06202013Headline:

ស្នាមញញឹម​និង​ទឹកភ្នែកពលរដ្ឋខ្មែរ​​ ចំពោះមុខ​​ការកំណត់​​បង្គោលព្រំដែន​ខ្មែ-យួន

ច័ន្ទ 25 មិថុនា 2012
ស.សូរ្យកាន្ដ
ទស្សនាវដ្តីសារព័ត៌មានសេរី

កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ​ទី២៤​មិថុនា​ម្សិលមិញ​​នាយករដ្ឋមន្ត្រី​នៃ​​ប្រទេស​យួន​​និង​ខ្មែរ​បាន​ជួប​ឱបរិត​គ្នា​ជា​ថ្មី​​ដោយ​ក្ដី​រីករាយ​ បន្ទាប់​ពី​បាន​បិទបញ្ចប់​​ការ​កម្រិត​ខណ្ឌសីមា​ព្រំដែន​គោក​ត្រង់​​ចំណុច​បង្គោល​លេខ​៣១៤​ក្នុង​ស្រុ​ក កំពង់​ត្រាច​ ខេត្តកំពត ជាប់​​នឹង​ខេត្ត គៀងយ៉ាង របស់យួន ។ នេះ​​មិន​មែន​មាន​ន័យ​ថា ​កិច្ចការ​​កម្រិតព្រំសីមា​ត្រូវ​បញ្ចប់​ត្រឹម​ហ្នឹងទេ , តែ​ចំណុច​​បង្គោ​ល​​លេខ​​៣១៤​​គឺ​ជា​​ចំណុច​ចាប់​ផ្ដើម​​ជា​ថ្មីទៀត ដើម្បី​ឈាន​ទៅ​កម្រិត​ព្រំដែន​​ទឹក​នៃ​ប្រទេសទាំង​ពីរ បន្ទាប់​ពី​បាន​ប្រើ​រយៈពេល​ជិត​៦​ឆ្នាំ ដើម្បី​កំណត់​ព្រំដែនគោក​​រួចមកនោះ​​។

ក្រោយ​ពីបាន​ចោលភ្នែកសម្លឹង​មើល​យ៉ាងឆ្ងាយ​ នាយករដ្ឋមន្ត្រី​យួន ​ង្វៀង តិនយ៉ុង បាន​​លើកឡើង​នៅ​ក្នុង​សន្ទរកថា​​​​ពីភាព​ល្អប្រណិត​នៃ​ឆ្នេរសមុទ្រ​​​កម្ពុជា​ ដោយ​ពុំ​​បាន​បំភ្លេច​ទេ ​នូវ​​ការ​អួត​សរសើរ ឆ្នេរ​​សមុទ្រ​​ហាទៀង ដែល​អតីត​កាល​​ធ្លាប់​​ជា​កំពង់​ផែ​អន្តរជាតិ​ដ៏ធំ​​របស់កម្ពុជា ​ដែល​គេ​ស្គាល់​ថា​​កំពង់​ផែ​អូរ​កែវ​ ។

ការ​ញ្ជក់មាត់​​ថ្លែង​សរសើរ​​ទឹកដីខ្មែរ របស់​មេដឹកនាំ​​យួន​​តាំង​ពីដើម​រៀង​​មក​​គឺ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ នូវ​មហិច្ចតា​យ៉ាងពុះកញ្ជ្រោល​​​ក្នុង​ការ​លេប​ត្របាក់​ទឹកដីខ្មែរ ។ ហើយ​ជា​មួយ​​គ្នា​គេ​​កត់សម្គាល់​ឃើញ​​ទឹកដីខ្មែរ​​ក៏បាន​របេះបាត់ទៅ​​តាម​​ហ្នឹងផង​ដែរ តាម​រយៈរដ្ឋាភិបាល​​អាយ៉ង​របស់​គេ​​ ។

ការបោះបង្គោល​ព្រំដែន​គោក​ដោយ​​គ្មានតម្លាភាព​​តាម​របៀបចោរ ដែល​ទើប​តែ​បញ្ចប់​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​រាប់ពាន់​គ្រួសារ​​ដែល​មាន​ភូមិ​ក ស្រែ​ចំការ នៅ​តាម​បណ្ដោយ​ព្រំដែន​​ខ្មែរ​យួន ​ស្រែក​ទ្រ​ហោយំ ដោយ​​សារ​តែ​ការបាត់បង់​​ដីធ្លី​របស់​គេ​ចូលយួន ។ ​ហើយ​អ្វី​ដែលគួរ​ឲ្យ​សង្វេគ​បំផុត​នោះគឺនៅ​ភូមិ​កក់​ ក្នុង​ស្រុក ពញាក្រែក ខេត្ត កំពង់ចាម ជា​ស្រុក​កំណើត​កើត​ជា​របស់ ​ហេង សំរិន ប្រធាន​កិត្តិយស​​គណបក្សប្រជាជនកម្ពុជា ដែល​មាន​ភូមិខ្មែរ​ជា​ច្រើន ​ត្រូវ​បាន​របេះធ្លាក់​​ចូល​​ជា​របស់​​យួន ។

ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី ​ដែល​កំណត់​​ដោយ​​គណៈកម្មាធិការព្រំ​ដែន​ខ្មែរ-យួន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែ បាន​ពុះញែក​មនោសញ្ចេត​នា​​រវាង​អ្នកភូមិ​​ខ្មែរ​​នៅ​ទី​នោះ​​ប្រកប​ដោយ​ភាព​ស្រង៉េះស្រង៉ោច​​បំផុត​ ។ ពួក​គេ​​ដែល​ជា​ក្រុមគ្រួសារ​​សាច់ញាតិ​ ធ្លាប់​រស់​​នៅ​ជា​មួយ​​គ្នា​​យ៉ាង​កក់ក្ដៅ​ ជា​គ្រួសារ​​ខ្មែរ​​តែ​មួយ​​រាប់​តំណរ​​មក​ហើយ​ តែពេល​នេះ​​ បន្ទាប់​​ការ​បោះបង្គោល​ព្រំដែន ពួក​គេ​ត្រូវបាន​កំណត់​​ឲ្យ​​ប្រែក្លាយ​ជា​ជាតិ​សាសន៏​​ពីរផ្សេងគ្នា ។​គឺម្ខាង​​កាន់​​អត្តសញ្ញាណ​ប័ណ្ណយួន ជា​ពលរដ្ឋ​យួន និង​ម្ខាង​ទៀត​ជា​ខ្មែរ ។

ភាព​សោក​សង្រេង​បែប​នេះ ប្រជាជាតិ​ខ្មែរ ធា្លប់​បាន​ជួប​​រួច​មកហើយ​​នាអតីតកាល ។ ដែល​គ្រានោះ មាន​ខេត្ត​ខ្មែរ​មួយ​ភាគ​ធំ​​ត្រូវ​បានសៀម​កាត់​​យក និង មួយ​​ភាគទៀត​ត្រូវ​បាន​កាត់​​យក​​ដោយ​យួន។ តែ​នឹកស្មាន​មិនដល់​​ថា ខ្ទុះឈាម​ប្រវត្តិសាស្រ្ត ដ៏​អាសោច តាម​មក​ធ្វើ​បាប​​ឈ្នានិស ខ្មែរ ​ក្នុង​យុគសម័យ​ទំនើប​នេះ​ទៀត​សោះ ។

កាល​ពី​ម្សិលមិញ​​​​គេ​ឃើញ​ពួក​មេដឹកនាំ​អំណាច​ នៃ​បក្សប្រជាជន​ រួម​ទាំង​មហាក្សត្រ​​ផង បាន​ផ្ញើសារ​យ៉ាង​ឆ្វែងឆ្វាត​​អបអរសារទរ​​ជ័យជម្នះ និង ការ​ដឹង​គុណយួន ។ គឺ​ជា​អ្វី​ដែលគេ​​គិត​​ថា មាន​​តែយួន​ទេ ដែល​បាន​លើកបន្តុប​ឲ្យពួកគេ​បាន​កាន់អំណាច និង បង្កើត​​ឲ្យ​មានរាជាណាចក្រទីពីរ​នៅកម្ពុជា ដោយ​ភ្លេចគិត​ ពីទឹកភ្នែក​ពលរដ្ឋខ្មែរ​​រាប់លាននាក់​​​ដែល​កំពុងហូរ​ ភ្លេច​គិត​ពីមហន្តរាយនៃប្រទេស ភ្លេចគិត ពីអនាគត​របស់​មនុស្សខ្មែរ​ជំនាន់​ក្រោយ…។

ប៉ុន្តែ​បើទោះ​ជា​ដូច្នេះ​ក្ដី​គេរពឹង​ថា អន្តរជាតិ​​នឹងជួយ​​​​រក​យុត្តិធម៌​ឲ្យ​ខ្មែរ ដោយ​មិនអាច​ទទួល​យក​លទ្ធផល នៃ​ការ​បោះបង្គោល​ព្រំដែន​​​តាម​របៀប​ចោរ​បែបនេះ​បាន​ទេ ។ ដូច្នេះ​នៅ​ចំពោះ​មុខ​គ្រោះ​ថ្នាក់​​ជា​អាយុជីវិត​របស់​ជាតិ​ន​គឺ​ចាំបាច់ណាស់​ ​ពលរដ្ឋខ្មែរ​ទាំងអស់​​​ត្រូវតែ​ចេះ​ជួយ​​ខ្លួន​ឯង គឺ​ធ្វើ​យ៉ាងណា ត្រូវ​តែ​ផ្លាសប្ដូរ រដ្ឋាភិបាល​​ដែល​ជាអាយ៉ង​យួន​​បច្ចុប្បន្ន​ចេញ ដើម្បី​ទុកលទ្ធភាព​ឲ្យ​មាន​​អ្នក​ដឹកនាំអំណាចថ្មី ធ្វើ​ការ​សើរើ និង ដោះស្រាយ​បញ្ហា​ព្រំដែនឡើងវិញ ៕

What Next?

Recent Articles

27 Responses to "ស្នាមញញឹម​និង​ទឹកភ្នែកពលរដ្ឋខ្មែរ​​ ចំពោះមុខ​​ការកំណត់​​បង្គោលព្រំដែន​ខ្មែ-យួន"

  1. Muammar Sen says:

    អាពីរនាក់នេះ មុខដូចឆ្កែណាស់ សមតែទទួលបានអាចម៍ម្នាក់មួយ កន្ថោរទេ

  2. Muammar Sen ឯង មុខអន់ជាងឆ្កែទៅទៀត! ហើយខួរជាខួរបង្កង មិនចេះគឹតវែងឆ្ងាយអ្វីទេ! ឯងចេះតែជេរមួយគត់! មួយថ្ងៃៗ មិនធ្វើអ្វីឡើយ ឯងរកនឹកតែជេរគេជេរឯងតែមួយគត់៕

  3. និសិ្សតខ្មែរ says:

    អ្នកស្នេហាមាតុភូមិមួយរូបលោកសមរង្ស៊ីដោយសារតែគិតពីការបាត់បង់ដីស្រែរបស់ប្រជាជនត្រូវនារទេសនៅឯក្រៅស្រុកគិតដល់ជាតិ៕ប៉ុន្តែថ្នាក់ដឹកនាំក្នុងស្រុកបែរជាសើចសប្បាយពីការបាត់បងទឹកដីប្រជាជនទៅវិញ។
    Patriot is His excellency SamRaingSy he always think of Cambodia’s land loss he evict to Outdoor,and Indoor leaders are very happy with Land loss of Khmer People. Why are people still polish ?

  4. Ah Kong Kak's father says:

    A dandruff dog is tirelessly barking to protect his masters. The more he barks, the longer his curly tail is growing. PhD graduated individual ? my ass ! shame on you…

  5. Ratha says:

    ស្នាមញញឹមរបស់បុរសទាំងពីរនេះស៊ីជម្រៅ ២ យ៉ាងខុសពីគ្នា
    ១.ម្នាក់ញញឹមត្រេកអរ ដោយសារបានទឹកដីបន្ថែមនិងមានបង្គោលព្រំដែនច្បាស់លាស់
    ២.ម្នាក់ទៀតញញឹមត្រកអរ ដោយសារបានបំពេញតម្រូវការឲ្យទៅភាគីម្ខាងទៀត ដែល
    មានបំណងចង់បានទឹកដីខ្មែរយ៉ាងញ័រសាច់
    តែបើប្រជាពលរដ្ឋខ្មែរវិញមានស្នាមញញឹមដែរឬអត់? ហើយអស់លោកអ្នកបញ្ចេញមតិ
    មានស្នាមញញឹមរបៀបណាទៅ?

  6. រិទ្ទីផល says:

    សើចញញឹមព្រោះបានអំណាចកាត់ដីឲ្យគេ។មកទល់សម័យនេះហើយនៅមានអ្នកដឹកនាំ
    ខ្មែរកញ្ជះយួនទៀត!!!
    នយោបាយយួនពិតជាមិនធម្មតាមែន!!!ដើម្បីសំរេចគោលបំណងយកទឹកដីខ្មែរ។
    ទោះជាគណះបក្សហ៊ុនស៊ិនប៉ិចឆ្នះឆ្នោត១៩៩៣ក៏ដោយក៏វាធ្វើគ្រប់បែបយ៉ាងយកឆ្នះ
    គឺកំទេចហ៊ុនស៊ិនប៉ិច។ពេលនេះគណះបក្សប្រជាជនបានអំណាចពេញដៃដូច្នេះវាគ្មានអ្វី
    រារាំងបានទេគឺវាផ្គាបចៅហ្វាយវាបានសំរេចហើយ!!!
    ជ័យយោគណះប្រជាជនកម្ពុជា!!!!!!!ខ្មែរវេទនាអស់ដី!!!
    ជ័យយោមិត្តភាព«កម្ពុជា«វៀតណាម«មួយចំអាមអត់បាត់ទេ«គឺបាត់សិបរាប់គីឡូម៉ែតការ៉េ។
    ១«មើលអាប្អូនអាណានិយាយពីព្រំដែនចាប់វាដាក់គុក!!!កុំឲ្យខូចចំណងមិត្តភាពយើង!!!។
    ២«នែបើអញទៅវិនិយោកគឺ៩៩ឆាំ្ន។

  7. ស្នាមញញឹមរបស់បុរសទាំងពីរនេះស៊ីជម្រៅ ២ យ៉ាងខុសពីគ្នា៖
    យួន៖ ញញឹមត្រេកអរ ដោយសារទទួលបានទឹកដីបន្ថែមដោយស្រប់ច្បាប់
    អាយ៉ងយួន៖ ញញឹមត្រេកអរ ដោយសារបានកាន់កាប់អំណាច ហើយរឹតតែមានឥទ្វិពល នឹងរឹងមុំាក្រោមការជួយជ្រុំជ្រែងពីសំណាកបនមិត្តយួន៕៕៕៕
    ស្មាមញញឹមខ្ងុំជាពលរដ្ឋ ជាមួយការឈឺចាប់ លាយលំនឹងកំហឹងៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

  8. Heng Kimhuy says:

    ស្នាមញញឹមរបស់លោកទុក្ខធំរបស់ប្រជារាស្រ្តត្រូវបាត់បង់ទឹកដី

  9. Pingpong says:

    ១. ប្រវតិ្តសាស្ត្រខ្មែរបានបង្ហាញយ៉ាងច្បាស់ណាស់ថា បញ្ហាព្រំដែនងាយធ្វើអោយខ្មែរបែកបាក់ណាស់! ដោយសារខ្មែរម្ខាងចោទខ្មែរម្ខាងទៀតថា មិនរវីរវល់នឹងទឹកដីខ្មែរ! ដូច្នេះខ្មែរក៍ចាប់ផ្តើមឈ្មោះទាស់ទែង គ្នាឯងអំពីបញ្ហាទឹកដីនេះ និងឆ្លៀតដណ្តើមអំណាចផងដែរ ដោយយកឧបករណ៍ទឹកដីនេះ ប៉ុន្តែលទ្ធផលចុងក្រោយគឺខ្មែរបែកបាក់ ខ្សោយខ្សោះ ងាយធ្វើអោយពួកសៀមនិងយួនធ្វើបាប! ហើយក៍គ្មានខ្មែរខាងណាមួយអាចការពារទឹកដីរបស់ខ្លួនទេ គឺកាន់តែបាត់បង់ទៅៗ ។
    ២. ករណីមួយទៀត គឺនៅពេលខ្មែរបានសុខសាន្ត រួបរួមគ្នាវិញ! ពួកសៀមនិងយួនក៍ចាប់ផ្តើមយកឧបករណ៍ព្រំដែននេះ មកធ្វើអោយខ្មែរបែកបាក់ ឈ្លោះគ្នាវិញដែរ! ដូចជា ចូលឈ្លានពានចំណុចព្រំដែនចំណុចណាមួយ ពេលនោះខ្មែរនិងចាប់ផ្តើមខឹងពួកសៀមនិងយួន ហើយក៍ចាប់ផ្តើមបែកបាក់គ្នាផងដែរ ឬក៍មានពួកខ្មែរបះបោលណាមួយក៍កើតឡើង ដោយអះអាចថាពួកខ្លួនស្រលាញ់ទឹកដីខ្មែរពិតប្រាកដលើសគេឯង ងើបឡើងប្រឆាំងរដ្ឋបាលកណ្តាល! នាំអោយប្រទេសបាត់បង់ស្ថេរភាព មិនអាចអភិវឌ្ឍន៍ប្រទេសជាតិបាន នាំអោយប្រទេសជាតិក្លាយទៅជាប្រទេសខ្សោយនិងក្រគ្មានទីបញ្ចប់!!
    ៣. ដូច្នេះបញ្ហាព្រំដែនគឺជាចំណុចរំញោចខ្លាំង ងាយក្លាយជាឧបករណ៍បែកបាក់ ដណ្តើមអំណាចគ្នា ឬរត់ទៅពឹងបរទេស ឬរណបបរទេស ដូចជា ខឹងយួនពឹងសៀម ខឹងសៀមពឹងយួន! នាំអោយខ្មែរកាន់ខ្សោយ និងរណបប្រទេសទាំងពីរ។ ដើម្បីអោយប្រទេសកម្ពុជាអាចអភិវឌ្ឍន៍រីកចម្រើនបាន ទាល់តែខ្មែរមិនឈ្លោះគ្នា! ដូច្នេះខ្មែរមិនឈ្លោះគ្នាទាល់តែមាន ព្រំដែនមួយច្បាស់លាស់!!! ដើម្បីបានព្រំដែនមួយច្បាស់លាស់ទាល់តែយើងផ្អែកទៅលើច្បាប់ ឬកិច្ចព្រមព្រៀងផ្លូវច្បាប់អន្តរជាតិទទួលស្គាល់!! គឺកិច្ចព្រមព្រៀងធ្វើដោយបារាំង កិច្ចព្រមព្រៀងនេះ បានធ្វើអោយខ្មែរបាត់បង់ទឹកដីយ៉ាងច្រើនទៅអោយសៀមនិងយួន ប៉ុន្តែក៍ដោយកិច្ចព្រមព្រៀងបារាំងនេះហើយដែលរក្សាទឹកដីខ្មែរ​និងអត្តសញ្ញាណខ្មែរអោយគង់វង្សរហូតដល់សព្វថ្ងៃ។ យើងជាជនជាតិខ្មែរត្រូវទទួលស្គាល់ការពិត ទើបកូនចង់យើងអាចអភិវឌ្ឍន៍ប្រទេសបាន ។ តើអ្នកណាហ៊ាននិយាយថា នៅពេលប្រទេសខ្មែររុងរឿងនិងខ្លាំងក្លាឡើងវិញ កូនចៅខ្មែរមិនអាចវាយដណ្តើមទឹកដីមកវិញបាននៅពេលអនាគត ឬអ្នកណាហ៊ាននិយាយថា ចាមមិនអាចបង្កើតប្រទេសរបស់ខ្លួនបានវិញ!! សំខាន់គឺរក្សាព្រៃឈើ មិនខ្លាចអូសដុតនោះទេ!!

  10. Muammar Sen says:

    ដល់ដំណាក់កាលនេះហើយ នៅមានមនុស្សល្ងីល្ងើ ផ្កាប់មុខគាំទ្រ ទាំងខ្លៅទៀត អោយតែរបៀបនេះ ប្រជាជនខ្មែរទាំងអស់ត្រៀមខ្លួនទៅជាយួនអោយហើយទៅ ខ្ញុំជេរប៉ុណ្ណឹងនៅតិចផង កុំភ្លេចថានៅមានប្រជាជនខ្មែររាប់លាននាក់ទៀត ដែលកំពុងតែជេរក្បាលអា ហ៊ុន សែន គ្រាន់តែគេមិនបានមកបញ្ចេញយោបល់នៅទីនេះ

  11. BOROSS KHMER says:

    chet roi dong chi oi!!!!!!!!!!!!!!!!!!!!!

  12. Som Rien Sey says:

    I want to see Sam Rainsy come back to pull out this pole the same way he did before.

  13. កើតមកជាខ្មែរមានគំនិតបំរើបរទេស បាត់បង់អស់ហើយ គេនឹងជេដិះដាលរាប់រយឆ្នាំ ដូចប្រវត្តិសាស្ត្រខ្មែរ អោយដក់ជប់អារម្មណ៍ជានិច្ចនៅក្នុងអារម្មណ៏កូនខ្មែរគ្រប់រូប ដឹងខ្លួនក៍មិនទាន់យឺតពេលដែរ ហើយអោយខ្មែរឃើញតម្លៃរបស់អ្នកឡើងវិញ បើមិនបកក្រោយទេប្រវត្តិសាស្ត្រជ្រាំដែល នឹងកើតឡើងដ៏ដែលៗ ធ្វើអោយរាស្ត្រខ្មែរឈឺចាប់ឥល្ហែព្រោះខ្មែរក្បត់ជាតិខ្លួនឯង។

  14. តាម៉ុក says:

    ស្នាមញញឹមរបស់​ សែន គឺជាស្នាមញញឹមដែលមានការខ្លាចរអាមេរបស់ខ្លួន ឯចំណែកស្នាមញ ញឹមរបស់ង្វៀន តាន់យ៉ុង គឺជាស្នាមញញឹមបង្កប់ទៅដោយមហិឆ្ឆិតា គេសម្លឹងមើលមកទឹកដីយើង ដោយភាពស្រេកឃ្លាន ។

  15. ឡូឡូ says:

    បើព្រំដែនចាស់មានហើយ ចាំបាច់កំណត់ថ្មីធ្វើអីទៀត ?? បើការកំណត់ថ្មី ត្រូវគេមើល
    ឃើញថាខ្មែររួញតូចទៀតនោះ ​? គួរកុំប្រញាប់ពេកអី ! បើអ្នកជាន់ក្រោយយកគំរូ តាម
    របៀបនេះ ដីខ្មែរ នឹងកាន់តែបាត់បង់ទៀត !!!

  16. BaBaBoo says:

    ១-ចាប់ដៃរលាក់ងាកភ្នែកទៅឆ្ងាយ គិតទុកនាយអាយខ្មែររងចាំថ្ងៃ
    មេកាត់ផ្តាច់ភូមិកូនយំពេញព្រៃ ស្រណោះដែនដីរបូតបានគេ។
    ២-សង្ឃឹមមេទុកនាំស្រុកជាប់ជុង ដើមត្នោតដុះត្រង់នាមាត់ទន្លេរ
    ឥលូវមេកាត់ផ្គាប់ចិត្តចៅហ្វេ នេះជារឿងខ្មែរគេឈ្លានពាន។

  17. មាន់ថ្មី says:

    I have read through all reasonable comments. Is there any solution?
    Can we get independent union (union that we can trust) that in charge about land depute to show is that the size of our land still belong us. Even govement or other parties wish to protech Khmer.

  18. Chet Meta says:

    ស្នាមញញឹមរបស់ ង្វៀង តិនយ៉ុង​ :
    - ប្រកបដោយមោទនភាពដែលបានផលចំណេញពីការបោះបង្គោព្រំដែន
    - ប្រកបដោយមហិច្ឆិតាចង់លេត្របាក់ទឹកដីខ្មែរដែលនៅសេសសល់បន្តទៀត
    - ប្រកបដោយកលល្បិចពិសពលចំពោះខ្មែរ
    - ស្នាមញញឹមប្រកបដោយគ្រោះថ្នាក់ចំពោះខ្មែរ
    - ស្នាមញញឹមប្រកបដោយថាមពល និង​ គ្មានទីបញ្ចប់ចំពោះទឹកដីខ្មែរ

    ស្នាមញញឹមរបសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា ះ
    - ទឹកភ្នែករបស់រាស្រ្តខ្មែរនៅតាមបណ្តោយព្រំដែនដែលបាត់បង់ដីស្រែចំការ ផ្ទះសំបែង
    - ទឹកភ្នែករបស់រាស្រ្តខ្មែរនៅតាមបណ្តោយព្រំដែនដែលបាត់បង់ភូមិកំណើត
    - ទឹកភ្នែករបស់រាស្រ្តខ្មែរនៅតាមបណ្តោយព្រំដែនបែកបាក់គ្រួសារ (ម្ខាងនៅខ្មែរ ម្ខាងនៅយួន)
    - ទឹកភ្នែករបស់រាស្រ្តខ្មែរដែលបាត់បង់ទឹកដីកេរ្តិ៍ដំណែលដូនតា
    - ទឹកភ្នែករបស់រាស្រ្តខ្មែរដែលបានពលីដើម្បីបុព្វហេតុបូរណភាពទឹកដី

  19. ឡូឡូ says:

    បើតាមឯកសារយើងដឹងថាជំនាន់មុន គេបានទាមទារកែលំអរចំណុចខ្វះខាត ដូចជាជំនាន់ លន់នុល ឆ្នាំ៧២
    ជជែកគ្នាជា១ យួនខាងត្បូងពីរឿងកោះ ត្រល់និងក្រចកសេះ ដែលយួនឲ្យប្រជាជនគេនៅពេញហើយ តែខ្មែរសុំយកកោះទាំងមូល​តែយួន សុំត្រឹមខ្សែ ប្រេ
    វីយ៉េម្ខាងម្នាក់ បើគិតតាមនេះ យួនយកចុងកោះ ខ្មែរយកបានភាគច្រើនជាង ។
    តែខ្មែរ មិនព្រម លុះដល់ឆ្នាំ ៧៥ខ្មែរហៅយួននិយាយគ្នាម្តងទៀតត្រូវយួនឆ្លើយ ថាសុំផ្អាកសិន
    ដោយយួនក្រហមបុក ខ្លាំងពេក ។
    ចូលដល់ជំនាន់ខ្មែរក្រហម តាមសៀវភៅយុវជនយុវនារីបដិវត្ត បានឲ្យដឹងថា​ប៉ុលពត ទាមទារ
    ចចាររឿងកោះ ត្រល់​ និង ព្រំដែនគោគឡើងវីញ តែត្រូវយួនប្រកែក និងនាំឲ្យ មានជំលោះ
    តាមព្រំដែន តាំងពីឆ្នាំ៧៥ មកប៉ុលពតថា យួនអាងបក្សសម្ពន្ឋ័ វ៉ាសូវី មកវាយកម្ពុជា ដែលជាប្រទេសតូច ហើយបង្អាប់ថា វាស៊ីតែកន្ទក់មកវាយកម្ពុជា ទីបំផុតយួនវាយលុកទ្រង៉ទ្រាយធំជាសង្រ្គាមមិនប្រកាស មានកំលាំងទព័ជាង១០មឺននាក់
    បណ្តេញខ្មែរក្រហមពី អំណាច និងបន្តុប អ្នកដែលគេបានយកទៅរៀនសូត្រ លាងខួរ​ឲ្យ
    ឡើងកាន់អំណាច…………………..

  20. សង្ស័យតែអនាគតទៅដូច ពូកចាមទេ​ ខ្មែរយើង

  21. Chet Meta says:

    សរុបសេចក្តីមក ស្នាមញញឹមរបស់លោកនាយករដ្ឋមន្រ្តីទាំងពីរ​ សុទ្ធតែជាទឹកភ្នែក និង សេចក្តីឈឺចាប់របស់ប្រជាជនខ្មែរ៊

  22. ចន្ធូ says:

    កាលពីជំនាន់លន់ណុល លន់ណុលទាមទារកោះត្រល់ កោះសេះ និងវៀតណាមខាងត្បូង ដល់ទៅវៀតណាមវិញ វាយយកកំពុងចាម កំពុងធំ សុទ្ធតែកងទ័ពវៀតណាម អើទាមទារចេះតែទាមទារទៅ ដូចកូនក្មេងបៀមដៃអញ្ចឹង។ ដល់ជំនាន់ប៉ុលពត ទាមទារមាត់ជ្រូកឬជូដក់ ចំណែកវៀតណាមវិញយកប្រទេសខ្មែរទាំងមូល ប៉ុលពតធ្វើអីអត់កើត បានតែព្រូសរត់ដល់ជាយដែនសៀម ទាមទារដូចឆ្កែព្រូស ប្រជាភិថុតដើម្បីអំណាច ភូតកុហុកប្រជាជន បង្កតែសង្រ្គាម មិនចេះគ្រប់គ្រងប្រទេស។ មកដល់ពួកប្រឆាំងបច្ចុប្បន្នប្រូជាង លន់ណុលនិងប៉ុលពតទៅទៀត គឺទាមទារទឹកដីដែលបាត់បង់មកវិញទាំងអស់ បើអោយពួកប្រឆាំងឈ្នះឆ្នោត ។ មនុស្សឆ្កួតជឿវា ហៅពួកវាទៅច្បាំងជាមួយយួន សៀម ប្រាកដទៅអង្គុយយំក្នុងព្រៃឬ រត់ទៅស្រុកបារាំងហើយ​៕ ពួកប្រឆាំងគឺជាហ្វូងឆ្កែចចក ដែលចេះតែលូតែប៉ុណ្ណោះ។ កុំសង្ឃឹមយកទឹកដីកម្ពុជាក្រោម ឬសុរិនមកវីញ។

  23. មិនដឹងជាបន្ទេាសអាណាទេវើយរឿងហ្នឹង!បេីអាអ្នកនាំអេាយងាប់ៗតាមវាទៅនៅស្រែកនៅនិយាយ
    នៅចុចៗៗនៅហ្នឹងទៅកំុធេីអីតាំងអស់អង្កុយតាថា!!!!!!!ប្រាច!!!!!!!!!!!!!ហ្នឹងទៅបានផលហើយ

  24. BaBaBoo says:

    ពេលយួនលេបត្របាក់ខ្មែរទាំងមូល ១៩៧៩ ខ្មែរក្នុងស្រុកត្រូវបានយួនលេស្សេម្តងបន្តិចផ្ទៃក្នុង កុំតែបានខ្មែរនៅក្រៅ ប្រទេសស្រែកផង ជេរផងឲ្យយួន ចេញពីកម្ពុជា ។ យួនគ្មានបំណងចេញពីកម្ពុជាទេ វាទុកច្រកឲ្យខ្មែរបង្កើតទ័ពជាយដែន ដើម្បីច្បាំងឲ្យងាប់ខ្មែរក្នុងស្រុកឲ្យអស់វានិងលែងមានកម្ពុជារហូត។ ខ្មែរនៅក្រៅប្រទេសស្រែកព្រូស ឲ្យខ្មែរក្នុងស្រុកបាន រស់ ជាពិសេសបងប្អូនខ្មែរក្រោមបានជួយជ្រោមជ្រែងផង រហូតដល់មានUN និងUNTAC។ តែអកុសល់មានមនុស្ស ឆ្កួតវង្វែងខួនិយមយួនមួយចំនួន ដែលនៅញៀននិងអាមច៌ចៅហ្វាយនាយ បានក្បត់និងឆន្ទះរបស់ខ្មែរបង្វែព្រឹត្តិការណ៌ខួរស្វា ជំនួសវិញ។ កុំបានស្រែកផងវាប៉ុណ្ណឹងហើយ ទម្រាំស្ងាត់បិទមាត់ក្នុងឆ្នុកកន្ទប ដាំចេកបើយួនចេញ៕

  25. កូនអ្នកក្រ​​ នៅស្រុកកំពុងត្រាច says:

    ស្នាមញញឹមរបស់អ្នកមានដឹងទេថាមានមនុស្សរាប់ពាន់អ្នកកំពុងយំនិងបាត់បង់ភូមិថានដែលជាទីស្រលាញ់លើសពីជីវិតទៅទៀត សូមអោយទឹកភ្នែរបស់ប្រេជាពលរដ្ធទាំអស់ធ្លាក់ ទៅលើគ្រួសាររបស់អ្នកនៅថ្ងៃណាមួយជាពុំខាន

  26. ទោះ លុន នល់ និង ប៉ុល ពត មានការពិបាក់ទប់ទល់យ៉ាងណា
    ក៍ពួកតាៗអស់នោះមិនសញ្ញេឱ្យដីទៅយួនដូចពួកអាចុយម្រ៉ាយ
    ជំនាន់នេះដែរ យួនក៍គ្មានអ្វីសំអាង បានទឹកដីខ្មែរដែរ ផ្ទុយទៅវិញយួនមាន
    តែឈ្មោះថាឈ្លានពានប្រទេសនិងទឹកដីខ្មែរតែប៉ុណ្ណេាះ។
    ម្យ៉ាងវិញទៀតទាហាន លុន នល់ កា់ក្បាលយួនរាប់មិនអស់
    ទៅមើលចំរៀង ភូមីគគីធំនៅក្នុង YouTube ទៅឯងនិងឃើញក្បាលយួន
    ដាច់ពីកហើយ ។

  27. Watch this video then, you’ll see how Lon Nol soldiers kill Yuons soldiers !
    http://www.youtube.com/watch?v=O7LmnNa4mXk