បន្ថយ​រោគសញ្ញា​ឈឺក្បាល​ដោយ​អាហារ​និង​ទឹក​

ថ្ងៃទី 20 មិថុនា 2012
ដោយ: សោភ័ណ
CEN

ភ្នំពេញ: ឈឺក្បាល ពុំមែន​ជា​ជំងឺ​ត្រូវការ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នោះឡើយ តែ​វា​បង្ក​ការពិបាក​ទ្រាំ​សម្រាប់​មនុស្ស​គ្រប់គ្នា ពិសេស​គឺ​នៅ​រដូវក្តៅ​ស្អុះស្អាប់​។ ក្រៅពី​ថ្នាំ​និង​លំ​ហាត់​ព្យាបាល​ឈឺក្បាល, អាហារ​មួយចំនួន​និង​ទឹក​ អាចជួយ​បន្ថយ​រោគសញ្ញា​ឈឺក្បាល​បាន ។​

​    ​•​ទឹកៈ បរិមាណ​ទឹក​ចំពោះ​មនុស្ស​ធំ​ក្នុង​រដូវក្តៅ​ប្រមាណ​ពី​២-២,៥ លីត្រ អាស្រ័យ​ទៅតាម​អ្នកធ្វើការ​ធ្ងន់ បែកញើស ឬ​អត់ ។ ពេល​ផ្គត់ផ្គង់​ទឹក​ចូល សរីរាង្គ​នឹង​បញ្ចេញ​ចោល​សារជាតិ​ពុល​តាម​ផ្លូវទឹក​មូត្រ និង​ញើស ជួយ​បន្ថយ​សីតុណ្ហភាព​សរីរាង្គ​ប្រឆាំង​ភាព​ក្តៅ​ស្អុះស្អាប់ បង្ក​ការពិបាក​ទ្រាំ​ផ្នែក​ខួរក្បាល​ដែល​ធ្វើឱ្យ​ឈឺក្បាល​។ ទឹក​ល្អ​មួយចំនួន​សម្រាប់​យើង​ពេល​ឈឺក្បាល គឺ​ទឹកស្អាត​, ទឹកក្រូច​, ទឹកក្រូច​ឆ្មារ​… ។​

​    ​•​ពពួក​ផ្លែឈើ​មានទឹក​ច្រើនៈ ផ្លែឈើ​មួយចំនួន​សម្បូរ​វីតាមីន C និង​សារជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម ជួយ​បន្ថយ​លឿន​ការឈឺ​ក្បាល​។ អ្នក​គួរ​ទទួលទាន​ក្រូច​, ឪឡឹក​, ក្រូច​ត្លុង​, ប៉េងប៉ោះ ឬ អាហារ​មួយចំនួន​ពី​បន្លែ​ដូចជា​ស្ពៃ​។​

​    ​•​បំពេញបន្ថែម Glycogen:  ដែលជា​ប្រភព​ថាមពល​មួយ​ក្នុង​ខួរក្បាល ដូច្នេះហើយ​ពេល​ប្រភព​ផ្គត់ផ្គង់​ថយចុះ សភាព​ឈឺក្បាល​នឹង​លេចឡើង​។ ហេតុនេះ ដើម្បី​បង្ការ​និង​ជំនួយ​ព្យាបាល​ជំងឺ អ្នក​ត្រូវ​ទទួលទាន​អាហារ​សម្បូរ Glycogen ដូចជា​ល្ពៅ សម្បូរ​វីតាមីន B6 និង​ដែក​ជួយ​បង្កើន​ដំណើរការ​បំប្លែង Glycogen ទៅជា​គ្លុយកូស​។ គ្លុយកូស​ជា​ប្រភព​ថាមពល​សំខាន់​ផ្តល់ឱ្យ​ខួរក្បាល ជួយ​រំញោច​ខ្សែ​សរសៃប្រសាទ​របស់​ខួរក្បាល​។​

​    ​•Alkaloid ក្នុង​ផ្លែ​ចេក​ជួយ​បន្ថយ​ភាព​តានតឹងៈ ពេល​ឈឺក្បាល អ្នក​ច្រើន​តែមាន​អារម្មណ៍​ស្មារតី​នឿយហត់ ធុញទ្រាន់ មិន​ចង់​ធ្វើការ​អ្វី … ។ Alkaloid ក្នុង​ចេក អាចជួយ​អ្នក​ឲ្យ​សប្បាយ​ផ្លូវចិត្ត បង្កើន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​៕S

What Next?

Recent Articles