គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ចង្អុល​មុខ​ដាក់គ្នា ក្នុងការ​បែកបាក់​សម្ព័ន្ធ​ភាព​

ថ្ងៃទី 23 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១២ បានចេញ​សេចក្ដីប្រកាស​បញ្ជាក់​ពី​ការមិន​រួបរួមគ្នា​រវាង​គណបក្ស​រាជនិយម​ពីរ ដោយបាន​លើកឡើងថា លោក ញឹក ប៊ុនឆៃ មិនមែនជា​អ្នក​ប្រកាស​បញ្ចប់​ដំណើរការ​បង្រួបបង្រួម​គ្នា​នោះទេ តែ​សម្ដេចក្រុមព្រះ​ទេ ដែលជា​អ្នក​ប្រកាសថា ការបង្រួបបង្រួម​គ្នា​នេះ​ត្រូវ​បញ្ចប់​។ ដូច្នេះ សម្ដេចក្រុមព្រះ ជា​អ្នកធ្វើ​ឲ្យ​បរាជ័យ​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​លើកឡើងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ដំណាក់​របស់​ព្រះអង្គ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ ដែល​បាន​ចោទប្រកាន់​ដ៏​អយុត្តិធម៌​មកលើ លោក ញឹក ប៊ុនឆៃ ថា ជា​អ្នក​បញ្ចប់​ការបង្រួបបង្រួម គណបក្ស​រាជានិយម​ទាំងពីរ​។

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច បានបង្ហាញ​ពី​ការឆ្លង​ឆ្លើយ​រវាង​គណ​បក្ស​ទាំងពីរ ដូច​មាន​ខាងក្រោម​៖

១. យោង​លិខិត​របស់ ឯកឧត្តម ញឹក ប៊ុនឆៃ លេខ ១១៤​សហ​ប​/១២ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ផ្ញើថ្វាយ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា ដើម្បី​ជំរុញ​ឲ្យ​ការបង្រួបបង្រួម​នេះ ប្រព្រឹត្តទៅបាន​លទ្ធផល​ជា​វិជ្ជមាន និង​ឆាប់រហ័ស ខ្ញុំ​ស្នើសុំ​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច ជួបពិភាក្សា​គ្នា​ស៊ីជម្រៅ​លើ​បញ្ហា​បច្ចេកទេស ចាប់ពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ តទៅ​រួច​ដាក់ ជូន​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១២ ដើម្បី​សម្រេច​ចុងក្រោយ​សម្រាប់​រៀបចំ​សមាជ​វិសាមញ្ញ​។​

២. យោង​លិខិត​ឆ្លើយតប​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ ឃើញថា ការងារ​ដំណើរការ​ពិនិត្យ​លើ​ពង្រាង​លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង នឹង​ឈានទៅ​ធ្វើ​សមាជ​វិសាមញ្ញ​នេះ ត្រូវ​អូសបន្លាយ ដែល​ពុំ​អាច​កំណត់​ពេលវេលា​បាន​ជាក់លាក់​ទេ​។​

៣. លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានផ្ដល់​ព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ តាម​ការសាកសួរ​រប​ស់​សារព័ត៌មាន​ដើមអម្ពិល ដែលជា​អ្នកតាមដាន​ការរួមបញ្ចូល​គ្នា​នេះ និង​ការផ្ដល់​ព័ត៌មាន ចំពោះ​សារព័ត៌មាន​រស្មី​កម្ពុជា បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ ឯកឧត្តម បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ទាំងពីរ​ថា ការរៀបចំ​បញ្ចូល​គ្នា​នេះ អាច​ត្រូវ​អូសបន្លាយ ដែល​មិនអាច​កំណត់ពេល​វេលា​បាន​។ ចំពោះ​បញ្ហា​បង្រួបបង្រួម​នេះ បើ​ហួស​ពី​ខែសីហា ឆ្នាំ​២០១២ នឹងត្រូវ​ផ្អាក​មួយរយៈ​សិន ដោយសារ​ការរៀប​ចំប​ញ្ចូ​ល​គ្នា​ជាក់ស្ដែង​នៅ​មូលដ្ឋាន យើង​មិនអាច​ធ្វើបាន ត្រូវការ​ពេលវេលា​ច្រើន​ទៀត​។ ហើយ​លោក ញឹក ប៊ុនឆៃ ពុំបាន​ប្រកាស​បញ្ចប់​ការរួបរួម​បញ្ចូល​គ្នា​នេះ​ទេ​។​

៤. លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​អ្នក​ជិតស្និត​ជាមួយ​គាត់​ម្នាក់ ដែល​ធ្លាប់បាន​ឲ្យ​ទៅទាក់ទង​ផ្ទាល់​ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​សម្ដេចក្រុមព្រះ ត្រូវបាន​អ្នក​កាន់​ទូរស័ព្ទ​ព្រះអង្គ​ប្រាប់ថា ព្រះអង្គ​កំពុង​ផ្ទុំ ចាំ​លោក​ភ្ញាក់​គេ​ទាក់ទង​មកវិញ​។ ប៉ុន្តែ​ការរង់ចាំ គឺ​រង់ចាំ​រហូត​គ្មាន​ចម្លើយ ហើយ​នៅ​ថ្ងៃទី​២ អ្នក​ជិតស្និត​ជាមួយ​លោក ញឹក ប៊ុនឆៃ ក៏បាន​ទាក់ទង​ម្ដងទៀត ជាមួយ​ខុទ្ទកាល័យ​របស់​ព្រះអង្គ ខុទ្ទកាល័យ​បាន​ឆ្លើយថា ចាំ​គេ​ទូល​ព្រះអង្គ​ជូន ហើយក៏​បាត់​ដំណឹង​ឈឹង​រហូតមក​។​

៥. ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ គណបក្ស​នរោត្តម រណឫទ្ធិ បានចេញ​សេចក្ដីបញ្ជាក់​បំភ្លឺ​មួយ​ត្រង់ចំណុច​ទី​៣ ដែល​បាន​លើកឡើងថា ប្រសាសន៍​របស់លោក ញឹក ប៊ុនឆៃ លើកឡើង​អំពី​ការផ្អាក អំពី​ដំណើការ​បង្រួបបង្រួម​គ្នា​នេះ​ថា ប្រសាសន៍​របស់លោក ញឹក ប៊ុនឆៃ នេះ ជា​ប្រសាសន៍​ផ្ទាល់ខ្លួន តែម្នាក់ឯង​គត់ នេះ​គឺជា​ការពិត​មិនមែន​គោលជំហរ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទេ​។​

៦. លោក ញឹក ប៊ុនឆៃ បានទទួល​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​នរោត្តម រណឫទ្ធិ​មួយរូប ដែល​បាន​លើកឡើងថា ការបង្រួបបង្រួម​គ្នា​នេះ គណបក្ស​នរោត្តម រណឫទ្ធិ នឹង​ទាមទារ​ឲ្យ​បែងចែក​ការរៀបចំ​រចនាសម្ព័ន្ធ ហាសិប​ភាគរយ (៥០%)​ម្នាក់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​ដូច​ពីមុន បើ​មិន​បានទេ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាន់​អស់​ច្រក​ទេ គឺ​ព្រះអង្គ​អាច​ទៅ​រួមជាមួយ​គណបក្សប្រឆាំង ជា​កម្លាំង​មួយ​ដ៏​ធំ​ប្រឆាំង​រាជរដ្ឋាភិបាល​។ ចំណុច​ត្រង់នេះ គណបក្ស​នរោត្តម រណឫទ្ធិ ចង់ទៅ​រួមជាមួយ​បក្សប្រឆាំង​នេះ ជា​ចំណុច​មួយ​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​ទទួលយកបាន​ទេ ពីព្រោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​រាជរដ្ឋាភិបាលចម្រុះ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ បញ្ហា​នេះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវការ​ឲ្យ​គណបក្ស​នរោត្តម រណឫទ្ធិ បញ្ជាក់​ឲ្យ​បានច្បាស់លាស់​តែប៉ុណ្ណោះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់ថា “​សរុបសេចក្ដី​មក គឺ​មិនមែន​លោក ញឹក ប៊ុនឆៃ ជា​អ្នក​ប្រកាស​បញ្ចប់​ដំណើរការ​បង្រួបបង្រួម​គ្នា​នេះ​ទេ គឺ​លោក​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា​នេះ ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស​តែប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​គឺ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ទេ ដែលជា​អ្នក​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​តំណាក់​ព្រះអង្គ​ថា ការបង្រួបបង្រួម​គ្នា​នេះ ត្រូវ​បញ្ចប់​។ ដូច្នេះ សម្តេចក្រុមព្រះ​ទេ ដែលជា​អ្នកធ្វើ​ឲ្យ​បរាជ័យ​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​”​។​

​ដោយឡែក​លោក ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ បាន​មានប្រសាសន៍​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​ដើមចម​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាថ្មី លើ​គម្រោង​បង្រួបបង្រួម​រវាង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ នាពេលខាងមុខ​។

​អ្នកនាំពាក្យ​រូបនោះ បាន​បញ្ជាក់ថា “​កាលពី​ថ្ងៃទី​១៥ ខែមិថុនា លោក ញឹក ប៊ុនឆៃ គាត់​បានប្រកាស​ជា​អត្តនោម័ត ជា​ឯកតោភាគី ក្នុងនាម​បុគ្គល​របស់គាត់ ប្រកាស​ធ្វើការ​ផ្អាក នៃ​ការពន្យារ​ពេលធ្វើ​សមាជ​។ គាត់​ថា បើសិន​មិនអាច​ធ្វើ​សមាជ​នៅ​ខែ​៧-៨ បានទេ សមាជ​រួបរួម​ត្រូវ​ផ្អាក នេះហើយ​ជាហេតុ​ផល​ដំបូង ដែល​នាំ​ឲ្យ​មាន​បញ្ហា​កើតឡើង​។ មួយទៀត​បញ្ហា​កើតឡើង គាត់​និយាយ​ជាមួយ​សារព័ត៌មាន ដែល​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​គណបក្ស នរោត្តម រណឫទ្ធិ គ្មាន​ជំហរ​ពិតប្រាកដ អំពី​នយោបាយ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោយ​ការរួបរួម ការលើកឡើង​របស់គាត់​នេះ ជាការ​លើកឡើង​មិន​ពិត​”​។​

​លោក ប៉ែន សង្ហា បានបញ្ជាក់​បន្តថា “​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មិនដែល​មាន​ជំហរ​ណាមួយ វិល​ទៅរក​បក្សប្រឆាំង​ទេ ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​និយាយថា សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មានបំណង​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ទៅ​រួមជាមួយ​បក្សប្រឆាំង​។ នេះ​ជា​លើ​ឡើង​មួយ​ដោយ​មិនមាន​ការពិត ហើយ​ជាការ​បង្ខូច​កេរ​ឈ្មោះ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ថែមទៀត ដែល​នេះ​ជា​បុព្វហេតុ​ចម្បង នាំ​ឲ្យ​មាន​ភាពបរាជ័យ នៃ​ការច្របាច់បញ្ចូលគ្នា​នៃ​គណបក្ស​ទាំងពីរ ក្រោម​ឈ្មោះ​ហ្វ៊ុនស៊ិនប៉ិច​តែមួយ​”៕​

What Next?

Recent Articles

8 Responses to "គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ចង្អុល​មុខ​ដាក់គ្នា ក្នុងការ​បែកបាក់​សម្ព័ន្ធ​ភាព​"

  1. ទាំងពីរក្បាលហ្នឹងគ្មានលក្ខណៈសម្ប័ទគ្រប់គ្រាន់សម្រាប់
    ធ្វើជាអ្នកដឹកនាមខ្មែរបានទេ!

  2. Korn Khmer says:

    Both of them receive grade F.

  3. Rationale says:

    បើគណៈបក្សហ្វ៊ុនស៊ុនបិុចមាននិន្នាការនយោបាយសុីចង្វាក់ជាមួយគណៈបក្សប្រជាជនហើយ ម្តេចក៍មិនរំលាយខ្លួនបញ្ចូលជាមួយគណៈបក្សប្រជាជនទៅ ដើម្បីបង្កើនការឯកភាពគ្នារបស់អ្នកគាំទ្រ?

  4. រំលាយទាំងពីរទៅ ដើម្បីជាតិ តែបំណងប្រជារាស្រ្ត សូមយាងព្រះអង្គសម្តេចក្រុមព្រះ មកធ្វើជាប្រធានកិត្តិយស​ នៃគណបក្ស សម្ព័ន្ធសម រង្ស៊ី សិទិ្ធមនុស្ស បើព្រះអង្គចង់បម្រើជាតិ រំដោះប្រទេសពីកញ្ជះបរទេស សូមទ្រង់យាង កុំព្រះអល់ព្រះអែក៕

  5. មិនបាច់នាំគ្នារួមចិត្តគំនិតរកវិធីសាស្រ្តកសាងប្រទេសជាតិ
    បង្កើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រនាំតែលំបាកធ្វើអី !
    បើរវល់តែរៀបចំគណបក្ស ប្រមូលគ្នាមកប្រជុំ គិតតែកសាង
    បក្ស ៗ ៗ ដល់ថ្ងៃស្លាប់ ទៅវិញកសាងបក្សមិទាន់ស្រួលផង
    តើបក្សណាមួយអាចដឹកនាំវិស័យកសិកម្មបានជោគជ័យ
    អ្នកស្រែបានសុខស្រួល ព្រោះគ្មានអ្នកអ្នកនាំធ្វើ
    គ្មានទុនគ្មានថវិការ គ្មានទីផ្សារ គ្មានរោងចក្រកែច្នៃ
    នាំគ្នារវល់តែបោកប្រាស់រកសំលេងឆ្នោត ១០០ឆ្នាំ
    ទៅមុខទៀត អ្នកក្រប្រហែលមិនពិបាករាប់ទេ ។
    អ្នកធ្វើនយោបាយប្រហែលក្រមុនគេ ព្រោះភូតគេលែង
    ជឿតើរកលុយឯណាបាន ?

  6. មុខថ្នាក់អ្នកដឹកនាំខ្មែរមួយណាក៏ដួចតាគា្នបេីសិនដេីរជួបពេលថ្ងៃនៅមានពិចារ្យណាបន្តិច
    ជួបពេលយប់វិញខ្ញុំផាយមិនងាកក្រោយឡើយ

  7. Ban Ali says:

    មុខមាត់ញឹកប៉ុនឆៃមិនមានហុងសុយធ្វើធំអីនោះទេ កុំខំប្រឹងពេក។ បើទៅបំរើខាងវិស័យយោធាទើប​ទៅរួចខ្លះ។

  8. មុខនេះបេីធើយេាធាអេាយឈរថើបគ្រាប់អាទារីទើបសំ