05262013Headline:

កំណក​ជាប់​ធ្មេញ​ច្រើនងាយ​ធ្វើឱ្យ​ឆាប់​ស្លាប់

ថ្ងៃទី 23 មិថុនា 2012
ដោយ: សោភ័ណ
CEN

ភ្នំពេញ: បើប្រៀបធៀប​បរិមាណ​កំណ​កជាប់​ធ្មេញ​នៅ​នឹង​អ្នក​បាន​ស្លាប់ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា អ្នក​ទាំងនេះ​មាន​បរិមាណ​កំណក​ធ្មេញ​ច្រើនជាង​ឆ្ងាយប្រៀប​នឹង​អ្នក​នៅរស់​។​

ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Karolinska (​ស៊ុយ​អ៊ែត​) និង​មហាវិទ្យាល័យ Helsinki (​ហ្វាំ​ង​ឡង់​) បាន​ព្រមាន​ថា ពួក​អ្នកមាន​កំណក​ជាប់​ធ្មេញ​ច្រើន អាច​មានការ​ប្រឈម​ឆាប់​ស្លាប់​ដោយសារ​ជំងឺមហារីក​ជាង​៨០​ភាគរយ ធៀប​នឹង​អ្នកមាន​តិច​។​

អ្នកស្រាវជ្រាវ Birgitta Soder នៅ​វិទ្យាស្ថាន Karolinska និង​សហសេវិក បាន ជ្រើសរើស​ដោយ​ចៃដន្យ​អ្នកចូលរួម​ស្រាវជ្រាវ​១.៣៩០​នាក់ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៥ ។​ពួក​អ្នកស្ម័គ្រចិត្ត​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​ពិនិត្យ​ធ្មេញ​។ បរិមាណ​កំណក​ជាប់​ធ្មេញ​, ជំងឺ​ធ្មេញ​, កាចា​ធ្មេញ​និង​ធ្មេញ​ត្រូវ​ដក​របស់​ពួកគេ សុទ្ធតែ​ត្រូវបាន​កត់ត្រា​។ ពួកគេ​នៅ ត្រូវ​អូស​ចូលក្នុង​តារាង​សំណួរ​ព័ត៌មាន​លម្អិត​អំពី​បណ្តា​សកម្មភាព​អាច​បង្ក​ឥទ្ធិពល​ដល់​គ្រោះថ្នាក់​មហារីក ឧទាហរណ៍​ដូចជា​ជក់បារី​។ ក្រោយ​រយៈពេល​២៤​ឆ្នាំ លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា មាន ៤,២​ភាគរយ​នៃ​អ្នកចូលរួម​ស្រាវជ្រាវ​ស្លាប់​ដោយសារ​ជំងឺមហារីក​។ អ្នក​ទាំងនេះ​សុទ្ធ​តែមាន​បរិមាណ​កំណ​កជាប់​ធ្មេញ​ខ្ពស់ជាងពី​អ្នក​នៅរស់​។​

​ការពាក់ព័ន្ធ​រវាង​អាយុ និង​ជំងឺ​មាត់​ធ្មេញ​នេះ​នៅ​ខ្លាំងក្លា​ជាង​ទៀត សូម្បីតែ​ក្រោយពេល​ពួក​អ្នកស្រាវជ្រាវ​បាន​គិតដល់​បណ្តា​កត្តា​អាចមាន​ឥទ្ធិពលដល់​គ្រោះថ្នាក់​កើត​មហារីក​និង​សុខភាព​មាត់​ធ្មេញ ដូចជា​ជក់បារី កម្រិត​ប្រាក់ចំណូល​និង​អប់រំ​។​

មុននេះ​, Soder ធ្លាប់​រកឃើញថា ស្ត្រី​ដែលមាន​កំណក​ជាប់​ធ្មេញ​ច្រើន មានលទ្ធភាព​កើត​មហារីក​សុដន់​ខ្ពស់ជាង​។ មូលហេតុ អាច​ដោយសារ​អាកា​រៈ​ហើម​រលាក ។ ពេល​បាក់តេរី​លេចឡើង​ក្នុង​មាត់​និង​បង្កើតជា​កំណក​, សរីរាង្គ​នឹង​រំញោច​សកម្មភាព​ប្រព័ន្ធ​អង្គ​បដិបក្ខ នាំ​អង់​ហ្ស៊ី​ម​និង​សារជាតិ​ផ្សេងៗ​ចូលក្នុង​ឈាម ។​ប្រការនេះ​ធ្វើឱ្យ​កោសិកា​ងាយ​ត្រូវរបួស​បំបែកចេញ​ដោយ​គ្រោះថ្នាក់​កកើត​ជា​ដុំ​គីស​៕S

What Next?

Recent Articles