ថ្ងៃទី 21 មិថុនា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ បានផ្ញើលិខិតមួយច្បាប់ស្នើសុំទៅលោក កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំជួយអន្តរាគមន៍ ជំរុញឲ្យមានការកោះប្រជុំក្រុមការងាររៀបចំសាងសង់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។
ការស្នើសុំរបស់លោក ជា មុនី ធ្វើឡើងយោងតាមសេចក្តីសម្រេចលេខ១១១ សសរ.ចសម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងាររៀបចំសាងសង់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែគិតរហូតមកដល់ពេលនេះ មានរយៈពេលជិតពីរខែហើយ ក្រុមការងារមិនទាន់ដែលបានជួបប្រជុំគ្នា សិក្សាពីប្លង់លម្អិតក្នុងការសាងសង់ និងថវិកាត្រូវចំណាយ ព្រមទាំងរបាយការណ៍អំពីការរីកចម្រើន និងអនុវត្តការងារផ្សេងៗ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសាលារាជធានីភ្នំពេញនៅឡើយ។
សូមបញ្ជាក់ថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានត្រូវឃាតកមិនស្គាល់មុខចំនួនពីរនាក់បាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែត ខាងក្រោយវត្តលង្ការ ប៉ុន្តែក្នុងរយៈពេលជិត ៨ ឆ្នាំមកនេះ សមត្ថកិច្ចមិនទាន់ចាប់បានឃាតក យកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់នៅឡើយទេ៕ K
ភ្លើមែន! ស្អែកឯកភាពហើយ! អាម៉ោក!
Chea Mony, if you spend money to build it, might be faster, because now they need money to do other thing else.
GOOd