25 June 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : ជាញឹកញយពាក្យចចាមអារ៉ាម ជំងឺមហារីកសុដន់ តែងហើរមកបោកខ្ទប់ទៅលើតារាសម្តែងចូលចិត្តសម្ញែងដើមទ្រូងធំ នាង វ៉ាង ស្រីណូ។ បន្ទាប់ពីអវត្តមានពីសិល្បៈយ៉ាងអាថ៌កំបាំងជិត២ឆ្នាំនោះ ក៏មានផ្ទុះនូវពាក្យលេចឮថា តារាវ័យ២៥ឆ្នាំរូបនេះត្រូវជំងឺមហារីកសុដន់ របស់នាងរើឡើងហើយវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរមិនអាចព្យាបាលបានទៀត ផង។ នៅក្រោមដំណឹងដ៏គួរឲ្យសង្វេគនេះ នាង វ៉ាង ស្រីណូបានបង្ហាញវត្តមានយ៉ាងក្រឡឺមៗជាមួយរូបសម្រស់ដ៏ស្រស់ ត្រកាលដដែល ខណៈដែលនាងត្រូវអញ្ជើញជាភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក ស៊ុក សុភា និងអ្នកមេម៉ាយរូបស្រស់មកពីដែនកោះអូស្រ្តាលី ស៊ូ សូហ្សាណា កាលពីយប់ថ្ងៃទី២២ នៅកោះពេជ្រ។
កន្លងមករាល់លើកដែលផ្ទុះនូវព័ត៌មាននេះ មិនថាតែនាងទេដែលចេញមុខមកច្រានចោលព័ត៌មានចចាមអារ៉ាមនេះ សូម្បីតែសាច់ញាតិនាងក៏ធ្លាប់បានចេញមុខមកអះអាងថា ស្រីណូ គ្មានថ្ងៃជំងឺមហារីកសុដនមកយាយីនាងបានទេ ដោយនាងមិនដែលបានវះកាត់ពង្រីកដើមទ្រូងឡើយ។
យ៉ាងណាមិញព័ត៌មានលេចឮដ៏គួរឲ្យរន្ធត់នេះអាចរសាយទៅវិញ នៅក្រោមក្រសែភ្នែកមនុស្សមិនក្រោមពី១០០០នាក់ ខណៈដែលវត្តមានតារារូបនេះក្នុងពិធីអាពាហ៍ពិពាហ៍កាលពីថ្ងៃ សុក្រ អាចជាសារមួយប្រាប់ដល់ទស្សនិកជនថា នាងមិនមានកើតនូវជំងឺមហារីកដេកដួលដូចជាពាក្យចចាមអារ៉ាមនោះទេ ។
បើទោះយ៉ាងណាតារាសិចស៊ីដែលតែងរងនូវព័ត៌មានចចាមអារ៉ាមថាមាន ជំងឺមហារីកសុដន់នោះក៏មិនសូវជាសប្បាយចិត្តនឹងព័ត៌មានទាំងនោះ ប៉ុន្មានដែរ ដោយនាងលើកឡើងថា៖ «ពាក្យចចាមអារ៉ាមថា ខ្ញុំកើតជំងឺមហារីកសុដន់នេះ ដូចជាមិនមែនតែម្តងទេ ចំពោះខ្ញុំដូចជាញឹកញយណាស់ ហើយអ្នកបង្កើតព័ត៌មាននោះទៀត បើទោះជាដឹងថា ខ្ញុំគ្មានកើតជំងឺនេះក៏ដោយ ក៏គេនៅតែបង្កើតព័ត៌មាននេះឡើងដែរ»។
ដោយរោគមហារីកសុដន់នោះ ជាប្រភេទជំងឺប៉ះពាល់ដល់កេរ្តិ៍ខ្មាសស្រ្តីនោះ កញ្ញា វ៉ាង ស្រីណូ បាននិយាយទាំងកំហឹងប្រាប់ភ្នំពេញ ប៉ុស្តិ៍ក្នុងជំនួបដ៏ខ្លីក្នុងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅ នេះថា៖ «ពាក្យចចាមអារ៉ាមថា ខ្ញុំកើតជំងឺមហារីកសុដន់ នេះជាការមាក់ងាយដល់ជីវិតរបស់ខ្ញុំ។ អ្នកដែលបញ្ចេញព័ត៌មានអាក្រក់បែបនេះ គឺមានបំណងយកអាយុជីវិតរបស់ខ្ញុំ មកលេងសើច»។
នាងនិយាយបែបទទូចទៀតថា៖ «បើអ្នកបញ្ចេញពាក្យចចាមអារ៉ាមនោះ គេច្បាស់ថា ខ្ញុំកើតមហារីកមែន យកឯកសារភស្តុតាង មកតទល់គ្នា នោះនឹងដឹងថាពិតឬយ៉ាងណាហើយ» ។
ជាមួយការទទូចទាមទារចង់ទល់មុខនឹងប្រភពបំប៉ោងព័ត៌មានបង្កាច់ បង្ខូចនោះ តារាសម្តែងរូបនេះក៏បានបញ្ចេញនូវពាក្យសំដីម៉ាត់ៗថា៖ «សម្រាប់ខ្ញុំ គឺខ្លួនរបស់ខ្ញុំ នេះហើយជាភស្តុតាង គ្មានបរិវេណណាមួយនៃរាងកាយរបស់ខ្ញុំមានបញ្ហាសុខភាពទេ ហើយបើខ្ញុំកើតមហារីកមែននោះ ខ្ញុំមិនអាចមកចូលរួមអាពាហ៍ពិពាហ៍លោក ស៊ុក សុភា បានហើយក៏មិនអាចមកឈរនិយាយប្រាប់កាសែតយប់នេះបានដែរ»។
នាងក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំមិនមានគម្រោងប្តឹងទៅតុលាការដើម្បីរកមុខអ្នកដែលប្រឌិត ព័ត៌មាននោះទេ ដោយខ្ញុំក៏ដូចជា ម៉ាក់ប៉ាខ្ញុំគាត់មិនចង់ឲ្យមានរឿងវែងឆ្ងាយ ហើយនាំតែខាតពេលវេលារកស៊ីទេ។ រឿងគេមានទឹកមាត់និយាយឲ្យគេនិយាយទៅថ្ងៃណាមួយគេរួយមាត់គេ នឹងឈប់ឯងក៏ថាបានដែរ»។
គួរកត់សម្គាល់ថា ក្រៅពី វ៉ាង ស្រីណូ នៅមានសិល្បការិនីមួយចំនួនទៀត ដែលគេកំពុងចាប់អារម្មណ៍តាមដានលើដើមទ្រូងរបស់ពួកនាង ក្នុងនោះ មាន ដូចជា កែវ នីសា កុល ដាវី ឆៃលី ដាឡែន ស៊ឹម ថៃណា និងតេង លក្ខិណា ជាដើម។
ចំណាប់អារម្មណ៍នោះកើតឡើងដោយសារគេសម្គាល់ឃើញដើមទ្រូង របស់តារាស្រីទាំងនេះ ហាក់ដូចជាប្រែប្រួលពីតូចទៅជាធំទៅៗ ខុសពីការប្រឡូកក្នុងសិល្បៈដំបូង។ ប៉ុន្តែ ក្នុងចំណោមនោះ មានតែអ្នកសម្តែងឆ្នាសឆ្នើម កុល ដាវី ម្នាក់ប៉ុណ្ណោះ ដែលហ៊ានទទួលស្គាល់ថា នាងបានវះកាត់បញ្ចូលស៊ីលីកូន នៅប្រទេសថៃ៕

មិនបាច់ខ្វល់នាំតែឈឺក្បាលទេអ្នកនាង ! រឿងអ្វីក៏ដោយគឺមានតែយើងទេជាអ្នកដឹងច្បាស់ បើយើងបកស្រាយប្រាប់គេហើយតែគេនៅតែមិនជឿចង់គេនិយាយអ្វីក៏និយាយចុះយើងកុំខ្វល់ ៕
មហារីកមែននឹងហើយ ព្រោះរកក្រណាត់បិទមិនចង់ជិតផង
ព្រោះវារីកធំពេកហើយ។ហាស់ហាស់ ហា!!!
ហេតុអ្វីអស់លោករិះគន់ រឺ ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់គេខ្លាំងម៉្លេះ? វាជារឿងអសីលធម៌។ បើសិនជានាងជាសាច់ញាតិរបស់លោកវិញ តើអស់លោកមានអារម្មណ៏យ៉ាងណា? ចិត្តច្រណែនឈ្នានិសរបស់អស់លោក វាធ្វើអោយអស់លោករស់នៅគ្មានសេចក្តីសុខទៅវិញទេ។ អ្នកណាគេស្លៀកពាក់យ៉ាងម៉េចជារឿងរបស់គេ បើលោកចង់មើលក៏មើលទៅ គេចង់អោយយើងមើលតើ គិតច្រើនម៉្លេះ? បើខ្មែរសម័យអង្គរស្លៀកពាក់តែបន្តិចៗនឹង។
សូម្បីតែប្រដាប់ប្រដាស្របច្បាប់ផ្ទាល់ខ្លួរបស់គេក៏នាំគ្នាខ្វល់ខ្វាយដែរ។
គូទខ្លួនឯងសុទ្ធស្រែងនិងឬសដូងបាតញុកមិនគិតខ្វល់បែរជាទៅខ្វល់សុដន់គេទៅវិញ។
I am strongly agreed with LY Seanteur and sdock70
ឯងឆ្ងល់ពួកអ្នកកាសែត ទៅយកព៌តមានតារឿងដោះគេហ្នឹង…