ថ្ងៃទី 24 មិថុនា 2012
ដោយ: ចៅចិត្រ
CEN
ភ្នំពេញ: ក្នុងពិភពសិល្បៈ តែងតែកើតមានរឿងរ៉ាវជាច្រើន ដែលតារាខ្លះ បានជួបប្រទះនូវសេចក្តីសុខ រស់នៅជួបជុំគ្រួសារ និងតារាខ្លះទៀត បែកបាក់គូរស្នេហ៍ ដែលធ្វើឲ្យតារាខ្លះទទួលបាន ភាពល្បីល្បាញ បន្ថែមទៀត ពីពត៌មានទាំងនេះ។
* អ្នកចម្រៀង កញ្ញា សុគន្ធ នីសា និង អ្នកនិពន្ធ សុខ ជំនោរ គឺអ្នកទាំងពីរបានសាងស្នេហ៍ កម្សត់កម្រជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំ មកហើយ គឺចាប់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ ស្ទើរតែមិនគួរឱ្យជឿដែលអ្នកទាំងពីរមិនអាចបន្តសាងស្នេហ៍ជាមួយគ្នាតទៅ ទៀតបាន ព្រោះថាពន្លកស្នេហា របស់ពួកគេបានសាងឡើងជាមួយគ្នាយូរឆ្នាំមក ថែមទាំងរស់នៅផ្ទះជាមួយគ្នាថែមទៀតផង គ្រាន់តែ មិនទាន់រៀបការប៉ុណ្ណោះ។
* លោក អ៊ឹង រដ្ឋា ហៅទុយ ដែលជាពិធីករ របស់ស្ថានីយន៍ទូរទស្សន៍ CTN បានចូលរោងការ នៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយកូនអ្នកជំនួញដីធ្លី ដ៏ធំបំផុត នៅស្រុកខ្មែរ សម្បូរទ្រព្យ ឈ្មោះ សុយ សុមាន។ ប៉ុន្តែ៦ខែ ក្រោយពីរៀបការរួច នាយទុយ ត្រូវប្រពន្ធសុំលែងលះ។
* អ្នកនាង សុខ ស្រីនាង និងលោក ស៊ី សុវត្ថិ បានដឹកដៃគ្នាចូលរោងការ កាលពីខែតុលា ឆ្នាំ២០១០ ហើយបានប្រកាសចែកផ្លូវគ្នាពី លោក ស៊ី សុវត្ថិ កាលពីចុងខែកញ្ញា ឆ្នាំ ២០១១ មកនេះ បន្ទាប់ពីពួកគេ រស់នៅជាមួយគ្នាបានរយៈពេលតែជាង មួយឆ្នាំប៉ុណ្ណោះ។
ការបែកបាក់រវាងគូស្នេហ៍អ្នក ចម្រៀងវ័យក្មេងទាំងពីរនេះ គឺដោយ ហេតុផលថា ពួកគេរស់នៅមិនចុះ សម្រុងគ្នា ហើយខាងស្រីថា មិនអាច ត្រឡប់ក្រោយទេ។ គូស្នេហ៍អ្នកចម្រៀង រូបនេះបានសម្រេចចែកផ្លូវគ្នាដើរក្នុង ពេលពួកគេ មិនទាន់សម្រេចផែនការអ្វីជាដុំកំភួននៅឡើយ ជាពិសេសពួកគេមិនទាន់ មានកូនទៀតផង។
* កញ្ញា ពេជ្រ សេរីរ័ត្ន និង លោក គង់ វិសាល ជាអ្នកកាន់កម្មវិធីទូរទស្សន៍បាយ័ន ដែលពួកគេមានស្នេហាជាមួយគ្នា អស់រយៈពេល៥ឆ្នាំនោះ ពួកគេបានបែកបាក់គ្នា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១១។ លោក គង់ វិសាល បានសម្រេចចិត្ត ទៅភ្ជាប់ពាក្យជាមួយ គូរដណ្តឹងវ័យក្មេង គឺកញ្ញា ហេង ហៀង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១។ រីឯកញ្ញា ពេជ្រ សេរីរ័ត្ន បានទៅបើកហាងស្ប៉ា និងថែរក្សាសម្រស់មួយ យីហោ “ ឡា ប៊ែល ឡា ស្ប៉ា ” La Bella Spa ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ១២១ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
* អ្នកស្រី ម៉េង កែវពេជ្ជតា ជាតារាចម្រៀង ដែលមានសំឡេងក៏ក្រអួនក្រអៅ និងលោកឧត្តមសេនីយ៍ មួង ឃីម ក្រោយពីជីវិតអាពាហ៍ពិពាហ៍ ទទួលបានចំណងដៃ នូវកូនពីរនាក់ ក៏បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងលែងលះគ្នា កាលពីពាក់កណ្ដាលឆ្នាំ២០១០។
* អ្នកនាង គង់ សុជាតិ បានរៀបការជាមួយស្វាមី កាលពីឆ្នាំ១៩៩៦ ហើយបានសម្រេចចិត្តលែងលះជាមួយប្តី តាំងពីចុងឆ្នាំ២០០៩។ ក្រោយពីជីវិតអាពាហ៍ពិពាហ៍ អ្នកនាង គង់ សុជាតិ មានកូនប្រុសម្នាក់ ឈ្មោះ ម៉ៅ សោភាបុត្រ អាយុ ១៧ឆ្នាំ និងកូនស្រីម្នាក់។ អ្នកនាង គង់ សុជាតិ ក្រៅពីអាជីពជាពិធីការិនីល្បីឈ្មោះហើយនោះ នាងថែមទាំងជាម្ចាស់ហាងកែសម្ផស្សដ៏ធំ មួយទៀតផង។
* អ្នកនាង ឌុច សុភា ដែលជាអ្នកសម្តែងធ្លាប់មានឈ្មោះ បោះសំឡេងក្នុងងពិភពតារាស្រស់ស្អាតមួយរូបនោះ គឺនាងបានរៀបការបែបស្ងប់ស្ងាត់ ជាមួយកូនឧកញ្ញ៉ា សម្បូរទ្រព្យម្នាក់ កាលពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ប៉ុន្តែជីវិត អាពាហ៍ពិពាហ៍នេះមានអាយុមិនដល់មួយឆ្នាំផង ក៏ស្រាប់តែបែកគ្នា ទៅវិញ ដោយបានធ្វើឱ្យនាងក្លាយជាស្ត្រី មេម៉ាយកូនមួយទាំងវ័យក្មេង។ ឌុច សុភា បានបែកបាក់ប្តីរបស់នាងគឺលោក ពៅ សីហា កាលពីខែកុម្ភៈ ឆ្នាំ ២០១១ នៅតុលាការ៕








តារាធើតែចិង
ការពិតទៅនេះជាបញ្ហាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ មិនថាតែតារាទេ ទោះជាអ្នកមាន អ្នកក្រក៏មានបញ្ហានេះកើតមានដែ
បើខ្ញុំជាបុរសម្នាក់ក្នុងចំណោមបុរស់ទាំងអស់ខាងលើ ហើយមានវាសនាបានថ្នាក់ថ្នមបុប្ផាស្រស់ស្អាតយ៉ាងនេះ ខ្ញុំថែថ្នាក់ថ្នមមិនងោយរុះរោយទេ។ តែអកុសល ខ្ញុំជាមនុស្ស អភ័ពទាំងរូបទាំងទ្រព្យ ដែលបុប្ផាគេមិនចាប់អារម្មណ៍
No money, no honey. It is very sad for me.
នេះហើយគីតតែពីមាសប្រាក់បុណ្យសក្កិ កិត្តិយស ខ្លាំងពេក !…………………
ហេតុអ្វីបានជាលេងគ្នា?
ជីវិតសិល្បះករអស់ហ្នឹងចាញ់អ្នកស្រែផង។
ម៉េចបានជាខ្ញុំហ៊ានថាចឹង ?
ព្រោះសិល្បះករអស់ហ្នឹងសប្បាយតែនៅពេលសម្រស់នៅមាន
ដល់ពេលត្រូវទឹកអាស៊ីតឬធ្លាក់ខ្លួនកើតHIVគឺគ្មាអាណានៅជិតទេ
បើអ្នកស្រែគាត់ទោះគាត់គ្មានលុយកាក់ឈឹបៗដូចជាពួកអស់ហ្នឹង
តែគាត់ស្បាយចិត្តដោយមិនខ្វល់ទឹកអាស៊ីត ជំងឺសង្គម
មិនអាចនិយាយដូច្នោះទេ តារា អ្នកមាន អ្នកក្រ អ្នកស្រែ សុទ្ឋតែជាមនុស្ស។គ្មាននរណាម្នាក់ចង់បែក
បាក់គ្រួសានោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺហេតុផលរបស់ពួកគាត់រៀងខ្លួន ដែលហេតុផលនោះ
គឺអ្នកទាំងអស់គ្នាមិនអាចដឹង និងមិនអាចអោយពួកគាត់ប្រាប់ទៅនរណាម្នាក់បាន សូម្បីតែអ្នកទាំង
អស់គ្នាក៏មានរឿងផ្ទាល់ខ្លួនដែល ដូច្នោះហើយមិនគួថាអោយពួកគាត់ទេ សូមគិតពីខ្លួនឯងមុននឹងគិតពីនាក់ដ៏ទៃ និងថាអោយអ្នកដ៏ទៃ។
បើមានម្ចាស់ចិត្តជាតារាត្រូវចេះអត់ធ្មត់រាល់ទង្វើរបស់ពួកគាត់ព្រោះថាអាជីពជាអ្នកសិល្បះគឺជាការងារមួយប្រភេទដែលតម្រូវអោយពួកគាត់បញ្ចេញនូវទេពកោសល្យអោយអស់ពីកំលាំកាយចិត្តគឺធ្វើយ៉ាងណាអោយការសម្ដែងរបស់ពួកគាត់ហាក់បីដូចជារឿងពិតដែលកើតមាននៅក្នុងសង្គមជាក់ស្តែងគឺដើម្បីទទួលបាននូវប្រជាប្រិយភាព និង ការគាំទ្រពីសំណាក់ទស្សនិកជនគ្រប់រូប។ប៉ុន្តែយើងជាអ្នកសិល្បះក៏ត្រូវចេះគិតពិចារណាអោយបានច្បាស់លាស់ថា តើទង្វើរបស់របស់ខ្លួនអាចអោយខ្លួនយើង និង អ្នកទស្សនាទទួលយកបានដែរឬទេ ? ជាពិសេសអ្នកសិល្បះគួរជ្រើសរើសគូរអនាគតជាអ្នកសិល្បះដូចគ្នាជាការល្អ ។
trov hery.
កុំយករឿងពួកតារាមកនិយាយអីព្រោះពួកតារាគេមិនខ្វល់រឿងខ្លួនប្រាណគេទេគេគិតអោយតែបានលុយដុល្លាមាសពិជរឿងស៊ិនមិនស៊ិនធម្មាទេនេះជាសម័យរកលុយទានប្រុស
រៀងតារាតែអញ្ញឹង
bunleangនិយាយត្រូវ
អត់មានណាគេចុះផ្សាយ កូនសំដាច់ ផង
ពាក្យតារា មានន័យខ្ពស់ណាស់ តែតារាខ្លះអន់ជាងជន្លេនេទៅទៀត
ខ្ញុំគិតថាពួកគាត់គិតតែរឿងលុយពិតមែនព្រោះពួកគាត់ជាអ្នកមកពីខេត្តដែលមានភាពលំបាក់
ហើយឆ្លងកាត់ការងារដែលទទួលបានប្រាក់ចំនូលតិច…មិនដូចជាធ្វើតារាទេងាយទទួលបានលុយ
ហើយមិនលំបាក់ទៀត…នណានណាក៍ចង់បានដូចពួកគាត់ដែរ…..មិនដូចកូនចៅចិនទេ.. ពួកគេ
ស្រលាញ់កេតយស់ជាងអ្វីៗទាំងអស់ ដូចច្នេសភាគច្រើនកូនចៅចិនដែលចេះនិយាយចិនមិនចូលចិត្តធ្ចើជាតារាទេ..តែ
សំរាប់តែឳពុកម្តាយណាដែលចេះអប់រំកូនខ្លួនឯងអោយបានល្អទេ