ដោយ ម៉ម មុនីរតន៍
2012-06-25
វិទ្យុអាស៊ីសេរី
អ្នកឃ្លាំមើលការវិវត្តបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំង បានហៅការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម។

២៤-មិថុនា-២០១២៖ បង្គោលព្រំដែនលេខ ៣១៤ នៅរវាងខេត្តកំពត ប្រទេសកម្ពុជា និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម។
RFA/Uon Chhin
អ្នកឃ្លាំមើលការវិវត្តបញ្ហាសង្គម បានហៅការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ធ្វើឡើងដោយរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងហាណូយ និងសន្ធិសញ្ញាបំពេញបន្ថែមនោះ ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់ទឹកដីកម្ពុជាក្រោមនោះ។
ក៏ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នប្រកាសជំហរថា គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១២នេះ។ តែក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកជំនាញព្រំដែនបានរិះគន់ និងស្ដីបន្ទោសថា រដ្ឋាភិបាលកំពុងធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីដែលមិនខុសពីប្រវត្តិសាស្ត្រដើមនោះឡើយ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកគិតថា រដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ កំពុងធ្វើដំណើរក្នុងផ្លូវខុសតាមរយៈការបង្គោលព្រំដែននេះ។
លោកហៅការសម្រេចដែលធ្វើឡើងដោយគណៈកម្មាធិការព្រំដែនគោកកម្ពុជា ដោយពុំមានការចូលរួមពីសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិថា ជាវិបត្តិធ្ងន់ធ្ងរទៅថ្ងៃខាងមុខ ដែលជាការប្រឈមទៅនឹងការចំអកឡកឡឺយពីមនុស្សជំនាន់ក្រោយ និងប្រវត្តិសាស្ត្រ៖ «ដោយសារតែសន្ធិសញ្ញាវាងាប់ហើយ ហើយបែរជាលោកនាយករដ្ឋមន្ត្រីយើងទៅចុះហត្ថលេខាឲ្យសន្ធិសញ្ញាហ្នឹងរស់ឡើងវិញ។ ការដែលបន្តឲ្យសន្ធិសញ្ញាហ្នឹង គឺថា ឲ្យមានសុពលភាពឡើងវិញ ធ្វើឲ្យកម្ពុជាយើងហ្នឹងខាតបង់ជុំវិញការបោះបង្គោលព្រំដែនគោក ក៏ដូចជាព្រំដែនទឹក»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍នៅថ្ងៃទី២៤ ខែមិថុនា ថា គណបក្សប្រឆាំងមួយនេះបញ្ជាក់ជំហរថានឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទឹកដីលើផ្នែកណាមួយដែលបានកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសេចក្ដីបង្គាប់ដែលបានកំណត់ដោយរដ្ឋការនៃប្រទេសបារាំងនោះទេ។
លោក យឹម សុវណ្ណ គិតថា ការអនុម័តដោយផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាមួយប្រទេសវៀតណាម ក្នុងកម្រិតទ្វេភាគីនោះ គឺជាផ្នែកមួយធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដី៖ «បោះដោយគ្មានតម្លាភាពទេ ធ្វើតែភាគីវៀតណាម និងភាគីរដ្ឋាភិបាលកម្ពុជា។ គ្មានអ្នកសង្កេតការណ៍អន្តរជាតិចូលរួម អត់មានតំណាងសង្គមស៊ីវិលក៏មិនបានចូលរួម គណៈកម្មការដទៃទៀតដែលគេយល់ដឹងកិច្ចការហ្នឹងស៊ីជម្រៅ ក៏មិនបានចូលរួម។ ដូច្នេះការធ្វើបែបហ្នឹង គឺយើងមិនទាន់អាចនឹងទទួលយកបានទេ»។
ការបង្ហាញពីជំហរបែបនេះរបស់សង្គមស៊ីវិល និងគណបក្សប្រឆាំង ធ្វើឡើងនៅគ្រាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខទីក្រុងហាណូយ លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) បានជួបប្រជុំគ្នាដើម្បីបង្កើនចំណងការទូតលើកទី៤៥ និងបានចូលរួមសម្ពោធបង្គោលព្រំដែនលេខ ៣១៤ ជាផ្លូវការរួមគ្នារវាងស្រុកកំពង់ត្រាច ខេត្តកំពត និងខេត្តគៀងយ៉ាង របស់ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បង្គោលលេខ ៣១៤ នេះ មិនមែនត្រឹមតែជាការបញ្ចប់ទៅនៃភាពចម្រូងចម្រាសខណ្ឌសីមាព្រំដែនចុងក្រោយនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) នោះទេ តែវាក៏ជាផ្នែកមួយនៃការចាប់ផ្ដើមថ្មីទៀតសម្រាប់ការកំណត់ព្រំដែនទឹកផងដែរ៖ «បង្គោលព្រំដែនលេខ ៣១៤ នេះ មានសារសំខាន់ណាស់ ដោយទីតាំងបង្គោលនេះជាចំណុចមូលដ្ឋាននៃការចាប់ផ្ដើមគូសព្រំដែនសមុទ្រដែនសមុទ្ររវាងប្រទេសទាំងពីរ ដែលជាភារកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរត្រូវអនុវត្តបន្តនៅពេលខាងមុខ»។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ស៊ាន ប៉េងសែ ជាអ្នកជំនាញខាងកិច្ចការព្រំដែន ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង។ លោកមានប្រសាសន៍នៅថ្ងៃទី២៤ ខែមិថុនា ថា ការពិតដែនសមុទ្រកម្ពុជា ត្រូវបាត់បង់ចាប់តាំងពីមានកិច្ចព្រមព្រៀងរវាងលោក ហ៊ុន សែន និងរដ្ឋការទីក្រុងហាណូយ ក្នុងឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ក្នុងន័យនេះ លោកពន្យល់ថា ដែនសមុទ្រកម្ពុជា ដែលមានទំហំ ៩៥.០០០គីឡូម៉ែត្រក្រឡា បានបាត់ទៅលើប្រទេសវៀតណាម និងប្រទេសថៃ ជាងពាក់កណ្ដាល៖ «នៅក្នុងឆ្នាំ១៩៨២ហ្នឹង លោក ហ៊ុន សែន ទទួលស្គាល់ថា កោះត្រល់ ហើយនិងកោះក្រចកសេះ … គាត់ទទួលស្គាល់ថា ជារបស់យួន ហើយយើងទាំងអស់គ្នាដឹងថា មិនមែនជារបស់យួនទេ គឺរបស់ខ្មែរ។ …អាហ្នឹងបាត់ច្រើនជាងដីគោកខ្មែរទៅទៀត»។
យ៉ាងណាក៏ដោយ លោក ស៊ាន ប៉េងសែ ហៅការប្រកាសជំហររបស់លោក ហ៊ុន សែន នៅពេលនេះថា ធ្វើឡើងដើម្បីគម្រប់កិច្ចប៉ុណ្ណោះ។
ក្រុមអង្គការស៊ីវិល និងអ្នកជំនាញកិច្ចការព្រំដែន បានរិះគន់រដ្ឋាភិបាលកម្ពុជាថា នៅមានភាពក្មេងខ្ចី និងធ្វើការខ្វះការទទួលខុសត្រូវ ដោយសារតែគេរកឃើញថា រដ្ឋាភិបាលព្យាយាមប្រើប្រាស់ផែនទីខ្នាត ១លើ ៥០ពាន់ ដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម។ ចំណែកខ្នាតផែនទីទំហំ ១ លើ ១០០ពាន់ ដែលរដ្ឋការបារាំងបន្សល់ទុករវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៥៣ រួមនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលសង្គមស៊ីវិលគិតថា ជាការចំណេញដល់កម្ពុជានោះ បែរជាត្រូវបានរដ្ឋាភិបាលបានទម្លាក់ចោលទៅវិញ។
បើទោះជាបែបនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកចាត់ទុកការរិះគន់របស់ក្រុមអ្នកឃ្លាមើលបញ្ហាសង្គមចំពោះរដ្ឋាភិបាលនេះថា គឺជាផ្នែកមួយដែលពុំទាន់ស៊ីជម្រៅលើកិច្ចព្រំដែននោះទេ។
លោកបន្តថា៖ «ចំពោះកម្ពុជាវិញ រាជរដ្ឋាភិបាលក្នុងកិច្ចការព្រំដែនហ្នឹង ជាការងារប្រវត្តិសាស្ត្រ ទទួលខុសត្រូវខ្ពស់។ យើងមិនចង់ឲ្យបន្សល់នៅការជេរប្រទេចផ្ដាសាពីខ្មែរចំពោះការងារព្រំដែន។ចំណុចទី៣ គឺឲ្យខាងលោក ស៊ាន ប៉េងសែ ខ្មែរដទៃទៀតឲ្យយល់ថា រាជរដ្ឋាភិបាលចេះស្រលាញ់ប្រទេសដូចអ្នកដទៃអ៊ីចឹង»។
អ្នកជំនាញខាងកិច្ចការព្រំដែន លោក ស៊ាន ប៉េងសែ រកឃើញថា ក្រោមរបបគ្រប់គ្រងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែនសមុទ្រកម្ពុជា បានបាត់បង់ក្រោមសន្ធិសញ្ញាបំពេញបន្ថែមទៅវៀតណាម និងប្រទេសថៃ មានទំហំ ៧ម៉ឺនគីឡូម៉ែត្រការ៉េ ឬស្មើ ២ ភាគ ៣ នៃដែនសមុទ្រ។ បច្ចុប្បន្នកម្ពុជា នៅសេសសល់ប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េនៃដែនសមុទ្រសរុប ៩៥.០០០គីឡូម៉ែត្រក្រឡានោះ។
យ៉ាងណាក៏ដោយ លោក សឺន ស៊ូប៊ែរ្តិ៍ សមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណៈកម្មការវិន័យរបស់គណបក្សសិទ្ធិមនុស្ស បានពន្យល់ថា រដ្ឋាភិបាលគួរណាស់ប្រើយន្តការដោះស្រាយតាមមធ្យោបាយសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ វិញ ទើបអាចបញ្ចប់បាននូវជម្លោះព្រំដែន និងការរិះគន់ពីមជ្ឈដ្ឋាននានា។ លោកថា ប្រទេសវៀតណាម ក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១៨ប្រទេសដែរ។
លោកបន្តថា ក្នុងធម្មនុញ្ញនេះ សន្ធិសញ្ញាបានធានាពីបូរណភាពដែនដី និងសុខសន្តិភាពក្នុងតំបន់៖ «ធំធេង ព្រោះបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងវៀតណាម និងកម្ពុជា។ ទីពីរ មានធានាពីរឿងបូរណភាពទឹកដីប្រទេសកម្ពុជាយើង ហើយជាពិសេសដែលមាននិយាយពីកាលណាមានបញ្ហាស្អី យើងត្រូវដោះស្រាយជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង»។
បើទោះជាស្ថិតក្រោមសម្ពាធនៃការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងថា ដំណើរការបោះបង្គោលព្រំដែននេះ នឹងធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទៅប្រទេសវៀតណាម យ៉ាងណាក្ដី តែរដ្ឋាភិបាលហាក់ពុំបានខ្វាយខ្វល់ច្រើននោះទេ។ គណៈកម្មាធិការព្រំដែនកម្ពុជា បញ្ជាក់ជំហរថា នឹងត្រូវបោះបញ្ចប់នៅបំណាច់ឆ្នាំ២០១២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាណាក្បត់ជាតិ អាណាលក់ជាតិ អាណារកលេសកាត់ដីអោយយួនសូមអោយ
ពួកវាត្រូវបណា្តាសាដូនតាខ្មែរសូមអោយពួកវាទៅណាមកណាធ្លាក់យន្តហោះងាប់មួយពូជ
ខ្ញុំឈាមខ្មែរ មានសំនួរពីរចង់សួរប្រិយមិត្តអ្ននអានទាំងអស់សូមមេត្តជួយ ពន្យល់ ខ្លះ អំពីវៀតណាម
1 កាលសង្រ្គាមអាមេរិកកាំង និង វៀតណាម ចុះហេតុអ្វី បានជាអាមេរិកកាំងទំលាក់គ្រាប់បែកលើកម្ពុជាវិញ? ហេតុអ្វីបានជាអាមេរិកកាំងចាញ់សង្រ្គាម វៀតណាម?
2 ហេតុអ្វីបានជាបារំាង ព្រមកាត់ទឹកដីកម្ពុជាក្រោមទៅអោយ ប្រទេសយួន ?
សូមអរគុណជាអណែក ចំពោះ ប្រិយមិត្តផ្តល់យោបល់សំរាប់អោយកូនខ្មែរជំនាន់ក្រោយបានដឹង៕
ខ្ញុំក៏ចង់ដឹងចំលើយដែរ
ខ្ញុំក៏អត់ដឹងដូចគ្នា
I also want to know that!
As i have heard from RFA, Mr Var Kim Hong tried to thieve by using technical term “Transform ” map scale 1: 100, 000 to US map 1: 50,000 scale”. In fact he used US map 1: 50,000 scale.
Why he need to transform from scale 1:100, 000 (made by French) to 1:50,000 (made by US)?
១. ប្រវតិ្តសាស្ត្រខ្មែរបានបង្ហាញយ៉ាងច្បាស់ណាស់ថា បញ្ហាព្រំដែនងាយធ្វើអោយខ្មែរបែកបាក់ណាស់! ដោយសារខ្មែរម្ខាងចោទខ្មែរម្ខាងទៀតថា មិនរវីរវល់នឹងទឹកដីខ្មែរ! ដូច្នេះខ្មែរក៍ចាប់ផ្តើមឈ្មោះទាស់ទែងគ្នាឯងអំពីបញ្ហាទឹកដីនេះ និងឆ្លៀតដណ្តើមអំណាចផងដែរ ដោយយកឧបករណ៍ទឹកដីនេះ ប៉ុន្តែលទ្ធផលចុងក្រោយគឺខ្មែរបែកបាក់ ខ្សោយខ្សោះ ងាយធ្វើអោយពួកសៀមនិងយួនធ្វើបាប! ហើយក៍គ្មានខ្មែរខាងណាមួយអាចការពារទឹកដីរបស់ខ្លួនទេ គឺកាន់តែបាត់បង់ទៅៗ ។
២. ករណីមួយទៀត គឺនៅពេលខ្មែរបានសុខសាន្ត រួបរួមគ្នាវិញ! ពួកសៀមនិងយួនក៍ចាប់ផ្តើមយកឧបករណ៍ព្រំដែននេះ មកធ្វើអោយខ្មែរបែកបាក់ ឈ្លោះគ្នាវិញដែរ! ដូចជា ចូលឈ្លានពានចំណុចព្រំដែនចំណុចណាមួយ ពេលនោះខ្មែរនិងចាប់ផ្តើមខឹងពួកសៀមនិងយួន ហើយក៍ចាប់ផ្តើមបែកបាក់គ្នាផងដែរ ឬក៍មានពួកខ្មែរបះបោលណាមួយក៍កើតឡើង ដោយអះអាចថាពួកខ្លួនស្រលាញ់ទឹកដីខ្មែរពិតប្រាកដលើសគេឯង ងើបឡើងប្រឆាំងរដ្ឋបាលកណ្តាល! នាំអោយប្រទេសបាត់បង់ស្ថេរភាព មិនអាចអភិវឌ្ឍន៍ប្រទេសជាតិបាន នាំអោយប្រទេសជាតិក្លាយទៅជាប្រទេសខ្សោយនិងក្រគ្មានទីបញ្ចប់!!
៣. ដូច្នេះបញ្ហាព្រំដែនគឺជាចំណុចរំញោចខ្លាំង ងាយក្លាយជាឧបករណ៍បែកបាក់ ដណ្តើមអំណាចគ្នា ឬរត់ទៅពឹងបរទេស ឬរណបបរទេស ដូចជា ខឹងយួនពឹងសៀម ខឹងសៀមពឹងយួន! នាំអោយខ្មែរកាន់ខ្សោយ និងរណបប្រទេសទាំងពីរ។ ដើម្បីអោយប្រទេសកម្ពុជាអាចអភិវឌ្ឍន៍រីកចម្រើនបាន ទាល់តែខ្មែរមិនឈ្លោះគ្នា! ។ ដូច្នេះខ្មែរមិនឈ្លោះគ្នាទាល់តែមាន ព្រំដែនមួយច្បាស់លាស់!!! ដើម្បីបានព្រំដែនមួយច្បាស់លាស់ទាល់តែយើងផ្អែកទៅលើច្បាប់ ឬកិច្ចព្រមព្រៀងផ្លូវច្បាប់អន្តរជាតិទទួលស្គាល់!! គឺកិច្ចព្រមព្រៀងធ្វើដោយបារាំង កិច្ចព្រមព្រៀងនេះ បានធ្វើអោយខ្មែរបាត់បង់ទឹកដីយ៉ាងច្រើនទៅអោយសៀមនិងយួន ប៉ុន្តែក៍ដោយកិច្ចព្រមព្រៀងបារាំងនេះហើយដែលរក្សាទឹកដីខ្មែរនិងអត្តសញ្ញាណខ្មែរអោយគង់វង្សរហូតដល់សព្វថ្ងៃ។ យើងជាជនជាតិខ្មែរត្រូវទទួលស្គាល់ការពិត ទើបកូនចង់យើងអាចអភិវឌ្ឍន៍ប្រទេសបាន ។
៤. តើអ្នកណាហ៊ាននិយាយថា នៅពេលប្រទេសខ្មែររុងរឿងនិងខ្លាំងក្លាឡើងវិញ កូនចៅខ្មែរមិនអាចវាយដណ្តើមទឹកដីមកវិញបាននៅពេលអនាគត ឬអ្នកណាហ៊ាននិយាយថា ចាមមិនអាចបង្កើតប្រទេសរបស់ខ្លួនបានវិញ!! សំខាន់គឺរក្សាព្រៃឈើ មិនខ្លាចខ្វះអូសដុតនោះទេ!!
បើតាមឯកសារយើងដឹងថាជំនាន់មុន គេបានទាមទារកែលំអរចំណុចខ្វះខាត ដូចជាជំនាន់ លន់នុល ឆ្នាំ៧២
ជជែកគ្នាជា១ យួនខាងត្បូងពីរឿងកោះ ត្រល់និងក្រចកសេះ ដែលយួនឲ្យប្រជាជនគេនៅពេញហើយ តែខ្មែរសុំយកកោះទាំងមូលតែយួន សុំត្រឹមខ្សែ ប្រេ
វីយ៉េម្ខាងម្នាក់ បើគិតតាមនេះ យួនយកចុងកោះ ខ្មែរយកបានភាគច្រើនជាង ។
តែខ្មែរ មិនព្រម លុះដល់ឆ្នាំ ៧៥ខ្មែរហៅយួននិយាយគ្នាម្តងទៀតត្រូវយួនឆ្លើយ ថាសុំផ្អាកសិន
ដោយយួនក្រហមបុក ខ្លាំងពេក ។
ចូលដល់ជំនាន់ខ្មែរក្រហម តាមសៀវភៅយុវជនយុវនារីបដិវត្ត បានឲ្យដឹងថាប៉ុលពត ទាមទារ
ចចាររឿងកោះ ត្រល់ និង ព្រំដែនគោគឡើងវីញ តែត្រូវយួនប្រកែក និងនាំឲ្យ មានជំលោះ
តាមព្រំដែន តាំងពីឆ្នាំ៧៥ មកប៉ុលពតថា យួនអាងបក្សសម្ពន្ឋ័ វ៉ាសូវី មកវាយកម្ពុជា ដែលជាប្រទេសតូច ហើយបង្អាប់ថា វាស៊ីតែកន្ទក់មកវាយកម្ពុជា ទីបំផុតយួនវាយលុកទ្រង៉ទ្រាយធំជាសង្រ្គាមមិនប្រកាស មានកំលាំងទព័ជាង១០មឺននាក់
បណ្តេញខ្មែរក្រហមពី អំណាច និងបន្តុប អ្នកដែលគេបានយកទៅរៀនសូត្រ លាងខួរឲ្យ
ឡើងកាន់អំណាច…………………..
សូមឆ្លើយសំណួរ ឈាមខ្មែរ ខាងលើតាមការយល់ដឹងខ្លះៗ ថាកាលសង្រ្គាមអាមេរិកនិងយួន
វាយគ្នា ស្ដេចខ្មែរបានជួយយួនក្រហមកុំមុយនីសតាមចិននិងរុស្សី ផ្ដល់កំពង់ផែសំរាប់ ដឹកអាវុធផ្ដល់ទឹកដីតាមព្រំដែនខ្មែរ ជាជំរកដល់យួនក្រហម ដោយនិយាយគ្នាថាតែ ៥គ.មទេ
តែគេ ជ្រៅហួសដល់១៥ គ.ម ដែលធ្វើអាមេរិកដេញតាមទំលាក់គ្រាប់បែក ហួសចូលដីខ្មែរ ។
ក្រោយមកស្ដេចបានទៅ ចចារជាមួយចិននិងរុស្ស៊ី ឲ្យយួនដកទព័ចេញវិញ តែគេមិនព្រមឡើយ ។ ពេលនោះកមាន រដ្ឋប្រហាររបស់លុននល់.សេរេមតះ ទំលាក់ព្រះអង្គ
ដោយចោទថាជួយយៀកកុង .ពុករលួយ…. ល…។ដោយសាបានខ្មែរជួយយ៉ាងនេះទើបបានធ្វើ
ឲ្យអាមេរិកត្រូវចាញ់សង្រ្គាមនិងដោយសារកំពង់មាន ការវិវត្តន៍ នៃលទ្ធិសង្គមនិយមលើពិភពលោកផង
ដែរ ។
ចំនែកបារាំងកាត់ដីខ្មែរ កាត់ដីព្រៃនគរ ឲ្យយួន គឺជាសមានចិត្ត ជាមួយស្ដេច បាវដាយួន ..
ខ្ញុំឆ្ងល់តែរឿងដដែលៗ អ្នកដែលច្បាស់ជាងគេគឺមានតែមួយក្ដាប់តូច ហើយអាយុជិតនឹងងាប់អស់ទៅវិញអស់ហើយ ម៉េចមិនឆាប់រួសរាន់ចេញមុខដោះស្រាយ ឬមួយអស់សមត្ថភាពកសាងប្រទេសជាតិហើយ? បើអស់ហើយខ្ញុំមានយោបល់ងាយៗ
១. បង្កើនគុណភាពអប់រំតាមជប៉ុន អាមេរិក អាឡឺម៉ង់ ដល់យុវវ័យជំនាន់ក្រោយ
២. ប្រឡងជ្រើសរើសយកអ្នកមានសមត្ថភាព និងមានឆន្ទៈដឹកនាំប្រទេសតាមរយៈការប្រឡងដោយយុត្តិធម៌បំផុត
៣. ការសន្យាត្រូវតែឆ្លើយតបឲ្យបាន៩០ភាគរយឡើងដើម្បីជនរួមជាតិ
ប្រកាសក្ដែងៗ ពីកសិកម្មកម្ពុជា ប៉ុន្តែសាលាបច្ចេកទេសវិញ ០.០០ សម្រាប់កសិករខ្មែរដែលផ្ដល់ឲ្យដោយ ហ៊ុន សែន ប៉ុន្តែបើឈ្មោះតាមសមិទ្ធផលផ្សេងៗដែលជាលុយរដ្ឋវិញឃើញតែដាក់ឈ្មោះបុគ្គលមួយហ្នឹង។ ដល់ពេលងាប់ទៅគេវាយឈ្មោះចោលដោយអាប់យសបែបនេះត្រូវការដែរអី!!!!!!!
អារឿងបាត់ដីគឺចៀសមិនរួចទេ ពីព្រោះបើគ្មានការដូរដោះដីឱ្យយួនទេ
យួនវាមិនភ្លើមកវាយខ្មែរក្រហមរំលំ ហើយលើកបន្តុបអាយ៉ងសព្វថ្ងៃ
នេះឡើួយ ។ ខ្មែរមិនបាត់បង់ត្រឹមតែដីនោះទេ ប៉ុន្តែសម្បត្តិធម្មជាតិគ្រប់
យ៉ាងក៏បានវិនាសហិនហោចដោយពួកយួនដែរ!
There is no happiness where there is no wisdom; no
wisdom but in submission to the gods. Big words are
always punished. And proud men in old age learn to
be wise.—Sophocles គ្មានសុភមង្គលទេនៅទីណាដែលគ្មាន
គតិញាណបណ្ឌិត ។ គ្មានគតិញាណបណ្ឌិតទេ ល្គឹកណាតែ
ឋិតក្នុងការដាក់ខ្លួនចូលដល់ព្រះទាំងឡាយ ។ ពាក្យសម្តី
ថ្លោសៗ ជានិច្ច ត្រូវតែផ្តន្ទាទោស ។ រីឯពពូកបុរសក្នុងវ័យ
ចំណាស់ដែលអឿសំផើនក៏រៀនឱ្យឆ្លាតវៃផងទៅ ។
ឈាមខ្មែរ ខ្ញុំធ្លាប់មើលប្រវត្តសង្រ្គាមអាមេរិកាំងនិងយួនខ្ញុំដឹងខ្លះដែរ
កាលនោះស្ដេចតា សីហនុ មានចំណូលចិត្តស្រឡាញ់របបកុម្មុយនិសណាស់
ហើយក៍មានចំណងមិត្តភាពស្និទ្ធជា មួយ ចូអេងឡាយ ដែលជាប្រធានាធិបតេយ្យ
ចិន ចំណែកយួនខាងជើង ហូជីមិុញ ក៍ជាមិត្តល្អជាមួយចិនដែរ
ក្រោយមកយួនខាងជើងចង់ក្ដោបក្ដាប់យួនខាងត្បូងឱ្យក្លាយជាប្រទេសយ្ួនតែមួយ
យួនខាងត្បូងក៍រត់ទៅសុំឱ្យអាមេរិកាំងជួយ ។
យួនខាងជើងមានជំនួយពីចិននិងរុស្សី ឯយួនខាងត្បូងមានជំនួយកងទព័ពីអាមេរិកាំង
ពួកគេយួនក៍ច្បាំងគ្នាទាំងយប់ទាំងថ្ងៃ ប៉ុន្តែដោយកងទព័អាមេរិកាំងខ្លាំង យួនខាងជើង
មិនអាចដឹកស្បៀងនិងអាវុធមកវាយយួនខាងត្បូងបាន ដូចនេះយួនខាងជើង
ក៍សុំទាក់ទង ស្ដេចតា សីហនុ បង្កើតផ្លូវលំមួយកាត់ដីខ្មែរនិងដីលាវ ហៅថាផ្លូវលំ
ហូជីមីុញ ដើម្បីដឹកស្បៀង
និងអាវុធទៅជួយទាហាន វៀតកុង ចំណែកស្ដេច សីហនុ ក៍យល់ព្រមឱ្យពួកយួនដឹកស្បៀង
និងអាវុធកាត់តាមដីខ្មែរប៉ែកខាងកើត អាមេរិកាំងដឹងរឿងនេះគេខឹងខ្លាំងណាស់
ចំណែកលោកតា លុន ណល់ ដែលជាមេទព័ខ្មែរក៍មិនពេញចិត្តចំពោះទំរើ
ស្ដេចតា សីហនុ ជួយយួនខាងជើងកុម្មុយនិសដែរ ព្រោះគាត់មិនចូលចិត្តកុម្មុយនិស
ហេត្តនេះអាមេរិកាំង ក៍ចាប់ដៃជាមួយ លុន នល់ ហើយក៍កើតរដ្ឋប្រហា
បណ្ដេញស្ដេចតា សីហនុ ចេញពីអំណាចទៅ
ស្ដេច សីហនុ ក៍រត់ទៅស្រុកចិន ស្រែកតាមវិទ្យុពីស្រុកចិន ឱ្យខ្មែរចូលព្រៃមាគា ប្រឆាំង
និង លុន នល់ ចំណែក ប៉ុល ពត ដែលរត់ទៅបង្កើតទព័ខ្មែរក្រហមក៍បានឱកាស យកឈ្មោះ
ស្ដេច សីហនុ ធ្វើនយោបាយ ហៅខ្មែរគ្រប់ស្រុកចូលរួមកម្លាំងដុះស្លាប់ពីពេលណឹងមក
ប៉ុល ពត មានកម្លាំងខ្លាំង រួមដៃជាមួយយួនកុម្មុយនិសវាយ លុន នល់ ដណ្ដើមអំណាច
អញ្ចឹងហើយបានជា អាមេរិកាំងគេទម្លាក់គ្រាប់បែកលើខ្មែរណឹង
ចំណែកសង្រ្គាមអាមេរិកាំងនិងយួននោះ បើកុំតែរដ្ឋសភាអាមេរិក គេបោះឆ្នោតទម្លាក់
ប្រធានាធិបតី និចសុន នោះកុំអីយួនខ្ទេចបាត់ទៅហើយ អាមេរិកាំងគេមិនចាញ់
យួនទេ ប៉ុន្តែរដ្ឋសភាអាមេរិកាំង គេយល់ថាឱ្យកូនចៅអាមេរិកទៅច្បាំងជួយយួនខាងត្បូង
ស្លាប់គ្មានបានប្រយោជន៍អី ទើបប្រជាជនអាមេរិកនិងរដ្ឋសភាគេបោះឆ្នោតទម្លាក់
ប្រធានាធិបតី និចសុន ដែលជួយយួនខាងត្បូងទៅ។
ហាណូយត្រូវធ្វើយ៉ាងណាចាប់ស្តេចខ្មែរឲ្យបាន ពីព្រោះវាយល់ចំណុចខ្សោយរបស់ខ្មែរ កាលណាស្តេចនៅទីណា រាស្រ្តនិងគាំទ្រទីនោះ ល្បែងនេះយៀកកុងបានជោគជ័យរួចហើយ កាលសង្រ្គាមផ្តួលរំលំលុននុល។ ឥលូវដល់វេណ្ឌសម្តេចហ៊ុនសែនម្តង យួនហាណូយបានគិតថាត្រកូលហ៊ុនល្ងង់ណាស់ ត្រូវឲ្យពួកនោះឈ្លក់វង្វេងនិងអំណាចលើកបន្តុកកាន់តែយូរ នយោបាយរបស់វាកាន់តែចំណេញ។ សូមអ្នកនយោបាយខ្មែរសម័យហ៊ុនគួភ្ញាក់ស្វាងពីស្រវឹងអំណាចផង គិតជាតិជាសំខាន់ ត្បិតអំណាចលាភស័ក្កបានមក ពីគេបន្ចុក គេនិងដកហូតវិញថ្ងៃណាមួយមិនខាន តែអ្វីដែលបានបាត់រហូតទៅគឺដែនសីមា បន្តិចទៀតនិងបាត់លក្ខណសម្បត្តិខ្មែរទាំងស្រុង ៕
ប្រទេសខ្មែរនិងរលាយបើគ្មានការអន្ត្រាគមន៏ពីបក្សប្រឆាំងបូកនិងអ្នកស្រលាញ់ជាតិខ្មែរ។
ជនក្បត់ជាតិមានបីប្រភេទៈ
១-ក្បត់ដើម្បីជាតិ
២-ក្បត់ដើម្បីអំណាច
៣-ក្បត់ដើម្បីគ្រួសារ
ជនក្បត់ជាតិទាំងបីប្រភេទនេះ លោកហ៊ុនសែនគាត់មានទាំងអស់។ ចំណែកលោកសមរង្សីវិញ គឺគាត់ក្បត់ជាតិដើម្បី ជាតិបានន័យថា គាត់ក្បត់រដ្ឋាភិបាលអាយ៉ង បង្កើតបក្សផ្សេង គឺដើម្បីជាតិ សាសនា និងប្រជាពលរដ្ឋ។ រីឯរដ្ឋាភិបាលហ៊ុនសែនវិញ គឺគាត់ជ្រើសរើសយកជាតិ សាសនា និងព្រៈមហាក្សត្រទៅវិញ គាត់បែរជាទុក ប្រជាពលរដ្ឋជាទាសករសង្គម។ បើយើងប្រៀបធៀប ជនមគ្គុទេសទាំងពីរខាងលើវិញ គឺមានចំណុចខុសគ្នាឆ្ងាយណាស់ ទាំងគុណសម្បត្តិ និងគុណវិប្បត្តិ…..
១-ហ៊ុនសែន៖
-មានអំណាច
-មានទឹកលុយ
-មានប្រជាប្រិយ៍ភាព(ចំពោះបរទេស)
-មានភាពល្ងង់ខ្លៅ
-មានបំណុលបរទេស
-មានភាពរើសអើង។
២-សមរង្សី៖
-គ្មានអំណាច
-គ្មានទឹកលុយ
-គ្មានប្រជាប្រិយ៍ភាព(ចំពោះខ្មែរ)
-មានចំណេះដឹងខ្ពស់
-គ្មានបំណុលបរទេស
-គ្មានភាពរើសអើង។
លោកអណ្តែតពិតជានិយាយបានត្រឹមត្រូវល្អណាស់ រាស្ត្រខ្មែរសូមគាំទ្រ១០០ភាគរយ។
we can rebuilt one new KHMER ROUGE NOURN KHOEUN TEAM TO destroy 314 ???.
ខ្មែរយំព្រោះនរណា?
តើអ្នកដឹងទេខ្មែរយំរឿងអ្វី? –យំព្រោះអស់ដីលំនៅគេហា
តើគេអស់ដីពីព្រោះនរណា?– ព្រោះមេរដ្ឋាឬស្យាយង់ឃ្នង ។
មានភ្នែកតែខ្វាក់ព្រោះប្រាក់បាំងបិទ–មានចិត្តតែចិត្តអាក្រក់សៅហ្មង
ធ្វើបាបអ្នកក្រយំកងរំពង –មេចិត្តយង់ឃ្នងប្រមូលដុល្លា ។
អួតឯងមេខ្មែរ តែមានចិត្តខ្មាំង– អួតខ្លួនអ្នកខ្លាំង ខ្លាំងដាក់ខេមរា
បើជាមួយយួន ខ្លួនក្រាបកេសា –ជាមួយខេមរា ខ្លួនវាយសង្រ្គប់ ។
ចិត្តជាទេវទត្ត មាត់ជាទេវតា– អ្នកធ្វើបាបខ្មែរឱ្យយំមិនឈប់
ធ្វើអ្នកដឹកនាំចិត្តងងឹតឈ្លប់ –ជនពាលឧបទ្រពមានចិត្តបីសាច ។
បើគេរិះគន់ក៏ច្រឡោតតូង –សំដីយង់ឃ្នងបំពងកម្លាច
សម្លុតកំហែង ឯងអាងអំណាច– ជនពាលកោងកាចគិតថាខ្លួនត្រូវ ។
តើខ្លួនមានអ្វីសំខាន់អស្ចារ្យ –ពីមុននោះណាជាសត្វដង្កូវ
ពេលអ្នកដុះស្លាបហើរវង្វេងផ្លូវ –ឱ្យដីយួននៅ ដេញខ្មែរខ្ចាត់ខ្ចាយ ។
មានពេលទំនេរ ឆ្លុះមើលកញ្ចក់ –សម្លឹងសម្លក់ឱ្យស្គាល់រូបកាយ
រូបគេរូបអញកើតចេញពីម្តាយ– តាមធ៌មបរិយាយម្តាយចិត្តជាព្រហ្ម ។
សម្តែងឱ្យឃើញថាឯងជឿដែរ –ជឿសាសនាខ្មែរតាំងពីបុរម
ឱនសំពះសង្ឃធ្វើឬករមទម្យ– ចិត្តខ្មៅឆេះងំភ្នំភ្លើងជាគ្នា ។
រស់ដោយសារខ្មែរ បែរជាផ្គាប់យួន –ជាតិមនុស្សទុជ៌នធ្ងន់នឹងស្ពាយងារ
យួនរស់សប្បាយ ខ្មែររស់វេទនា– មេខ្ពស់តែងារ ចិត្តអសប្បុរស ។
កើតមកជាខ្មែរមិនខុសអ្វីទេ– តែពួកមេៗធ្វើមិនត្រូវសោះ
ជាច្រើនជំនាន់ដែលយើងរងគ្រោះ–ព្រោះមេទាំងនោះជាមេចោលម្សៀត ។
មេសាសន៍ដទៃគេមានមនសិការ– គិតរឿងប្រជានិងប្រទេសជាតិ
មេខ្មែរសុទ្ឋផ្កាយរះរាយព្រោងព្រាត– តែផ្កាយចោលម្សៀតរះឥតពន្លឺ ។
មេផ្កាយកូនផ្កាយប្រញាយគ្នារះ –ផ្កាយមានច្រើនណាស់ ខ្មែររឹតតែឈឺ
ព្រោះសុទ្ឋផ្កាយចោរប្លន់ឱ្យរន្ទឺ –បំបាត់ក្តីឈឺ សាមគ្គីតតាំង!
អាឆ្កែ ហ៊ុន សែន អាក្បតិជាតិ ពូជអានឹងវិនាស អាញចង់អោយអាឯងបានមើលមតិនេះ
លិខិតមិត្តអ្នកអាន ៖
គណបក្សប្រជាជន ហ៊ុន សែន កាត់ទឹកដីឱយយួន
http://www.fpmonline.net/archives/19385
លោកហុនសែន ដឹកនាំយួនចូលកាន់
តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
-សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
-លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
-លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
-ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
-ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
-ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
-នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
-ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
ហុនសែនទាំងអស់
-កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
-ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
-ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
-កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
-លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
-អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
-លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុនសែន
នៅតែធ្វើមិនដឹង
-ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
នៅពេលបោះឆ្នោត
-មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
-ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
-ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
-ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបាន
ចូលទៅលក់អ្នកលក់នៅទីនោះចំពោះអ្នកលក់នៅក្នុងនោះសុទ្ឋតែកូចចៅអប្សារា
-ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
-ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រយោជន៏នៅពេលបោះឆ្នោត
-តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
-លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
-លោកសមរង្សីប្រជាជនកំពុងត្រូវការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
បានចូលស្រុកខ្មែរ
-រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
-លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
-លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
ត្រចៀកធ្វើមិនដឹងមិនលឺ
-មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
-តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
ចាប់ប្រជាជនដាក់គុគទៀត
-តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
ព្រៃផ្សៃជាទីបំផុត
-ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
-ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
-មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
ទើបគេជួយវិញ
-ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
និងភូមិឃុំមិនអោយជួសជុលផ្ទះ
-ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
ទិញដែកយកមកធ្វើផ្ទះសំបែង
-អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
-នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
-តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
-តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
សន្លឹកឆ្នោត
-លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
-លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
-លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
-លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
-អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
-បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
-បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
នេះហើយជាភូមិឃុំសុវត្ថិភាព
-នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
-ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
-ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
អាជ្ញាធរណាមកដេញដែរ
-ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
-ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
នោះទេ
-លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
-នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
-លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
-នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
វាលហាលខ្យល់ហាលភ្លៀង
-ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
-ប្រជាជនអ្នកបឹងកក់ជាប់គុគយ៉ាងអយុត្តិធមបំផុតគេដឹងទូទាំងប្រទេសម៉េចក៏លោកហុនសែន
មិនដឹងសោះឬក៏ធ្វើមិនដឹងសោះអញ្ជឹងឬក៏ចាំពេលបោះឆ្នោតធំបានចាប់ផ្តើ
-លោកហុនសែនកំពុងតែកាត់ដីអោយយួនជាច្រើននៅតាមបណ្តោយព្រំដែនយួនខ្មែរ
-ប្រជាជនមួយចំនួនធំនៅតាមបណ្តោយព្រំដែនកំពុងបាត់បង់ដីធ្លីរបស់ពួកគាត់
-អ្នកមានដីនៅក្នុងតំបន់អប្សារាទាំងអស់អ្នកដែលមានផ្ទះហើយពិបាកក្នុងការជួសជុលបើមានដី
ហើយអត់មានផ្ទះគឺមិនអោយធ្វើផ្ទះបានដែរ
-បន្តិចទៀតលោកហុនសែនកាត់ប្រាសាទបុរាណខ្មែរអោយយួនអស់ហើយ
អូហ៍កុំជឿអាពួកcommentខាងលើ ពួកវាគ្មានដឹងខ្យល់អីទេ ចេះតែថាតាមតែសៀវភៅគេសរសេរ ក៍តែថា តាមគេទៅ ថាតាមទាំងគ្មានដឹងខ្យល់អី។ ជីតាវា និងឪពួកវា ចូលកុំមុយនីស្ត ស្រលាញ់កុំមុយនីស្ត ចោលប្រពន្ធ កូន ពួកវាគ្មានដឹងអីទេ។
ចេត រ៉ូយ! ពាក្យសម្តី ថ្លោសៗ ម៉េះ?
ដូ មែ “នាងចន្ធូ” ទីប្រឹក្សា នរោត្តមរណឫទ្ធិ។ ទោះព្រះអង្គ ក្បត់វា ក៍វាគ្មានដឹងខ្យល់អីដែរ អាល្ងើ !
ចេត រ៉ូយ !!!
ឱ ឯកឧត្តមបែណ្ឌីតអាយ ចេះអីចេះម្លេះ ការងារសភា ការងារព្រំដែន ផែនទី សេដ្ឋកិច្ច នយោបាយ មិនខុសពីស្រាចាតស៊សងអ៊ីព្យាបាលត្រូវគ្រប់ជម្ងឺ
Excellency Bandit Oknha Achar Knoy
ឱ ឯកឧត្តមបែណ្ឌីតអាយ ចេះអីចេះម្លេះ ការងារសភា ការងារព្រំដែន ផែនទី សេដ្ឋកិច្ច នយោបាយ មិនខុសពីស្រាចាតស៊សងអ៊ីព្យាបាលត្រូវគ្រប់ជម្ងឺ
(រឿងនេះ(ព្រំដែន)មិនមែនត្រូវគាត់និយាយទេ)
Excellency Bandit Oknha Achar Knoy
អ្នកថាចេះតែថាអ្នកធើ្វបានយាប់
អនិច្ចា! “នាងចន្ធូ” សាហាយខាងក្រៅឆាកសម្ដេចក្រុមព្រះ តើក្នុងមួយ ថ្ងៃ បើមិនបានរ៉ាវឆានគេឯងទេ, ត្រូវគេជេរម៉ែមួយម៉ាត់ ទេ វាស៊ីបាយមិនបានឬ? ឬក៏ត្រូវរន្ទះបាញ់?
That stupid barking dog is a real trouble maker. He keeps barking on behalf of his master, the Yuon’s puppet. every one knew who the hell he is, no matter how he tried to fool around with hundreds of different user names. His mission is to sabotage people’s opinions. ignoring his comments is a good option, unless he referred to some one personally.
oi!!!chet roi bong oi!!!!!!!!!!
អាម្នាក់ណឹង អត់មានគេរាប់អានវាក្ដៅចិត្តខ្លាំងណាស់
ខំដើរលូកមាត់ លូកកឡេឡូ ឡេឡឺដាក់គេទៅទោះជាគេស្អប់ខ្ពើម
មិនចង់ស្ដីរកក៍ដោយ ទ្រាំធ្វើមុខក្រាស់ សែនក្រាស់
ពិតជាមិនចេះខ្មាស់ខ្លួនឯងមែន។