ថ្ងៃទី 23 មិថុនា 2012
ដោយ: ឆាយា
CEN
ភ្នំពេញ: តារាចម្រៀង អ៊ឹង ប៊ុនលាភ បានដាក់ពាក្យបណ្តឹងមកតុលាការ សំណូមពរឱ្យចេញដីការក្សាការពារ ហាមឃាត់ភរិយារបស់លោក កុំឱ្យមកតាមរំខានលោកទៀត បន្ទាប់ពីលោកបានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជិតមួយខែមកហើយនោះ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ លោក តែ សំអាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរក្សាការពារ ហាមឃាត់មិនឱ្យអ្នកស្រី ម៉ុក ភក្តី ភរិយាលោក អ៊ឹង ប៊ុនលាភ បង្កការរំខានដល់ជីវិតរស់នៅ និងជីវភាពឯកជនរបស់លោក ដែលត្រូវជាស្វាមី ចាប់ពីថ្ងៃនេះតទៅ ក្នុងខណៈពេលដែលគូស្វាមីភរិយានេះ ពុំទាន់មានសាលក្រមលែងលះនៅឡើយទេ។
ការចេញដីកាហាមឃាត់នេះ បានកើតឡើងក្រោយពេលដែលលោក អ៊ឹង ប៊ុនលាភ បានចាកចេញពីផ្ទះអស់រយៈពេលជិតមួយខែមកហើយ ដោយពុំដឹងថាទៅលាក់ខ្លួននៅទីណាទេ។ ប៉ុន្តែនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ លោក អ៊ឹង ប៊ុនលាភ បានទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹង បង្កជាសំណុំរឿងរក្សាការពារ លេខ២៤១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដែលតុលាការបានលើកយកមកចាត់ការជាបន្តបន្ទាប់តាមនីតិវិធី ដោយពុំចាំបាច់កោះអញ្ជើញអ្នកស្រី ម៉ុក ភក្តី មកធ្វើការសាកសួរទេ។
តាមប្រភពមួយបានបញ្ជាក់ថា លោក អ៊ឹង ប៊ុនលាភ រស់នៅជាមួយភរិយា ឈ្មោះ ម៉ុក ភក្តី ក្នុងភាពជាអនីតិសង្វាស តាំងពីឆ្នាំ២០០៦មក គឺបានន័យថា ពួកគេបានរៀបការហើយ តែពុំចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្រោយមកចំណងស្នេហានេះមានភាពរកាំរកូសបានកើតឡើងជាបន្តបន្ទាប់ ដោយសារតែភាគីខាងភរិយាតែងតែរិះរកគ្រប់មធ្យោបាយ រំខានដល់ជីវិតរស់នៅ និងជីវភាពឯកជនរបស់លោក អ៊ឹង ប៊ុនលាភ ក្នុងនោះក៏មានការគំរាមកំហែងដល់អាយុជីវិតផងដែរ។ ដូច្នេះហើយទើបលោក អ៊ឹង ប៊ុនលាភ សំណូមពរឱ្យតុលាការចេញដីការក្សាការពារ ហាមឃាត់ភរិយារបស់លោកកុំឱ្យបង្កសកម្មភាពនេះទៀត។
យោងតាមការបញ្ជាក់នេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ លោកចៅក្រមបានចេញដីការសម្រេចរក្សាការពារតាមសំណូមពរ រួចបញ្ជូនដីកានេះទៅឱ្យអ្នកស្រី ម៉ុក ភក្តី ដែលមានទីលំនៅនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដើម្បីជ្រាបជាព័ត៌មាន។
ទាក់ទិននឹងបញ្ហាខាងលើនេះ អ្នកស្រី ម៉ុក ភក្តី បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២ ថា អ្នកស្រីបានទទួលដីកានេះហើយ ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្តីបានចុះចេញពីផ្ទះអស់រយៈពេលជិតមួយខែដោយគ្មានដំណឹងអ្វីសោះ ធ្វើឱ្យក្រុមគ្រួសារមានការជ្រួលច្របល់ រហូតប្តឹងសមត្ថកិច្ចប៉ូលិសឱ្យស្រាវជ្រាវរកថែមទៀតផង។ ប៉ុន្តែឥឡូវនេះ បែរជាលេចចេញដំណឹងតាមរយៈដីការបស់តុលាការទៅវិញ។
ប្រភពអ្នកច្បាប់បាននិយាយថា ទោះបីជាតុលាការបានចេញដីការក្សាការពារហើយក៏ដោយចុះ ក៏អ្នកស្រី ម៉ុក ភក្តី មានសិទិ្ធប្តឹងទាស់ប្រឆាំងនឹងការសម្រេចនេះ ហើយម្យ៉ាងទៀត ទោះបីជាពួកគេរួមរស់នៅជាមួយគ្នាតាមរូបភាពជាអនីតិសង្វាសក្តី ក៏ត្រូវមានសាលក្រមតុលាការសម្រេចពាក់ព័ន្ធនឹងការលែងលះនេះដែរ ពោលគឺចេញដីកាហាមឃាត់ រួចហើយត្រូវចាត់ការបណ្តឹងលែងលះជាក្រោយ ដោយតាមសំណូមពររបស់គូភាគី៕ K

My dear Devote,
You should let the men who is unfaithful go. He is your number one enemy in your life, he might be carrying the aid virus to kill you. Never the less, time would cure your heart and you will be fine after math. Be strong and never say die.
Srey Khmer U.S.
តាមពិតគួរអោយសោះកស្តាយអ្នកស្រីយកប្តីចំមនុស្សបំណងដោះដៃតាំងពី
ដើមមកម្លេះ
(ប្រុសសាវ៉ា។ស្រីហួសហេតុ។)
អាមនុស្សថោកទាប!
គ្រាន់តែចេះច្រៀងបន្ដិចប៉ុណ្ណឹង មានអីអស្ចារ្យ?
ថ្ងៃណាមួយវាមករកភូមិចាស់វិញ ពេលនោះ
ត្រូវសំលៀងកាំបិតចាំ !
ជិះឡានម៉ាកដែលៗធុញ!!!… មានលុយសល់វល់វាលដូរសារីថ្មីក្រែងអារម្មណ៌នៅក្មេងជាងអាយុ ពេលចូលនិវត្តន៍និងគ្មានការស្តាយក្រោយ។
‹‹អនីតិសង្វាស››? បើបានរៀបការហើយ ម្តេចក៏អនីតិសង្វាស?
ទំពក់វារទៅ ទើបភ្នៅវារមក។
វាជារឿងធម្មតារបស់សមនុស្សសម័យទំនើប។ នាងជាប្រពន្ធមិនគួរតាមរំខានគេទេ ពីព្រោះបើយកបានមកវិញក៏មិនអាចដូចដើមវិញដែរ។សារជាតិអំបិលគឺប្រៃ បើវាអស់ជាតិប្រៃទៅហើយវាលែងមានតម្លៃហើយ ដូចគ្នាដែរ សារជាតិរបស់ស្វាមីគឺទទួលខុសត្រូវចំពោះគ្រូសារ បើគេលែងទទួលខុសត្រូវទៅហើយ តើយកមកធ្វើអ្វី? ម្យ៉ាងទៀតយើងក៏អាចផ្លាស់ប្តូរបានដែរតើ ហេតុអ្វីក៏នាងជាប្រពន្ធមិនចេះអោយតម្លៃខ្លួនឯងដូច្នេះ?
លោក Albert Enstein ពោលថា បើចង់អោយជីវិតរីករាយត្រូវចងភ្ជាប់ជាមួយគោលបំណង កុំចងភ្ជាប់ជីវិតទៅនឹងមនុស្សរឺវត្ថុ ព្រោះវាមិនអាចតាមចិត្តរបស់យើងបញ្ជារបានទេ។
maybe what he does is he care a bout the safety of his wife because maybe there is someone behind him wanna kill his wife because of their crazy love.
បង Ly Seanteur និយាយត្រូវខ្ញុំកំទ្រ ។ បើគេឈប់ត្រូវការយើងហើយយើងត្រូវតែចេះស្រឡាញ់និងត្រូវការខ្លួនឯងបំផុត។
Mrs. Mok Pheakdy should go back to USA than find other young man is the USA citizen to replace him and create the good famlily at there
please do not make your weak , you must to show your strong always
This guy is so cheap and no brain.