25 June 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
ឧត្តរមានជ័យៈ មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយចោទថា បានកាត់ដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ Best Royal និង Taining។
នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាននៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ ៤ គន់ គីម នាយសេនាធិការចម្រុះ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតាហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។
នាយរងសេនាធិការ ដែលស្នើសុំមិនបញ្ចេញឈ្មោះរូបនោះ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញថា កាលពីពេលថ្មីៗនេះ លោក ឧត្តមសេនីយ៍ គន់ គីម បានកាត់ដីប្រមាណ ៥ ពាន់ហិកតា ដែលជាដីរបបយោធារបស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ក្នុងឃុំត្រពាំងប្រាសាទលក់ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ដើម្បីដាំដើមកៅស៊ូ។ លោកបន្ថែមថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Best Royal និង Taining បានប្រើគ្រឿងចក្ររបស់ពួកគេ ឈូសឆាយរានដីរបបទាហាន អស់ប្រមាណ ៤ ពាន់ហិកតាហើយ។ លោកបន្តថា ក្នុងពេលធ្វើសកម្មភាពឈូសរាននោះ ក្រុមហ៊ុនបានបំផ្លិចបំផ្លាញផលដំណាំស្រូវ និងចម្ការដំណាំដទៃទៀតរបស់ទាហានទាំងស្រុង ហើយទង្វើរបស់ពួកគេប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពរស់ នៅរបស់គ្រួសារទ័ព។
លោកថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖«មេបញ្ជាការ និងទាហានរបស់យើងឥឡូវនេះមិនពេញចិត្តទេ មានកំហឹង និងខកចិត្តខ្លាំងណាស់ ចំពោះឧត្តមសេនីយ៍ គន់ គីម ព្រោះគាត់បានកាត់ដីពួកយើង ហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម»។ លោកបន្តថា៖ «ការកាត់ដីទាហានដោយឧត្តមសេនីយ៍ គន់ គីម ទៅលក់ឲ្យក្រុមហ៊ុនវៀតណាមនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ស្មារតីប្រយុទ្ធ និងជំហរនៅក្នុងការការពារព្រំដែនកម្ពុជាទៅថ្ងៃអនាគត»។ លោកបញ្ជាក់ថាក្រុមគ្រួសារទាហាន ដែលទទួលរងគ្រោះ កំពុងតែប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រីសុំជួយអន្តរាគមន៍ ក្នុងរយៈពេល ៣-៤ ថ្ងៃខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍ពីទាហានមួយចំនួន បានអះអាងថា មានគ្រួសារទាហានប្រមាណ ១ ៥៩៧ គ្រួសាររស់នៅក្នុងភូមិ-ឃុំត្រពាំងប្រាសាទ ដោយរស់នៅបង្កបង្កើនផលស្រូវ និងដំណាំដទៃទៀតតាំងពីឆ្នាំ ២០០៩ មក។ ដីទាហានខាងលើនេះ ជាដីគោលនយោបាយ បែងចែករបស់រដ្ឋាភិបាល ហើយត្រូវបានប្រគល់ឲ្យដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ ២០១១។
លោក ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ បានថ្លែងថា មកទល់ថ្ងៃអាទិត្យម្សិលមិញ មានដីទាហាន ស្រូវ ស្រែនិងដំណាំដទៃទៀតរបស់គ្រួសារទាហានជាង ៤ ពាន់ហិកតាហើយ ត្រូវបានឈូសរាន និងបំផ្លិចបំផ្លាញដោយក្រុមហ៊ុន Best Royal និង Taining។ លោកបន្តថា ការឈូសរានដីទាហានទាំងនេះ ពិតជាធ្វើឲ្យប៉ះពាល់មុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅរបស់ក្រុមគ្រួសារទាហានយ៉ាងខ្លាំង។ លោក មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមិនឯកភាព ទៅនឹងការលក់ដីទាហានទាំងនោះ ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ឡើយ។ ខ្ញុំក៏បានជំទាស់នឹងការឈូសរានដីទាហានយើងផងដែរ»។ លោកបន្តថា៖«ដើម្បីយកដីឲ្យទ័ពយើងវិញ យើងឥឡូវនេះ នៅកំពុងចរចាជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីទ័ពជាន់ខ្ពស់ពាក់ព័ន្ធដទៃទៀត»។ លោកបន្ថែមថា លោកក៏មានគម្រោងសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ និងរាយការណ៍ជូនលោក អំពីបញ្ហានេះដែរ បើសិនជាពុំមានដំណោះស្រាយទេនោះ។
នាយឧត្តមសេនីយ៍ គន់ គីម បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាងថា មកទល់ពេលនេះ រាជរដ្ឋាភិបាល នៅពុំទាន់ផ្តល់ដីនោះដល់ទាហានក្នុងកងពលតូចអន្តរាគមន៍លេខ ៦ និងគ្រួសារពួកគេជាផ្លូវការទេ។ លោកបន្ថែមថា ទាហានកងពលតូចអន្តរាគមន៍លេខ ៦ បានឈូសរានដីរដ្ឋ និងកាន់កាប់ដីនោះដោយខុសច្បាប់ សម្រាប់គ្រួសារខ្លួនឯង ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ។
លោកបញ្ជាក់ថា៖«មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅពុំទាន់ចេញអនុក្រឹត្យណាផ្តល់ដីទាំងនេះ ដល់ទាហាន និងក្រុមគ្រួសារពួកគេ នៅក្នុងកងពលតូចអន្តរាគមន៍លេខ ៦ នៅឡើយទេ ប៉ុន្តែពួកគេបានឈូសរាន និងកាន់កាប់ដោយខុសច្បាប់»។
លោកអះអាងថា ដីខាងលើនោះ ត្រូវបានរដ្ឋាភិបាល ប្រគល់ទៅឲ្យក្រុមហ៊ុន Best Royal និង Taining ដើម្បីវិនិយោគដាំកៅស៊ូតាំងពីឆ្នាំ ២០០៨ មក។
តំណាងក្រុមហ៊ុនទាំង ២ គឺ Best Royal និង Taining មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ឧត្តមសេនីយ៍ផ្កាយ ៤ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មិនអាចទាក់ទងបានដែរ។ ឧត្តមសេនីយ៍ផ្កាយ ៤ ជា តារា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មកទល់ពេលនេះ លោកនៅពុំទាន់ទទួលបានរបាយការណ៍អ្វីពីការលក់ដីទាហានទៅឲ្យ ក្រុមហ៊ុនវៀតណាម ឬការឈូសរានដីរបស់ពួកគេ ដោយក្រុមហ៊ុនខាងលើនៅឡើយទេ។ លោកបានគូសបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា៖«យោងតាមបទបញ្ជាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដីដែលផ្តល់ទៅឲ្យទាហាន និងគ្រួសាររបស់ពួកគេ មិនអាចត្រូវរឹបអូស លក់ដោយមន្ត្រី ឬមេបញ្ជាការជាន់ខ្ពស់ណាម្នាក់បានទេ»។
លោក បានបន្តឲ្យដឹងបន្ថែមទៀតថា៖ «អ្នកណាលួច ឬរឹបអូសដីទាហានលក់ឲ្យក្រុមហ៊ុន ឬបុគ្គល គឺបំពានបទបញ្ជាសម្តេច ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរហើយខ្ញុំពុំជឿថា គាត់ [គន់ គីម]ធ្វើដូចការចោទប្រកាន់នោះទេ ព្រោះគាត់ ជាមនុស្សដែលអនុវត្តយ៉ាងតឹងរ៉ឹង បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី»៕ CR

ជឹតដល់ពេលហើយ…
ហិុះដល់កហើយស្រុកខ្មែរ
ហេតុអ្វីក៍មន្រ្តីនៅក្រសួងការពារជាតិ មានសិទ្ធសំរេចក្នុងការផ្តល់ដីសម្បទាន?
អ្នកធំខ្មែរយួនគ្រប់គ្រងអស់ហើយ
១. សម័យអង្គរ សៀមបានវាយបែកក្រុងអង្គរ ក៍ដោយសារមេទ័ពប្រព្រឹត្តមិនល្អ!
២. សម័យលង្វែក សៀមវាយបែកលង្វែក ក៍ដោយសារស្តេចប្រព្រឹត្តមិនល្អចំពោះអ្នកក្រោមបង្គាប់ គឺមិនមែនដោយសារប្រាក់ឌួង និងបាត់បង់ព្រៃឬស្សីនោះទេ!
៣. បើរឿងនេះជាការពិត បើសៀមវាយប្រហារម្តងទៀត គ្មានទប់ជាប់ទេ! ប្រកបជាដូចទឹកបាក់ទំនប់ហើយ!
៤. តាមក្បួនខុងជឿ មេទ័ពសមរភូមិមុខណាក៍ដោយ អោយតែឆ្កួតនឹងស្រី ត្រូវតែដកចេញភ្លាម បើមិនដូចឆ្នោះទេ អាចធ្វើអោយបែកការ ឬសត្រូវអាចទិញទឹកចិត្តបាន ឬ អាចប្រព្រឹត្តរឿងដែលមិននឹកស្មានដល់ធ្វើអោយខូចទឹកចិត្តទ័ព!ជាមិនខាន។
It is time to fight each other to get land for sell to Foreigner company!
It will be the same Sa Mai Long Vek.
ដល់ពេលលក់ដីរត់ចោលស្រុកហើយតើនេះ! … បើនិយាយពីក្បួនសឹកកែវវែកបានសន្មត់ថាអ្នក បង្ករការព្រួយភ័យដល់កងទ័ព ជាជនក្បត់ជាតិ ពីព្រោះជននោះបំបាកស្មរតីពលទាហាន។
jet dol pel ..woodo ngob hery….jol rorm rom lek tok jea mun woodo
បងប្អូនខ្មែរអើយ
ឈាមខ្មែរមិនមែនជាឈាមថោកទាបនោះទេ។ ខ្មែរយើង មិនមេនល្ងង់ ខ្លៅធ្វើអ្វីមិនកើតនោះទេគឺគ្រានតែ លង់តំនេកមួយពេលប៉ុណ្ណោះ សួមភ្ងាក់ឡើងបងប្អូនអើង។
ធ្វើទាហ៊ាន គឺដើម្បីការពារប្រជាជន កាពារជាត្តិ មិនមែនការពារ ជន់ផ្តាច់ការ ក៌មិនមែនការពារ ពួកឈ្លានពាន យើងដែ សួមភា្ងក់ឡើង កួនខ្មែរអើយ…
arch kdor
good idea opposite party
អាចម៍ក្ត អាman ប៉ុណ្ណា?ហេតុអីប្រាប់គេ?
មិនអោយម៉ែអាឯងលិតទៅ។ចាំបាច់ប្រាប់គេ
ហើយម៉ែអានឹងក៏អញ្ចឹងដែរមើលកូនយ៉ាងម៉េច?
បានបណ្តោយអោយស្មោកគ្រោគយ៉ាងនេះ។
ម៉ែវាស្មោកគ្រោគអញ្ចឹង ទើបកូនវាស្មោកគ្រោគតាម!
គ្មានប្រយោជន៍មែនវ៉ើយ!!!
hav anh juy mae haeng ey?
anh ort juy te mae tae juy sister haeng ban sroul
ថាហើយថាម៉ែអាman កំណើតថោក ដល់កើតវាមកថោកដូចគ្នា
អានេះវាធ្លាប់ចុយម៉ែវាទើបដឹងថាអត់ស្រួល។ដល់ពេលចុយបងស្រីវា
វាថាស្រួលជាង។អានេះកំណើតឆ្កែពិត។
សមជាឆ្កែដែលអាញ់គួរសំលាប់មែន!
អំពើពុករលួយធំៗគឺវាចាប់ផ្តើមពីមេកើយមកមុន ។ ហ៊ុន សែន
មានប្រាក់រាប់ពាន់លានដុល្លា, ចម ប្រសិតមានរាប់រយលានដុល្លា,
អំបូរហ៊ុន សែនទាំងមូលបានកើតជាមហាសេដ្ឋីគ្រប់ក្បាលអស់
ហើយ ។ ពួកឧកញ៉ារាប់សិបក្បាលទៀតក៏សុទ្ធតែសេដ្ខី ។ ឥឡូវ
ឧត្តមសេនីយយោធាផ្កាយបួនក៏ប្លន់ដីកូនទាហានយកទៅលក់ឱ្យ
យួន ។ ប្រជារាស្រ្តឯងគ្មានដីគ្រប់គ្រាន់នឹងសង់លំនៅឋាននិងប្រកប
របរកសិកម្មទេ ខ្លះរត់ចេញពីស្រុកឯង ទៅស៊ីឈ្នួលនៅក្រៅប្រទេស
ត្រូវគេប្រមាថ ធ្វើបាបដូចសត្វតិរច្ឆាន តែវាបែរជាយួនមករស់នៅ
សុខស្រួលរំភើយនៅក្នុងស្រុកខ្មែរ ។ អ្នកដឹកនាំដែលយកអាសារ
ជនបរទេស ហើយព្រងើយកន្តើយដល់ខ្មែរម្ចាស់ប្រទេស មេដឹកនាំ
ប្រភេទហ្នឹង គេហៅថា‹‹ជនក្បត់ជាតិ››!
តេីយើងបន្តោសអ្នកណា!ធ្វើទាហានខ្លួនអែងគ្រួសារប្រពន្វកួនអត់ជម្រកគ្នានដីធ្វើស្រែ
គ្រប់គ្នាមានអាវុធ្ធក្នុងដៃមិនដឹងធ្វើអ្វីកេីតបានត្រឹមតែមា៉ដឹងចេះតាយករស់ៗទៅតាប៉ុហ្នឹង!
អា Man ចុយទាំងយាយវាទៀតនោះ វាលើកបងស្រីវាអោយអា គីមផង
កុំប្រកែកគ្នាអីបង។។។អំពើពុករលួយធំៗគឺវាចាប់ផ្តើមពីមេកើយមកមុន ។តេីយើងបន្តោសអ្នកណា!ជឹតដល់ពេលហើយ…មានប្រាក់រាប់ពាន់លានដុល្លាហើយនៅមិនទាន់គ្រប់គ្រាន់ទៀតគិតអ្នកក្រផងទាន
កុំជេមែបងប្អូនពួកគាត់អត់ដិងអីទេណាទានណា។។។។
ខ្ញុំសង្ខឹមថានិងមាន មេទាហ៊ានម្នាក់ ដែលមានឆន្ទះធំ ស្នេហារជាតិ ស្រលាញ ប្រជាជន ងើបឡើងបះបោ ក្នុងពេលឆាប់ឌនេះ, ខ្ញុំនិងចូល រួម។ សម័យនេះ បើទោះហ៊ុនសែនមាន ទាហាន យួន ១០០លាននាក់ កាំភ្លើងទំនើបប៉ុន្មាក៍ដោយ ក៍បាញ មិនចេញគ្រាប់ដែរ។