ថ្ងៃទី 20 មិថុនា 2012
ដោយ: សុខ ភក្តី
CEN

ពលរដ្ឋ និងក្រុម កុមារ បឹងកក់ បាន ប្រមូលផ្តុំ ជាថ្មី លើក បដា និង ស្រែក សុំឲ្យ តុលាការ សាលាឧទ្ធរណ៍ ដោះលែង ម្តាយ របស់ ពួកគេ ទាំង ១៣ នាក់ ឲ្យមាន សេរីភាព ឡើងវិញ (រូបថត: ស៊ីវ ចាន់ណា)
ភ្នំពេញ: ក្រុមកុមារបឹងកក់ បានប្រមូលផ្តុំជាថ្មី លើកបដា និងស្រែកសុំឲ្យតុលាការសាលាឧទ្ធរណ៍ នៅជិតព្រះបរមរាជវាំង ដោះលែងម្តាយរបស់ពួកគេទាំង ១៣ នាក់ ឲ្យមានសេរីភាពឡើងវិញ។ តុលាការសាលាឧទ្ធរណ៍ គ្រោងនឹងលើកយកសំណុំរឿងស្ត្រីបឹងកក់ទាំង ១៣ នាក់ មកបើកសវនាការនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។
ការប្រមូលផ្តុំរបស់កុមារបឹងកក់ បានធ្វើឡើងចាប់តាំងពីម៉ោង ៩ ព្រឹក ថ្ងៃទី២០មិថុនា ឆ្នាំ២០១២។ កុមារតូចៗទាំងនោះ បានលើកបដា និងស្រែកសុំអន្តរាគមន៍នៅមុខតុលាការសាលាឧទ្ធរណ៍។
ស្ត្រីអ្នកភូមិបឹងកក់ ១៣ នាក់ ដែលសកម្មក្នុងការតវ៉ាបញ្ហាដីធ្លីនៅបឹងកក់ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១២ ហើយនៅថ្ងៃទី២៤ឧសភា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីទាំងនោះ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ក្នុងរឿងជម្លោះដីនៅបឹងកក់៕ S

The government should not allowed to have the favour on riches against women in Boeung Kak. This allowed had been hurting to our children since happening during the day in their life.
So the government should responsible of its action for the people in Boeung Kak.
ចិនគេអោយសំណងច្រើនណាស់ដើម្បីដោះស្រាយដីបឹងកក់ជូនប្រជាជន ពីព្រោះដីបឹងកក់គេគម្រោងយកធ្វើ China Town មន្ត្រីសាលាក្រុងយកអស់ តែឥឡូវប្រទេសចិនគេខឹងណាស់ហើយ ដកគម្រោងហើយ។
សាលាឧទ្ទរណ៏អាចកាត់ក្តីដល់ស្រ្តីបឹងកក់ទាំង១៣រូបៈ
១.អាចកាត់ក្តីអោយស្ត្រីទាំង១៣រូបរួចពីការចោទប្រកាន់១០០%
២.អាចកាត់ក្តីអោយជាប់ទោសរយៈពេលខ្លី២ឬ៣ខែ។
រដ្ឋាភិបាលហ៊ុន សែនគឺជាសំបុកនៃហ្វូងចោរ ។ កាលពីដំបូងទីឮថាដីនោះត្រូវលក់ឱ្យឈ្មួញបរទេសក្នុងតម្លៃ៣០០លានដុល្លា ។
ប្រសិនបើរដ្ឋាភិបាលនេះឱ្យតម្លៃដីនិងផ្ទះប្រជាពលរដ្ឋនៅម្តុំនោះតែត្រឹម៥លានដុល្លាចុះ ក៏ប្រាក់ប្លន់ដោយលក់ដីរដ្ឋនេះនៅសល់សន្ធឹក ហ្វូងចោរទាំងនេះចែកគ្នាបានកងរំពងដែរ ។ តែពួកជនបិសាចទាំងនេះវាចង់តែស៊ីដាច់ទាំងអស់!
តើពួកគេទាំងអស់គ្នាមិនមែនជាជនជាតិខ្មែរទេរឺ? តើអភិវឌ្ឍន៍ដើម្បីអ្នកណា?