ច័ន្ទ 25 មិថុនា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី
ក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជានិងថៃ គ្រោងជួបគ្នា នាថ្ងៃអង្គារស្អែកនេះ ក្នុងប្រទេសកម្ពុជា ស្ដីពីការដកទ័ពចេញពីតំបន់ព្រះវិហារ ដែលជាការឆ្លើយតបចំពោះសេចក្ដីសម្រេចរបស់តុលាការទីក្រុងឡាអេ ។
កិច្ចប្រជុំលើកទី២របស់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ ដែលគ្រោងធ្វើរយៈពេល៣ថ្ងៃផ្ដើមពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅវិមានសន្តិភាពនេះ ខាងភាគីកម្ពុជាដឹកនាំដោយ នាង ផាតរដ្ឋលេខាធិការក្រសួងការពារជាតិ ចំណែកភាគីថៃដឹកនាំដោយលោក វូរ៉ាពុង សាន់ង៉ានត្រា(Worapong Sanganetra)នាយសេនាធិការចម្រុះនៃកងទ័ពថៃ ។
នាង ផាត បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា ”យើងកំពុងពន្លឿងកិច្ចពិភាក្សាអំពីការដកកងទ័ព ។ កម្ពុជាត្រៀមជាស្រេចហើយដើម្បីអនុវត្តតាមសាលដីការបស់តុលាការទីក្រុងឡាអេ ដែលបានសម្រេចកាលពីថ្ងៃទី១៨កក្កដា ឆ្នាំ មុន , ប៉ុន្តែភាគីថៃចេះតែរុញទៅរុញមក យើងមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីទេ ..” ។
តុលាការទីក្រុងឡាអេ បានសម្រេចកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ ២០១១ ឲ្យភាគីថៃ និង កម្ពុជា ដកកងទ័ពចេញពីតំបន់ព្រះវិហារក្នុងរង្វង់ដី ១៧,៣គីឡូម៉ែត្រក្រឡា ជាបណ្ដោះអាសន្ន ។ ប៉ុន្តែកិច្ចប្រជុំលើកទីមួយ អំពីបញ្ហានេះ នៅទីក្រុងបាងកក ត្រូវទទួលបរាជ័យ ៕
