អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន មានន័យថា​អ្នក មាន​ជម្រើស​ច្រើន​

ថ្ងៃទី 19 មិថុនា 2012
ដោយ: Ezecom
CEN

លោក ​អេង សុខ​ហេង ម៉េង គឺជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Ezecom

លោក អេង សុខ ហេង ម៉េង គឺជា ប្រធាន ផ្នែក អភិវឌ្ឍន៍ ពាណិជ្ជកម្ម របស់ ក្រុមហ៊ុន Ezecom

ភ្នំពេញ: ​នៅក្នុង​ប្រទេស​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ អ្វីៗ​គឺ​សុទ្ធតែ​ទាក់ទង​នឹង​ជម្រើស​។ នៅពេលដែល​និយាយ​ដល់​ជម្រើស​នៅលើ​អ៊ិន​ធើ​ណិ​ត អ្វីៗ​គឺ​អាស្រ័យ​លើ​ល្បឿន​។ មនុស្សម្នា​ប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​ដើម្បី​គោលបំណង​ផ្សេងៗ ដូចជា ការអប់រំ ការកម្សាន្ត ការកសាង​ទំនាក់ទំនង​សង្គម ។​ល​។ ដើម្បី​ធ្វើ​រឿងទាំងអស់នេះ​បាន គេ​ត្រូវការ​អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​។​

​អ៊ិន​ធើ​ណិ​ត​លឿន ​រហ័ស​ មានន័យថា អ្នក​អាច​ជជែក​ជាមួយ​មិត្តភក្ដិ​អ្នក​បាន​។ អ្នក​អាច​បង្ហោះ​និង​បញ្ជូន​រូបភាពវីដេអូ និង​បទ​ចម្រៀង​បាន​។ លោកអ្នក​ក៏​អាចធ្វើ​បច្ចុប្បន្នភាព​ទំព័រ Facebook របស់លោក​អ្នក​បាន​ផងដែរ​។ ហើយ​បើសិនជា​គ្មាន​អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​ទេ ខ្ញុំ​នឹង​ត្រូវតែ​ចំណាយពេល​រង់ចាំ​។ ខ្ញុំ​នឹងមិន​អាចធ្វើ​ការប្រាស្រ័យ​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល​ដូច្នេះ​បានឡើយ​។​

​ទាក់ទង​នឹង​ការងារ ដែល​អ៊ិន​ធើ​ណិ​ត​មាន​ល្បឿន​លឿន​ មានន័យថា​លោកអ្នក​អាច​ផ្ញើ​ឯកសារ​ បទ​បង្ហាញ​របស់លោក​អ្នកទៅ​ឲ្យ​ថ្នាក់ដឹកនាំ ដើម្បី​សុំ​ការអនុម័ត ហើយ​បុគ្គលិក​របស់លោក​អ្នក​អាច​ផ្ញើ​ឯកសារ​បទ​បង្ហាញ​របស់​ពួកគេ​មក​ឲ្យ​អ្នក​ដើម្បី​ពិនិត្យ​និង​សម្រេច​ផងដែរ​។ យើង​មិនអាច​ចំណាយពេល​រង់ចាំ​ដល់​ទៅមួយ​យប់​ដើម្បី​ទទួល​ឯកសារ​បទ​បង្ហាញ​ទាំង​នេះឡើយ​។​

​ជាមួយគ្នានេះ អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​នៅ​កន្លែង​ការងារ ​ក៏​អាច​ឲ្យ​យើង​មាន​ភាពបត់បែន​បាន​ផងដែរ​។ យើង​អាច​ធ្វើការ​ពី​ផ្ទះ ឬ ពី​ទីកន្លែង​ណាមួយក៏បាន​។ ហើយ​ទោះបីជា​មិន​នៅ​ការិយាល័យ ក៏​អាច​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បានដែរ តាមរយៈ​កម្មវិធី Skype ឬ​សន្និសីទ​វីដេអូ​។ សូម្បីតែ​ខណៈដែល​កំពុងធ្វើការ​នៅក្នុង​ការិយាល័យ អ្នក​ក៏​អាច​ស្ដាប់​វិទ្យុ ឬ​បទ​ចម្រៀង​នៅលើ​អ៊ិន​ធើ​ណិ​ត​បានដែរ “​ប៉ុន្តែ​សូមកុំ​ប្រាប់ប្រធានរបស់​អ្នក​ឲ្យ​ដឹង​ឲ្យ​សោះ​!”​។​

​អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​នៅ​គេហដ្ឋាន​ មានន័យថា​ការកម្សាន្ត​។ ឥឡូវនេះ លោកអ្នក​កម្សាន្ត​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ យើង​អាច​មើលទូរទស្សន៍ និង​វីដេអូ​ចម្រៀង ព្រមទាំង​អាន​សៀវភៅ​នៅលើ​អ៊ិន​ធើ​ណិ​ត​បាន​។ អាចធ្វើ​កិច្ចការ​ទាំងនេះ​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ប្រើ mouse និង keyboard កុំព្យូទ័រ​ជាការ​ស្រេច​។

​ជាងនេះទៅទៀត អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​ ក៏មាន​អត្ថប្រយោជន៍​ផ្នែក​ឧស្សាហកម្ម​ផងដែរ ដូចជា​ការងារ​នៅក្នុង​ស្ថានីយទូរទស្សន៍ ជា​ឧទាហរណ៍​។ អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​ អនុញ្ញាត​ឲ្យ​អ្នករាយការណ៍​ព័ត៌មាន​នៅតាម​ខេត្ត​បញ្ជូន​របាយការណ៍​ព័ត៌មាន​របស់ខ្លួនមក​ឲ្យ​និពន្ធ​នាយក នៅក្នុង​បន្ទប់​ព័ត៌មាន នៅ​ការិយាល័យកណ្ដាល បាន​ទាន់ពេលវេលា និង​យ៉ាង​ងាយស្រួល​។ ហើយ​បន្ទាប់មកទៀត គឺ​វិស័យ​សន្តិសុខ​។ ឧទាហរណ៍​មួយទៀត គឺ​កាមេរ៉ា​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

​ការតភ្ជាប់​អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន ពី​ខ្សែកាប​អុ​ប​ទិ​ក ផ្ដល់​លទ្ធភាព​ឲ្យ​កាមេរ៉ា ចរាចរណ៍​ចាប់យក និង​បញ្ជូន​រូបភាព​ចរាចរណ៍​តាម​ដង​វិថី​ទៅកាន់​ប្រព័ន្ធកុំព្យូទ័រ​នៅ​ការិយាល័យ​កណ្ដាល ដែល​ត្រូវបាន​តាមដាន​ដោយ​នគរបាល​។ កាមេរ៉ា​ទាំងនេះ​ត្រូវបាន​រដ្ឋាភិបាល​កោតសរសើរ​ថា បាន​ចូលរួមចំណែកដល់​ការងាររបស់​នគរបាល​នៅក្នុង​ការកែលម្អ​ស្ថានភាព​ចរាចរណ៍​នៅតាម​ដង​វិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ប្រទេស​កម្ពុជា យើង​មានសំណាង​ ដោយសារ​ឥឡូវនេះ​យើង​មានការ​អភិវឌ្ឍ​ជឿនលឿន​។ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន Ezecom បាន​កាត់បន្ថយ​តម្លៃ ៤​លើក និង​បាន​បង្កើន​សមត្ថភាព​និង​ល្បឿន​សេវា​អ៊ិន​ធើ​ណិ​ត​របស់ខ្លួន​ជាច្រើនលើក​ដើម្បី​ជួយ​ជំរុញ​កំណើន​នោះ​បន្ថែមទៀត​។​

​ជាមួយនឹង​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​ប្រហែល ៩.០០០​គីឡូម៉ែត្រ​ ដែល​គ្របដណ្ដប់​ជាង ៩៩%​នៃ​ប្រទេស ក្រុមហ៊ុន Ezecom បច្ចុប្បន្ន កំពុងធ្វើការ​បង្កើនល្បឿន​អ៊ិន​ធើ​ណិ​ត​បន្ថែមទៀត ​ដើម្បី​ឲ្យ​អតិថិជន​របស់ខ្លួន​ទទួលបាន​សេវា​អ៊ិន​ធើ​ណិ​ត​កាន់តែ​លឿន​ជាង​មុន ប៉ុន្តែ​ចំណាយ​ប្រាក់​ដូច​មុន​ដដែល​។​

​សរុបសេចក្ដី​មក អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​ ធ្វើ​ឲ្យ​ទាំង​ជីវិត​ការងារ និង​ទាំង​ជីវិត​កម្សាន្ត​របស់​អ្នកមាន​ភាពងាយស្រួល​និង​មានជោគ​ជ័យ​។ ដូច្នេះ នៅពេល​ជ្រើសរើស​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត អ្នក​ត្រូវ​គិត​អំពី​ល្បឿន​៕ S

What Next?

Recent Articles