05192013Headline:

នេន ទុំ ពី​អ្នក​លេងល្ខោន ក្លាយជា​អ្នកចម្រៀង រ៉េ​ប

ថ្ងៃទី 27 មិថុនា 2012
ដោយ: ចៅចិត្រ
CEN

ភ្នំពេញ: អ្នកចម្រៀង រ៉េ​ប មួយរូប ដែល​បានក្លាយ​ពី​អ្នករាំ និង​មាន​ឈាមជ័រ ជា​អ្នកសិល្បៈ​ផងដែរ​នោះ ពេលនេះ​ចាប់ផ្តើម​ល្បី ជាមួយ​បទ រ៉េ​ប ជាច្រើន ដែល​បាន​ចូលរួម​សម្តែង​ជាមួយ​ពូ​ឃ្លាំង​នោះ នេន ទុំ មានឈ្មោះ​ពិត ទី ទុំ មាន​បងប្អូន​៤​នាក់ ស្រី​៣​នាក់ ទុំ​ជា​បង​គេ​បង្អស់ មាន​ម្តាយ ឈ្មោះ តូច ម៉ាច ជា​អ្នកសិល្បៈ ផ្នែក​ល្ខោនបាសាក់​។ នេន ទុំ មាន​ស្រុកកំណើត ភូមិ​វិហារ​ហ្លួង ស្រុក​ត្បូង​ឃ្ម​វ ខេត្តកំពង់ចាម​។ នេន ទុំ មិនបាន​រៀន​នៅ​សាលា ត្រឹមត្រូវ ដូច​គេ​ទេ គឺ​ទុំ​បាន​ទៅ​ស្នាក់​វត្ត បំរើ​ព្រះសង្ឃ​ផង និង​រៀន​ផង​។​

​នេន ទុំ បាន​ដើរចូល​សិល្បៈ​តាំងពី​អាយុ​៨​ឆ្នាំ ពីព្រោះ​ម្តាយ​ជា​អ្នក​លេងល្ខោន ដូច្នេះ​បានធ្វើ​ទុំ ចេះ​សិល្បៈ​ផ្នែក​ល្ខោន​ខ្លះ ពី​ម្តាយ​។ ក្រោយពី ទុំ មានឈ្មោះ​បោះ​សំលេង ផ្នែក​ចម្រៀង រ៉េ​ប ក៏​ទុំ​មិនដែល​គិតថា​ចង់​បោះបង់ សិល្បៈ​បុរាណ​ចោល​ដែរ ទុំ​នៅតែ​សញ្ជឹងគិត ថា​នៅ​ថ្ងៃ​ណាមួយ លោក​នឹង​ចូល​សម្តែង ទាំង​ល្ខោនបាសាក់ និង​ចម្រៀង រ៉េ​ប នេះដែរ​។ ក្រៅពី​ចេះ​ច្រៀង ចម្រៀង រ៉េ​ប ចេះ​សម្តែង​ល្ខោន នេន ទុំ ក៏​ចេះ ច្រៀង ចាប៉ី​ដែរ​។

​នេន ទុំ បាន​រៀបរាប់​ពី​អនុស្សាវរីយ៍​ខ្លះៗ ពាក់ព័ន្ធ​ជាមួយនឹង​ការសម្តែង​ល្ខោនបាសាក់ ដោយ​លោក​បាន​លើកឡើងថា ការសម្តែង​ល្ខោនបាសាក់ ធ្វើ​ឲ្យ​មាន​ភាព​អត់ងងុយ​ខ្លាំង ព្រោះ​ល្ខោន​គេ​សម្តែង នៅពេល​យប់ៗ ត្រូវការ​លាប​ម្ស៉ៅ ក្រាសៗ ដើម្បី​ដេកចាំ​សម្តែង និង​ទទួលបាន​កម្រៃ​តិច ហ​ត់​ច្រើន ជិះឡាន​ទៅតាម​ខេត្ត​ឆ្ងាយៗ ប៉ុន្តែ​នេន ទុំ ថា សប្បាយចិត្ត​ក្នុងការ​សម្តែង ថ្វីត្បិតតែ​ការសម្តែង​ល្ខោន​មាន​ផល​លំបាក​ខ្លះ​ក៏ដោយ តែ​ក្រោយពី​យើង បាន​ស្លៀកពាក់ គ្រឿងល្ខោន​រួចហើយ បាន​ជំរុញ​ចិត្ត​ចង់​សម្តែង​តែម្តង​។

​ដោយសារ នេន ទុំ ស្រលាញ់​នឹង​ចូលចិត្ត​សិល្បៈ ចម្រៀង បច្ចុប្បន្ន ទុំ ក៏បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម តាម​អង្គការ​ផ្សេងៗ​ផងដែរ​។ ទុំ ក៏បាន​ឆ្លៀតពេល ធ្វើការ​យប់ នៅតាម Club ធ្វើជា DJ តាម​ពិធីបុណ្យ​ផ្សេងៗ​ផងដែរ​។ ទុំ បាន​ចូលរួម​សម្តែង​ច្រៀង ជាមួយ ផលិតកម្ម New Song ជាមួយ​ក្លឹប Hip Hop ក្លា​ប​យ៉ា​ហ៊ែ​ន (Klap YaHandz) នឹង​បាន​ចូលរួម​សម្តែង ជាមួយ​ពូ​ឃ្លាំង ជាច្រើន​បទ​ផងដែរ​។ ក្នុងនោះ នេន ទុំ ក៏បាន​សម្តែង​ជា​ច្រៀង កាយវិការ ជាមួយ​ពូ​ឃ្លាំង បានជា​ច្រើន​បទ​ផងដែរ​៕​

Give our kids a better deal

Give our kids a better deal

Give our kids a better deal

What Next?

Recent Articles