អ្នក​បឹង​កក់​តវ៉ា​អហិង្សា​មុខ​សាលា​ឧទ្ធរណ៍​ទាម​ទារ​យុត្តិធម៌​ឲ្យ​អ្នក​ជាប់​ឃុំ​១៣​នាក់

ដោយ សុ ជីវី
2012-06-20
វិទ្យុ​អាស៊ីសេរី

អ្នក​បឹង​កក់​ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មិថុនា។

អ្នក​បឹង​កក់​តវ៉ា ជំរុញ​អោយ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ដល់​អ្នក​តំណាង​ចំនួន ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស នា​ខាង​មុខ​សាលា​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២។ (RFA/So Chivy)

អ្នក បឹង កក់ តវ៉ា ជំរុញ អោយ សាលា ឧទ្ធរណ៍ ផ្តល់ យុត្តិធម៌ ដល់ អ្នក តំណាង ចំនួន ១៣ នាក់ ដែល កំពុង ជាប់ ឃុំ ក្នុង ពន្ធនាគារ ព្រៃស នា ខាង មុខ សាលា ឧទ្ធរណ៍ រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ២០១២។ (RFA/So Chivy)

ពួក​គេ​បាន​កាន់​ផ្កា​ឈូក និង​បដា​ជាច្រើន ដែល​មាន​ន័យ​អង្វរ​ក អោយ​សាលា​ឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​បឹង​កក់​ចំនួន ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ទៅ​តាម​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ពួក​គេ​បញ្ជាក់​ថា ការ​តវ៉ា​នៅ​ពេល​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ទៀត សម្រាប់​ការ​តស៊ូ​មតិ ដើម្បី​សេរីភាព​នៃ​អ្នក​តំណាង​របស់​ពួក​គេ​ទាំង ១៣​នាក់។

អ្នក​បឹង​កក់​កំណត់​ថ្ងៃ​ទី​២០ ខែ​មិថុនា ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​តវ៉ា​ដោយ​អហិង្សា នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំរុញ​អោយ​ស្ថាប័ន​នេះ យក​ចិត្ត​ទុក​ដាក់​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​បឹង​កក់​ចំនួន ១៣​នាក់។

ខុស​ប្លែក​ពី​ការ​តវ៉ា​ពី​ពេល​មុន ក្រុម​អ្នក​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មិថុនា ពុំ​បាន​ស្រែក​ទាម​ទារ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ឡើយ។ ពួក​គេ​ដែល​មាន​ខ្លះ​ឈរ ខ្លះ​អង្គុយ ក្នុង​សភាព​ស្ងៀម​ស្ងាត់ បាន​លើក​បង្ហាញ​បដា​ជាច្រើន ដែល​ទាម​ទារ​អោយ​ដោះ​លែង​អ្នក​តំណាង​ចំនួន ១៣​នាក់។ អត្ថន័យ​នៃ​បដា​ទាំង​នោះ រួម​មាន ដោះ​លែង​អ្នក​តំណាង ១៣​នាក់ ក្មេងៗ​ក្នុង​តំបន់​បឹង​កក់​ត្រូវ​ការ​ម្ដាយ និង​សូម​អោយ​សាលា​ឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​បឹង​កក់​ជាដើម។

ស្ត្រី​អ្នក​បឹង​កក់​ម្នាក់ អ្នក​ស្រី យ៉ោម បុប្ផា បាន​អោយ​ដឹង​ថា អ្នក​បឹង​កក់​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ នៅ​មុន​ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​អ្នក​បឹង​កក់​ទាំង ១៣​នាក់។ អ្នក​ស្រី យ៉ោម បុប្ផា បន្ត​ថា ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មុន​សវនាការ​នេះ អ្នក​ភូមិ​នឹង​បន្ត​ការ​តវ៉ា ដើម្បី​បង្ហាញ​សាលា​ឧទ្ធរណ៍​ថា អ្នក​បឹង​កក់​ត្រូវ​ការ​យុត្តិធម៌។

ក្រៅ​ពី​ការ​តវ៉ា​ដោយ​ស្ងៀម​ស្ងាត់ អ្នក​បឹង​កក់​បាន​លែង​ចាប​ចំនួន ១៣​ក្បាល ចេញ​ពី​ទ្រុង និង​បាន​បួង​សួង​សុំ​សេរី​ភាព។ ស្រប​គ្នា​នេះ ពួក​គេ​បាន​យក​ផ្កា​ឈូក​ទៅ​ដាក់​នៅ​ខាង​មុខ​ស្លាក​ឈ្មោះ​សាលា​ឧទ្ធរណ៍។

អ្នក​ស្រី យ៉ោម បុប្ផា បាន​បន្ត​ថា អ្នក​ភូមិ ១៣​នាក់ នៅ​ក្នុង​ពន្ធនាគារ​បាន​សម្រេច​បញ្ចប់​ការ​តវ៉ា​អត់​អាហារ ដោយ​ពួក​គេ​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ។

កាល​ពី​ដើម​សប្ដាហ៍​នេះ មេធាវី​ការពារ​ក្ដី​អោយ​អ្នក​ភូមិ​បឹង​កក់ បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ថា សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​រឿង​ក្ដី​អ្នក​ភូមិ​បឹង​កក់ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ខាង​មុខ។

នៅ​ក្នុង​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ អ្នក​ភូមិ​នៅ​តែ​អះអាង​ថា អ្នក​តំណាង​របស់​គេ​ទាំង ១៣​នាក់ គឺ​ពុំ​មាន​កំហុស ដូច​ការ​ចោទ​ប្រកាន់​ឡើយ ពួក​គេ​ជា​ស្ត្រី ដែល​តវ៉ា​ដើម្បី​សិទ្ធិ​លំនៅឋាន នៅ​ពេល​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​មិន​បាន​អនុវត្ត​អោយ​បាន​ត្រឹម​ត្រូវ​តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រដ្ឋាភិបាល​កម្ពុជា កាត់​ដី​ទំហំ ១២,៤៤​ហិកតារ ប្រគល់​អោយ​អ្នក​បឹង​កក់ ដែល​ទាម​ទារ​អោយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។

អ្នក​បឹង​កក់ លោក ដួង គា មាន​ប្រសាសន៍​ថា អ្នក​បឹង​កក់​នឹង​តស៊ូ​រហូត​ទាល់​តែ​បាន​យុត្តិធម៌ បើ​ទោះ​បី​ជា​ត្រូវ​លះ​បង់​ជីវិត​ក៏​ដោយ ពីព្រោះ​ពួក​គេ​ពុំ​មាន​កំហុស​ឡើយ។

អនុ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក ជួន ស៊ុនឡេង មាន​ប្រសាសន៍​ថា ការ​ទាម​ទារ​រក​យុត្តិធម៌ គឺ​ជា​សិទ្ធិ​របស់​អ្នក​បឹង​កក់ ចំណែក​សាលា​ឧទ្ធរណ៍​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់។ លោក​បន្ត​ថា សាលា​ឧទ្ធរណ៍​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំណុំ​រឿង​អ្នក​បឹង​កក់​នេះ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​ព្រមាន​ទុក​ថា ការ​តវ៉ា​ក្នុង​ចំណោម​អ្នក​ភូមិ​បឹង​កក់ អាច​នឹង​មាន​សភាព​កាន់​តែ​ខ្លាំង​ក្លា ប្រសិន​បើ​សាលា​ឧទ្ធរណ៍​ពុំ​បាន​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ។ ស្រប​គ្នា​នេះ ក៏​នឹង​អាច​កើន​ឡើង​នូវ​ការ​រិះគន់​ពី​សំណាក់​មតិ​អន្តរជាតិ ចំពោះ​ចំណុច​អវិជ្ជមាន​នៃ​តុលាការ​កម្ពុជា។

មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត លោក​មាន​ប្រសាសន៍​ថា សន្ទុះ​នៃ​ការ​តវ៉ា​របស់​អ្នក​បឹង​កក់ បាន​បន្ត​កើន​ឡើង​នៅ​ក្រោយ​ពេល​ដែល​តំណាង​របស់​គេ ១៣​នាក់ ត្រូវ​ជាប់​ពន្ធនាគារ។ ហើយ​ចរន្ត​នេះ​នឹង​មិន​បញ្ចប់​ទេ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​អាច​ទទួល​បាន​យុត្តិធម៌។

ស្ត្រី​អ្នក​បឹង​កក់​ចំនួន ១៣​នាក់ ដែល​ត្រូវ​កាត់​អោយ​ជាប់​ទោស​ម្នាក់ៗ ២​ឆ្នាំ​កន្លះ ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់ លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ បាន​តវ៉ា​ដោយ​បង្អត់​អាហារ​អស់​ជាច្រើន​ថ្ងៃ​ម្ដង​រួច​មក​ហើយ។ ពួក​គេ​បាន​បញ្ជាក់​ថា គេ​នឹង​អត់​អាហារ​អោយ​ស្លាប់ ប្រសិន​បើ​ពួក​គេ​ពិត​ជា​ត្រូវ​ជាប់​ទោស ដោយ​សារ​តែ​ការ​ទាម​ទារ​ដី​ធ្លី ផ្ទះ​សម្បែង នៅ​ក្នុង​តំបន់​បឹង​កក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​បឹង​កក់​តវ៉ា​អហិង្សា​មុខ​សាលា​ឧទ្ធរណ៍​ទាម​ទារ​យុត្តិធម៌​ឲ្យ​អ្នក​ជាប់​ឃុំ​១៣​នាក់"

  1. លោកហុនសែន ដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុនសែន
    នៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបាន
    ចូលទៅលក់អ្នកលក់នៅទីនោះចំពោះអ្នកលក់នៅក្នុងនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រយោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូវការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
    -នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
    ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
    -លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
    -នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
    វាលហាលខ្យល់ហាលភ្លៀង
    -ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
    ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
    ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
    -ប្រជាជនអ្នកបឹងកក់ជាប់គុគយ៉ាងអយុត្តិធមបំផុតគេដឹងទូទាំងប្រទេសម៉េចក៏លោកហុនសែន
    មិនដឹងសោះឬក៏ធ្វើមិនដឹងសោះអញ្ជឹងឬក៏ចាំពេលបោះឆ្នោតធំបានចាប់ផ្តើ