05192013Headline:

ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញ​

ថ្ងៃទី 25 មិថុនា 2012
ដោយ: កូឡាប
CEN

កិច្ចប្រជុំរបស់សាលា​រាជធានី​ភ្នំពេញ ស្តីពីឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​ប្រទេស​កម្ពុជា

កិច្ចប្រជុំរបស់សាលា​រាជធានី​ភ្នំពេញ ស្តីពីឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​ប្រទេស​កម្ពុជា

ភ្នំពេញ: បច្ចុប្បន្ន​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​ប្រទេស​កម្ពុជា ដែលជា​រៀងរាល់ឆ្នាំ ថវិកានិង​ជីវិត​មនុស្ស​ជាច្រើនត្រូវបាន​បាត់បង់​ដោយសារ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​សេវា​សុខាភិបាល​ខុសច្បាប់​។

​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១២ បាន​លើកឡើងថា ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សេវា​ឯកជន និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​គ្រូពេទ្យ ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ទាមទារ​បុគ្គល​ទាំងនោះមាន​មនសិការ​ស្វែងយល់ពី​ច្បាប់ និង​តួនាទី​របស់ខ្លួន​ជាមុនសិន ហើយ​ការអនុវត្ត​និ​តី​វិធី​ច្បាប់​គ្រប់គ្រង ការពិន័យ និង​ការដាក់​បន្ថែម​ទម្ងន់ទោស​ដល់​ជន​ប្រព្រឹត្តល្មើស ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​វិ​ជ្ជាជីវៈ ក៏​ជា​គន្លឹះ​នៃ​ការលុបបំបាត់​ភាព​អសកម្ម​ដែល​បានលើកឡើង​ដ៏​មាន​ប្រសិទ្ធ​ផល​ដែរ​។​

Give our kids a better deal
សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ និង​បង្ក្រាប​ឱសថស្ថាន​គ្មាន​ច្បាប់​អនុញ្ញាត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០មិថុនា ឆ្នាំ២០១២

​ទាក់ទង​ការអនុវត្ត និង​វិធានការ​លុបបំបាត់​ភាព​អសកម្ម​ខាងលើ នៅ​សាលា​រាជធានី ក្នុងនោះមាន​លោកស្រី ទូច សា​រ៉ុ​ម អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​ថ្នាក់​រាជធានី ដើម្បី​តាមដាន​សកម្មភាព​ការងារ​ដែល​បាន​អនុវត្តន៍​កន្លង​មកជា​បន្តបន្ទាប់​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​ផ្នែក​សេវា សុខាភិបាល ប្រធានការិយាល័យ​អគ្គ​កាំកុងត្រូល ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លោក ចាន់ អាន អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មាន​ឱសថស្ថាន​ចំនួន ៤៥៦ កន្លែង ឱសថស្ថាន​រង “​ក​” ៥៨ កន្លែង ឱសថស្ថាន​រង “​ខ​” ១០០ កន្លែង សរុប​ទាំងអស់ ៦១៤ កន្លែង ហើយ​ពុំមាន​ឱសថស្ថាន​ណាមួយដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​។ នៅក្នុង​នោះ មន្ទីរ​បាន​អនុវត្ត​ន៍ការងារ​ចុះ​ណែនាំ និង​លុបបំបាត់​ឱសថស្ថាន​គ្មាន​ច្បាប់​អនុញ្ញាត និង​មានការ​បញ្ឈប់​ទីតាំង​មួយចំនួន​មកហើយ​។​

​ក្នុងឱកាស​នោះ លោកស្រី​អភិបាលរង ប្រធាន​អង្គប្រជុំ ស្នើឱ្យ​មន្ត្រី​មន្ទីរជំនាញ សហការ​ជាមួយ​អាជ្ញាធរ អង្គភាព​ពាក់ព័ន្ធ​យកចិត្តទុកដាក់ និង​ខិត​ខំបន្ថែមទៀត​តាម​តួនាទី ការទទួលខុសត្រូវ លើ​ភារកិច្ច​ដែល​បាន​បែងចែក ដើម្បី​ធានា​ឱ្យបាន​ការលុបបំបាត់​ទាំងស្រុង​នូវ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ ខូចគុណភាព ក៏ដូចជា ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​កំពុង​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​យើង​។ បន្ទាប់មក​ លោកស្រី បាន​លើក​ពី​ចំណុច​សំខាន់ៗ​មួយចំនួន ​អំពី​ភារកិច្ច តួនាទី និង​ក្រមសីលធម៌​ជា​គ្រូពេទ្យ លោកស្រី​បាន​បន្តថា វិស័យ​សុខាភិបាល ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គមជាតិ​ ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​ពុំ​អាច​ខ្វះ​បាន ​ដូច្នេះ​គ្រូពេទ្យ​មិនត្រូវ​គិតតែ​ពី​ចំណូល និង​ផលចំណេញ​ពេក​នោះទេ គឺ​ត្រូវ​គិតពី​ភារកិច្ច​ខ្លួន​ជា​អ្នក​សង្គ្រោះ​ផង ហើយ​រាល់​ព័ត៌មាន​រិះគន់ វា​ជាស​ញ្ញាណ​មួយដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ឱ្យស្រប​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់​ក្រសួង និង​ប្រមុខ​ដឹកនាំ​ផ្តល់​ភារកិច្ច​ជូន​៕ S

What Next?

Recent Articles