05252013Headline:

បង្គោល​ព្រំដែន​៣១៤ ទី​ចាប់​ផ្តើម​ព្រំដែន​ទឹក​កម្ពុជា​.វៀតណាម

25 June 2012
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

នាយក​រដ្ឋ​មន្ត្រីវៀតណាម ង្វៀង តិនយ៉ុង ចាប់​ដៃ​លោក វ៉ា គឹម​ហុង​​ ប្រធាន​កិច្ច​ការ​ព្រំដែនកម្ពុជា​​​​។ រូបថត ជីវ័ន​

នាយក​រដ្ឋ​មន្ត្រីវៀតណាម ង្វៀង តិនយ៉ុង ចាប់​ដៃ​លោក វ៉ា គឹម​ហុង​​ ប្រធាន​កិច្ច​ការ​ព្រំដែនកម្ពុជា​​​​។
រូបថត ជីវ័ន​

កំពតៈ បង្គោល​ព្រំ​ដែន​ចុង​ក្រោយ​លេខ ៣១៤ ត្រូវ​មេដឹកនាំ​កម្ពុជា​និង​វៀតណាម​អះអាង​ក្នុង​ពិធីសម្ពោធ​រួម​គ្នា កាលពី​ម្សិលមិញ​ថា ​ជា​ចំណុច​សំខាន់​ ហើយ​ត្រូវ​បាន​បោះ​តាម​ច្បាប់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ថា ជា​ចំណុច​ចាប់​ផ្តើម​លើ​ការ​សម្រេច​នូវ​ព្រំដែន​ទឹក​រវាង​ប្រទេស ទាំង​ពីរ។

ថ្លែង​នៅ​ចំពោះ​មុខ​មន្រ្តី ជាន់​ខ្ពស់​ប្រមាណ​ជា​១០០​នាក់​មក​ពី​ប្រទេស​ទាំង​ពីរ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ ង្វៀង តិនយ៉ុង បាន​អបអរ​សាទរ និង​កោត​សរសើរ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា និង​វៀតណាម ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​រលូន និង​ទទួល​ស្គាល់​តាម​ច្បាប់។

បច្ចុប្បន្ន​បង្គោល​ព្រំដែន ២៨៦ នៃ​បង្គោល​ទាំង​អស់ ៣១៤ បាន​បោះ​រួច​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រវែង​១២៧០​គីឡូម៉ែត្រ​។ ប្រទេស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​ដំណើរ​ការ​នេះ​ទេ ប៉ុន្តែ​បាន​រំលង​មក​បោះ​បង្គោល​ព្រំដែន​ចុង​ក្រោយ ជា​មុន​សិន។

លោក ហ៊ុន សែន បាន​ថ្លែង​ថា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​គោក កម្ពុជា​មាន​គោលដៅ​ឆ្ពោះ​ទៅ​កំណត់​ព្រំ​ដែន​ទឹក​ថែម​ទៀត ដោយ​ចាប់​ផ្តើម​ពី​ព្រំ​ដែន​ដី​គោក​​ប្រទេស​ទាំង​ពីរ។

តែ​ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​មិន​សាទរ​ការ​សម្រេច​នៃ​ដំណើរ​ការ​ បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នោះ​ទេ ដោយ​បាន​អះអាង​ថា បង្គោល​ព្រំ​ដែន​ទាំង​នោះ បោះ​ដោយ​ខុស​ច្បាប់ អនុលោម​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ កាល​ពី​ឆ្នាំ ២០០៥។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ជឿ​ថា ប្រទេស​យើង​ទាំង​ពីរ​នឹង​សម្រេច​បាន​ការ​កំណត់​ព្រំដែន​សមុទ្រ​ពេញ​លេញ គ្មាន​លម្អៀង​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ និង​ក្រប​ខ័ណ្ឌ​គតិយុត្ត​អន្តរ​ជាតិ​»។ លោក​ថ្លែង​បន្ត​ថា៖ «​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា កិច្ចការ​ព្រំដែន​ត្រូវ​បាន​អនុវត្ត​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការ​អនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការ​ទទួល​ស្គាល់​បន្ទាត់​ព្រំ​ដែន ដែល​អាណា​និគម​បារាំង​បន្សល់​ទុក [ឲ្យ​យើង​] ប្រើ​ជា​ឧបករណ៍​នាំ​មុខ​ឆ្ពោះ​ទៅ​បញ្ចប់​ទាំង​ស្រុង​ការ​កំណត់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ដី​គោក​រវាង​ប្រទេស​ទាំង​ពីរ»។

លោក ហ៊ុន សែន អះអាង​ថា បង្គោល​ព្រំ​ដែន​លេខ ៣១៤ ជា​បង្គោល​ដ៏​សំខាន់​ ព្រោះ​វា​ជា​ចំណុច​ក្នុង​ការ​ចាប់​ផ្តើម​គូស​ព្រំដែន​សមុទ្រ នៃ​ប្រទេស​ទាំង​ពីរ។

ជាមួយ​គ្នា​នេះ​ដែរ លោក ង្វៀង តិនយ៉ុង លើក​ឡើង​ថា បង្គោល​ព្រំ​ដែន​នេះ​នឹង​បង្កើន​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ និង​សហការ​អភិវឌ្ឍ​សេដ្ឋកិច្ច នាំ​ស្ថិរភាព​ដល់​ប្រជាជន​ក្នុង​ខេត្ត​ គៀន​យ៉ាង​ និង​ខេត្ត​កំពត ហើយ​ក៏​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបតិ្តការ គ្រប់​ផ្នែក ពិសេស​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ​ នៅ​តាម​បណ្តា​ខេត្ត​តាម​ព្រំ​ដែន។ លោក ង្វៀង តិនយ៉ុង ថ្លែង​ថា៖ «​បង្គោល​លេខ​៣១៤ ជា​ការ​សាងសង់​ស្រស់​ស្អាត​ស្ថិត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ទាំង​ ពីរ មាន​ខ្យល់​បរិសុទ្ធ និង​ទេសភាព​ស្អាត ​ស្ថិត​នៅ​ក្បែរ​ច្រក​ព្រំដែន​អន្តរជាតិ។ ខ្ញុំ​ជឿ​ថា​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ទី​នេះ​នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ ស្រស់​បំព្រង​»។​

ប៉ុន្តែ គណបក្ស សម រង្ស៊ី នៅ​តែ​គិត​ថា បង្គោល​ព្រំដែន​ទាំង​អស់​ ដែល​បោះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​វៀតណាម មិន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ កសិករ​ខ្មែរ​បាត់​បង់​ដី​ធ្លីទៅ​ខាង​វៀតណាម ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​នេះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា៖ «បើ​ [ការ​បោះ​បង្គោល​ព្រំ​ដែន]ត្រឹមត្រូវ នោះ​ [លោក ហ៊ុន សែន]​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ជាតិ និង​តំណាង​រាស្រ្ត​គណបក្ស​នយោបាយ​ដទៃ​ទៀត​ចូលរួម​និង​ពិនិត្យ​មើល»​។

លោក​បន្ត​ថា​៖ «វា​ល្អ​សម្រាប់​សេដ្ឋកិច្ច ប៉ុន្តែ​ ល្អ​សម្រាប់​សេដ្ឋកិច្ច​វៀតណាម។ ​ខ្មែរ​យើង​​ជញ្ជីង​ពាណិជ្ជកម្ម​បាត់​តុល្យភាព​គ្នា​ជាមួយ​នឹង​វៀតណាម​។ [វៀតណាម]​នាំ​ចូល​២​ពាន់​លាន​ដុល្លារ​អាមេរិក​មក​លក់​ក្នុង​ស្រុក ខ្មែរ តែ​ខ្មែរ​នាំ​ចេញ​ទៅ​លក់​[​នៅ​វៀតណាម] តិច​ជាង ១០០ លាន​ដុល្លារ​អាមេរិក»៕ TK

What Next?

Recent Articles

21 Responses to "បង្គោល​ព្រំដែន​៣១៤ ទី​ចាប់​ផ្តើម​ព្រំដែន​ទឹក​កម្ពុជា​.វៀតណាម"

  1. ចន្ធូ says:

    កាលពីជំនាន់លន់ណុល លន់ណុលទាមទារកោះត្រល់ កោះសេះ និងវៀតណាមខាងត្បូង ដល់ទៅវៀតណាមវិញ វាយយកកំពុងចាម កំពុងធំ សុទ្ធតែកងទ័ពវៀតណាម អើទាមទារចេះតែទាមទារទៅ ដូចកូនក្មេងបៀមដៃអញ្ចឹង។ ដល់ជំនាន់ប៉ុលពត ទាមទារមាត់ជ្រូកឬជូដក់ ចំណែកវៀតណាមវិញយកប្រទេសខ្មែរទាំងមូល ប៉ុលពតធ្វើអីអត់កើត បានតែព្រូសរត់ដល់ជាយដែនសៀម ទាមទារដូចឆ្កែព្រូស ប្រជាភិថុតដើម្បីអំណាច ភូតកុហុកប្រជាជន បង្កតែសង្រ្គាម មិនចេះគ្រប់គ្រងប្រទេស។ មកដល់ពួកប្រឆាំងបច្ចុប្បន្នប្រូជាង លន់ណុលនិងប៉ុលពតទៅទៀត គឺទាមទារទឹកដីដែលបាត់បង់មកវិញទាំងអស់ បើអោយពួកប្រឆាំងឈ្នះឆ្នោត ។ មនុស្សឆ្កួតជឿវា ហៅពួកវាទៅច្បាំងជាមួយយួន សៀម ប្រាកដទៅអង្គុយយំក្នុងព្រៃឬ រត់ទៅស្រុកបារាំងហើយ​៕ ពួកប្រឆាំងគឺជាហ្វូងឆ្កែចចក ដែលចេះតែលូតែប៉ុណ្ណោះ។ កុំសង្ឃឹមយកទឹកដីកម្ពុជាក្រោម ឬសុរិនមកវីញ។

  2. Chet Meta says:

    ង្វៀង​ តិនយ៉ុង ះ អើ!​ អាប្អូន ធើការបានល្អ។

  3. Vichet says:

    ចន្ធូ ! តើដែលចេញមុខទាមទារទឹកដីដែលបាត់បង់ សុទ្ធតែជាមនុស្សឆ្កួតឬ? ជាហ្វូងឆ្កែចចក ដែលចេះតែលូតែប៉ុណ្ណោះឬ?
    តើមនសិការឯងត្រូវសត្វឆ្កែស៊ីអស់ហើយមែនទេ?

  4. Chet Meta says:

    ង្វៀង​ តិនយ៉ុង ះ អើ!​ អាប្អូន​ គីមហុង ធើការបានល្អ ពិតជាមិនបំបង់បាយទេ។

  5. Srey Khmer says:

    The Cambodian really need the intelligent, well-known education, and patriot PM to run for the country. The 10,000 men who hasn’t had well-known education, they can’t equal to one smart hero. If we want to protect our country, we need to join together by choosing the candidate who is well-know education and faithfulness to the Cambodian people.
    ” Honesty is the Best Policy.”
    Srey Khmer U.S

  6. ចន្ធូ says:

    អន្ទិត​vichet ធ្វើឯងគ្រាន់បើណាស់ ចេញមុខទាមទារទឹកដី ដែលបាត់បង់មកវិញ ។ ស្តាប់មួយភ្លែត គ្រាន់បើណាស់ អ្នកក្លាហានជិះសេះស បើពិចារណាបន្តិចគឺអាភ្លើសុទ្ធ។ បើទៅពឹងអាមេរិកអោយជួយយកទឹកដីបាត់បង់មកវិញ គឺជនជាតិអាមេរិកនឹងសើចរយះមាត់ហើយ មិនស្រួលអាមេរិកវាយកថែមទៀត។ បើអោយអន្ទិត​vichetទៅទាមទារមិនស្រួលនោមដាក់ខោ ស្រែកយំទៀត។

  7. Srey Khmer says:

    There is no one can’t take our land which lost to the foreigners back. However, our leader gives more piece of land to the foreigner without majority of people’s agreement.
    What action is that?
    Is he the patriot, or traitor of our nation?

  8. man says:

    srey khmer…som did 1

  9. Vichet says:

    ចន្ធូ ! ដោយសារភាពល្ងង់ខ្លៅ ធ្វើអោយមនុស្សបញ្ចេញកំហឹង ដោយមិនដឹងខ្លួនថា ខ្លួនធ្វើខុស។

  10. ចន្ធូ says:

    សូមសសើរអន្ទិត​vichet ដែលចេះសារភាពកំហុស ។​ អន្ទិត​vichet គួរចូលរួមជាមួយសង្គមជាតិវិញ កុំចាំផ្លុំខ្លុយអូសទាញ ទើបស្តាយក្រោយនោះ។

  11. ចន្ធូ…. បើចេះស្ទើរៗ ធ្វើភ្លើទៅល្អជាង!!!
    តែបើភ្លើហើយ ធ្វើឆ្កួតហ្មងទៅ!!!
    តែបើមើលតាមមតិរបស់អ្នក អ្នកឯងកំពុងតែឆ្កួតហើយ
    អញ្ចឺងទៅស្លាប់ទៅប្រសើរជាង!!!!
    ……អាមនុស្សឥតកំណើត!!!……

  12. ចន្ធូ says:

    អាមួយខាងលើ វាចេញមុខអះអាងថា វាជាបណ្ឌិត អ្នកប្រាជ្ញ ចេះលើសគេលើសឯង ចេះលើសឪម៉ែវាទៀត ។ យើសអាកូនមានកំណើត ចេះលើសឪម៉ែវាទៀត។ អាមួយនេះមិនយូរទេ ទៅជាទណ្ឌិតមិនខាន។

  13. Vichet says:

    សែន ខ្វាក់! ឈ្មោះអ្នកជាមនុស្ស“ពិការភ្នែក” ប៉ុន្តែអ្នកមិនពិការ មនសិការ ឬ គតិ នោះឡើយ។

  14. ឡូឡូ says:

    បើសិនជាពួកតស៊ូខ្មែរខាងលិចធ្វើត្រាប់​​តាមដូចពួកខាងកើត ស្រុកខ្មែរ ប្រហែលជារលាយ…….

  15. ខ្មែរយំព្រោះនរណា?

    តើអ្នកដឹងទេខ្មែរយំរឿងអ្វី? –យំព្រោះអស់ដីលំនៅគេហា
    តើគេអស់ដីពីព្រោះនរណា?– ព្រោះមេរដ្ឋាឬស្យាយង់ឃ្នង ។
    មានភ្នែកតែខ្វាក់ព្រោះប្រាក់បាំងបិទ–មានចិត្តតែចិត្តអាក្រក់សៅហ្មង
    ធ្វើបាបអ្នកក្រយំកងរំពង –មេចិត្តយង់ឃ្នងប្រមូលដុល្លា ។
    អួតឯងមេខ្មែរ តែមានចិត្តខ្មាំង– អួតខ្លួនអ្នកខ្លាំង ខ្លាំងដាក់ខេមរា
    បើជាមួយយួន ខ្លួនក្រាបកេសា –ជាមួយខេមរា ខ្លួនវាយសង្រ្គប់ ។
    ចិត្តជាទេវទត្ត មាត់ជាទេវតា– អ្នកធ្វើបាបខ្មែរឱ្យយំមិនឈប់
    ធ្វើអ្នកដឹកនាំចិត្តងងឹតឈ្លប់ –ជនពាលឧបទ្រពមានចិត្តបីសាច ។
    បើគេរិះគន់ក៏ច្រឡោតតូង –សំដីយង់ឃ្នងបំពងកម្លាច
    សម្លុតកំហែង ឯងអាងអំណាច– ជនពាលកោងកាចគិតថាខ្លួនត្រូវ ។
    តើខ្លួនមានអ្វីសំខាន់អស្ចារ្យ –ពីមុននោះណាជាសត្វដង្កូវ
    ពេលអ្នកដុះស្លាបហើរវង្វេងផ្លូវ –ឱ្យដីយួននៅ ដេញខ្មែរខ្ចាត់ខ្ចាយ ។
    មានពេលទំនេរ ឆ្លុះមើលកញ្ចក់ –សម្លឹងសម្លក់ឱ្យស្គាល់រូបកាយ
    រូបគេរូបអញកើតចេញពីម្តាយ– តាមធ៌មបរិយាយម្តាយចិត្តជាព្រហ្ម ។
    សម្តែងឱ្យឃើញថាឯងជឿដែរ –ជឿសាសនាខ្មែរតាំងពីបុរម
    ឱនសំពះសង្ឃធ្វើឬករមទម្យ– ចិត្តខ្មៅឆេះងំភ្នំភ្លើងជាគ្នា ។
    រស់ដោយសារខ្មែរ បែរជាផ្គាប់យួន –ជាតិមនុស្សទុជ៌នធ្ងន់នឹងស្ពាយងារ
    យួនរស់សប្បាយ ខ្មែររស់វេទនា– មេខ្ពស់តែងារ ចិត្តអសប្បុរស ។
    កើតមកជាខ្មែរមិនខុសអ្វីទេ– តែពួកមេៗធ្វើមិនត្រូវសោះ
    ជាច្រើនជំនាន់ដែលយើងរងគ្រោះ–ព្រោះមេទាំងនោះជាមេចោលម្សៀត ។
    មេសាសន៍ដទៃគេមានមនសិការ– គិតរឿងប្រជានិងប្រទេសជាតិ
    មេខ្មែរសុទ្ឋផ្កាយរះរាយព្រោងព្រាត– តែផ្កាយចោលម្សៀតរះឥតពន្លឺ ។
    មេផ្កាយកូនផ្កាយប្រញាយគ្នារះ –ផ្កាយមានច្រើនណាស់ ខ្មែររឹតតែឈឺ
    ព្រោះសុទ្ឋផ្កាយចោរប្លន់ឱ្យរន្ទឺ –បំបាត់ក្តីឈឺ សាមគ្គីតតាំង!

  16. ជន អនាថា. says:

    ខាងលិចក៏បាត់ខាងកើតបង់​ កណ្តាលលិចលង់សើ្ទរលោះព្រលឹង….
    (.នាគរាជអស់ពិស.)

  17. kumnitkhmer says:

    យួនចាប់ដៃយួនដោយសប្បាយរីករាយព្រោះតែផែនការរបស់ពួកវាបានសំរេចជាបណ្តើៗហើយ។

  18. ឡូឡូ says:

    បើនិយាយតាមពួកស៊ីពែទាំងនេះ មានតែឲ្យគេទាំងអស់តែម្ដងទៅ វាអាងមានលុយវាឲ្យកូនចៅ
    វាទៅនៅបរទេសអស់ … ។
    បើថាបារាំងជាអ្នកគូរគឺ ហៅបារាំងមកចូលរួម តែនេះធ្វើតែទ្វេភាគី ស្ងាត់ៗ ស៊ុំគ្រលុំជា១មួយយួន
    បោករាស្រ្ត ខ្មែរ   ……………..។

  19. ស.ហ says:

    ចាប់ដៃគ្នា មុខដូចគ្នាណាស់វើយ…. ពួកទាំងនេះមិនយូរទេនិងក្លាយជាអ្នកទោសប្រវត្តសាស្រ្តជាមិនខាន ពីបទក្បត់ជាតិ បំផ្លាញ់ជាតិ លក់ដី លក់ព្រៃ លក់ធនធានធម្មជាតិ លក់ក្បាលអោយយួន ដើម្បីតែលុយ និងអំណាច……​ សូមសសើរលោក Vichet និងលោក សែន ខ្វាក់ ដែលហ៊ានតស៊ូបញ្ចេញមតិដើម្បីជាតិ មិនដូចជាអ្នកខ្លះទេ ខ្វះការយល់ដឹង មិនសំលឹងមើលអោយបានឆ្ងាយ គ្នានព័ត៌មានក្នុងខ្លួន គិតតែមួយជ្រុងតូចដែលគេបន្លំភ្នែកតែប៉ុណ្ណោះ….. ខ្មែរអស់ទាំងដែនដី អស់ទាំងដែនសមុទ្រ កោះ ព្រៃឈើ ធនធានរ៉ែ ប្រឹងលក់ទៀតទៅជិតរលាយហើយ….. ខ្មែរកំពុងតែបាត់បង់ធនធានមនុស្សហើយ ព្រោះពន្យាកំណើត តែយួនកំពុងតែហូរចូលមកខ្មែរយ៉ាងច្រើនគ្រប់កន្លែង…………

  20. ចន្ធូ មើលទៅពូជអាអូនឯង សុទ្ធតែជាមនុស្សគ្មានកំនើត គ្រាន់តែជាពូជឆ្កែថោកៗខំព្រុសក្តែងៗ​ ការពារអាជនក្បត់ជាតិតែប៉ុណ្ណោះ ទោះគេកាត់កេរ្តិ ម៉ែ និងបងប្អូនស្រីឯងឱយយួន ក៏ឯងលោតកញ្ឆេងលានអណ្តាត សប្បាយចិត្តដែរ ពិតជាកូនគ្មានកំណើតមែន៕៕៕

  21. Neak ta says:

    Thai doesn’t want to have proper border poles with Cambodia, because still want Khmer land. It is the same withe Khme. Khmer doesn’t want the Vietnam-Khmer border poles because Khmer still want land from Vietnam like Thai want land from Khmer.