06192013Headline:

ទេសចរណ៍​សំខាន់ៗ នៅ​រមណី​យដ្ឋា​ន ភ្នំ​គូលែន

ថ្ងៃទី 24 មិថុនា 2012
ដោយ: បាយ័ន
CEN

ទិដ្ឋភាព​និង​រមណីយដ្ឋាន​នានា លើ​ភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលជា​រមណីយដ្ឋាន​មួយ ទាក់ទាញ​បំផុត សំរាប់​ភ្ញៀវ ទៅ​ទស្សនា​កំសាន្ដ​

ទិដ្ឋភាព​និង​រមណីយដ្ឋាន​នានា លើ​ភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលជា​រមណីយដ្ឋាន​មួយ ទាក់ទាញ​បំផុត សំរាប់​ភ្ញៀវ ទៅ​ទស្សនា​កំសាន្ដ​

​សៀមរាប: ភ្នំ​គូលែន​ ស្ថិតនៅ​ប៉ែក​ខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀមរាប​មាន​ចំងាយ​៥៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ភ្នំ​នេះ​មាន​រយៈ​កំពស់ ៤៩២​ម៉ែត្រ គេ​អាច​ឡើង​ទៅលើ​ភ្នំ បាន​យ៉ាង​ងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេលទៅដល់​ជើងភ្នំ យើង​សង្កេតឃើញ​ផ្ទាំង​ថ្ម​ធំ ហាក់ដូចជា​ជញ្ជាំង នៃ​នាវា​ដ៏​ធំ​មួយ នៅ​កណ្ដាល​ទី​ស្មសាន រំលេច​ដោយ​សំរស់ ស្រស់ត្រកាល និង​បង្កប់ នូវ​អាថ៌កំបាំង​ដ៏​សន្ធឹកសន្ធាប់ នា​អតីតកាល​សម័យអង្គរ ដែលជា​រមណីយដ្ឋាន​មួយ ក្នុងចំណោម រមណីយដ្ឋាន​ជាច្រើន​នៅ ខេត្ដ​សៀមរាប​។​

​ជួរ​ភ្នំ​នេះ​ចែកជា​ពីរ ៖ – ប៉ែក​ខាងកើត​និង​ខាងត្បូង​ហៅថា ភ្នំ​គូលែន​។ – ប៉ែក​ខាងជើង​និង ខាងលិច​ហៅថា ភ្នំ​ហប់​។ រមណីយដ្ឋាន​ភ្នំ​គូលែន ស្ថិតនៅ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប​។​

Give our kids a better deal
ទិដ្ឋភាព​និង​រមណីយដ្ឋាន​នានា លើ​ភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលជា​រមណីយដ្ឋាន​មួយ ទាក់ទាញ​បំផុត សំរាប់​ភ្ញៀវ ទៅ​ទស្សនា​កំសាន្ដ

​ប​ច្នុ​ប្បន្ន ដោយ​ប្រទេសជាតិ​ទទួលបាន​នូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខ​គ្រប់គ្រាន់ ហើយ​នោះ រមណីយដ្ឋាន​ភ្នំ​គូលែន​បានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និង​អន្ដរជាតិ យ៉ាងច្រើន ជា​រៀងរាល់ថ្ងៃ និង​មាន​ប្រជាពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្ម កសិកម្ម យ៉ាងច្រើន​កុះករ​។

Give our kids a better deal
ទិដ្ឋភាព​និង​រមណីយដ្ឋាន​នានា លើ​ភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលជា​រមណីយដ្ឋាន​មួយ ទាក់ទាញ​បំផុត សំរាប់​ភ្ញៀវ ទៅ​ទស្សនា​កំសាន្ដ​

​ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ​និង​ប្រ​វ​ត្ដិ​សាស្ដ្រ ជាច្រើន​ដូចជាៈ តំបន់​ទឹកធ្លាក់​,​ព្រះអង្គ​ធំ​,​វាល​ស្ដេច​លំ​គង់​,​វាល​ព្រះ​សព​,​ព្រះ​ក្រាល​,​សំពៅ​ធា្ល​យ និង​មាន​ប្រាសាទតូចៗ ធ្វើ​អំពី​ឥដ្ឋ ជាច្រើន​ទៀត​ដែលជា​កេ​រិ៍្ដ​តំណែល​ស្នា​ព្រះហស្ដ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​២​បាន​កសាងឡើង​។​

Give our kids a better deal
ទិដ្ឋភាព​និង​រមណីយដ្ឋាន​នានា លើ​ភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលជា​រមណីយដ្ឋាន​មួយ ទាក់ទាញ​បំផុត សំរាប់​ភ្ញៀវ ទៅ​ទស្សនា​កំសាន្ដ​

​តំបន់ភ្នំ​គូលែន​មិន​ត្រឹមតែ​ជា​តំបន់​ទេសចរ​តែប៉ុណ្ណោះ​ទេ​គឺជា​តំបន់កសិកម្ម​ដី​មាន​ជីវជាតិ​អាច​ដាំ​ដំណាំ​បាន​គ្រប់ ប្រភេទ​ដូចជាៈ ចេក​- ខ្នុរ​- ដំឡូង​- ត្រាវ​។​ល​។ ប្រកបដោយ​ផលិតផល​ខ្ពស់​។​

​តំបន់​ទឹកធ្លាក់ ៖ គឺជា​ប្រភពដើម​របស់​ស្ទឹង​សៀមរាប​ហូរ​កាត់​កណ្ដាល​ទីរួមខេត្ដ​ចាក់​ឆ្ពោះទៅកាន់​បឹង​ទន្លេសាប​មាន​ទឹកថ្លា​យ៉ង់​ជាទី​និយម របស់ អ្នកដំណើរ​កំសាន្ត ក្នុងការ​មុជទឹក​ជ្រោះ ធ្លាក់​សំ​យ៉ុង​ទៅ​ប៉ះ​និង​ថ្មដា​បែក​ផ្កាត្រែង​។ នៅក្បែរ​ទឹកជ្រោះ ធ្លាក់​មាន​ប្រាសាទ​២ ធ្វើ​ពី​ថ្មបាយក្រៀម សង់​អម​សងខាង មាត់​អូរ ដែល​គេ​ឱ្យឈ្មោះ​ថាៈ “​ក្រាល​រមាស​” ប៉ុន្ដែ​នៅ​ប៉ែក​ខាង លិច​ត្រូវ​ដួលរលំ និង បាត់​ថ្ម​អស់​មួយចំនួនធំ​នៅសល់តែ ខឿន​ជញ្ជាំង​បន្ដិចបន្ដួច​តែប៉ុណ្ណោះ​។​

​ស្រះ​ដំរី ៖ ស្រះ​នោះ​មាន​បណ្ដោយ ១៥០​ម៉ែត្រ និង​ទទឹង ៧០​ម៉ែត្រ ជំរៅ ៣​ម៉ែត្រ ដែលមាន​រូប​ដំរី​-​កង្កែប​-​គោ ហើយ​រូប​ទាំងអស់នោះ​សុទ្ធសឹង តែ​ដាប់​ចេញពី ថ្មភ្នំ ទាំងអស់​។​

​វាល​ស្ដេច​លំ​គង់ ៖ ចាស់ៗ​តែង​តំណាល​ថា​ស្ដេច​តម​ថ្នាំ​ព្រោះ​នៅ​ទីនោះ​មាន​ឆ្នាំង​ថ្នាំ​និង​របស់​តាង​ផ្សេងៗ​ទៀត​រាប់មិនអស់​វាល​នេះ​មាន​ក្រាល​ថ្ម ទំហំ​ធំ ហើយ​ចំ​កណ្ដាល មាន​អូរ​ហូរ​កាត់ៗ អាង​១ សំរាប់​មនុស្ស​ពីរ​បីនាក់ អង្គុយ​និង​អាង​១​ទៀត​សំរាប់​មនុស្ស​ម្នាក់​ចុះ​។​

​វាល​ព្រះ​សព ៖ ជា​វាល​ក្រាល​ថ្ម​ទំហំ​ដ៏​ធំ​នៅលើ​វាល​នោះ​មាន​ព្រះវិហារ​១​តូច​កសាងឡើង​ប្រហែល​ក្នុង​សតវត្ស​ទី​១៩​ធ្វើ​ពី​ឈើ ប្រក់​ឈើ​។​

​ព្រះ​ក្រាល ៖ ទីនោះ​មាន​ទំហំ​ធំ​ណាស់ដែរ​មាន ពើង​ថ្ម​ពីរ​ពើង​មួយ​មាន​ទំហំ ៦​ម គុណ ៥​ម​មាន​រូបចំលាក់​ដាប់​ថ្ម​ពើង​និយាយ​ពី​ជីវភាព រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ​ពើង​មួយទៀត​មាន​ដាប់​រូប​មនុស្ស​៥​នាក់​ត្រឹម​ពាក់កណ្ដាល​ខ្លួន​មកលើ​។​

​សំពៅ​ធ្លាយ ៖ ជា​ផ្លូវ​បុរាណ​តែ​មើល​ពី​ចំងាយ រាងដូចជា​សំពៅ​។​ចាស់ៗ​តែងតែ​តំណាល​ថា​ស្ដេច​ចិន​យក​សួយសារអាករ​
​មក​ថ្វាយ​ស្ដេច​ខ្មែរ ហើយក៏​ជល់​សំពៅ​ធ្លាយ​នៅ​ទីនោះ​ដោយ​សំអាងថា​នៅ ទីនោះ​មាន​ដើម​ថ្នាំ​ចិន ម្រេច និង គូលែន​។​ល​។​

រាង​របស់​សំពៅ​នោះ​មាន​បណ្ដោយ​១​គីឡូម៉ែត្រ​ទទឹង ៧០​ម៉ែ់ត្រ កំពស់ ៧០​ម៉ែត្រ​នៅ​តំបន់​សំពៅ​ធ្លាយ​នេះ​មាន ប្រាសាទ ជាច្រើន​ទៀត​ដែរ ប​ច្នុ​ប្បន្ន​នៅ​សេសសល់​ខ្លះ​។​

​ទឹកផុស​ចេញពី​ក្នុង​ដី​តែ​ពុំ​ក្ដៅ​ឡើយ រួម​និង​រូបចំលាក់​ជា​លិង្គ និង ព្រះ​វិស្ណុ​យ៉ាងច្រើន​ក្នុង​បាត​ស្ទឹង​។

​ក្នុងភូមិ​សាស្ដ្រ​តំបន់ភ្នំ​គូលែន​នៅមាន​ប្រាសាទ​ជាច្រើន​ទៀត​ជា​ប្រាសាទតូចៗ ធ្វើ​អំពី​ឥដ្ឋ​ព្រោះ​ទីនោះ​នា​អតីតកាល​មាន ស្ដេច​មួយអង្គ ព្រះនាម ជ័យ​វរ​ន្ម័​ទី​២ បាន​នៅ​តាំង​ធានី​នៅ ហើយ​បាន​បន្សល់ទុក កេរ្ដិ៍តំណែល ដ៏​ច្រើន​រហូតមកដល់ សព្វថ្ងៃ​។ រមណី​ដ្ឋា​ន​ធម្មជាតិ ប្រកបដោយ​កេរ្ដិ៍តំណែល ដ៏​ត្រកាល​នេះ បាន​ទាក់ទាញ និង​ប្រែក្លាយជា​តំបន់​ទេសចរ​ណ៏​មួយ​ដ៏​ប្រណិត​របស់​ខេត្ដ​សៀមរាប​។ ដោយហេតុថា ភ្នំ​នេះ សំបូរ​ដោយ​ដើម​គូលែន នោះ​ទើប​ភ្នំ​នេះ​គេ​ឱ្យ​ឈ្មោះថា “​ភ្នំ​គូលែន​”​។​

ប្រ​វ​ត្ដិ​សង្ខេប​ខាងលើ​គឺ​ដកស្រង់​ចេញពី​ទស្សនាវដ្ដី​ស្រាវជ្រាវ វប្បធម៌ ខេត្ដ​សៀមរាប ចេញផ្សាយ​ដោយ​មន្ទីរ វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្ដ​សៀមរាប ឆ្នាំ​ទី​១ លើក​ទី​២ ឆ្នាំ​២០០០៕

What Next?

Recent Articles

6 Responses to "ទេសចរណ៍​សំខាន់ៗ នៅ​រមណី​យដ្ឋា​ន ភ្នំ​គូលែន"

  1. ចង្រិតដែក says:

    ពិតជាល្អមែន!
    តែចំណែកផ្លូវឡើងទៅដូចទៅឋននរក! រាប់ក្បាលយកលុយ
    តែមិនដឹងយកលុយទៅណា ផ្លូវក៏មិនធ្វើទឹកហូរដាច់ស្ទើរបើក
    ឡានមិនកើត! ពួកអាអស់ហ្នឹងយកតែលុយដាក់ហោប៉ៅ
    តែមិនអភិវឌ្ឍន៍។ ចោលម្សៀត ពួកអាឈាមឈ្លើង !

  2. ខ្ញុំចង់អោយអ្នកផ្សាយពត័មានអ្វីកដោយកុំលាក់លៀម

  3. ខែ្មរតូច says:

    នៅភ្នំគូលែនពិតជា​មានទេសភាព​ល្អពិតមែន​ ថែមទាំងមានប្រសាទជាច្រើន និងផ្លូវ​ក៏មានក្រលុកក៏ច្រើនរាប់មិនចង់អស់។។។។។

  4. អ្នកឃ្វាលក្របី says:

    អីយ៉ា បើរវល់តែយកលុយទៅធ្វើផ្លូវនោះ តើមានលុយពីណាទិញឡានទំនើបៗជិះទៅ
    ដូច្នេះហើយបានជាមានរឿងថាអ្នកណា មកទះកញ្ចក់ឡានបន្តិចគេដកកាំភ្លើងខ្លីបាញ់ផូង

  5. អ្នកសៀរាប says:

    សូបអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស​ លោកចៅហ្វាយខេត្តសៀរាបជួយជួសជុលផ្លូវឡើងទៅលើភ្នំគូលែនឡើងវិញផង។ កុំអង្គុយចាំតែយកលុយភ្ញៀវទេសចរស្រួលៗពេកនោះ!!!!!!!!!!!១១១១១ប្រយត្ន័ព្រះអត់បើកផ្លូវឲ្យឡើងឋានសួគ៏ា

  6. សម័យនេះគឺសម័យក្រប៉ៅអាវវាឡើងលើ មានតែអ្នកស្នេហាជាតិទេ និយាយដូច្នេះ