ថ្ងៃទី 21 មិថុនា 2012
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: ដើម្បីទទួលបានភាពទាក់ទាញពីទស្សនិកជន តារាចម្រៀងសាច់សមុខកូនកាត់ចិន អេឡិច ចាន់ត្រា បានផ្លាស់ប្តូរដៃគូសម្តែងជាហូរហែ បន្ទាប់ពីតារារូបនេះ បែកធ្លាយព័ត៌មានបែកបាក់ស្នេហ៍ជាមួយតារាចម្រៀងសិចស៊ី ឆៃលី ដាឡែន។
ការបែកបាក់នេះ ស្របពេលដែលតារាសិចស៊ី យ៉េយ៉េ បានឈានជើងចាកចេញពីទឹកដីកំណើត ដើម្បីទៅកើបប្រាក់នៅទឹកដីអាមេរិក គឺពេលនោះហើយដែល អេឡិច ចាន់ត្រា ផ្លាស់ប្តូរដៃគូ មកចាប់ផ្តើមជាមួយកញ្ញា គីម លីហ្សា។ ការផ្លាស់ប្តូរនេះមិនបានប៉ុន្មានផង ស្រាប់តែលេចឮនូវពាក្យខ្សឹបខ្សៀវថា អ្នកទាំងពីរស្រឡាញ់គ្នា តែរាល់ព័ត៌មានទាំងនោះ ត្រូវបានកញ្ញាសាច់ស រាងតូចច្រឡឹង លីហ្សា បដិសេធទៅវិញ។
ក្រោយពេលដែលស្នេហ៍មិនសមបំណង ម្តងជាពីរដងរួចមក តារារាងខ្ពស់សង្ហារូបនេះ ក៏បានងាកមកចាប់ផ្តើមជាមួយតារាម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា។ តើកញ្ញា ទឹម រដ្ឋា អាចជាដៃគូចុងក្រោយរបស់ អេឡិច ដែរឬទេ? ក្នុងចំណោមតារាស្រីបីដួងដែល អេឡិច ចាន់ត្រា ជ្រើសរើស តើពួកគេមានចំណុចពិសេស និងខ្វះខាតអ្វីខ្លះ? សូមស្តាប់ អេឡិច បកស្រាយបន្តិចទៅមើល!
កញ្ញា ឆៃលី ដាឡែន ៖ ចំពោះកញ្ញា ដាឡែន ខ្ញុំគិតថា នាងពូកែទាំងក្បាច់រាំ និងច្រៀង មិនថាបទញាក់ ឬបទមនោសញ្ចេតនា នាងដាក់អារម្មណ៍បានល្អ ពូកែឆាប់ចាប់បាន និយាយឲ្យត្រង់ទៅ ខ្ញុំនិងនាងបើសម្តែងបទញាក់វិញ ក្បាច់រាំរបស់យើងទាំងពីរនាក់ សង់តង់ (ស៊ីសង្វាក់) គ្នាបានល្អ។
កញ្ញា គីម លីហ្សា ៖ លីហ្សា វិញ ក៏មានចំណុចល្អរបស់កញ្ញាដែរ ជាពិសេសការស្លៀកពាក់ឲ្យសមតាមបទចម្រៀង និងបទមនោសញ្ចេតនា ចំណែកបទញាក់វិញ លីហ្សា នៅមិនទាន់បានល្អទេ ព្រោះរយៈពេលដែលខ្ញុំ និងកញ្ញាជាដៃគូនោះ មានរយៈពេលខ្លី ទើបធ្វើឲ្យកញ្ញាមិនសូវចាប់បាននូវក្បាច់រាំ តែទោះជាយ៉ាងណា ក៏កញ្ញាមានចំណុចល្អដែរ។
កញ្ញា ទឹម រដ្ឋា ៖ ចំណែកកញ្ញា រដ្ឋា វិញ ដោយសារតែគាត់ជាតារាបង្ហាញម៉ូដ ដូចនេះគាត់មិនទាន់សម្របខ្លួនជាមួយឆាកតន្ត្រីនៅឡើយ ទីមួយគាត់មិនសូវចាំប៉ារូល ដូចជាពេលគាត់ដើរម៉ូដ គាត់ផ្តោតតែលើការដើរតែប៉ុណ្ណោះ តែចម្រៀងគាត់ត្រូវការចូលតួ និងលើកដាក់សំឡេង ដូច្នេះគាត់នៅមានចន្លោះខ្វះខាតតិចតួច តែការតុបតែងខ្លួន និងការស្លៀកពាក់វិញ គឺ Perfect (ឥតខ្ចោះ) តែម្តង។
តារារូបនេះបានបញ្ជាក់ថា “និយាយទៅពួកគាត់ទាំងបីមានសមត្ថភាពទាំងអស់គ្នា គ្រាន់តែគាត់មានចំណុចល្អផ្សេងៗគ្នា។ ខ្ញុំមិនមែនផ្លាស់ប្តូរដៃគូដើម្បីភាពល្បីអីនោះទេ ការពិតគឺគ្រាន់តែចង់បាននូវអ្វីដែលប្លែក ហើយថ្មី ជូនទស្សនិកជន”។
តើទស្សនិកជនមានធ្លាប់ធ្វើការប្រៀបធៀបឬទេ ថាតើតារាស្រីបីដួង ដែលបុរសសង្ហារូបនេះជ្រើសរើសជាដៃគូសម្តែងនោះ មួយណាដែលស័ក្តិសមជាងគេ?៕ K

.jpg1.jpg?1340250322)
.jpg3.jpg?1340250322)
He is gay
i am cambodian i love cambodia
gigolo!!!
តារាស្រីមួយណា ដែលស័ក្ដិសមជាមួយ អេឡិច ចាន់ត្រា?
–គឺនាង ប៉ប ពី ដែលដើរជាមួយលោក សាន ម៉ៅ!!!
កុំគិតថា តារាស្រីមួយណា ដែលសមនឹងអេឡិច ចាន់ត្រា តែត្រូវគិតថា តារាស្រីមួយណា ដែលអាចរួមស្នេហ៌ជាមួយអេឡិច ចាន់ត្រា បានជានិច្ចនិរន្ត?