កំពុង​រវល់​វក់​វី​ជាមួយ​នឹង​ការ​ដើរ​ចែក​សំបុត្រ​​អាពាហ៍​ពិពាហ៍។ ទើប​តែ​នៅ​ពេល​នេះ ដែល​បណ្តា​ភ្ញៀវ​កិត្តិ​យស​ទាំង​ទី​ជិត​ទី​ឆ្ងាយ​បាន​ដឹង និង​លាន់​មាត់​គ្រប់​ៗ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​ឲ្យ​កម្ម​វិធី​មង្គល​នេះ​កើត​មាន​ឡើង​សម្រាប់​ពួក​គេ​ទាំង​ពីរ​។

ពិធី​ករ​សំឡេង​ស្រទន់​លោក អ៊ុក ណារីម បាន​និយាយ​ថា៖​«​តាម​ពិត​ទៅ​ខ្ញុំ​ផ្ទាល់ និង​ភរិយា​ ត្រូវ​ជា​កូន​ធម៌​របស់​សម្តេច​ និង​លោក​ជំទាវ​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ អ៊ីចឹង​ហើយ​មង្គល​ការ​ខ្ញុំ​នេះ​សម្តេច​ លោក​ផ្តល់​ឲ្យ​អ្វី​ៗ​ទាំង​អស់​តែ​ម្តង​»។

ក្រៅ​ពី​ទទួល​បាន​កិត្តិ​យស​យ៉ាង​ត្រចះ​ត្រចង់​​ដោយ​ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​កំពូល​មាន​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី​ គូ​ស្នេហ៍​ជ្រក​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​រាប់​ឆ្នាំ​​ទាំង​ពីរ​នឹង​ទទួល​បាន​កិត្តិ​យស​​បន្ថែម​ទៀត​ដោយ​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង និង​លោក​ជំទាវ​ នឹង​ធ្វើ​ជា​មេបា​នៅ​ក្នុង​ពិធី​មង្គល​នេះ​។

នៅ​ពេល​ទទួល​បាន​សំបុត្រ​អាពាហ៍​ពិពាហ៍​ភ្ញៀវ​ម្នាក់​ៗ​ភ្ញាក់​ឡើង​ក្រញាង​ខ្លួន​នៅ​ពេល​ដែល​មាន​ឈ្មោះ​លោក ហ៊ីង ប៊ុន​ហៀង និង​លោក​ជំទាវ​ធ្វើ​ជា​មេបា​។ ពិធី​ករ និង​ជា​តារា​ចម្រៀង​ប្រចាំ​កម្ម​វិធី​ផ្សាយ​ផ្ទាល់ K Four ​​លោក អ៊ុក ណារីម បាន​ឲ្យ​ដឹង​ថា ពិធី​មង្គល​ការ​របស់​ពួក​គេ​បាន​ទទួល​ការ​សណ្តោស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី និង​លោក​ជំទាវ​ទី​១ ដោយ​លោក​ទាំង​ពីរ​បាន​ចាត់​ឲ្យ​លោក ហ៊ីង ប៊ុន​ហៀង ជា​អ្នក​ចាត់​ចែង​រៀប​ចំ និង​ធ្វើ​ជា​មេបា​។

អ្នក​សិល្បៈ​រូប​នេះ​បាន​និយាយ​ថា៖​«​ខ្ញុំ​ទាំង​ពីរ​ពិត​ជា​​ទទួល​បាន​មហា​កិត្តិ​យស​ខ្លាំង​មែន​ទែន ដែល​សម្តេច​តេជោ បាន​ចាត់​ចែង​ឲ្យ​មាន​មង្គល​ការ​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​ក៏​មាន​ការ​ផ្តល់​កិត្តិ​យស​ពី​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង ធ្វើ​ជា​មេបា​​ផង​ដែរ​»។

What Next?

Recent Articles

24 Responses to "លោក ហ៊ុន សែន ចាត់​ចែង​រៀប​មង្គល​ការ​ឲ្យ អ៊ុក ណារីម និង​ឆោម ឆពុំ"

  1. តាម៉ុក says:

    មានរឿងមួយដែលកើតឡើងកាលពីអំឡុងឆ្នាំ១៩៩៤ឬ៩៥ ដែលនាយករដ្ឋមន្ត្រីទីមួយខ្មែរយើង បានរៀបចំផ្សំផ្គុំ លោក វ៉េង សិរីវុឌ្ឍ ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៏ ឲ្យរៀបការជាមួយនារីម្នាក់ ដែលគេស្គាល់ថា ជានារីរាំរបាំនៅក្នុងវាំង ដែលមតិទូទៅគេសង្ស័យថា ធ្វើដើម្បីលាង​សំអាតខ្លួន ដែលមានការប្រឡាក់ប្រឡូកដោយបញ្ហាគគ្រិច រហូតមកដល់ពេលនេះ រឿងនោះគឺជារឿងគគ្រិច មែន ។ អើ!! ចុះអាឡូវនេះ រឿងមួយនេះទៀត តើវាជារឿងអ្វី យើងមិនទាន់ហ៊ានថាទេ ព្រោះអីកាល រឿងពិសិដ្ឋ ពិលិការ គេបាញ់នាងចោលទាំងកណ្ដាលថ្ងៃ នៅកណ្ដាលទីក្រុង តិចលោរឿងនេះគេ មិនហ៊ានស៊ីឆៅមួយទៀតទេដឹង បានជាគេធ្វើដូចនេះ។ ុំុំុំុំុំុំុំុំុំុំុំុំុំុ

  2. កូនធម៌ឬកូនធើរបស់សម្តេចហ៊ុនសែន?

  3. និយាយឱ្យចំពីរឿងពិសិដ្ឋ ពលិកា យើងត្រូវនិយាយថា
    នាងកញ្រ្ជោងបិសាចញីឈ្មោះសាមហ៊ាង ដែលជាប្រពន្ធ
    កញ្រ្ជោងបិសាចឈ្មោលឈ្មោះហ៊ុន សែន បានជួលឃាតករ
    ឱ្យសម្លាប់ ។ ពួកវាទាំពីរក្បាលបានសាងអំពើបាបជាប់មក
    រហូតតាំងពីពួកវាទាំងពីរក្បាលនៅជាឃាតករខ្មែរក្រហមម្ល៉េះ ។

  4. Vichet says:

    វាហាក់ឆាប់រហ័សពេក ក្នុងការសន្និដ្ឋានរបស់លោកទៅលើ អង្គហេតុ គូស្នេហ៍ជ្រកក្រោមដំបូលផ្ទះតែមួយទាំងពីរនេះ។

  5. Chngol says:

    ជារឿងដែលគួរឲ្យកត់សំគាល់និងមិនអាចមើលរំលង នូវសមានចិត្តដ៏ល្អប្រពៃនេះ។ វាក៏ជាការល្អដែរ ព្រោះវាអាចបញ្ចប់ចំងល់លើចំណោទស្តីពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ សូមជូនពរឲ្យជួបតែភាពសុខដុម និងជួយបន្តរួមចំណែកពង្រឹងសិល្បៈនិងចំរៀងជាតិ។
    ចូរចាំថា អ្នកស្តាប់និងឈរមើល មិនដែលសសើរអ្នកដែលស្រែកជេគេ និងអ្នកដែល​ដៀលថ្មេះគេទេ មានតែអាណិតអ្នកដែលត្រូវគេប្រមាថ ហើយគិតក្នុងចិត្តថា ហេតុអ្វីបានជាសុខចិត្តនៅស្ងៀមឲ្យគេប្រមាថ។
    នេះប្រហែលដូចជាគេថា ការពិតគឺមិនអាចកែប្រែបានទេ ធ្លាប់ប្រមាថគេថ្ងៃណាមួយពិតជា​ប្រមាថប្រពន្ធនិងកូនរបស់​ខ្លូនឯង ព្រោះវាធ្លាប់មាត់។

  6. Nationalist says:

    នៅចាំបានថា នាយក្រិនក៍ហ៊ុនសែនជាអ្នកផ្តើមឲ្យមានអាពាហ៍ពិពាហ៍ដូចនេះដែរ ក្រោយមក​នាយ ក្រិនឆ្ងល់កាន់តែខ្លាំងឡើងថាកូនដែលកើតមកនេះគឺជាមិនមែនជាកូន​របស់ខ្លួន​ក៍រករឿង​លែងលះគ្នា ក្រោយមកហ៊ុនសែនបានសម្រុះសម្រួលសាជាថ្មីតែត្រូវរូវគ្នា​មិនបានប៉ុន្មាន​ផងក៍​លែងលះគ្នាដាច់ រហូតមកដល់ឥឡូវ។ ហើយមានលេចចេញនូវសញ្ញាដដែលនេះថ្មីគឺជាអ្នក​ផ្តួចផ្តើមឲ្យឧកណារីម និង​ឆោមឆពុំទៀត។ ជាធម្មតាកានិយាយតៗគ្នាអាចយកជាកាបាន​ច្រើនដែលថាប្រពន្ធនាយក្រិនប្រហែល ជាហ៊ុនសែន ឆីហើយហើយខំស្វែងរកប្តីឲ្យនាងដើម្បី​បំបាត់​ភស្តុតាង នាងឆពុំក៍ដូចគ្នាដែរប្រហែលជាហ៊ុនសែន ឆីរួចរាល់ហើយបានជាផ្តួចផ្តើមឲ្យ
    នាង​មានប្តី​​ជាមួយឧកណារីម។​ ស្ទីលរបស់ហ៊ុនសែនមិនមែន​ ទើបតែកើតឡើងពេលឥឡូវនេះ ហ៊ុនសែនធ្លាប់ប្រព្រឹត្តតាំងពីសម័យរដ្ឋកម្ពុជាដើមឆ្នាំ១៩៧៩មកម្លេះ នេះបើតាម​មន្ត្រី​ក្នុងរដ្ឋាភិបាល​ធ្លាប់និយាយ។ រឿងរ៉ាវអាពាហ៍ពិពាហ៍របស់ឧណារីមដែលយក ហីងប៊ុនហ៊ាងធ្វើជាមេបា​​ ខ្លាចតែ​ភ្ញៀវដ៍ច្រើនមិនទៅចូលរួមទេ ព្រោះគេខ្លាចហីងប៊ុនហ៊ាង​ដែល ជាឃាតករសំលាប់​មនុស្សដៃឆៅ​របស់ហ៊ុនសែន។

  7. ចៅចេកអាំង says:

    ខ្ងុំថាអីចេះខុសមនុស្សលោកដែលមិនដឹងថាពេលដែលចង្អុលជេគេ នោះម្រាមដៃដ៏ឆ្នើមរបស់លោកនិងមកចង្អុលចំដើមទ្រូងឯងវិញ។

  8. did says:

    មិនដឹងការធ្វើអីទេប្រហិមលុយទេ
    និងនាំខូចអារម្មណ៍អ្នកមើល
    ប្រវត្តិមិនល្អផង

  9. សូមអ្នកទាំងពីរមាននសេចក្តីសុខតរៀងទៅ,….។ សូមចូលរួមត្រេកអរជាមួយអ្នកទាំងពីរ ជាពិសេសអំណរគុណជាមួយថ្នាក់ដឹកនាំដែលលោកបានសណ្តោសដល់គូរទាំងពីរ អ្នកទាំងពីរមានរឿងកំសត់
    ណាស់ដោយមេបាគាត់មានសុខភាពមិនល្អ ។

  10. Sva watpnom says:

    សំុអោយសណ្តោសអ្នកបូរីកីឡា,បឹងកក់ អោយបានដូចឬក្រោមបន្តិចពីអ្នកទាំងពីរផង។

  11. ពួកសិល្បករស្ទើរតែទាំងអស់ជាអង្គរ័ក្សរបស់សម្តាចម៍
    មហា សម្តាចម៍ត្រូវតែយកចិត្តទុកដាក់អញ្ចឹងឯង ព្រោះ
    ថាសម្តាចម៍បានស៊ីបានចុកបុកទំពារម្ហូបឆ្ងាញ់ៗក៏បានពី
    ប្រភពសិល្បៈនឹងដែរ!

  12. solo says:

    សូមជូនពរអក្នទាំងពីរបានសុខ​​សំលេងពិរោះមានកូនជាអក្នចំរៀងតពូជត្រកូលឆន!!

  13. Davit bakcam says:

    លោក ហ៊ុន សែន មិនដែលភ្លើទៅចាយលុយដោយគ្មានប្រយោជនោះទេវើយ។ គួឲ្យអាណិត អ៊ុក ណារីនណាស់ ដែលត្រូវគេបង្ខំឲ្យយកមនុស្សដែលត្រូវគេស៊ី ក្រពីងដូងអស់។

  14. ខ្ញុំអ្នកចាំងខ្លុយ says:

    ក្រពីងដូងនឹងអីគេ?

  15. ហែន ស៊ុនឡូយ says:

    ខ្ញុំសូមមានយោបល់បន្តិចពីរឿងនេះ។ ខ្ញុំមិននិយាយពីរឿងអាស្រូវ អ្នកណាស៊ីកំពីងអ្នកណាអីទេ គឺចង់និយាយថា បើពួកគេជាកូនធម៌ ហ៊ុន សែន និង ប៊ុន រ៉ានី មែននោះ ប្រហែលជាពួកគេយកមក អួតប្រាប់គេឯងបាត់ទៅហើយ ព្រោះយូរឆ្នាំណាស់ អ្នកណាក៏អាចដឹងដែរ មិនមែនទើបតែដឹងក្នុង ពេលនេះទេ។ ប៉ុន្តែមានមតិមួយយល់ថា អ៊ុក ណារីម និងឆោម ឆពុំ បានរស់នៅក្នុងផ្ទះជាមួយគ្នា មិនទាន់រៀបការ វាខុសប្រពៃណីខ្មែរ និងមានពាក្យចចាមអារ៉ាមច្រើនពេក អាចហ៊ុន សែន​ឬ ប៊ុន រ៉ានី បង្ខំឱ្យការទៅ។ ត្រង់ចំនុចនេះ បើជាកូនធម៌ទៅវិញ តើអ្នកទាំងពីរត្រូវ តែរៀបការនឹងគ្នាតាមតែ គេបង្ខំឬយ៉ាងម៉េច? បើអ្នកទាំងពីរឆ្លើយជាមួយអ្នកកាសែតរាល់លើកថា រាប់អានគ្នាក្នុងនាមសិល្បៈ នោះ។ មតិមួយទៀតថា ឆោម ឆវិន គេមិនដែលដឹងថាមានប្តីមួយណាទេ ឬជាស្ត្រីមេម៉ាយ ដូចនេះ អ្នកខ្លះថា ឆោម ឆពុំ ជាកូន ហ.ស. ជាមួយ ឆោម ឆវិន អញ្ចឹង ឆពុំ ជាកូនបង្កើត មិនមែនជាកូនធម៌ ទេ ដូចនេះ អ៊ុក ណារីម អើយ ទទួលយកទៅ ធ្វើជាកូន ប្រសាអ្នកមានអំណាចនៅស្រុកខ្មែរហើយ នោះ។ បើយកគ្នាសូមស្រឡាញ់គ្នាដល់ចាស់ កុំគិតអារឿងគេស៊ីកំពីងដូងអីនោះទៅ ខ្វះអីអ្នកយក ស្រីខូចធ្វើប្រពន្ធ។
    ពី ហ.ស.ឡ.

  16. តានតឹង says:

    គ្រាន់តែរឿងរៀបការជាមួយគ្នា ចាំបាច់ខ្វល់ដល់នាយករដ្ឋមន្ត្រីដែរ ម៉ាអាស្គាល់គ្នាយូរហើយ ធើការជាមួយគ្នា ធើអីៗជាមួយគ្នា ចាំបាច់គេបង្ខំដែរ។ ឯអារឿងយកលោក ហ៊ីង ប៊ុនហៀង និងភរិយា ធ្វើជាមេបា វាយ៉ាងម៉េច អ្នកទាំងពីរគ្មានម៉ែឪឬ?។ យូរៗដូចជាឆ្ងល់ដែរ នាយករដ្ឋមន្ត្រី មានការងារប្រទេសជាតិ ជាច្រើន វាទៅជាយកពេលវេលាទៅគិតរឿងកំប៉ិកកំប៉ុកបែបនេះទៅវិញ។ ប្រហែលជាគេចង់ឱ្យអំណាច ទាំងឡាយ ទាំងពួង សព្វសារពើអើយ ឋិតក្នុងដៃមនុស្សម្នាក់ គឺលោក ហ៊ុន សែន នេះ។ អារឿង មួយទៀត ហ៊ុន សែន ទៅធ្វើជាអ្នកសម្របសម្រួលឱ្យ រណ​ឬទ្ធិ និង ហ៊្វុនស៊ិនប៉ិច រួបរួមគ្នា វាដូចជាទំនេរពេកហើយ ឬមួយចង់យកចំណេញខាងនយោបាយពីបក្សគេ។ ត្រង់នេះ បើគេនិយាយពីហ៊ុន សែន ចង់ចំណេញនយោបាយពីគេដូចជាទំនង តែបើ ហ៊ុន សែន មានចិត្តចង់ឱ្យរួបរួមដើម្បីមកប្រកួតជាមួយខ្លួន ដូចជាល្ងង់ ព្រោះអីក្រែងពួកគេ ចង់រួមគ្នាដើម្បីបាន ប្រមូលសំឡងប្រជាធិបតេយ្យ ចង់ឱ្យមានការគាំទ្រក្នុងការបោះឆ្នោតហ្អី? ហើយ បើគេកើនសំឡេង មិនហ៊ុន សែន ថយ បើអញ្ចឹងហ៊ុន សែន ល្ងង់មែនទែន។ តែនេះប្រហែលជា ហ៊ុន សែន មើលឃើញ ថា ការរួបរួមរបស់បក្សទាំងពីរចុះខ្សោយទៅវិញទេ ទើបហ៊ុន សែន ធ្វើបែបនេះ ដូច្នេះ ហ៊ុន សែន ឆ្លាតបំផុត(ហេនវិន) គឺម្សៀពីរបក្សនោះទេដែលល្ងង់(ស៊យវិន)។

  17. សំណាងណាស់ ចេះការទាន់​ទាន់ ហា..កុំអី ត្រូវលោក ជំទាវគតិ ព្រឹត្តិបណ្ឌិត បញ្ជាអោយ អាចក់ អាចែម បាញ់ ចេត រ៉ូយ ។

  18. Bling says:

    Oh,Well.Sound’s good priminister pay for the wedding very generous of him, I like to get married too can he pay for my wedding?Does any one wanted to married me let go asked Mr. Hun shall we? Lesbien nor gay is unaccepted, thanks.

  19. Pros Khmer says:

    នេះពិតជាស្វាស៊ីបាយលៀបមាត់ពពែមែន​ វាមិនដែលមានកូនធម័ទេ​ក្នុងលោកនេះ​ គឺមានតែកូន
    ចិញ្ចឹមប៉ុណ្ណោះ ហើយបើសិនជាឆោមឆពុំក្លាយជាកូនធម័របស់​ ហ.ស​ ប្រាកដជាកូនធើហើយកុំ
    ឆ្ងល់ខ្លាំងពេក ដូចល្ងង់ខ្្លាំងណាស់​ វាមិនខុសអីស្វាស៊ីបាយហើយយកទៅលៀបមាត់ពពែទេ។
    បើសិនជាចង់ដឹងខ្លាំងណាស់ យើងត្រូវសិក្សាអំពីប្រវត្តិអ្នកទាំងពីរអោយច្បាស់លាស់ទៅមើល
    រឿងអីដែលនៅសុខៗ​ ស្រាប់តែអ៊ុក ណារីម និងឆោម ឆពុំ ក្លាយជាកូនធម័របស់​ ហ.ស ទេ។

  20. ក្រពើ ស says:

    នេះជាផលល្អដែលបានពីការខំឡង់សេជូនសម្ដេចនៅរាល់ពេលឡង់សេឲ្យK4។
    ចេះនិយាយឲ្យសម្ដេចចូលចិត្ត បានថ្កុំថ្កើងយ៉ាងនេះឯង។តទៅ ពេលនិយាយដល់ឈ្មោះសម្ដេច
    ត្រូវលើកដៃសំពះផង គឺត្រូវចេះធ្វើតាមចិនបូរាណថែមទៀតទើបគ្រប់លក្ខណៈ ។

  21. sdok70 says:

    មិនដឹងថាពត៏មាននេះពិតឬមិនពិតទេ។ តែបើពិតវិញវាហួស70!!!!
    រឿងរ៉ាវគគោកមិនយក70ទុកដាក់តែបែរជាទៅខ្វល់អារឿងមនុស្ស2នាក់ដែលទុំមុនស្រគាលទៅវិញ!!

  22. ចង្រិតដែក says:

    http://hengpov.wordpress.com/
    មើលទៅ កុំឆ្ងល់ច្រើនពេក !
    អាណាដឹងរឿងគេច្រើនគឺត្រូវតែចេតចឹងហើយ !

  23. ណារី says:

    ខ្លាចតាអត់បានយូរ……….កុំធ្វើអោយសម្តេច ហ៊ុន សែន ខកចិត្ត វ៉ើយ!!!!!!!!!!!!!!!!!!!!!!!។

  24. នេះជាយុទ្ធសាស្រ្ដឈ្នះ ឈ្នះ ឈ្នះ មានតែកញ្ចាស់អាចសុុីក្រមុំ យុទ្ធសាស្រ្ដភូមិខុ្ញំល្បីខ្ទរខ្្ទារ ឈ្នះអស់ហ្វូងមារដែលចង់ផ្្ចាញ់ សម័យតេជោមានតែអញ ក្រុមគ្រួរសម្លាញ់-គណបក្ស ។ នេះជានគរ-របស់យក្ស មានអ្នកសោយរាជ្យតេជោខ្វាក់ មាសប្រាក់!ពួកបក្ស!គណបក្ស!……..