ព្រហស្បតិ៍ 21 មិថុនា 2012
ក.សំណាង
ទស្សនាវដ្តីសារព័ត៌មានសេរី
ជាថ្មីម្ដងទៀតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ការជម្រុញឲ្យសាលាក្រុងភ្នំពេញ ប្រញាបប្រញាលសាងសង់រូបសំណាកមេដឹកនាំសហជីពល្បីឈ្មោះ គឺលោក ជា វិជ្ជា ដែលជាបងប្រុសរបស់លោក ។
លោក ជា មុនី បានលើកឡើងនៅក្នុងលិខិតមួយច្បាប់ ផ្ញើទៅកាន់កែប ជុតិមា កាលពីម្សិលមិញថាចាប់តាំងពីមានការយលព្រមពីសាលាក្រុងភ្នំពេញតាមរយៈសេចក្ដីសម្រេលេខ១១១ សសរ.ចសម ចុះថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មានរយៈពេលជិត២ខែហើយ ប៉ុន្តែ ក្រុមការងារមិនទាន់ដែលបានជួបប្រជុំគ្នា សិក្សាពីប្លង់លម្អិតក្នុងការសាងសង់ និងថវិកាត្រូវចំណាយ ព្រមទាំងរបាយការណ៍អំពីការរីកចម្រើន និងអនុវត្តការងារផ្សេងៗឡើយ។
តាមគម្រោងរូបសំណាកលោក ជា វិជ្ជា នឹងត្រូវសាងសង់នៅលើសួនច្បារច្រមុះជ្រូក មានទីតាំងខាងលិចឆៀងខាងជើងវត្តលង្កា ក្បែរកន្លែងដែលឃាតកបាញ់សម្លាប់លោក កាលពីជាង៨ឆ្នាំមុន ។ការយលព្រមពីរដ្ឋាភិបាលឲ្យមានការសាងសង់រូបសំណាកដែលពុំទាន់បានចេញលទ្ធផលអ្វីនៅឡើយ ដែលមជ្ឈដ្ឋានខ្លះគិតថា អាចជាការបោកប្រាសនោះត្រូវបានគេកត់សម្គាល់ថា ជាផ្នែកដែលបានធ្វើឲ្យលោក ជា មុនី បន្ថយដៃក្នុងការរិៈគន់រដ្ឋាភិបាល ទាក់ទងសិទ្ធិរបស់កម្មករ ៕

មានវីរៈជនខ្មែរច្រើនណាស់ដែលបានសាងស្នាដៃដើម្បីជាតិរស់និង
ជាពិសេសគឺធ្វើឲ្យមានសន្តិភាព អ្នកខ្លះបានពលីលើសមរភូមិប្រកប
ដោយវីរៈភាពដើម្បីរំដោះ និងការពារកាប៉ុនប៉ងវិលត្រឡប់របស់ពួកខ្មែរ
ក្រហម គ្រួសារខ្លះត្រូវបាត់បង់ជីវិតដោយសារបំរើជាតិពី២ ទៅ៣នាក់
ក៏មាន ប៉ុន្តែត្រូវបានរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់
ឧបត្ថម្ភរំលឹកគុណ តែពួកប្រឆាំងមិនដែលនឹកឃើញទេមានតែជេរថាជា
ពួកអាយ៉ង ពួកបំរើយួនទៅវិញ…….។……..?
ជា មុន្នីអើយ… កុំថាទៅដល់សាងសង់រូបសំណាកលោក ជា វិជា្ជអីនោះ រដ្ឋាភិបាលអស្ចារ្យមហាលោតផ្លោះរាល់ថ្ងៃដែលមានសម្តាចម៏ តេចោរ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនេះ ជាជនផ្តាច់ការ ជាអាយ៉ងយួន យកច្បាប់ព្រៃមមកប្រើឱយតែអ្នកប្រឆំាងកុំថានៅរស់ សូម្បីស្លាប់ក៏វាមិនខ្វល់ដែរ។ មើលតែតុលាការនៅមិននៅទៅចាប់ហើយទំលាក់កំហុសឱយជនស្លូតត្រង់ថាជាឃាតករសំលាប់ លោកជា វិជ្ជា
កាលណោះបានទៅចូលរួមមើលគាត់កាត់ក្តីដែរ រាជអាជ្ញាសួរមិនដឹងក្បាលកន្ទុយ ខ្ជិលវែងឆ្ងាយសំរេចយជាប់គុកម្នាក់ៗ២០ឆ្នាំតាហ្មង។ ឃើញគេអនុវត្តន៏ច្បាប់ព្រៃនេះហើយហួសចិត្ត គិតថាញមានទេយុត្តធ៏មសំរាប់រាស្រ្តខ្មែរ?????????????
យីអើរ ជាមុន្នីនេះខ្លាចតែគ្នាភ្លេចតែម្តងហើយ គ្នាមានរឿងរ៉ាវជាច្រើនកំពុងតែដោះស្រាយនៅ សាលាក្រុង ដូចជារឿងនៅបុរីកីឡាផង រឿងនៅបឹកកក់ផង ហើយកំពុងតែមានសម្ពាធពីគ្រប់ ទិសទីស្ទើរតែរកខ្យល់ដកមិនបានផង។ គ្នាមិនភ្លេចទេ រង់ចាំឆ្នាំក្រោយឬពីរឆ្នាំទៀតមិនហួស ពេលទេ តែគ្នាសន្យាហើយគឺត្រូវតែធ្វើហើយ មិនភ្លេច មិនភ្លេច មិនភ្លេចទេ………….