ថ្ងៃទី 22 មិថុនា 2012
ដោយ: CEN
ភ្នំពេញ: អស់រយៈពេលជិតមួយខែមកហើយ ការបាត់ខ្លួនរបស់តារាចម្រៀង លោក អ៊ឹង ប៊ុនលាភ ម្ចាស់បទ “រំដួលដូរដី” ដ៏ល្បីល្បាញនោះ នៅតែគ្មានដំណឹងអ្វីបន្ដិចសោះ។ នេះបើតាមការអះអាងពីអ្នកស្រី ម៉ុក ភក្ដី ភរិយារបស់លោក អ៊ឹង ប៊ុនលាភ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២។
លោក អ៊ឹង ប៊ុនលាភ មានវ័យខ្ទង់ ៤០ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម៉ោង ៥ និង៣០ នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ ដែលមានខោអាវជាប់នឹងខ្លួនមួយកំប្លេ ថែមទាំងមិនបានយកទូរស័ព្ទទៅជាមួយថែមទៀត។
នៅក្នុងខណៈនោះ លោក ប៊ុនលាភ បានប្រាប់ភរិយាគាត់ថា “បងទៅហូបបាយ ជាមួយមិត្ដភក្ដិមួយភ្លែត។ បងនឹងត្រឡប់មកវិញ!”។
មុនពេលបាត់ខ្លួន និងពេលលោក ប៊ុនលាភ ចេញទៅបាត់ យប់ជ្រៅថ្ងៃដដែលនោះ មានស្ដ្រីម្នាក់ ងារជា “ជំទាវ” ដែលគេដឹងនិងស្គាល់ថា ប្រពន្ធរបស់លោកឧត្ដមសេនីយ៍ផ្កាយបីម្នាក់ បានតាមស្រឡាញ់លោក អ៊ឹង ប៊ុនលាភ
យូរឆ្នាំមកហើយនោះ នៅតែមិនដាច់អាល័យ បានបញ្ជាឱ្យគូកនទូរស័ព្ទចូលលេខ លោកប៊ុនលាភ ដើម្បីបង្វែងដាន។ តែទូរស័ព្ទ គ្មានអ្នកលើក ក៏ទូរស័ព្ទនោះ ចូលទៅលេខរបស់អ្នកស្រី ភក្ដី ភរិយាលោក ប៊ុនលាភ។
ទូរស័ព្ទនោះ លេខ ០៩៧ ៨៨ ៩១ ៧៧១ និង ០៨៨ ៩២៦ ៨១ ៤៩ ពីរខ្សែ បាននិយាយគំរាមអ្នកស្រី ភក្ដី ថា “អញតេ មកប្ដីអញ (ប៊ុនលាភ)។ អញចង់ប្រាប់នាងឯងឱ្យច្បាស់ថា អញជាប្រពន្ធ ប៊ុនលាភ ១០ ឆ្នាំជាងមកហើយ។ ពីថ្ងៃនេះទៅ កុំសង្ឃឹមថានាងឯងបានជួបមុខវាទៀតឱ្យសោះ។ អញប្រាប់នាងឯងឱ្យច្បាស់ ប្រយ័ត្នខ្លួនផង ព្រោះអញមិនឱ្យនាងឯងបានសុខទេ ហើយវា (ប៊ុនលាភ) ក៏មិនបានសុខដែរ”។
ការបាត់ខ្លួនលោក ប៊ុនលាភ ត្រូវបានអ្នកស្រី ភក្ដី ចាត់ទុកថា ជំទាវនោះយកទៅបង្ខាំងទុកនៅក្នុងក្រុងភ្នំពេញ ហើយ ប៊ុនលាភ មានសុវត្ថិភាព សុខសប្បាយធម្មតា ពីព្រោះឪពុកម្ដាយលោក ប៊ុនលាភ និងបងប្អូនបានស្គាល់ជំទាវនោះច្បាស់។ ជំទាវនោះ ធ្លាប់បានទិញដីឱ្យ ប៊ុនលាភ មួយកន្លែងនៅខេត្ដស្វាយរៀង តែក្រោយមកបានដកហូតដីនោះទៅវិញ និងបានវាយផ្ទះនៅលើដីនោះ ដែលអ្នកស្រី ភក្ដី សាងសង់ឱ្យឪពុកម្ដាយ
ក្មេកចោលអស់។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវនោះធ្លាប់បានទៅធ្វើបុណ្យនៅឯស្រុកកំណើតលោក អ៊ឹង ប៊ុនលាភ និងចែកអំណោយឱ្យបងប្អូននៅទីនោះថែមទៀតផង។
បើទោះបីបាត់ស្វាមីជិតមួយខែក៏ដោយ អ្នកស្រី ភក្ដី បានបញ្ជាក់ថា “ខ្ញុំនៅតែតស៊ូរកគាត់ឱ្យឃើញជាមួយសមត្ថកិច្ច តាមផ្លូវច្បាប់ ព្រោះខ្ញុំបានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីកសាងសុភមង្គលជាមួយគាត់ នៅស្រុកខ្មែរអស់រយៈពេលប្រាំបីឆ្នាំមកហើយ។ ខ្ញុំមិនអាចបណ្ដោយឱ្យមនុស្សបែបនេះមកបំផ្លាញអនាគតរបស់ខ្ញុំ និងប្ដីខ្ញុំតទៅទៀតបានទេ។ ទោះបីអ្នកមានអំណាច លុយកាក់ បុណ្យសក្ដិ ក៏មិនអាចទិញទឹកចិត្ដខ្ញុំ និងប្ដីខ្ញុំបានដែរ។ ខ្ញុំបានដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃរួចរាល់ហើយ។ សមត្ថកិច្ចក៏កំពុងតែធ្វើការរឿងនេះ”។
អ្នកស្រី ម៉ុក ភក្ដី ដែលរស់នៅសហរដ្ឋអាមេរិក អស់រយៈពេល ៣៨ ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀង អ៊ឹង ប៊ុនលាភ នៅឆ្នាំ២០០៦ នៅឯសហរដ្ឋអាមេរិក។ នាងបានមកកាត់ចំណងដៃនៅក្រុងភ្នំពេញឆ្នាំដដែល ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ចងដៃចំនួនមួយម៉ឺនដុល្លារអាមេរិក ដែលមានស្រោមសំបុត្រ ជាភស្ដុតាង។ ដូច្នេះអ្នកដែលបានអួតអះអាងថា ជាប្រពន្ធ អ៊ឹង ប៊ុនលាភ នោះមានអ្វី ជាសំអាងភស្ដុតាង ហើយសូមដោះលែង ប៊ុនលាភ មកវិញឱ្យមានសេរីភាព ជួបជុំប្រពន្ធ និងកូន បើមិនអ៊ីចឹងទេ អ្នកស្រីភរិយាលោកអ៊ឹង ប៊ុនលាភ បានគូសបញ្ជាក់ថា នឹងប្ដឹង “ជំទាវ” នោះទៅតុលាការ ព្រោះភស្ដុតាងសំឡេងខ្សែអាត់ មានគ្រប់គ្រាន់។
អ្នកស្រី ភក្ដី បានទម្លាក់កំហុសរឿងនេះថា ដោយសារមានមនុស្សទីបី (ជំទាវ) តាមគាបសង្កត់ និងគំរាមកំហែងប្ដីគាត់មិនឱ្យចាកចេញ។
នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ លោក សុខ ខេមរិន្ទ បម្រើការនៅក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា លោកកំពុងតែស្រាវជ្រាវតាមទូរស័ព្ទហៅទៅជនរងគ្រោះ។
លោកបន្ដថា អ្នកស្រី ភក្ដី បានដាក់ពាក្យប្ដឹងដល់ក្រសួងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។ ប៉ូលិសកំពុងតែដំណើរការតាមនីតិវិធីលេខទូរស័ព្ទ ដែលបានហៅទៅ ដើមបណ្ដឹង៕ S

បើមិនពាក់ព័ន្ធរឿងស្នេហាត្រីកោណ ស្នេហាចតុកោណទេ ក៏គាត់មិនបាត់
ខ្លួនរហូតដល់ថ្ងៃនេះដែរ។ សមត្ថកិច្ចគួតែយល់រឿងនេះ!
គួឲ្យខ្លាចដែរ! ប្រុសៗទាំងឡាយមុនរៀបការត្រូវស្រែកប្រកាស់ខ្លាំងៗថា «មានស្រីណាធ្លាប់លួចស្រឡាញ់បុគ្គលនេះទេ!» ត្បិតអីប្រុសៗយើងមានតម្លៃណាស់ ប្រៀបដូចនង្គលរុះបាត់ផាលយ៉ាងដូច្នោះដែរ…….។ មើលទៅបទចម្រៀងរំដួលដូរដី របស់លោក គួផ្លាស់ថាបទចាបផ្លាស់ទ្រនំវិញទេដឹង! ។
សូមមេត្តាលោកអ្នកកាសែតជួយចុះផ្សាយ នៅខេត្តពោធិសាត់មាន មន្ត្រីប៉ូលីស ឈ្មោះ ទេព ប្រុស
ធ្វើជាមេខ្លោងនាំប្រជាជនទៅចាប់ដីខុសច្បាប់ នាំអោយអាញ្ញាធឈឺក្បាល