អ្នក​បឹង​កក់​បន្ត​​ទាមទារ​ឲ្យ​ដោះ​លែង​​តំណាង​​ទាំង​១៣​នាក់

ដោយ ទេព សុរ៉ាវី
2012-06-25
​វិទ្យុ​អាស៊ីសេរី

អ្នក​បឹង​កក់​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ខាង​មុខ​ក្រសួង​យុត្តិធម៌ និង​ដង្ហែ​ក្បួន​មក​លែង​ចាប​ខាង​មុខ​សាលាឧទ្ធរណ៍ ជា​និមិត្តរូប​សុំ​ឧទ្ទិស​ឲ្យ​តុលាការ​ផ្ដល់​សេរីភាព​ដល់​តំណាង​អ្នក​ភូមិ ១៣​នាក់ ឲ្យ​រួច​ពី​ពន្ធនាគារ។

អ្នក​បឹង​កក់​ជួប​ជុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​ទាំង ១៣​នាក់ នៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២។

អ្នក​បឹង​កក់​ជួប​ជុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​ទាំង ១៣​នាក់ នៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២។
RFA/Tep Soravy

អ្នក​បឹង​កក់ និង​កុមារ​តូចៗ​ជា​កូន និង​ជា​ចៅ​របស់​តំណាង​អ្នក​ភូមិ ១៣​នាក់ អង្គុយ​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ​ដែល​តាក់តែង​ពី​ការ​ឈឺ​ចាប់​នៃ​ការ​ព្រាត់ប្រាស​ម្ដាយ និង​បាត់បង់​ផ្ទះ​សម្បែង​នៅ​ខាង​មុខ​ខ្លោងទ្វារ​នៃ​ក្រសួង​យុត្តិធម៌។ អ្នក​បឹង​កក់​ក៏​បាន​លើក​បដា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​អ្នក​ភូមិ​ទាំង ១៣​នាក់​ពី​ពន្ធនាគារ និង​មាន​បាច់​ផ្កា​ឈូក​គ្រប់​គ្នា ជា​តំណាង​ឲ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា។

អ្នកស្រី ខែក ចាន់រស្មី អ្នក​បឹង​កក់​ម្នាក់​ដែល​ចូល​រួម​ទាមទារ​នៅ​មុខ​ក្រសួង​យុត្តិធម៌ ឲ្យ​ដឹង​ថា ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍​ដល់​សាលាឧទ្ធរណ៍ ដែល​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ករណី​អ្នក​ភូមិ ១៣​នាក់ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ ជួយ​ផ្ដល់​យុត្តិធម៌ និង​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​ពួក​គាត់​ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នកស្រី ខែក ចាន់រស្មី៖ «ឲ្យ​គាត់​កាត់​ក្ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ១៣​នាក់ ជា​ស្រ្តី ឲ្យ​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៧ ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​គាត់​គ្រាន់​តែ​ជា​ស្ត្រី​ទាមទារ​នូវ​សិទ្ធិ​លំនៅឋាន​របស់​ពួកគាត់​តែប៉ុណ្ណោះ ពួក​គាត់​មិន​ត្រូវ​មាន​ទោស​ដាក់​ពន្ធនាគារ​បែប​នោះ​ទេ។ នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ»

ក្រោយ​ពី​អង្គុយ​ទាមទារ​នៅ​ខាង​មុខ​ក្រសួង​រួច​មក អ្នក​ភូមិ​បឹង​កក់​នាំ​គ្នា​ដង្ហែ​ក្បួន​មក​ខាង​មុខ​សាលាឧទ្ទរណ៍ ដើម្បី​លែង​ចាប​ចំនួន ១៣​ក្បាល ជា​និមិត្តរូប ដោយ​មាន​ប្រលេះ​ស្រទាប់​ផ្កា​ឈូក​បាច​ទៅ​លើ​ជាមួយ​ចាប​នោះ​ផង ជា​ការ​បង្ហាញ​ពី​សេរី​សួស្ដី សេរីភាព និង​បួងសួង​សុំ​ឲ្យ​អ្នក​ភូមិ​ទាំង ១៣​នាក់ មាន​វាសនា​មាន​សេរី​លែង​ជាប់​ទ្រុង​ដូច​ចាប​នោះ​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់​អ្នក​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី និង​គួរ​តែ​ពិនិត្យ​ឡើង​វិញ​រាល់​ការ​អភិវឌ្ឍ ដើម្បី​កាត់​បន្ថយ​វិវាទ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន​ឯកជន។

លោក អំ សំអាត៖ «បញ្ហា​នេះ​ជា​បញ្ហា​ដីធ្លី រឿង​ដែល​សំខាន់​គឺ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​បាន​ចប់ ហើយ​មួយ​ទៀត ចំពោះ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យើង ពិនិត្យ​ឡើង​វិញ​រាល់​ការ​អភិវឌ្ឍន៍ ធ្វើ​យ៉ាង​ណា​កុំ​កាត់​បន្ថយ​កុំ​ឲ្យ​ប៉ះពាល់ ឬ​ការ​រំលោភ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១២ ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ ហើយ​នៅ​ថ្ងៃ​ទី​២៤ ឧសភា សាលាដំបូង​បាន​បើក​សវនាការ​កាត់​ទោស​អ្នក​ទាំង ១៣​នាក់ ឲ្យ​ជាប់​ទោស​ម្នាក់ៗ​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ ក្រោម​បទ​កាន់កាប់​ដី​ខុស​ច្បាប់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ នៅ​ថ្ងៃ​ដដែល​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចាប់​អ្នក​បឹង​កក់ ២​នាក់​ទៀត បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ខណៈ​ដែល​ពួក​គេ​កំពុង​តវ៉ា​នៅ​ខាង​មុខ​តុលាការ។ ក៏ប៉ុន្តែ​អ្នក​ទាំង ២​នាក់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "អ្នក​បឹង​កក់​បន្ត​​ទាមទារ​ឲ្យ​ដោះ​លែង​​តំណាង​​ទាំង​១៣​នាក់"

  1. ពួកវាសុតតែជាប្រភេទមនុស្សសុីមនុស្សនឹងបោកកូនក្មេងនឹងគល់ឈី់សម្លាប់
    រឿ់ងអីដែលវាត្រូវអើេពើរក្នុងបញ្ហារទាំងអស់នោះ.

  2. រាស្រ្តខ្មែរ says:

    មិនដឹងថានឹងត្រូវមានបងប្អូនខ្មែរ ប៉ុន្មានម៉ឺនគ្រួសារទៀតទេ ដែលនឹងត្រូវបណ្ដេញចេញពីលំនៅឋាន ដោយសារដីសម្បទានសេដ្ឋកិច្ចទាំង ៧កន្លែង ដែលលោកអាយ៉ងហ៊ុនសែន ទើបបានចុះហេត្ថលេខានាពេលថ្មីៗនេះ។

  3. ខ្មែរយំព្រោះនរណា?

    តើអ្នកដឹងទេខ្មែរយំរឿងអ្វី? –យំព្រោះអស់ដីលំនៅគេហា
    តើគេអស់ដីពីព្រោះនរណា?– ព្រោះមេរដ្ឋាឬស្យាយង់ឃ្នង ។
    មានភ្នែកតែខ្វាក់ព្រោះប្រាក់បាំងបិទ–មានចិត្តតែចិត្តអាក្រក់សៅហ្មង
    ធ្វើបាបអ្នកក្រយំកងរំពង –មេចិត្តយង់ឃ្នងប្រមូលដុល្លា ។
    អួតឯងមេខ្មែរ តែមានចិត្តខ្មាំង– អួតខ្លួនអ្នកខ្លាំង ខ្លាំងដាក់ខេមរា
    បើជាមួយយួន ខ្លួនក្រាបកេសា –ជាមួយខេមរា ខ្លួនវាយសង្រ្គប់ ។
    ចិត្តជាទេវទត្ត មាត់ជាទេវតា– អ្នកធ្វើបាបខ្មែរឱ្យយំមិនឈប់
    ធ្វើអ្នកដឹកនាំចិត្តងងឹតឈ្លប់ –ជនពាលឧបទ្រពមានចិត្តបីសាច ។
    បើគេរិះគន់ក៏ច្រឡោតតូង –សំដីយង់ឃ្នងបំពងកម្លាច
    សម្លុតកំហែង ឯងអាងអំណាច– ជនពាលកោងកាចគិតថាខ្លួនត្រូវ ។
    តើខ្លួនមានអ្វីសំខាន់អស្ចារ្យ –ពីមុននោះណាជាសត្វដង្កូវ
    ពេលអ្នកដុះស្លាបហើរវង្វេងផ្លូវ –ឱ្យដីយួននៅ ដេញខ្មែរខ្ចាត់ខ្ចាយ ។
    មានពេលទំនេរ ឆ្លុះមើលកញ្ចក់ –សម្លឹងសម្លក់ឱ្យស្គាល់រូបកាយ
    រូបគេរូបអញកើតចេញពីម្តាយ– តាមធ៌មបរិយាយម្តាយចិត្តជាព្រហ្ម ។
    សម្តែងឱ្យឃើញថាឯងជឿដែរ –ជឿសាសនាខ្មែរតាំងពីបុរម
    ឱនសំពះសង្ឃធ្វើឬករមទម្យ– ចិត្តខ្មៅឆេះងំភ្នំភ្លើងជាគ្នា ។
    រស់ដោយសារខ្មែរ បែរជាផ្គាប់យួន –ជាតិមនុស្សទុជ៌នធ្ងន់នឹងស្ពាយងារ
    យួនរស់សប្បាយ ខ្មែររស់វេទនា– មេខ្ពស់តែងារ ចិត្តអសប្បុរស ។
    កើតមកជាខ្មែរមិនខុសអ្វីទេ– តែពួកមេៗធ្វើមិនត្រូវសោះ
    ជាច្រើនជំនាន់ដែលយើងរងគ្រោះ–ព្រោះមេទាំងនោះជាមេចោលម្សៀត ។
    មេសាសន៍ដទៃគេមានមនសិការ– គិតរឿងប្រជានិងប្រទេសជាតិ
    មេខ្មែរសុទ្ឋផ្កាយរះរាយព្រោងព្រាត– តែផ្កាយចោលម្សៀតរះឥតពន្លឺ ។
    មេផ្កាយកូនផ្កាយប្រញាយគ្នារះ –ផ្កាយមានច្រើនណាស់ ខ្មែររឹតតែឈឺ
    ព្រោះសុទ្ឋផ្កាយចោរប្លន់ឱ្យរន្ទឺ –បំបាត់ក្តីឈឺ សាមគ្គីតតាំង!

  4. មេទ័ពបាញ់ទា=សំុសរសេីរកំណាបកាបក្លោងលេាកអានជក់ចិត្តចំៗអំបែងក្បាលអាខ្វាងម្ខាក់នឹង
    បរីវា៉ល្អមែនសំុគាំទ្រដេាយសុតចិត្តបើលេាកមានទៀតអានមិនធុញទេព្រោះមានហេតុផល់អគុណ!

  5. លោកហុនសែន ដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុនសែន
    នៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបាន
    ចូលទៅលក់អ្នកលក់នៅទីនោះចំពោះអ្នកលក់នៅក្នុងនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រយោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូវការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
    -នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
    ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
    -លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
    -នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
    វាលហាលខ្យល់ហាលភ្លៀង
    -ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
    ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
    ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
    -ប្រជាជនអ្នកបឹងកក់ជាប់គុគយ៉ាងអយុត្តិធមបំផុតគេដឹងទូទាំងប្រទេសម៉េចក៏លោកហុនសែន
    មិនដឹងសោះឬក៏ធ្វើមិនដឹងសោះអញ្ជឹងឬក៏ចាំពេលបោះឆ្នោតធំបានចាប់ផ្តើ
    -លោកហុនសែនកំពុងតែកាត់ដីអោយយួនជាច្រើននៅតាមបណ្តោយព្រំដែនយួនខ្មែរ
    -ប្រជាជនមួយចំនួនធំនៅតាមបណ្តោយព្រំដែនកំពុងបាត់បង់ដីធ្លីរបស់ពួកគាត់
    -អ្នកមានដីនៅក្នុងតំបន់អប្សារាទាំងអស់អ្នកដែលមានផ្ទះហើយពិបាកក្នុងការជួសជុលបើមានដី
    ហើយអត់មានផ្ទះគឺមិនអោយធ្វើផ្ទះបានដែរ
    -បន្តិចទៀតលោកហុនសែនកាត់ប្រាសាទបុរាណខ្មែរអោយយួនអស់ហើយ

  6. Khmer Pit says:

    បើ​ពិបាក​ដោះស្រាយ​ពេក បង្កើត​របប​កុម្មុនិស​គ្រប់គ្រង​ប្រទេស​ខ្មែរ​ទៅ​វាស្រួល​ជាង​ ដើម្បី​កុំ​ឲ្យ​មាន​ព័ត៌មាន​ពោរពេញ​ដោយ​ទឹក​ភ្នែក​ប្រជា​ជន​រួម​ជាតិ។ គួរ​អនិច្ចារ​ណាស់​បង​ប្អូន​អើយ!!!!!