05192013Headline:

ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​មា្ន​ក់ ស្លាប់​នៅ​ក្រុងព្រះសីហនុ​

ថ្ងៃទី 25 មិថុនា 2012
ដោយ: សមុទ្រ​
CEN

បុរស​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​លើ​សា​ឡុង ដោយសារ​ជំងឺ​រ៉ាំរ៉ៃ

បុរស​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​លើ​សា​ឡុង ដោយសារ​ជំងឺ​រ៉ាំរ៉ៃ

​ព្រះសីហនុ: បុរស​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​លើ​សា​ឡុង នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ក្រុម​៥ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២​។​
​ ​
​ប៉ូលិស​និយាយថា ជនរងគ្រោះ​ស្លាប់​នោះ​មានឈ្មោះ ​EDWARD BROWN ជនជាតិ​អង់គ្លេស កើត​ឆ្នាំ​១៩៣៩ កាន់​លិខិតឆ្លងដែន​លេខ​70676521 បានមក​ជួល​ផ្ទះ​ស្នាក់នៅ​ជិត​ដប់ឆ្នាំ​កន្លងមកហើយ​។​
​ ​
​ប៉ូលិស​បន្តថា ជនរងគ្រោះ​គាត់​មាន​អាកា​រៈ​ជំងឺ​រ៉ាំរ៉ៃ ដោយបាន​កាត់​ជើង​មួយ​ចំហៀង​ត្រឹម​ជង្គង់​ទៀតផង ដោយ​សង្ស័យថា គាត់​មាន​ជំងឺ​ទឺ​ក​នោម​ផ្អែម​រ៉ាំរ៉ៃ និង​ចាស់ជរា​។​
​ ​
​ជំហាន​ដំបូង​ក្រុម​កោសល្យ​ពិច័យ​បានធ្វើការ​សន្និដ្ឋានថា ស្លាប់​ដោយ​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​។​
​ ​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប៉ូលិស​រៀបចំ​ទុកដាក់​ឲ្យ​ស្ថានទូត ដឹក​យកទៅ​ស្រុកកំណើត​វិញ​៕ S

What Next?

Recent Articles