05212013Headline:

ជីជី ផ្ទុះ​សំណើច​ពេល​គេ​ថា​នាង​បើក​ឡាន​បុក​គេ

21 June 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ក្រោយពីមានភាពភ្ញាក់ផ្អើលថា ពិធីការិនីរូបស្រស់និយាយត្រឌិត នាង ជីជី បង្ករគ្រោះថ្នាក់ចរាចរដោយនាងបានព្យាយាមបើករថយន្តកាមរីពណ៌សដេញបុករថយន្ត Lexus ហើយជ្រុលចង្កូតទៅបុកអ្នកដំណើរខ្ទើយពីរនាក់រូបហួសទៅបុករថយន្ត CRV និងបន្តទៅបុករះដល់ម៉ូតូកង់បីចតស្ងៀម។ ជាមួយការស្នើរសុំការបកស្រាយជុំវិញហេតុការណ៍នោះ នាង ជីជី បានផ្ទុះសំណើចឃឹកៗរួចបានឆ្លើយថា ខ្ញុំមិនដែលបានទៅបើករថយន្តបុកគេទេ ហើយយប់ថ្ងៃទី២០ នោះខ្ញុំក៏មិនបានចេញពីផ្ទះដែរ។ កាលពីរសៀលម៉ោង៤នេះ នាងក៏បានធ្វើសន្និសីតកាសែតមួយដើម្បីបកស្រាយពីរឿងបើករថយន្តបុកគេនេះផងដែរ។

What Next?

Recent Articles

4 Responses to "ជីជី ផ្ទុះ​សំណើច​ពេល​គេ​ថា​នាង​បើក​ឡាន​បុក​គេ"

  1. Pros Khmer says:

    គួរតែសារភាពទៅនៅទង្វើទាំងទ្បាយដែលខ្លួនបានធ្វើមិនដែលនៅសុខៗគេដើមកចោតផ្តេសផ្តាស
    ទេ។​ ព្រោះអីអ្នកការសែតបានទៅថតផ្ទាល់នៅនឹងកន្លែងហើយ ប្រកែកដល់ណាទៀត​​ បើតាំងខ្លួន
    ជាអ្នកលេង​ ត្រូវតែហ៊ានប្រឈមមុខនឹងច្បាប់​ យ៉ាងម៉េចដែរ​?​​ ខ្លាចបាត់ប្រជាប្រិយភាព​ ឬក៏អាង
    បក្សពួក​សុទ្ធតែជើងអ្នកលេង​ ​អ្នកធ្វើធំ​ នេះជាទំលាប់អ្នករស់នៅក្នុងប្រទេសដែលមានអរិយធម៌ខ្ពង់
    ខ្ពស់ប្ញ​? សូមអស់លោកអ្នកអានទាំងអស់គួរ​ តែគិតហើយពិចារណាទាំងអស់គ្នា​, Thank you.

  2. koko says:

    ធម្មតា! ចោរវាមិនសារភាពថាចោរ វាមិនមានអ្វីចំលែកទេ!!!!!!!
    គូរអោយខ្មាស់គេណាស់ឈ្លោះគា្នដណ្តើមប្រុស

  3. Korn Khmer says:

    Yes, You are right, Pros Khmer & koko.

  4. ណារី says:

    វប្បធម៌ មិនទទួលខុសត្រូវ នូវទង្វើរបស់ខ្លួនគួរត្រូវលប់បំបាត់!!!!!!!!!!!!!!!!!!!!!!!!!!!។