Written by ភ្នំពេញដេលីញូវ
Tuesday, 19 June 2012
ក្រោយពី សារាយ សក្ខណា បានប្រកាសតាម សារព័ត៌មាន ថាមានអ្នក ស្រឡាញ់ច្រើន តែគ្មានអ្នក សុំរៀបការ ស្រាប់តែថ្មីៗ នេះ លេចធ្លាយ ព័ត៌មានថា តារាសម្តែង សារាយ សក្ខណា មានអ្នកជាទី ស្រឡាញ់ រួចហើយ ។ បុរសម្នាក់នោះ ជាកូនចៅ អ្នកមានទ្រព្យ សម្បត្តិ អ្នកទាំងពីរ ស្រឡាញ់គ្នា ខ្លាំងណាស់ រាល់ពេល ដើរកម្សាន្ត ឬ ទៅតាមខេត្ត មួយចំនួន តែងឃើញ វត្តមាននាង និង បុរស ម្នាក់នោះ ជានិច្ច ។ ប្រភព ព័ត៌មាននោះ នៅបានអះអាង ទៀតថា សារាយ សក្ខណា ចង់បានអ្វី គេតែង ផ្តល់ឲ្យនាង គ្រប់បែបយ៉ាង ហើយគូស្នេហ៍ មួយគូនេះ ចង់រៀបការ ឆាប់ៗ ប៉ុន្តែគួរឱ្យ សោកស្តាយ ក្រុមគ្រួសារ ខាងប្រុស នៅមិនទាន់ អនុញ្ញាតឱ្យកូន រៀបការ នៅឡើយទេ ដោយសារមាន បញ្ហាមួយចំនួន ។
ត្រឡប់មកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ សារាយ សក្ខណា កាន់តែមានរូបសម្រស់ស្រស់ ស្អាត ទឹកមុខ ស្រស់ស្រាយខុសប្លែកពីមុន យីអ៊ុនក៏ខ្ពស់ ដោយនាងត្រូវបានបណ្តាផលិតកម្មជាច្រើនទាក់ទង ថតភាពយន្តជាបន្តបន្ទាប់ ហើយនៅអំឡុងខែ កក្កដា នាងត្រូវចេញ ទៅប្រទេសអូស្ត្រាលីរួមជាមួយមិត្ត រួមអាជីពល្បីៗជាច្រើនរូប ប៉ុន្តែ ដោយសារជាប់កិច្ចសន្យាជាមួយផលិតកម្មខ្មែរមេគង្គ នាងត្រូវខកខាន ទៅវិញ ។ សារាយ សក្ខណា មានការសោក ស្តាយណាស់នៅពេល ដែលអាក់ខានមិនបាន ទៅជាមួយ មិត្តរួមអាជីព ។ ទោះជាយ៉ាង នេះក្តីនាងបានឱ្យដឹងថា នាងធ្លាប់ចេញទៅទីនោះចំនួនពីរលើកហើយ ដូច្នេះចាំលើកក្រោយទៀតក៏មិនជារឿងទាស់ខុសអ្វីដែរ ពីព្រោះការងារនៅចំពោះមុខសំខាន់ជាង ។
ថ្មីៗនេះមានគេចាប់អារម្មណ៍ឃើញថា សារាយ សក្ខណា មានការស្និទ្ធស្នាលជាមួយបុរសម្នាក់ ដែលត្រូវបាន គេដឹងថាមិនមែនជាអ្នកសិល្បៈឡើយ តែគេជាកូនចៅអ្នកមានទ្រព្យសម្បត្តិម្នាក់ ។ បើតាម ប្រភពព័ត៌មានពីអ្នក ជិតស្និទ្ធជាមួយ គូស្នេហ៍របស់ នាង បានបង្ហើប ប្រាប់ថា អ្នកទាំងពីរ បានភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងគ្នាទើបតែបាន មួយឆ្នាំប៉ុណ្ណោះ តែរាល់ពេលទៅ ចូលរួមកម្មវិធីជួបជុំមិត្តភក្តិ គេតែងនាំ សក្ខណា ទៅជាមួយដើម្បីឱ្យមិត្ត ភក្តិបានស្គាល់ ។ អ្នកទាំងពីរពិតជាស្រឡាញ់ និង ចេះយល់ ចិត្តគ្នា ណាស់ រីឯវ័យអ្នកទាំងពីរ គឺ ស្របាលគ្នា មើលទៅសមគ្នាឥតទាស់ ដែលចុងក្រោយនេះ អ្នកទាំងពីរថែមទាំងមានគម្រោងចង់រៀប ការនឹងគ្នាទៀតផង ។
ប្រភពព័ត៌មាននោះបានបន្តទៀតថា នៅពេល សារាយ សក្ខណា ចេញទៅថតនៅតាមបណ្តាខេត្តមួយចំនួន នាង តែងចំណាយពេលវេលានិយាយទូរស័ព្ទឆ្លើយឆ្លងគ្នា មាន ពេលខ្លះគូស្នេហ៍នាងជិះរថយន្តទៅជួបមុខនាងផ្ទាល់តែម្តង បើ សារាយ សក្ខណា ចង់បានអ្វី គេតែង ផ្តល់ឲ្យនាង ជានិច្ច ប៉ុន្តែអ្នកទាំងពីរមិនទាន់ទម្លាយពីចំណងស្នេហ៍របស់ ខ្លួនឱ្យសាធារណជនបានដឹងឮនៅឡើយទេ ហើយមានតែ មិត្តភក្តិតិចតួចណាស់ដែលបានដឹងរឿងនេះ ។ ត្រឡប់មកពី អាមេរិកវិញ សារាយ សក្ខណា ត្រូវបានគេតាមរំខានជារៀង រាល់ថ្ងៃពីសំណាក់ បុរសមួយចំនួន ដូច្នេះហើយទើបនាងមិនសូវ កាន់ទូរស័ព្ទ ដូចជាពេលមុនៗទៀត ហើយអ្នកទាំងពីរចង់រៀបការ ប៉ុន្តែត្រូវបានក្រុមគ្រួសារខាងប្រុសបដិសេធមិនទាន់ឱ្យរៀបការដោយសារ មានមូលហេតុ មួយចំនួន ប៉ុន្តែប្រភពព័ត៌មាននោះមិនបានបញ្ជាក់ពីមូលហេតុនោះ ទេ ។
ទាក់ទិននឹងរឿងនេះម្តាយ សារាយ សក្ខណា បានទទួលស្គាល់ថា ពិតជាមានអ្នកចូលស្តីចង់ រៀបការ ជាមួយ សក្ខណា មែន ប៉ុន្តែ សក្ខណា នៅមិនទាន់សម្រេចចិត្តថានឹងជ្រើសរើសយកនរណា ម្នាក់មកធ្វើជាគូស្រករនៅឡើយទេ ដោយសារ សក្ខណា ចង់ចំណាយពេល វេលារកប្រាក់ចំណូលពី អាជីពសិល្បៈឱ្យបានច្រើន ។ ចំណែករឿងដែលថា សក្ខណា មានអ្នកជាទីស្រឡាញ់ថែមទាំងចង់រៀប ការនឹងគ្នានោះ គឺជារឿងមិនពិត គេចេះតែនិយាយប៉ុណ្ណោះ សក្ខណា ជាប់រវល់ថតជារៀងរាល់ថ្ងៃ មាន ពេលវេលាឯណាគិតគូររឿងនេះ ៕

i think is very bad