05242013Headline:

អតីត​ទាសករ​ខ្មែរ​ទទួល​រង្វាន់​កិត្តិយស​ពី​អាមេរិក

ដោយ ផន រីណា
2012-06-20
​វិទ្យុ​អាស៊ីសេរី

អតីត​ទាសករ​ខ្មែរ​មួយ​រូប​បាន​ទទួល​រង្វាន់​កិត្តិយស​ដ៏​ឆ្នើម​មួយ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

អតីត​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម លោក ព្រហ្ម វណ្ណៈ អាណន្ត (ឆ្វេង) ទទួល​រង្វាន់​ពី​អ្នកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១២។ (RFA)

អតីត ជន រង គ្រោះ នៃ ការ ជួញដូរ កម្លាំង ពលកម្ម លោក ព្រហ្ម វណ្ណៈ អាណន្ត (ឆ្វេង) ទទួល រង្វាន់ ពី អ្នកស្រី រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នា ក្រសួង ការបរទេស សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី ១៩ មិថុនា ឆ្នាំ ២០១២។ (RFA)

រង្វាន់​កិត្តិយស​ដែល​សហរដ្ឋ​អាមេរិក ផ្ដល់​អោយ​ទៅ​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​ចំនួន ១០ រួម​ទាំង​កម្ពុជា​ផង​នោះ មាន​ឈ្មោះ​ថា «រង្វាន់​សម្រាប់​អ្នក​ក្លាហាន​ដែល​ធ្វើ​សកម្មភាព​លុបបំបាត់​អំពើ​ទាសភាព​សម័យ​ទំនើប​ឆ្នាំ​២០១២ (2012 Hero-Acting-to End- Modern –Day Slavery Award)»។

ព្រហ្ម វណ្ណៈ មាន​ទី​លំនៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​ជា​អតីត​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩។

នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ មិថុនា ឆ្នាំ​២០១២ លោក ព្រហ្ម វណ្ណៈ អាណន្ត បាន​ចូល​ខ្លួន​មក​ទទួល​រង្វាន់​កិត្តិយស​ជា​វីរបុរស​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដែល​បាន​ផ្ដល់​ដោយ​ផ្ទាល់​ដៃ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton)។

ក្រោយ​ពី​ទទួល​បាន​រង្វាន់ អតីត​កម្មករ​ចំណាក​ស្រុក និង​ជា​អតីត​ទាសករ​លើ​ទូក​នេសាទ​ថៃ លោក ព្រហ្ម វណ្ណៈ សំដែង​ទឹក​មុខ​រីករាយ ហើយ​ថ្លែង​ថា លោក​រំភើប​ណាស់ ព្រោះ​ជា​លើក​ដំបូង​សម្រាប់​ជីវិត​លោក ដែល​ធ្លាប់​តែ​ជួប​ប្រសព្វ​តែ​ការ​លំបាក​វេទនា ឥឡូវ​នេះ​បាន​មក​ទទួល​រង្វាន់​ពិសេស​ហុច​ដោយ​ផ្ទាល់​ដៃ​ពី​មេដឹកនាំ​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប។

លោក ព្រហ្ម វណ្ណៈ បាន​ចាញ់​បោក​មេខ្យល់ ហើយ​បាន​ធ្លាក់​ខ្លួន​ទៅ​ធ្វើ​ការ និង​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ អស់​រយៈពេល ៣​ឆ្នាំ ទើប​លោក​អាច​រត់​គេច​ខ្លួន​ពី​ទេសភាព​នេះ​បាន។ ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​បង្ហាញ​ពី​បទពិសោធន៍​លំបាក​របស់​លោក លោក ព្រហ្ម វណ្ណៈ បាន​គូរ​គំនូរ​រៀប​រាប់​ពី​ប្រវត្តិ​ទុក្ខ​លំបាក​របស់​លោក ពេល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ។

នេះ​ជា​រង្វាន់​មួយ​ដែល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ក្នុង​ឱកាស​បង្ហាញ​ពី​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ១៨៦​ប្រទេស​សម្រាប់​ឆ្នាំ​២០១២ នេះ។

ក្នុង​ពិធី​នេះ​មាន​វីរជន​ចំនួន ១០​នាក់ ដែល​បាន​មក​ទទួល​រង្វាន់។ ក្នុង​ចំណោម​អ្នក​ទាំង ១០​នាក់​នោះ សុទ្ធ​តែ​ជា​មន្ត្រី ឬ​សកម្មជន​ដែល​មាន​ស្នាដៃ​ក្នុង​ការងារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស មាន​តែ​លោក ព្រហ្ម វណ្ណៈ ម្នាក់​ប៉ុណ្ណោះ ជា​ជន​រង​គ្រោះ​មក​ពី​ប្រទេស​កម្ពុជា ព្រោះ​លោក​មាន​ស្នាដៃ​ក្នុង​ការ​គូរ​គំនូរ​រៀបរាប់​ពី​បទពិសោធន៍​ដ៏​ជូរចត់​របស់​លោក​នៅ​​លើ​ទូក​នេសាទ​ថៃ រយៈពេល​ជាង​បី​ឆ្នាំ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ព្រហ្ម វណ្ណៈ បាន​អំពាវនាវ​ផ្ដាំ​ផ្ញើ​ដល់​បង​បង​ប្អូន​ខ្មែរ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ចាញ់​បោក​គេ៖ «មុន​ទៅ​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ដិតដល់ កុំ​ឲ្យ​ដូច​ខ្ញុំ។ ដោយសារ​គិត​ខ្លី​ហ្នឹង​ហើយ​បាន​ខ្ញុំ​ធ្លាក់​ក្នុង​ការ​ជួញដូរ​ដ៏​លំបាក​បំផុត​នៅ​លើ​ទូក​នេសាទ​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ…»

លោក ព្រហ្ម វណ្ណៈ អោយ​ដឹង​ថា លោក​នឹង​បន្ត​ចូល​រួម​ប្រឆាំង និង​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​តាម​រយៈ​ថ្វីដៃ​គូរ​គំនូរ​របស់​លោក តាម​តម្រូវ​ការ​របស់​អង្គការ និង​ស្ថាប័ន​នានា៕

ស្ដាប់​​បទសម្ភាសន៍​បន្ថែម

ទស្សនា​វីដេអូ​ដែល​ទាក់ទង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

15 Responses to "អតីត​ទាសករ​ខ្មែរ​ទទួល​រង្វាន់​កិត្តិយស​ពី​អាមេរិក"

  1. Rottanak says:

    ពិតជាគួឲ្យមានមោទនៈភាពណាស់ដែលគាត់ជាខ្មែរធ្លាប់តែជាទាសករបានទទួលរង្វាន់ដ៍អស្ចារ្យ​មួយនេះ។

  2. die early says:

    congradulation

  3. សូមសរសើប្អូនប្រុស ដែលជាទាសករ ហើយក្លាយជាមនុស្សម្នាក់ល្បីទទួលស្គាល់ជាអន្តរជាតិ សូមប្អូនបន្តចិត្តអំណត់និងពោះពាដើម្បីការពារប្រជាជនយើងក្រីក្រតទៅទៀត ។

  4. Neak kheav says:

    បន្លារក្នុងកែវភ្នែកក្រុមមួយនោះ កើតឡើងម្នាក់ទៀតហើយ។

  5. សុំជួយអបអរសាទរដែលប្អូនបានទទួលរង្វាន់នេះ!

  6. Sva watpnom says:

    គ្រាន់បើជាងហ៊ុន តូ….

  7. សូមសសើដោយស្មោះ

  8. មេស្តេច says:

    បទពិសោធន៏ក្នុងការលំបាកលំបិនបំផុតក្នុងជីវិតបានជាទទួលនូវកិត្តិយសដ៏ឧត្តមសំរាប់ជីវិតនិងជា
    កិត្តិយស ដល់ជាតិ។ តែអ្នកដេកស៊ីខ្ជិលច្រអូសលួយជាតិនិងរកឱកាសកឹមកេងដើម្បីបន្លំរដ្ឋ ជាជំងឺមហារីកដ៏អាក្រក់បំផុត កំពុងតែបំផ្លាញខ្មែរ។ អាជំងឺនេះវាកំពុងដុះដាលយ៉ាងខ្លាំងក្នុងចំណោមខ្មែរអ្នកនយោបាយក្នុងស្រុកនិង ពូកមួយចំនូនធំ ដែលសាសន៍ខ្មែរអាមេរិក,ខ្មែរបារាំង។ សូមថ្លែងអំណរគុណយ៉ាងអនែកដល់ប្អូន ព្រហ្មវណ្ណៈ អាណន្ត ដែលមានបានទទូលកិត្តិយសដ៏មហាប្រសើរនេះ។

  9. កាលណាបានសម្ដេចតេជោ ទទួលពាន្ដរង្វាន់ ព្រេាះគាត់ជាទាសកររបស់យួនដែរ ????

  10. ជូនពរអោយលោកនឹងក្រុមក្រួសារទទួលតែសេចក្តីសុខ នឹងរស់នៅក្នុងប្រទេសដែលពោរពេញដោយសន្តិភាពនេះ!!

  11. ខ្ញុំសូមគាំទ្រលោកព្រទ្ធាចារ្យ ពិតជាខ្លីហើយមានខឹមសារល្អណាស់

  12. Husnimubarak (Gost) says:

    លទ្ធផលដែលបណ្តាលឲ្យលោកក្លាយជាទាសករបែបនេះមកពីកំហុសរបស់ហ៊ុនសែនដែលជា រដ្ឋាភិបាលចិញ្ចឹមសេដ្ឋកិច្ចយួន ពុករលួយលុយជាតិរាប់លានដុល្លាយកទៅចញ្ចឹមយួនរហូតមក ដល់សព្វថ្ងៃ ព្រោះដោយសារតែហ៊ុនសែនដឹងគុណយួនជួយលើកបន្តុំឲ្យហ៊ុនសែនធ្វើធំ។ ពិតជាគួរ ឲ្យគោរពណាស់ដែលលោកជាអ្នកទាសករម្នាក់និងក្លាយជាវីរៈបុរសកិត្តិយសបែបនេះ កាយវិការនេះ គឺមានតម្លៃថ្លៃជាងហ៊ុនសែននិងបក្សពួរបស់ហ៊ុនសែនឆ្ងាយណាស់ដែលមិន​ចេះបើកភ្នែកមើលពី​ ទុក្ខលំបាករបស់ប្រជាជនខ្លួន។

  13. Khmer Blood says:

    សូមកោតសរសើរចំពោះលោក ព្រហ្ម វណ្ណៈ ក្នុងនាមជាពលរដ្ឋខែ្មរម្នាក់ ។ សូមលោក និងក្រុមគ្រួសារ
    ទទួលបានជោគជ័យក្នុងជិវិត។
    នេះគឺជាគំរូល្អដល់យុវជនខែ្មជំនាន់ក្រោយ! ការដែលធ្វើទង្វើរល្អវាពិបាកដូច្នេះ ! ជិវិតគឺជាការតស៊ូ តែង
    តែសង្ឃឹមក្នុងជិវិតជានិច្ច កុំថយក្រោយ!!!

  14. Kun Khmer says:

    Congratulations !!!! ,