អ្នក​បឹងកក់​បួងសួង​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន​សម្ដេច​ម៉ែ

2012-06-18
​វិទ្យុ​អាស៊ីសេរី

អ្នក​ភូមិ​បឹង​កក់ ​ជិត​មួយ​រយ​នាក់​បាន​យក​ឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន​សម្ដេច​ម៉ែ សម្ដេច​យាយ ថ្ងៃ​ទី​១៨ មិថុនា បួងសួង​សុំ​ឲ្យ​បារមី​ព្រះ​អង្គ​ដងកើ និង​បារមី​ថែ​រក្សា​ទន្លេ​បួនមុខ​បន្ទន់​ចិត្ត​រាជវង្សានុវង្ស។

អ្នក​ភូមិ​បឹង​កក់​បាន​ធ្វើ​ពិធី​បួងសួង​បែប​ជំនឿ​សាសនា​មួយ​យ៉ាង​ស្ងៀមស្ងាត់​នៅ ព្រះអង្គ​ដង​កើ មុខ​ព្រះ​បរម​រាជវាំង​ដោយ​បាន​ដុត​ទាន​ធូប ដាក់​ដង្វាយ​ផ្កា និង​លែង​ចាប​ជា​និមិត្ត​រូប​នៃ​សេរី​ភាព ដោយ​ឧទិស​សុំ​ឲ្យ​ដំណាង​របស់​ខ្លួន​ទាំង​១៣​នាក់ បាន​រួច​ពី​គុក។

លោក​ស្រី យ៉ោម បុប្ផា អ្នក​ភូមិ​បឹង​កក់​ម្នាក់​ដែល​បាន​ចូល​រួម​បួងសួង​នោះ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បឹង​កក់​សម្រេច​យក​ថ្ងៃ​ទី​១៨ មិថុនា ធ្វើ​ពិធី​បួងសួង​នេះ គឺ​ដើម្បី​ថ្វាយ​ពរ ព្រះ​ជន្ម​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផង និង​ផ្ញើ​សារ​ដល់​ក្រុម​មន្ត្រី​អ្នក​មុខ​អ្នកការ ជាច្រើន​ដែល​អញ្ជើញ​មក​ព្រះរាជវាំង​ដើម្បី​អបអរ​សាទរ​ពិធី​ចម្រើន​ព្រះជន្ម​នេះ​ឲ្យ​បាន​ដឹង​ផង ៖ «​យើង​មក​ថ្ងៃ​នេះ​គឺ​ជូន​ពរ​សម្ដេច​យាយ​សម្ដេច​តា ជាពិសេស​ថ្ងៃ​នេះ ថ្ងៃ​ចម្រើន​ព្រះ​ជន​របស់​សម្ដេច​យាយ សុំ​ឲ្យ​សម្ដេច​យាយ​មាន​ព្រះ​ជន​យឺនយូរ។ ហើយ​នឹង​សុំ​ឲ្យ​សម្ដេច​យាយ​ជួយ​អន្តរាគមន៍​ដោះលែង​ប្រជា​ពលរដ្ឋ១៥​នាក់​ជាបន្ទាន់​ផង​»

កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១២ សាលាដំបូង​បាន​ចាប់​ខ្លួន​ដំណាង​​អ្នក​ភូមិ​បឹង​កក់​១៣​នាក់ ពីរ​ថ្ងៃ​ក្រោយ​មក​ចាប់​ពីរ​នាក់​ទៀត រួច​បញ្ជូន​ខ្លួន​​ទៅ​សាលាដំបូង ​ហើយ​ភ្លាម​នោះ​ សាលាដំបូង​ក៏​ចាត់​ការ​កាត់​ទោស​បន្ទាន់ ឲ្យ​​អ្នក​ខ្លះ​ជាប់​គុក​មួយ​ឆ្នាំ ​ខ្លះ​ទៀត​​ពីរ​ឆ្នាំ ពី​បទ​កាន់​កាប់​ដី​ខុសច្បាប់ ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ហើយ​ក៏​បញ្ជូន​ទៅ​ដាក់​គុក​ព្រៃស​ភ្លាម​ៗ​​។ ក៏ប៉ុន្តែ ​សប្ដាហ៍​កន្លង​ទៅ​នេះ តុលាការ​បាន​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់ ពីរ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

សាលា​ដំបូង​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​បឹង​កក់​ទាំង​នៅ​ពេល​ពួក​គេ​ព្យាយាម​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន ស៊ូកាគូ ដែល​ជា​ទំនាស់​​មួយ រ៉ាំរ៉ៃ​​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ដី​បឹង​កក់​ឲ្យ​ក្រុម​ហ៊ុន​នេះ​អភិវឌ្ឍន៍​ ដែល​​តំបន់​ខ្លះ​​ជា​​ភូមិ​អ្នក​បឹង​កក់​រស់​នៅ​​។ ទោះ​យ៉ាង​ណា ជាថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១៨ មិថុនា អ្នក​ភូមិ​បឹង​កក់​បាន​អំពាវនាវ​ដល់​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ រួម​ទាំង​ព្រះ មហាក្សត្រ និង​អតីត​ព្រះ​មហាក្សត្រ​ ឲ្យ​ជួយ​អន្តរាគមន៍​តុលាការ ឲ្យ​ដោះ​លែង​ដំណាង​អ្នក​ភូមិ​១៣​នាក់​ទៀត​ដែល​កំពុង​ជាប់​គុន​ព្រៃស​នៅឡើយ ដោយ​​ចោទ​ថា តុលាការ​ចាប់​ដាក់​អ្នក​ភូមិ​ទាំង​នោះ ដាក់​គុក​យ៉ាង​អយុត្តិធម៌ ៖ «យើង​សុំ​អន្តរាគមន៍​ពី​សម្ដេច​យាយ​សម្ដេច​តា ដោយសារ​ថា​សម្ដេច​យាយ​សម្ដេច​តា​នឹង គាត់​មាន​តួនាទី​សំខាន់​ដែរ ដោយសារ​គាត់​នៅ​ មើល​ពី​លើ​ប្រពន្ធ​តុលាការ​ ប្រព័ន្ធ​យុត្តិធម៌​ទៀត។ អញ្ចឹង​ហើយ​ពួក​ខ្ញុំ​សង្ឃឹម​ថា សម្ដេច​យាយ​សម្ដេច​តា​នឹង​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ដែល​រង​នូវ​ការ​អយុត្តិធម៌​ទាំងអស់»

ស្រប​ពេល​ដែល​អ្នក​ភូមិ​បឹង​កក់​អំពាវ​នាវ​ឲ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​នេះ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿង​តុលាការ​ចាប់​អ្នក​ភូមិ​​បឹង​កក់​១៥នាក់ ដាក់​គុក​នេះ​ដែរ ក្នុង​ជំនួប​រវាង​អ្នក​ស្រី ហិលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជា​មួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គារ កន្លង​ទៅ នៅ​វិមាន​ស នៃ​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​បឹងកក់​បួងសួង​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន​សម្ដេច​ម៉ែ"

  1. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
    -នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
    ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
    -លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
    -នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
    វាលហាលខ្យល់ហាលភ្លៀង
    -ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
    ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
    ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
    -ប្រជាពលរដ្ឋកំពុងប្រឈរមុខខ្លាំងជាទីបំផុតគ្រាន់តែប្រជាជនដើរលេងនៅតាមមាត់ស្ទឹងក៏ចាប់
    ដាក់គុគដែរនៅក្នុងខេត្តសៀមរាប