05182013Headline:

បង្គោល​ព្រំដែន​លេខ ៣១៤​ ត្រូវ​បាន​សម្ពោធ​ដោយ​ប្រមុខ​ដឹកនាំ​កម្ពុជា​វៀតណាម

ថ្ងៃ អាទិត្យ 24 មិថុនា 2012
ដោយ ប៉ែន បូណា
RFI

ដូច​ការគ្រោងទុក បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀងយ៉ាង​របស់​វៀតណាម​ត្រូវបាន​បើកសម្ពោធ​រួចហើយនៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៤ មិថុនា ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្លែង​ការពារ​ការបោះ​បង្គោលព្រំ​ដែន​ជាមួយ​វៀតណាម​ថាបានធ្វើ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ ដោយឡែក​មេដឹកនាំ​ស្ថាប័ន​កំពូល​ផ្សេងទៀត​ដូចជា ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា រហូតដល់​ព្រះមហាក្សត្រ ក៏បាន​ផ្ញើសារ​អបអរ​ខួប​ទី ៤៥ ឆ្នាំ​នៃ​ចំណង​ការទូត​កម្ពុជានិង​វៀតណាម ដោយ​សម្តែង​ការដឹងគុណ​ចំពោះ​ប្រទេសជិតខាង​មួយ​នេះ។

នាយករដ្ឋមន្រ្តី​កម្ពុជា និង​វៀតណាម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម​

នាយករដ្ឋមន្រ្តី​កម្ពុជា និង​វៀតណាម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម​
©Reuters

សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា

(02:30)

ក្នុងឱកាស​បើកសម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ រវាង​ខេត្តកំពត និង​ខេត្ត​កៀង​យ៉ាង នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ក្រុមការងារ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំងពីរ​ដែល​បានសម្រេច​លទ្ធផល​យ៉ាង​ល្អ​ក្នុង​ការកំណត់​ខណ្ឌសីមា​ព្រំដែន​គោក​ជាមួយគ្នា។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ការងារ​នេះ​មិនមែន​មានន័យ​ត្រឹមតែ​ជាការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បានច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏បាន ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ជីវភាព​របស់​ប្រជាជន​នៅតាម​ព្រំដែន​ផងដែរ។
 
នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តឹនយុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា កម្ពុជានិង​វៀតណាម​ក៏​គ្រោង​នឹង​ចាប់ផ្តើម​កំណត់​ខណ្ឌសីមា​ព្រំដែនទឹក​ជាមួយគ្នា​ផងដែរបន្ទាប់ពី​ការបោះបង្គោល​ព្រំដែន​ដីគោក​ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១២នេះ។ ថ្លែង​ការពារ​ការបោះ​បង្គោលព្រំ​ដែន​ជាមួយ​វៀតណាម​ដែល​រង​ការចោទប្រកាន់​ថាបានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​នោះ ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​បញ្ជាក់ថា ការងារ​នេះ​បានធ្វើ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ត្រឹមត្រូវពោលគឺ​ការវាស់វែង​ព្រំដែន​បាន​គោរព​ទាំងស្រុង​ទៅតាម​ផែនទី​តាំងពី​សម័យ​បារាំង។
 
ការសម្ពោធ​បង្គោល​ព្រំដែន​នៅថ្ងៃនេះ​បានធ្វើ​ឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​ទី៤៥ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​កម្ពុជានិង​វៀតណាម។ នេះ​ជា​ឱកាស​ដែល​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ផ្សេងទៀត​ដូចជា ប្រធាន​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ ផ្ញើសារ​អបអរសាទរ​ដល់​សមភាគី​វៀតណាម​ផងដែរ។ ក្នុង​ព្រះរាជសារ​ជូន​លោក ង្វៀន ភូចុង អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​រម្លឹក​អំពី​ការចងចាំនិង​ការដឹងគុណ​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវបាន​រំដោះ​ឲ្យ​រួច​ផុតពី​សោកនាដកម្ម​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដោយមាន​ជំនួយ​ពី​ប្រទេស​វៀតណាម។ ព្រះអង្គ​ក៏បាន​កោតសរសើរ​ដល់​ការគាំទ្រ​របស់​វៀតណាម​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ផងដែរ។
 
សូមបញ្ជាក់ថា នេះ​ជា​លើក​ទី២ហើយ​ដែល​កម្ពុជានិង​វៀតណាម​បាន​សម្ពោធ​បង្គោល​ព្រំដែន​រួមគ្នា​បន្ទាប់ពី​ការសម្ពោធ​បង្គោល​ព្រំដែន​លេខ ១៧១ បាវិត-ម៉ុកបាយកាលពី​ប៉ុន្មាន​ឆ្នាំមុន។ ប្រទេស​កម្ពុជានិង​វៀតណាម​ដែលមាន​ព្រំដែន​រួមគ្នា​ប្រវែង​ជាង ១២០០ គ.ម កំពុង​បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​បោះបង្គោល​ព្រំដែន(ទាំង​ដែនគោកនិង​ដែនទឹក)ឲ្យ​បាន​ចប់​សព្វគ្រប់​ក្នុង​ពេលឆាប់ៗនេះបើទោះបីជា​មានការ​ចោទប្រកាន់​ថាធ្វើ​ឲ្យ​បាត់​ទឹកដី​កម្ពុជា​ក៏ដោយ៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

10 Responses to "បង្គោល​ព្រំដែន​លេខ ៣១៤​ ត្រូវ​បាន​សម្ពោធ​ដោយ​ប្រមុខ​ដឹកនាំ​កម្ពុជា​វៀតណាម"

  1. ការចង់ដឹង ចង់លឺរបស់ប្រជាពលរដ្ឋខ្មែរ គឺតើការបោះបង្គោលព្រំដែនគឺបោះដោយរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន​ ចុះចំណែកខ្មែរតើមានអង្គការ រឺស្ថាប័ន អញ្ជើញអោយចូលរួមដឹងលឺទេ តើខ្មែរយើងមានឧបករណ៌វាស់អត់​ រឺយ​កឧបករណ៌របស់យួនវាស់ រួចហើយចេះតែបោះ
    តើការបោះនេះមាននរណាដឹងលឺខ្លះ ?

  2. ខ្ញុំឈាមខ្មែរ មានសំនួរពីរចង់សួរប្រិយមិត្តអ្ននអាន​ទាំងអស់សូមមេត្តជួយ ពន្យល់ ខ្លះ អំពីវៀតណាម
    1 កាលសង្រ្គាមអាមេរិកកាំង និង វៀតណាម ចុះហេតុអ្វី បានជាអាមេរិកកាំងទំលាក់គ្រាប់បែកលើកម្ពុជាវិញ? ហេតុអ្វីបានជាអាមេរិកកាំងចាញ់សង្រ្គាម វៀតណាម?
    2 ហេតុអ្វីបានជាបារំាង ព្រមកាត់ទឹកដីកម្ពុជាក្រោមទៅអោយ ប្រទេសយួន ?
    សូមអរគុណជាអណែក ចំពោះ ប្រិយមិត្តផ្តល់យោបល់សំរាប់អោយកូនខ្មែរជំនាន់ក្រោយបានដឹង៕

  3. ការចង់ដឹង ចង់លឺរបស់ប្រជាពលរដ្ឋខ្មែរ គឺតើការបោះបង្គោលព្រំដែនគឺបោះដោយរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន​ ចុះចំណែកខ្មែរតើមានអង្គការ រឺស្ថាប័ន អញ្ជើញអោយចូលរួមដឹងលឺទេ តើខ្មែរយើងមានឧបករណ៌វាស់អត់​ រឺយ​កឧបករណ៌របស់យួនវាស់ រួចហើយចេះតែបោះ
    តើការបោះនេះមាននរណាដឹងលឺខ្លះ ?

  4. Ah KR's Greatgrandpa says:

    អាគាំងចាញ់សង្គ្រាម ព្រោះពួកវាជាមាន់សម្លរ ដាក់មេផាយ ចោលខ្មែរអោយស្លាប់រាប់លាននាក់។ អាគាំងលាក់ពុតណាស់ ពួកអាហ្នឹង ងាប់អាណាងាប់ទៅវាមិនខ្វល់ទេ!!!

  5. Vietnam’s population is 86 million while Cambodia has only 14 million; Uhmm….

  6. Anonymous says:

    រឿងបោះបង្គោលព្រំដែន វាជារឿង មួយ ដែលបានធ្វើឡើងដោយភាគីទាំងសងខាង វាមាន​លិខិត ស្នាម ត្រឹម​ត្រូវ តាម បទដ្ឋាន គតិយុត្ត….មិនមែនចេះ​ ធ្វើ ដោយគ្មាន នាក់ដឹង លឺ ដែរ………..

  7. Srey Khmer says:

    We have to learn about over population in the world. China is number one, Indian is number two , include twelve more countries. The Vietnam is one of the country who has over population in this world too. So that, we have to beware of invader from the foreigners who has over population in its countries.

  8. យួនពិតជាប្រជាជនច្រើនជាងខ្មែរ ព្រោះពួកវាមិនសូវគិតពីវប្បធម្មទេ ដួច្នេះហើយបានជាវាសំបូរពួកស្រីលើកជើងច្រើន ចង់ញាស់ប៉ុន្មាននាក់ក៏មិនសូវខ្វល់ ភាគច្រើនយួន​ មកស្រុកខ្មែរ ស្រីធ្វើស្រីខួច ប្រុសធើ្វចោរ និងរកស៊ីលក់គឿងញៀន
    សម័យសម្តេចទាំងបីពួកគាត់គិតថា ប្រជនជនខ្មែរយើងតិចបានជាពួកគាត់បើកចំហរ ជើងទឹក ជើងគោក អោយមកញាស់ស្រុកខ្មែរប៉ាតណាប៉ាតណ៉ៃ ពិតជាសម័យដ៏ល្អមែន រកមិនបានទេលើលោក

  9. សម្តេចហ៊ុនសែនជិតអស់ពេលហើយ ព្រោះវាជាទំនាយ។
    សម្តេចប្រយ័ត្នឲ្យមែនទែន ព្រោះឆ្នាំរោងនេះឆុងនឹងសម្តេច
    សម្បើបណាស់។ រាសីក៏ធ្លាក់ចុះ ផលបុណ្យពីបុព្វេក្នុងការកាន់
    អំណាចក៏អស់។ ទំនាយទាយថា បើសម្តេចចង់កាន់អំណាចទៀត
    មានតែសម្តេចនិងភរិយាត្រូវរក្សាសីលប្រាំ និងឧបោសថ។ 
    បើមិនដូច្នោះទេសម្តេចសូម្បីខោខ្លីមួយក៏មិនសល់ផង។
    បើសម្តេចនៅតែបន្តរខំកាន់ក្តាប់អំណាចទៀតនោះនឹងធ្វើឲ្យ
    ស្វេតឆ័ត្រក្តៅក្រហាយ ដាក់បណ្តាស់សារ នគរកើតវឹកវរ រាស្រ្ត
    នាំគ្នាក្រោកឈរតវ៉ាគ្រប់ទិសទី។ សូមសម្តេចសាងកុសលនៅ
    នាទីចុងក្រោយចុះ សូមកុំប្រឆាំងនឹងវាសនារបស់ខ្មែរដល់ពេល
    គេហើយ។

  10. ​អ្នកអាន says:

    បញ្ហាទឹកដីជារឿងសំខាន់ បើថ្នាក់ដឹកនាំល្ងីល្ងើ រាស្រ្តដែលចេះដឹងក៏មិនអាចជួយបានដែរ !