05222013Headline:

រមណីយដ្ឋាន​ធម្មជាតិ សត្វ​ស្លាប បឹង​ត​ង្កៀ​ម​ក្តាម ខេត្តបន្ទាយមានជ័យ

ថ្ងៃទី 24 មិថុនា 2012
ដោយ: កូ​ឡាប
CEN

បន្ទាយមានជ័យ: ​រមណីយដ្ឋាន​ធម្មជាតិ សត្វ​ស្លាប បឹង​ត​ង្កៀ​ម​ក្តាម មាន​សក្កា​នុព​ល​ធនធានធម្មជាតិ​សម្បូរបែប ជាពិសេស សត្វ​បក្សី និង​ត្រី ក្តាម ដ៏​ច្រើន ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បានដាក់​ឈ្មោះថា បឹង​ក្តាម ឬ​បឹង​តង្កៀបក្តាម ព្រោះ​សម័យមុន​បឹង​នេះ ហ៊ុមព័ទ្ធ ទៅដោយ​ដើម​តង្កៀបក្តាម នៅតាម មាត់បឹង​។

​បឹង​មួយ​នេះ គេ​មិនទាន់​ឃើញ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ធ្វើការ​អភិវឌ្ឍន៍​ឲ្យ​ទៅជា​លក្ខណៈ​រមណីយដ្ឋាន​ពេញលេញ នៅឡើយ​ទេ ពោលគឺ នៅ​ជា​បឹង មាន​ធម្មជាតិ ពិតៗ​។

​ដោយសារ​លក្ខណៈ​ធម្មជាតិ​នេះហើយ ទើប​ធ្វើ​ប្រជាពលរដ្ឋ​នាំទៅ​ទីនោះ ដើម្បី​គយគន់​មើល​ទេសភាព​ដ៏​ស្រស់បំព្រង លាយឡំ ជាមួយ សំឡេង បក្សី​ទាំង​ហ្វូងៗ រាប់រយ​រាប់ពាន់​ហោះហើរ​ពពាក់​ព​ពួន​លើ​គ្នា​ដេញ​រក​ចំណី​។​

​ចំណែក​នៅតាម​ដើមត្នោត​ឯណោះ​វិញ មាន​បក្សី​ជាច្រើន​លាយឡំ​ជាមួយ​សំឡេង​អឺងកង​ស្រែកយំ​ប្រៀបដូចជា​ចង្វាក់ភ្លេង​មួយ​យ៉ាង​ពិ​រោះ​រណ្តំ លាយឡំ និង​ខ្យល់​ត្រសៀកៗ មក​កាយា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ភ្លេច​អស់​នូវ​ទុក្ខ​សៅហ្មង​ទាំងឡាយ​។

​ភាពសម្បូរ​បែប​នៃ​បក្សី​និង​មច្ឆជាតិ នេះហើយ​ទើប ញ៉ាំង​ឲ្យ ភ្ញៀវទេសចរ​ក្នុងស្រុក​ទៅ​ទស្សនា​នៅ​ទីនោះ មិនដែល​ដាច់​។

​បឹង​តង្កៀបក្តាម មាន​ទំហំ​ផ្ទៃដី​សរុប ៣៣,៥០ ហិកតា ស្ថិតនៅ​ខាងជើង ទីរួមស្រុក ព្រះនេត្រព្រះ ចំងាយ ២៧ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ​។

​បច្ចុប្បន្ន​បឹង​នេះ ត្រូវបាន​ប្រជា​នេសាទ​ស្រុះស្រួល​មូលមតិ​គ្នា កំណត់​យក​បឹង​នេះ​ធ្វើ​ជាតិ​តំបន់​អភិរក្ស ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ទៀត​ទេ និង​ធ្វើការ​ក​ន្លែ​អភិរក្ស​សត្វ​ស្លាប់​គ្រប់​ប្រភេទ ព្រមទាំង​ចងក្រង​ជា​សហគមន៍​នៅក្នុង​តំបន់​នេះ ដើម្បី​ប្រែ​ក្លាយទៅជា តំបន់​ទេសចរណ៍ បឹង​ធម្មជាតិ​មួយ គួ​ឲ្យ​ទាក់ទាញ នៅ​ខេត្តបន្ទាយមានជ័យ ស្រុក​ព្រះនេត្រព្រះ​។

​ក្រៅពី​បឹង​ធម្មជាតិ​តង្កៀបក្តាម​មិនទាន់​កែច្នៃ​នេះ ខេត្តបន្ទាយមានជ័យ មាន​រមណីយដ្ឋាន​កំពុង​កែច្នៃ និង​កំពុងអភិវឌ្ឍន៍ ដូចជា អាង​ខ្វាវ​កើត អាង​ត្រពាំងថ្ម ភ្នំ​ជញ្ជាំង​ដុង​អារញ្ញ ជាដើម​។

​ជាមួយ​ខេត្ត​មាន​សក្កា​នុព​ល​យ៉ាង​ល្បីល្បាញ ពោលគឺ រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​បូរាណ ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយទ័ព ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ខេត្ត ជាប់​ព្រំដែន កម្ពុជា​-​ថៃ​មួយ​នេះ​៕

Give our kids a better deal

Give our kids a better deal

Give our kids a better deal

Give our kids a better deal

What Next?

Recent Articles

3 Responses to "រមណីយដ្ឋាន​ធម្មជាតិ សត្វ​ស្លាប បឹង​ត​ង្កៀ​ម​ក្តាម ខេត្តបន្ទាយមានជ័យ"

  1. Sambathsok says:

    ប្រជាជនខ្មែរគ្រប់រូបគួរគិតអោយបានច្បាស់លាស់អំពីសារះសំខាន់របស់សត្វព្រៃ និង​​ ត្រូវខិតខំថែរក្សាអោយបានគង់វង្ស ព្រោះវាបានផ្តល់នូវសោភ័ណ្ឌភាពដែលជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ​ និង​​​​ ​អន្តជាតិអោយមានចំណាប់អារមណ៍​ហើយចូលមកទស្សនានៅក្នុងប្រទេសយើង។ ម្យ៉ាងវិញទៀតសត្វព្រៃក៏ជាភ្នាក់ងារជួយកំចាត់សត្វល្អិតចង្រៃមួយផ្នែកធំដើម្បីកុំអោយមកបំផ្លាញដំណាំររបស់យើងផងដែរ។​​​ ដូចនេះក្នុងនាមយើង​ជាពលរដ្ឋខ្មែរយើងត្រូវអភិរក្សសត្វព្រៃ និង​ ជំរករបស់វា(ព្រៃឈើ)អោយបានគង់វង្សជានិច្ចនិរន្ត។

  2. ខ្ញុំចង់ដឹងណាស់ថា​​​ តើមានប្រភេទសត្វព្រៃណាខ្លះដែលផុតពូជ​​​ និង​​ ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ?​​ តើបណ្ដាលមកពីមូលហេតុអ្វីខ្លះ​ ?​​ សូមប្រិយមិត្តទាំអស់ដែលបានដឺងជួយប្រាប់ខ្ញុំផង ! សូមអគុណទុកជាមុន !

  3. Khmer Pit says:

    សូម​បន្ត​អភិរក្ស​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ខ្ញុំ​គាំទ្រ!!!