តុលាការ​អាមេរិក កាត់ក្តី​ករណី​រូបចម្លាក់​ចំណាស់​ជាង ១​ពាន់​ឆ្នាំ របស់​កម្ពុជា នៅថ្ងៃនេះ​

ថ្ងៃទី 21 មិថុនា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​រូបចម្លាក់​ចំណាស់​ជាង ១​ពាន់​ឆ្នាំ ដែល​គេ​បាន​លួច​ចេញពី​កម្ពុជា ក្នុងសម័យ​ប្រទេស​ជួបនឹង​សង្គ្រាមស៊ីវិល ត្រូវបាន​គេ​រាយការណ៍​ថា នឹងត្រូវ​តុលាការ​សហរដ្ឋអាមេរិក ធ្វើ​សវនាការនៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២​នេះ ជុំវិញ​បណ្តឹងទាមទារ​របស់​ក​ម្ពុ​ជា ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ប្រគល់​រូបចម្លាក់​បុរាណនៃ​សតវត្សរ៍​ទី​១០ មក​ឲ្យ​កម្ពុជា​វិញ​។

​រូបចម្លាក់​ចំណាស់​ជាង ១​ពាន់​ឆ្នាំនេះ ត្រូវ​មន្ត្រី​កម្ពុជា​ឲ្យ​ដឹងថា គឺជា​រូបចម្លាក់​នៃ​ទ្រព្យសម្បត្តិរបស់​ប្រាសាទកោះកេរ ក្នុង​ខេត្តព្រះវិហារ ដែល​ចុង​ក្រោយនេះ ត្រូវគេ​ប្រទះឃើញ​ដាក់លក់​ឡាយឡុង​តម្លៃ ៣​លាន​ដុល្លារ ក្នុង​សារមន្ទីរ​ឯកជន Sotheby ក្នុង​បុរី​ញូយ៉ក​។

​ប៉ូលិស​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក បម្រុង​នឹង​រឹបអូស​យក​សម្បត្តិ​បុរាណ​នេះមក​ឲ្យ​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​សារមន្ទីរ​ឯកជន Sotheby បាន​តវ៉ា​ថា មិនមាន​ភស្តុតាង​ណាមួយ​ថា វត្ថុ​បុរាណ​នេះបានមក​ដល់​សារមន្ទីរ Sotheby ដោយ​ការ​លួច​ចេញ​ខុសច្បាប់​ពី​កម្ពុជា​នោះទេ​។

​សេចក្តីរាយការណ៍​ពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២១ ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា តុលាការ​សហរដ្ឋអាមេរិក នឹងធ្វើ​សវនាការ​ជុំវិញ​រឿង​រូបចម្លាក់​ចំណាស់​ជាង ១​ពាន់​ឆ្នាំ​នោះ​ហើយ ដើម្បី​នឹង​កំណត់ថា តើ​នឹងត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ ឬក៏​យ៉ាងណា​នោះ​។

​សូម​ជម្រាប​ថា សង្គ្រាមស៊ីវិល​អូសបន្លាយ​ប្រមាណ ៣០​ឆ្នាំ នៅក្នុង​កម្ពុជា បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ខ្ទេចខ្ទី​, ធនធានមនុស្ស​ត្រូវរ​បប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បំផ្លាញ និង​សម្លាប់ចោល​ស្ទើរ​អស់ទាំង​ស្រុង ​សម្បត្តិ​ធនធានធម្មជាតិ ត្រូវ​សង្គ្រាម​បំផ្លិចបំផ្លាញ​ស្ទើរ​ខ្ទេចខ្ទី កេរដំណែល​មរតក​ដូនតា ជា​សម្បត្តិ​វប្បធម៌​ជាតិ ត្រូវគេ​លួច និង​បន្លំ​យក​ធ្វើជា​សម្បត្តិ​ទ្រព្យ​ប្រទេស​ដទៃ​៕​ S

What Next?

Recent Articles