ក្រោយការបែកបាក់ សុគន្ធ នីសា មិនកាន់ទូរស័ព្ទ ព្រោះមានអ្នកសុំស្រឡាញ់ច្រើនពេក

Written by ភ្នំពេញដេលីញូវ
Thursday, 21 June 2012

បន្ទាប់ត្រឡប់ មកពីសម្តែង នៅសហរដ្ឋ អាមេរិករយៈពេលប្រាំពីរ សប្តាហ៍ ជាមួយ លោក ករុណា ពេជ្រ, ញ្ញ៉ែម សុគន្ធ និង ស្រីស្អាត គឹម លីហ្សា មក តារាចម្រៀង សុគន្ធ នីសា មិនទាន់បាន បង្ហាញវត្តមាន នៅតាមកញ្ចក់ ទូរទស្សន៍ នានា ដូចលោក ករុណា ពេជ្រ ជាមិត្ត រួមផលិតកម្ម ឡើយ ក្នុងនោះលោក ករុណា ពេជ្រ បានប្រាប់ថា សុគន្ធ នីសា មានជំងឺ បន្តិចបន្តួច … ។ អ្វីដែលគួរឱ្យ កត់សម្គាល់ រហូតមកដល់ ពេលនេះហើយ សុគន្ធ នីសា នៅតែធ្វើខ្លួន ឃ្លាតឆ្ងាយពីអ្នក សារព័ត៌មាន ដដែល ពោលគឺប្រាប់ នាងមិនកាន់ ទូរស័ព្ទនោះ ទេ ។ បើតាមលោក ករុណា ពេជ្រ បានបង្ហើបថា មូលហេតុ នីសា មិនកាន់ ទូរស័ព្ទដៃ ដោយសារមាន គេរំខានច្រើន ដែលមានទាំង អ្នកចង់ដឹង រឿងឯកជន និង អ្នកសុំស្រឡាញ់ ច្រើនពេក ។

សុគន្ធ នីសា បានវិលត្រឡប់មកកម្ពុជាវិញ ដោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការ សម្តែង ។ បើ តាមការរៀបរាប់របស់លោក ករុណា ពេជ្រ បានឱ្យដឹងថា “ខ្ញុំ និង នីសា បាន ចេញសម្តែង ៨ រដ្ឋ ហើយរដ្ឋដែល ទទួលជោគ ជ័យខ្លាំងជាងគេ នោះ គឺរដ្ឋអាយឡេន និង ឡូវែល ។ បទចម្រៀងដែលគេសំណូមពរឱ្យ ពួកខ្ញុំច្រៀងច្រើនជាងគេគឺបទ“សង្ឃឹមមួយខែទៀតបងនឹងអាច ភ្លេចអូន”, “ឆ្នាំថ្មីទៅលេងក្រចេះ”, “មួយនាទី ក្បែរអូន” និង “មួយនាទីក្បែរបង” ជាដើម” ។ ក្នុងនោះលោក ករុណា ពេជ្រ បានសម្តែងការ សប្បាយរីក រាយដោយសារការ ទៅសម្តែងលើក នេះខុសប្លែកពីទៅសម្តែងនៅប្រទេសអូស្ត្រាលី ព្រោះលោក និង សុគន្ធ នីសា ទៅសម្តែងក្នុង នាមជាតារាចម្រៀង រួមផលិតកម្មរួមគ្នា ។ បើតាម ការបង្ហើបប្រាប់ពី បងប្អូនដែល រស់ នៅអាមេរិកបានឱ្យដឹងថា សុគន្ធ នីសា ពិតជាបាន ទទួលការ ស្រឡាញ់ចូលចិត្តពីសំណាក់បងប្អូនខ្មែរដែលរស់ នៅអាមេរិកច្រើន ព្រោះក្រៅពីមានរូបសម្រស់ ស្រស់ស្អាត នាងមានភាពរួសរាយគួរឱ្យចូលចិត្ត ។ អ្វីដែលចាប់ អារម្មណ៍នៅពេល សម្តែង ចប់ម្តងៗមាន មនុស្សម្នាជាច្រើន ជាពិសេសបុរសៗបាននាំគ្នា ចោម រោម សុំថតរូបជាមួយនាងយ៉ាងកុះករខុសប្លែក ពីសិល្បការិនីដទៃ ។ ប្រភព នោះបានបន្តទៀតថា មានបុរសៗជាច្រើន ជាពិសេសវ័យកណ្តាលបាន លង់ស្រឡាញ់ សុគន្ធ នីសា ស្ទើរ គ្រប់ៗគ្នា ។ ឯ ខ្លះបានសារភាពសុំស្នេហ៍ដោយត្រង់ៗ តែគ្មាន នរណាម្នាក់ បានទទួល ចម្លើយ យល់ព្រមពីតារា ចម្រៀង សុគន្ធ នីសា ឡើយ ។ ក្រៅពីទទួល ជោគជ័យ និង វេចស្ពាយប្រាក់ដុល្លារមកច្រើនគួរ សមនោះ តារារូបនេះក៏បានទទួលនូវកាដូ ជាច្រើន ដូចជា ទឹកអប់ វ៉ែនតា និង វត្ថុអនុស្សាវរីយ៍ជា ច្រើនទៀត ។

លោក ករុណា ពេជ្រ បានអះអាងទៀតថា មានបងប្អូនជាច្រើនសុំឱ្យលោក និង សុគន្ធ នីសា ពន្យារពេល សម្តែងបន្តទៀត តែអ្នកទាំងពីរមិនយល់ ព្រមដោយសារមានការងារច្រើននៅស្រុកខ្មែរ ។ អ្វីដែលគួរកត់សម្គាល់ទោះបីមាន វត្តមាននៅស្រុក ខ្មែរ ក៏ពិតមែន តែតារា ចម្រៀង សុគន្ធ នីសា មិនទាន់ បង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍នានាឡើយ ។ លោក ករុណា ពេជ្រ បានប្រាប់ថា “នីសា មាន ជំងឺផ្តាសាយធំ តែយ៉ាងណាពួកខ្ញុំទាំងពីរមានគម្រោង ឡើងច្រៀងដើម្បី ឃោសនាបទថ្មីៗ ដែលនឹង ត្រៀមចេញលក់នៅចុងខែមិថុនានេះ” ។ បើគិតមកដល់ ពេលនេះរយៈពេលជិតមួយឆ្នាំដែល សុគន្ធ នីសា បានចូលច្រៀងនៅក្នុងផលិតកម្មថោន គេមើល ឃើញថា នាងនៅតែ មានប្រជាប្រិយភាពដដែល ហើយថែមទាំងមានការផ្លាស់ប្តូរការតុបតែងខ្លួន និង ការនិយាយស្តីថែមទៀតផង តែអ្វីដែលមិន ផ្លាស់ប្តូរ នាងនៅតែមិនទទួលទូរស័ព្ទសម្ភាសជា មួយអ្នកសារព័ត៌មានដដែល ។ លោក ករុណា ពេជ្រ ដែលជាមិត្តរួមផលិតកម្ម និង ជាបងប្អូន ធម៌របស់ សុគន្ធ នីសា នោះបានចេញមុខអះអាង ថា “មូល ហេតុដែល នីសា មិនកាន់ទូរស័ព្ទដៃ ដោយសារតាំងពីគាត់ (សុគន្ធ នីសា) មានបញ្ហា មកមានគេរំខានច្រើន ដោយអ្នកខ្លះចង់ទាក់ទងគាត់ ចង់និយាយលេងសើច និង ចង់ដឹងរឿងឯកជនគាត់ ច្រើន ទើបគាត់សម្រេចចិត្តឈប់កាន់តែម្តងតែបើមាន រឿង ពាក់ព័ន្ធការងារ បងប្អូនជាអ្នកទទួលជំនួស” ។ ទោះជាមានការបញ្ជាក់ដូចនេះក្តី តែនៅពេល អ្នកយក ព័ត៌មានយើងទូរស័ព្ទទៅ ក្រុមគ្រួសាររបស់អ្នក ចម្រៀងរូបនេះបែរជាមិនទទួលហើយថែមទាំងចុច បិទថែមទៀតផង ។

គេសង្កេតឃើញថា ក្រោយពីចែកផ្លូវជាមួយ លោក សុខ ជំនោរ មក សុគន្ធ នីសា ហាក់ដូច ជាមានអាថ៌កំបាំងច្រើន ហើយថែមទាំងមិនប្រើ ទូរស័ព្ទឡើយ ៕

What Next?

Recent Articles

14 Responses to "ក្រោយការបែកបាក់ សុគន្ធ នីសា មិនកាន់ទូរស័ព្ទ ព្រោះមានអ្នកសុំស្រឡាញ់ច្រើនពេក"

  1. នាយឡេវ says:

    គុណសម្បត្តិរបស់នីសាពិតជាត្រូវបានទទួលការគាំទ្រ!!!

  2. ថាតែគេអី ខ្ញុំស្តាប់ចម្រៀងនាងយូរៗ ក៏លួចស្រលាញ់នាងលេងៗដែរហ្នឹង!

  3. Korn Khmer says:

    Me too.

  4. ខ្មែរតូច says:

    Lolzzz…!

  5. អ្នកអាន. says:

    មិនសប្បាយចិត្តសោះ ចំពោះការបែកបាក់របស់នាង​ ។

  6. ខ្ញុំគ្មានការចាប់អារម្មណ៏អ្វីឡើយចំពោះចំរៀងរបស់សុគន្ឋ នាសា ។ កុំស្រឡាញ់ ស្រីជាអ្នកសល្បះ ប្រយ័ត្នចុកឈាម

  7. ខ្ញុំគ្មានការចាប់អារម្មណ៏អ្វីឡើយចំពោះចំរៀងរបស់សុគន្ឋ នាសា ។ កុំស្រឡាញ់ ស្រីជាអ្នកសល្បះ ប្រយ័ត្នចុកឈាម

  8. ខ្ញុំគ្មានការចាប់អារម្មណ៏អ្វីឡើយចំពោះចំរៀងរបស់សុគន្ឋ នាសា ។ កុំស្រឡាញ់ ស្រីជាអ្នកសល្បះ ប្រយ័ត្នចុកឈាម

  9. មេទ័ព បាញ់អាចម៏ says:

    រឿងប្រទេសជាតិ មិនគឹត បែរជាមកគឹតតែរឿង ក្ដ និង ក្ដឹត ទៅវិញ! ចំជាយ៉ាប់មែន ពួកនេះ!

  10. ជ្រកក្រោមផលិតកម្មថោន និសា ហាក់មានកម្រិត មិនអាច ស្ទុះលោតបាន ខ្ពស់ឡើយ
    នេះហើយ ហោះចោលសំពៅតោងក្បូន ។

  11. តារាចម្រៀងស្រីល្បី តាមចំនាត់ថ្នាក់២០១២ តារាចម្រៀងប្រុសល្បី ២០១២
    ១= ឪក សុគន្ធកញ្ញា ១=ព្រាប សុវិត្ត
    ២=មាស សុខសោភា ២=ខេមរះ សេរីមន្ដ
    ៣= អី វ៉ា ៣=ឆាយ វិរះយុទ្ធ
    ៤=យគ់ ថិតរដ្ថា ៤=កែវ វាសនា
    ៥=សុខ ពិសី ៥=ឆន សុវណ្ណរាជ

  12. ញោមអើយបើគ្រាន់តៃគេតាមស្រទ្បាញ់ឈប់កាន់ទូរស័ព្ទ តើញោមចង់ឱយគេតាមស្អប់ឫអី?

  13. ខ្ញុំតាមស្រទ្បាញ់ ផងបានទេ ? ឫចង់ឱយខ្ញុំស្អប់?

  14. បើស្រឡាញ់ពួកតារា ដូចធ្វើបាបអាត្មាឲ្យឈឺចាប់
    តម្កើនឬកពារខ្ពស់ហួសប្រាប់ រស់នៅឈឺចាប់ព្រោះតែតារា។

    ស្អាតបានតែរូប