ថ្ងៃទី 25 មិថុនា 2012
ដោយ: សមុទ្រ
CEN

លោកស្រី ប្រាក់ ច័ន្ទសុខា បានជួយឧបត្ថម្ភប្រាក់សោហ៊ុយ បាយទឹកដល់ស្ត្រីកើតជំងឺរលួយស្បូននៅខេត្តព្រះសីហនុ
ព្រះសីហនុ: ស្ត្រីរងគ្រោះដោយសារជំងឺរលាករលួយស្បូនស្ទើរស្លាប់ស្ទើររស់ នៅក្រោយសាលាសង្កាត់លេខ១ ក្រុម១០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលគេហទំព័រ CEN បានជួប និងជួយអំពាវនាវស្វែងរកការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិតិ្តព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ លុះដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ អាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកស្រី ប្រាក់ច័ន្ទ សុខា អភិបាលរងខេត្តព្រះសីហនុ សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយ។
ជាមួយគ្នានោះដែរ លោកស្រី ប្រាក់ ច័ន្ទសុខា ក៏បានជួយឧបត្ថម្ភជាប្រាក់ចំនួន ២០ ម៉ឺនរៀល ជាសោហ៊ុយបាយទឹកទៀតផង។
លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ថា ត្រូវខិតខំយកចិត្តទុកដាក់សង្គ្រោះស្ត្រីរងគ្រោះ ឲ្យខាងតែបានជោគជ័យ មិនត្រូវយកគាត់ទៅទុកចោលតាមវាសនានោះទេ ប្រសិនបើមន្ទីរពេទ្យបង្អែកមួយនេះគ្មានលទ្ធភាព ត្រូវតែបញ្ជូនទៅកន្លែងណាដែលអាចទុកចិត្តបាន។
ក្នុងពេលចុះទៅសង្គ្រោះ ស្ត្រីរងគ្រោះឈ្មោះ ឆាយ ឈុន លៀង អាយុ ៣៩ឆ្នាំ ស្រាប់តែមានស្ត្រីម្នាក់ទៀតឈ្មោះ នួន ណាត អាយុ ៣៥ឆ្នាំ ក៏បានកើតជំងឺរលាកស្បួនដូចគ្នាដែរ ហើយក៏ត្រូវបានគេដឹកយកមកសង្គ្រោះជាមួយគ្នាតែម្តង៕ S

សូមជួយត្រេកអរដោយបានជួយសង្គ្រោះពួកគាត់