06202013Headline:

លោក ហ៊ុន តូ មិន​ទាន់​ប្តឹង​កាសែត​អូស្ត្រាលី The Age ទេ

19 June 2012
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

លោក ហ៊ុន តូ ក្មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ក្នុង​ពិធី​មួយ​កន្លង​មក​​​។ រូបថត សហ​ការី

លោក ហ៊ុន តូ ក្មួយ លោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន ក្នុង ពិធី មួយ កន្លង មក ។ រូបថត សហ ការី

ភ្នំពេញៈក្មួយ​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដែល​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត ជា​លក្ខណៈ​គ្រួសារ​ ក្នុង​ទឹក​ដី​អូស្ត្រាលី មិន​ទាន់​បាន​ដាក់​បណ្តឹង​ផ្លូវ​ច្បាប់​ ប្រឆាំង​កាសែត​ The Age ដែល​បាន​ចុះ​ផ្សាយ​ថា រូប​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿង​ញៀន​ និង​លាង​លុយ​កខ្វក់​ឆ្លង​ដែន​នៅ​ឡើយ​ទេ ដោយ​​នៅ​បន្ត​ទាមទារ​ឲ្យ​កាសែត​មួយ​នេះ​ចុះ​បំភ្លឺ​ឡើង​វិញ ដើម្បី​លាង​ជម្រះ​កេរ្តិ៍​ឈ្មោះ​របស់​លោក​។

លោក ហ៊ុន តូ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ ពី​ប្រទេស​អូស្ត្រាលី កាល​ពី​ម្សិលមិញ​ថា លោក​បាន​ទាក់ទង​ទៅ​កាន់​នគរបាលជាតិ​ប្រទេស​អូស្ត្រាលី កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ហើយ​បាន​រាយការណ៍​ពី​ការ​ចុះ​ផ្សាយ​របស់​កាសែត The Age ​ នោះ​ ដែល​សរសេរ​បង្កាច់​កេរ្តិ៍​ឈ្មោះ​របស់​លោក។ លោក​បញ្ជាក់​ថា លោក​មិន​ចាំបាច់​គិត​ដល់​រឿង​ប្តឹង​ឡើយ តែ​ជំហាន​ដំបូង​គឺ​ត្រូវ​ការ «ការ​បំភ្លឺ» ពី​កាសែត The Age ដើម្បី​លាង​ជម្រះ​នូវ​មន្ទិល ព្រោះ​លោក​មិន​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ឡើយ។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​មេធាវី​បរទេស​ម្នាក់ ដែល​ណែនាំ​ដោយ​ស្ថាន​ទូត​អូស្ត្រាលី​នៅ​កម្ពុជា។ ដំបូង​ គឺ​ខ្ញុំ​ទាក់ទង ដើម្បី​ឲ្យ​កាសែត​នោះ​សរសេរ​បំភ្លឺ​ឲ្យ​ខ្ញុំ​វិញ​។ ខ្ញុំ​មិន​រក​ស៊ី​ខុស​ច្បាប់​ទេ»។

កាល​ពី​ខែ​មីនា កា​សែត​អូស្ត្រាលី​នេះ ​បាន​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​ខ្លួន​ថា លោក ហ៊ុន តូ កំពុង​ត្រូវ​បាន​នគរបាល​អូស្ត្រាលី តាម​ចាប់​ខ្លួន ដោយ​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី ក្នុង​អំឡុង​ឆ្នាំ ២០០០ ហើយ​និង​ទាក់​ទិន​នឹង​ការ​លាង​លុយ​ខុស​ច្បាប់​។

ក្រោយ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ លោក​ ហ៊ុន តូ ​បាន​ចេញ​មុខ​បក​ស្រាយ​តាម​ភ្នំពេញ ប៉ុស្តិ៍​ ព្រមាន​ដាក់​បណ្តឹង​ ចំពោះ​កាសែត​នេះ បើ​មិន​សរសេរ​សុំ​ទោស​ និង​ចុះ​ផ្សាយ​បំភ្លឺ​ឡើង​វិញ​។ ភ្លាមៗ​នោះ​ដែរ លោក ហ៊ុន​ តូ​ ក៏​បាន​ដាក់​បណ្តឹង​មួយ​ ទៅ​ស្ថានទូត​អូស្ត្រាលី ​នៅ​រាជធានី​ភ្នំពេញ និង​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​។

លោក ហ៊ុន តូ ប្រាប់​ថា ៖ «ខ្ញុំ​បាន​រាយការណ៍​ផង​ដែរ​ទៅ​ប៉ូលិស​អូស្ត្រាលី​ថា កាសែត​នេះ សរសេរ​បង្ខូច​ឈ្មោះ​ខ្ញុំ មិន​ល្អ​ទេ​។ អ្នក​ឯង​ត្រូវ​ធ្វើ​អ្វី​មួយ​ ដើម្បី​លាង​ជម្រះ​ឈ្មោះ​ខ្ញុំ​។ ប្តឹង​ឬ​មិន​ប្តឹង​ជា​សិទ្ធិ​របស់​ខ្ញុំ។ បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​ប្រហែល​ជា​ត្រូវ​គេ​ចាប់​នៅ​អូស្ត្រាលី​ហើយ​»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ តែ​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ខែ​មីនា​ថា លោក​បាន​ពិនិត្យ​មើល​នូវ​អត្ថបទ​មួយ​នេះ​ហើយ និង​ថា មិន​មែន​ជា​រឿង​ពិត​ទេ​។

ប៉ុន្តែ​បុគ្គលិក​ប្រចាំ​កាសែត The Age ក៏បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ពេល​នោះ​ថា កាសែត​នេះ​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន និង​មាន​អំណះ​អំណាង​គ្រប់គ្រាន់ ចំពោះ​សំណេរ​ដែល​បាន​ចុះ​ផ្សាយ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត អូស្ត្រាលី​នៅ​កម្ពុជា លោក Dave Gordge មិន​អាច​សុំការ​បំភ្លឺ​បាន​ទេ​ កាល​ពីម្សិលមិញ​។

លោក ហ៊ុន តូ និង​ក្រុម​គ្រួសារ ព្រម​ទាំង​អ្នក​ធ្វើ​ការ​ឲ្យ​លោក​ប្រមាណ ២០ នាក់​ទៀត ដែល​ចាក​ចេញ​ទៅ​​កម្សាន្ត​នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា តាម​គម្រោង ក្រុម​គ្រួសារ​លោក​នឹង​វិល​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ នា​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក​នេះ៕

What Next?

Recent Articles

31 Responses to "លោក ហ៊ុន តូ មិន​ទាន់​ប្តឹង​កាសែត​អូស្ត្រាលី The Age ទេ"

  1. យកល្អប្តឹងទៅ!!!អោយដឹងសឬខ្មៅ
    មាសសុទ្ធមិនខ្លាចភ្លើង
    ប៉ូលិសនិង​តុលាការនោះនិងមានការងារធ្វើ
    ហើយអ្នកណាខុសអ្នកណាត្រូវនឹងដឹងច្បាស់

  2. Hun Zin says:

    អាមុខចោរនិងជាជនឧក្រឹដ្ឋនេះវាមិនហ៊ានក្អកទេ ។ ឮល្ហៀងៗ
    មកថាអាជម្លើយហ្នឹងចាកូនបង្កើតហ៊ុន សែន ។ វាសមដែរ
    ពីព្រោះវាឈ្លើយដូចគ្នា ។

  3. បើហ៊ានកោត ។

  4. តុលាការនៅ​ប្រទេស​អូស្ត្រាលី​ ខុសពីតុលាការនៅ​ប្រទេស​កម្ពុជា​

  5. Korn Khmer says:

    If I were you, I will file agaist the Age. Gold is never afraided of fire.

  6. Srey Kmer says:

    អេ អាចុយ =H.T. ឯងសុខសប្បាយជាទេ? នៅអាមេរិកយូរអផ្សុកទេ?

  7. ខ្មែរមានចរឹតសណ្តោសគេ(បរទេស)តែហ្ចឹង! នេះវា(The Age)ជាការសែតបរទេស បើមិនជឿបើ
    កាសែតនេះជាខ្មែរវិញម្លេះពកក្បាលបាត់។ផ្ទុយទៅវិញThe Ageនេះបើមិនចុះហ្ចឹងក៏មិនល្បី​ដែរ ហើយ
    ក៏ការសែតនេះមិនមែនជាគំរូល្អ(Transparency)សំរាប់សង្គមAustraliaដែល វាគ្រាន់តែជាការចោត
    ប្រកាន់តែប៉ុណ្ណោះ ហើយបើThe Ageនេះគ្មានភស្តុតាងមានទំងន់តាមផ្លូវច្បាប់ ចាំមើលThe Ageរត់
    ទៅណា?ហាហា!

  8. Sva watpnom says:

    ពីបាកដែរ តុលាការគេអត់ចែះសីុលុយដូចតុលាការយើង ទោះបីប្អូនតូមានលុយរាប់កញ្ឆេរក៍គេ
    អត់ចេះហា៊រទឹកមាត់ដែរ យកល្អដាក់កន្ទុយរកកន្លែងអ៊េងទៅវាមិនឈឺខ្លួន។

  9. Srey Kmer=រដ្ធា ចែម=សុរា ម៉ាភូមិ=ធាត់ កុំភ្លើ=Ah Khmao =Tor Khul = ធុង រិទ្ធី =ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    Your statement:
    “អេ អាចុយ =H.T. ឯងសុខសប្បាយជាទេ? នៅអាមេរិកយូរអផ្សុកទេ?”

    Answer:
    អេ អាមានកន្ទុយ តើឯងនិង ម៉ែឯងវិញ សុខសប្បាយជាទេ? នៅប្រទេសខ្មែរយូរអផ្សុកទេ?

  10. Anonymous says:

    អស្ចារ្យណាស់លោកបង

  11. ស្រុកខ្មែរ​ ពួកអស់លោកទាំងនេះធ្វើអ្វីមិនចេះខុស ទោះបីដឹងថាខុស ក៏គ្មានជនណាហ៊ានក្អក គឺបានត្រឹមតែដឹង ហើយភ័យខ្លួនទៀតផង។ តែបរទេសខុសគ្នាណា មិនមែនបក្សពួកលោកជាអ្នក កាន់អំណាចទេ ប្រយ័ត្តដេកគុក គ្មានថ្ងៃងើបណា គ្រឿងញៀនផង កុំលេងគុកមួយជីវិត ឬអាចប្រហារ ជីវិត។ គួរកុំប្តឹងអីល្អជាងហី…

  12. ត្រ្វវតាធើ!!កូនប្រុសមួយមាត់ស្មើរមួយដំឡឺង!!!ហា៑នសីុហា៑នសង!ដេម្បីស្តាកេតិយសវិញ
    ខ្លាចអីលុយយើងគគោកកៀរតាមឈោងសមុត្របា៉សុីហ្វិចខាងកើតដល់ខាងលិច១សតវត្ត
    ទៀតមិនអស់ផងធើអេាយឈ្នះទៅមើល!!ចេះតាបង្ខូចឈ្មោះគេយា៉ងមិចអីចេះកូនចៅប្រធានា
    ធប្បតីផង-ជាមនុស្សល្អល្អាច់សឹងអីអ្នកណាមិនស្កាល់ពួកយើង!!!!!!អាក្រក់ម្លោះទេស!

  13. សៀងផ្អាប់ says:

    លោក អាចយ =H.T. ! srey khmer គាត់ជាស្រីឬប្រុស ?

  14. Husnimubarak (Gost) says:

    បក្សពួកក្រុមហ៊ុនសែនធ្វើព្យុះធ្វើភ្លៀងបានតែជាមួយប្រជាជនស្លូតត្រង់ខ្មែរគ្នាឯងតែប៉ុណ្ណោះទេ មិនអាចទៅធ្វើព្យុះភ្លៀងនៅប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យពេញលេញបាននោះទេ។​ ការដែល ហ៊ុនតូកំពុងទៅអួតនៅអូស្តាលីគឺប្រទេសគេកំពុងតែរៀបចំនិតិវិធីគេមិនទាន់ចាត់​ការនោះទេកុំបង្ខំ គេពេក។ ការដែលហ៊ុនតូមិនទាន់សម្រេចចិត្តប្តឹងកាសែតនោះគឺដោយសាខ្លួន​កំពុង​​ស្នាក់នៅ​អូស្តាលី រង់ចាំប្រមូលកូនចៅនិងប្រពន្ធមកដល់ស្រុកខ្មែសិនទើបដាក់ពាក្សប្តឹង​ព្រោះពេល​នោះប៉ូលីស អូស្តាលីមិនហ៊ានចាប់ហ៊ុនតូនៅស្រុកខ្មែរទេ។

  15. Pros Khmer says:

    If you are good, Do not be afraid what the Age of Australian press said something that you had been concerning in 2000.

  16. ចាំងអេក says:

    លោក​ហ៊ុន តូ​និយាយថា​លោកមិន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​អូស្ត្រាលី​ទេ

    ដាក់បញ្ចូលថ្ងៃ 20 June 2012, 22:21 AEST

    លោក​ហ៊ុន តូ​បាននិយាយ​ប្រាប់​ Radio Australia​​ ពីម្សិលមិញ​នេះ​ថា លោក​មានការ​ខឹង​សម្បា ទៅនឹង​សារ​ព័ត៌មាន The Age ដែលគេ​ចាត់ទុកថា ជា​សារ​ព័ត៌មាន​​ប្រកាន់​វិជ្ជាជីវៈ​​សារ​ព័ត៌មាន​ត្រឹម​ត្រូវ​ បែរ​ជាមក​​ផ្សាយ​ព័ត៌មាន​មិន​ពិត​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដល់​កេរ្តិ៍​ឈ្មោះ​​របស់​លោក៖
    .

    លោក​ហ៊ុន តូនៅក្នុងបន្ទប់ផ្សាយ​របស់​ Radio Australia
    .

    (Credit: ABC)
    .

    តាម​​រយៈ​​ការ​​ជួប​​​សម្ភាសន៍​​នៅ​​ក្នុង​​បន្ទប់​​ផ្សាយ​​របស់​ Radio Australia លោក​ហ៊ុន តូ​​ក្មួយ​ប្រុស​​របស់​​​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​​​បដិសេធ​រាល់​​ការ​ចោទ​​ប្រកាន់​​ដែល​​សារ​ព័ត៌មាន​​អូស្ត្រាលី The Age បាន​ចុះ​ផ្សាយ​កាលពី​ខែ​មីនា ឆ្នាំនេះ​ ។ សារ​ព័ត៌មាននោះ​បាន​រាយការណ៍​ថា លោក​ហ៊ុន តូ​បានមានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​ជួញដូរ​គ្រឿងញៀន និង​លាង​លុយ​កខ្វក់ ដែល​ផ្ដោត​ទិសដៅ​មក​ប្រទេស អូស្រ្តាលី។ ​លោក​ហ៊ុន តូ​បាននិយាយ​ប្រាប់​ Radio Australia​​ ពីម្សិលមិញ​នេះ​ថា លោក​មានការ​ខឹង​សម្បា ទៅនឹង​សារ​ព័ត៌មាន The Age ដែលគេ​ចាត់ទុកថា ជា​សារ​ព័ត៌មាន​​ប្រកាន់​វិជ្ជាជីវៈ​​សារ​ព័ត៌មាន​ត្រឹម​ត្រូវ​ បែរ​ជាមក​​ផ្សាយ​ព័ត៌មាន​មិន​ពិត​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដល់​កេរ្តិ៍​ឈ្មោះ​​របស់​លោក៖

    (សំឡេងលោកហ៊ុន តូ)

    នៅពេល​សួរបញ្ជាក់​ ថាតើ​លោក​មាន​គម្រោង​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​នឹង​​សារ​ព័ត៌មាន The Age ដែល​មាន​មូលដ្ឋាន​នៅ​​​ ក្រុង​មែល​ប៊ិន នេះ​ដែរ​ឬទេ? លោក​ហ៊ុន​ តូ​តប​ថា​លោក​​​​បាន​រក​មេធាវី​រួច​ហើយ៖

    (សំឡេង​លោក​ហ៊ុន​ តូ)

    លោក​ហ៊ុន​ តូ​ក៏បាន​ឲ្យដឹង​ផង​ដែរ​ថា​លោក​​មិនដែល​បាន​ធ្វើអ្វី​ខុស​ច្បាប់​នៅ​ក្នុង​​ប្រទេស​អូស្រ្តាលី​នេះ​ឡើយ ​ហើយ​បាន​ជួប​ជាមួយ​នឹង​ប៉ូលិស​នៅក្នុង​ប្រទេស​​​អូស្រ្តាលីនេះ​ផងដែរ នៅ​ពេល​ដែលលោក​ធ្វើ​ដំណើរ​មក​ប្រទេស​អូស្រ្តាលី​លើកនេះ៖

    (សំឡេង​លោក​ហ៊ុន​ តូ)

    លោក​ហ៊ុន​ តូ​ក៏បាន​លើក​ឡើង​ដែរ​ថា អត្ថបទ​ចោទ​ប្រកាន់​របស់​សារ​ព័ត៌មាន The Age កាលពី​ខែ​មីនា​ ឆ្នាំ​២០១២ ពិតជា​បានធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​និងកិត្តិយស​របស់​លោក​ ហើយព្រមទាំងធ្វើ​ឲ្យ​ខាត​បង់​ដល់​ការងារ​ជំនួញ​របស់​លោក​ទៀត​ផង​៖

    (សំឡេង​លោក​ហ៊ុន​ តូ)

    តាម​ការ​ពិនិត្យ​មើល​ទិដ្ឋា​ការ​ដែល​ស្ថានទូត​អូស្ត្រាលី​ផ្ដល់ជូន​លោក​ហ៊ុន​តូនោះ គឺ​បង្ហាញ​ថា ទិដ្ឋាការ​របស់​លោក​មាន​សុពលភាព​មួយឆ្នាំ​​ពេញ​ចាប់​ពីថ្ងៃទី ៤​ ខែវិច្ឆិកា​ឆ្នាំ​២០១១ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១២​នេះ ហើយ​មានសិទ្ធ​ចេញ​ចូល​ប្រទេស​អូស្រ្តាលី គ្រប់​ពេល​ទាំងអស់​​ក្នុង​រវាង​ពេល​មួយ​ឆ្នាំនេះ។

    Radio Australia បាន​ព្យាយាម​ទាក់​ទង​សារ​ព័ត៌មាន​ The Age ដើម្បី​​​ផ្ដល់​ឱ​កាស​ឲ្យ​សារ​ព័ត៌មាន​នេះ​ឆ្លើយតប​ តែ​មក​ទល់​នឹង​ម៉ោង​នេះ យើង​ខ្ញុំ​មិនទាន់​បាន​ទទួល​ចម្លើយ​ជា​ផ្លូវការ​នៅឡើយ។ ​

    ដោយ​ឡែក កាល​ពី​ម្សិលមិញ​នេះ ក្រុម​ហ៊ុន​ Fairfax ដែល​ជា​ក្រុម​ហ៊ុន​បណ្ដាញ​ព័ត៌មាន​ដ៏ ធំ​មួយ​ ហើយក៏ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ សារ​ព័ត៌មាន​ The Age បានប្រកាសឲ្យ​ដឹងថា ​ក្រុម​ហ៊ុន​នឹង​ជម្រុះ​ចោល​បុគ្គលិក​​ចំនួន​១៩០០​នាក់ ដែល​ជា​ដំណឹង​ដ៏​រន្ធត់​មួយ​សម្រាប់​ សារ​ព័ត៌មាន The Age និង​សារ​ព័ត៌មាន​ដទៃទៀត​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ Fairfax ។ ដូច្នេះ សារ​ព័ត៌មាន The Age មានប​ញ្ហា​ធំជាង​នេះ ដែល​ត្រូវ​ឈឺ​ក្បាល​។

    លោក​អ្នក​នាង​កញ្ញា នៅ​ពេល​ដែល​ Radio Australia បាន​ទទួល​​ការ​ឆ្លើយ​តប​ពី​សារ​ព័ត៌មាន The Age យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​លោក​អ្នកនាងកញ្ញា​នៅពេល​ក្រោយ​ទៀត។

    សូម​ជម្រាប​ថា លោក​ហ៊ុន តូ​ធ្វើ​ដំណើរ​ឯកជនមក​ប្រទេសអូស្រ្តាលី ​តាំងពី​ថ្ងៃទី​៦​ ខែ​មិថុនា មកម៉្លេះ ដោយកាន់​ទិដ្ឋាការ​លេខ 676 ​។ ទិដ្ឋាការ​ប្រទេស​នេះ​គឺ​ផ្ដល់​ជូនទៅជន​បរទេស​ដែលមាន​បំណង​មក​ធ្វើដំណើរ​កម្សាន្ត​​នៅ​ប្រទេសអូស្រ្តាលី ឬ​ក៏​មកលេង​បងប្អូន​មិត្តភក្តិ។

    លោក​ហ៊ុន​ តូបាន​ឲ្យ Radio Australia ដឹង​ថា លោក​នឹង​ចាកចេញ​ពី​ប្រទេស​អូស្រ្តាលី នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ​​ត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញ៕

  17. ABC says:

    បក្សពួកក្រុមហ៊ុនសែនធ្វើព្យុះធ្វើភ្លៀងបានតែជាមួយប្រជាជនស្លូតត្រង់ខ្មែរគ្នាឯងតែប៉ុណ្ណោះទេ មិនអាចទៅធ្វើព្យុះភ្លៀងនៅប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យពេញលេញបាននោះទេ។​ ការដែល ហ៊ុនតូកំពុងទៅអួតនៅអូស្តាលីគឺប្រទេសគេកំពុងតែរៀបចំនិតិវិធីគេមិនទាន់ចាត់​ការនោះទេកុំបង្ខំ គេពេក។ ការដែលហ៊ុនតូមិនទាន់សម្រេចចិត្តប្តឹងកាសែតនោះគឺដោយសាខ្លួន​កំពុង​​ស្នាក់នៅ​អូស្តាលី រង់ចាំប្រមូលកូនចៅនិងប្រពន្ធមកដល់ស្រុកខ្មែសិនទើបដាក់ពាក្សប្តឹង​ព្រោះពេល​នោះប៉ូលីស អូស្តាលីមិនហ៊ានចាប់ហ៊ុនតូនៅស្រុកខ្មែរទេ។ GOOD

  18. ABC says:

    វាមានប្រពន្ធនិងកូនដែរ​?????

  19. សៀងផ្អាប់=Srey Kmer=រដ្ធា ចែម=សុរា ម៉ាភូមិ=ធាត់ កុំភ្លើ=Ah Khmao =Tor Khul = ធុង រិទ្ធី =ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    Your statement:
    “លោក អាចយ =H.T. ! srey khmer គាត់ជាស្រីឬប្រុស ?”

    Answer:
    លោក សៀងផ្អាប់ ! srey khmer គាត់ជាស្រីឬប្រុស ?
    ព្រោះពេល នេះ “ស្រីខ្មែរ” ជាឈ្មោះរបស់ឯង

  20. ចុំ អាចយ =H.T. នៅអាមេរិកយូរ ចូលបក្សប្រឆាំងឡើងឆ្កួតស៊ុបហើយ​រហូតហ៊ានចុយម៉ែឯង!!!

  21. សៀងផ្អាប់=Srey Kmer=រដ្ធា ចែម=សុរា ម៉ាភូមិ=ធាត់ កុំភ្លើ=Ah Khmao =Tor Khul = ធុង រិទ្ធី =ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    Your Statement:
    “ចុំ អាចយ =H.T. នៅអាមេរិកយូរ ចូលបក្សប្រឆាំងឡើងឆ្កួតស៊ុបហើយ​រហូតហ៊ានចុយម៉ែឯង!!!”

    Answer”
    អេ អាមានកន្ទុយ ឯងវិញ ទេជា អ្នក ចុយម៉ែឯង

  22. ចុំអាមួនេះអត់ដេកអត់ពួនទេ មើលទៅ អាឡប់ទឺកក្ដឹត Srey Khmer USA!!!

  23. Ah Chao Chek Aing's grand pa says:

    Ah Mr. cloner, I have reviewed the above comments on this page from the top to the bottom, and it shows that you are the first one who started making trouble by using provocative languages against Ho Tun. If it is correct, you should apologize for what you have done to the other. What’s wrong with you ? You even using Srey Khmer’s name as your stupid pseudonym. Your action against Srey Khmer is coward, disgusting and unacceptable by the real men. Think of Your mother was also a woman, Shit head !…

  24. Your statement:
    “ចុំអាមួនេះអត់ដេកអត់ពួនទេ មើលទៅ អាឡប់ទឺកក្ដឹត Srey Khmer USA!!!”

    Answer
    ចុំអាមានកន្ទុយ មួយនេះអត់ដេកអត់ពួនទេមើលទៅ អាឡប់ទឺកក្ដឹតម៉ែវា

  25. មេទ័ព បាញ់អាចម៏=ណង សាមីត=សៀងផ្អាប់=Srey Kmer=រដ្ធា ចែម=សុរា ម៉ាភូមិ=ធាត់ កុំភ្លើ=Ah Khmao =Tor Khul = ធុង រិទ្ធី =ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    Your statement:
    “ចុំអាមួនេះអត់ដេកអត់ពួនទេ មើលទៅ អាឡប់ទឺកក្ដឹត Srey Khmer USA!!!”

    Answer
    ចុំអាមានកន្ទុយ មួយនេះអត់ដេកអត់ពួនទេមើលទៅ អាឡប់ទឺកក្ដឹតម៉ែវា

  26. Khmer Angkor says:

    អស់លោកគួរតែទទួលសញ្ញាប័ត្រ្ដខាងជេរបញ្ចោរគ្នា……

  27. Money Talks says:

    Poor H.T.!
    I feel bad about you because I know that you were not a troublemaker, but someone else was.
    “Educating Educated” Have a nice weekend to you!

  28. Khmer Angkor:

    First, thank you for your attention about bad words were used in the comments. If you look all the comments, only one person who lives in Cambodia initiated to use that kind of word first and I tried to warn him about my patience has a limit, but he didn’t listen. I know that two wrongs cannot make a right except in math if we multiply or divide two negatives then we get positive.
    Secondly, I studied the behavior of this person more than a year and I see his behavior is getting worse especially toward the people who criticize Hun Sen government. He always ridicules and uses bad words toward all the people who have different point of view from him. He never learns to accept the other people’s point of view.
    Third, I had warned him before, but he never stop to use bad word, therefore I decided to fight back by using almost the same words as he used toward me. If you have time you could look all the comments and see by yourself who started using bad word first. In addition to this, he still owes me the answers of my two math problems. He is arrogant like his boss, Hun Sen.
    Finally, I am sorry for using bad words, which could bother you all but if that person keeps using this kind of language, I will not hesitate to fight back at any cost.

  29. ចុំអា អាចយ =H.T.​ ទៅនៅអាមេរិកយូរហើយរៀនតែជេរគេជេរឯង ជេររដ្ធាភិបាលខ្មែរ អាពុលទឹកកន្ដួយម៉ែវា និងប្រពន្ធវាធ្វើសំផឹងនៅ LA, California។ ចំជាឡប់មែនអានេះ!​ វាជេរគេបាន ដល់គេជេរវាវិញ វាខឹង! គេក៏ចេះខឹងដែរអាភ្លើ! កុំអាងអាចុយម៉្រាយឯងនៅអាមេរិក អាឯងគឹតថាឯងគ្រាន់បើជាងគេនោះ កូនអាត្រូវគ្រាប់ មីត្រូវគ្រាប់ កន្ដួយម៉ែឯងធំ៉ប៉ុន្មាន បានជាចេញក្បាលឯងរួច?

  30. Name says:

    ខ្ញុំគាំទ្រគំនិតABCទាំងស្រុង។បើហ៊ុនតូជាមនុស្សស្អាតស្អំប្តឹងការសែតនោះទៅ ចាំបាច់អោយការសែតនោះបកស្រាយថាយើងស្អាតស្អំធ្វើអី។ច្បាប់ស្រុកគេណាមិនមែនច្បាប់ស្រុកខ្មែរយកលុយទិញបានទេ កុំថាឡើយមានបុណ្យសក្តិ លុយ អោយតែប្រព្រឹត្តខុសត្រូវតែមានទោស

  31. Rationale says:

    ឈ្នះអ្នកក្រោធ ដោយមិនក្រោធ
    ឈ្នះអ្នកនិយាយមិនពិត ដោយនិយាយពិត
    ឈ្នះខ្លួនឯង ប្រសើរជាង ឈ្នះអ្នកដទៃ