05192013Headline:

ជំងឺ​កាមរោគ​ពុំមែន​ឆ្លង​​តាម​ការ​រួមភេទ​មួយ​មុខ​ទេ​

ថ្ងៃទី 24 មិថុនា 2012
ដោយ: សោភ័ណ
CEN

ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមផ្លូវ​ផ្សេងៗ​គ្នា​ជាច្រើន

ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមផ្លូវ​ផ្សេងៗ​គ្នា​ជាច្រើន

ភ្នំពេញ: គេ​ធ្លាប់បាន​ឮថា ជំងឺ​កាមរោគ​ឆ្លង​តែ​តាមផ្លូវ​រួមភេទ​តែមួយគត់ ហើយ​គេ​ក៏​គិតថា ឱ្យតែ​ប្រើ​ស្រោមអនាម័យ​នៅពេល​រួមភេទ គឺ​គ្រប់គ្រាន់​ដើម្បី​បង្ការ​បញ្ចៀស​ជំងឺ​បាន​។ ប្រសិនជា​គេ​ពិតជា​គិត​ឃើញ​ដូច្នោះ ចូរ​ផ្លាស់ប្តូ​រការ​រិះគិត​នេះ​ភ្លាម​។​

​    ​ជាក់ស្តែង ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមផ្លូវ​ផ្សេងៗ​គ្នា​ជាច្រើន មិនតែប៉ុណ្ណោះ​ឆ្លងតាម​ផ្លូវ​ដែល​អ្នក​មិនអាច​ស្មាន​ដល់​។​

​    ​១.​អូ​រ៉ា​ល់​សិច​

​    ​ថ្វី​ត្បិត​ពុំ​មានការ​ប្រឈម​ឆ្លង​ជំងឺ​កាមរោគ​ខ្ពស់​ដូច​ការរួម​ភេទ​តាម​ទ្វារមាស ឬ​រន្ធ​គូទ តែ​អូ​រ៉ា​ល់​សិច​នៅតែ​ប្រឈម​ការឆ្លង​ជំងឺ​កាមរោគ​និង​ហ៊ី​វ​។ ទឹកកាម​និង​រំអិល​ទ្វារមាស​ត្រូវបាន​ចាត់ទុក​ជា​សារជាតិ​ប្រាស្រ័យ​ផ្ទាល់ មានលទ្ធភាព​”​សាយភាយ​”​ជំងឺ​។​

​    ​អ្នកណា​ក៏ដោយ ពេល​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ទឹកកាម​រំអិល​ទ្វារមាស ឬ​ឈាម​ពី​ស្នាម​ដាច់​របក​លើ​ប្រដាប់ភេទ ឬ​ក្នុង​មាត់​អ្នកជំងឺ​នោះ សុទ្ធតែ​អាច​ឆ្លង​ជំងឺ​។ ដូច្នេះ អូ​រ៉ា​ល់​សិច​ក៏ត្រូវ​ប្រើ​ស្រោមអនាម័យ ​ទើប​ធានា​សុវត្ថិភាព​។​

​    ​២.​ផ្លូវ​ឈាម​

​    ​កន្លងមក ការផ្តល់​ឈាម​ច្រើនតែ​មិនត្រូវ​បាន​ពិនិត្យ​ជំងឺ​រលាក​ថ្លើម ហើយ​លទ្ធផល​គឺ​អ្នកទទួល​ឈាម ពេល​វិភាគឈាម​នោះ​ឃើញ​វិជ្ជមាន​ជាមួយ​ជំងឺ​រលាក​ថ្លើម​។ ប្រការនេះ​ក៏​ដូចគ្នា​ចំពោះ​ជំងឺ​ហ៊ី​វ ឬ​អេដស៍​។​

​    ​អាស្រ័យហេតុនេះ បច្ចុប្បន្ន​ពេល​ផ្តល់​ឈាម គេ​ត្រូវធ្វើ​ប្រយ័ត្នប្រយែង​ការវិភាគ​ចម្រាញ់ ដើម្បី​ចៀសវាង​ទទួល​ឈាមមាន​ផ្ទុក​ជំងឺ រាប់ទាំង​ជំងឺ​កាមរោគ​។ ព្រោះនៅក្នុង​សរីរាង្គ​អ្នកជំងឺ វីរុស​ជំងឺ​មាន​វត្តមាន​ក្នុង​ជាតិ​រំអិល​ទាំងអស់​។​

​    ​៣.​ទឹកដោះ​ម្តាយ​

​    ​ប្រសិន​មាតា​ម្នាក់​មាន​ជំងឺ​កាមរោគ មិនបាន​ព្យាបាល ជួនកាល​ជំងឺ​អាច​ត្រូវបាន​ចម្លង​ទៅឱ្យ​កូន​ក្នុងពេល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ (​ឬ​ក្នុងពេល​សម្រាល​)​។ ជំងឺ​កាមរោគ​អាច​សម្ងំ​មិន​ពង្រីក​ឥទ្ធិពល​ចេញ​ក្រៅ​ក្រោយ​រយៈពេល​ច្រើន​ឆ្នាំ ឬ​នៅ​លក្ខខណ្ឌ​ជាក់ស្តែង​ណាមួយ​នោះ ជំងឺ​ទើប​លេចចេញ​។ នេះ​គឺជា​មូល​ហេតុដែល​ស្ត្រី​ជាច្រើន​ពុំទាន់​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ម្តង​សោះ បែរជា​ពិនិត្យឃើញ​មាន​ជំងឺ​កាមរោគ​។​

​    ​៤.​ប្រាស្រ័យ​ស្បែក​និង​ស្បែក​

​    ​សូម្បីតែ​ពេល​ស្បែក​ប៉ះ​ស្បែក ក៏​គ្រប់គ្រាន់​អាចធ្វើឱ្យ​ឆ្លង​ជំងឺ​កាមរោគ​ដែរ ។ ក៏ដូចជា​អូ​រ៉ា​ល់​សិច​ដែរ ប្រសិន​លើ​ស្បែ​កមាន​ស្នាម​រលាត់​របក​នោះ វីរុស​ងាយ​ជ្រៀត ចូល​តាមរយៈ​ស្នាម​ដាច់​នោះ​ទៅក្នុង​សរីរាង្គ​៕ S

What Next?

Recent Articles